Category: នយោបាយ

  • អ្នកសារព័ត៌មាន ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅទទួលបានប្រសិទ្ធភាព

    អ្នកសារព័ត៌មាន ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅទទួលបានប្រសិទ្ធភាព

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅទទួលបានប្រសិទ្ធភាព ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដលអនុ សាសន៍៧ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ២០ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពាក្រមសីល ធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គមជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមាន អរិភាពការបែកបាក់សាមគ្គីភាពជាតិ។ ការផ្ដល់អនុសាសន៍នេះធ្វើឡើងតាមរយៈសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី ២០ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ។ អនុសាសន៍ទាំង៧ ចំណុចនោះរួមមាន៖ ១-បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិនិងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ២-ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។…

  • អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ សហការជាមួយនិងអ្នកជំនាញបើកកិច្ចពិភាក្សា«ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»

    អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ សហការជាមួយនិងអ្នកជំនាញបើកកិច្ចពិភាក្សា«ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពិសោធន៍ SPEC Bio Laboratory inc. កាលពីទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា» ក្នុងគោលបំណងរៀបចំផែនការចុះទៅពិនិត្យទីកន្លែងផលិតដោយផ្ទាល់ ដើម្បីស្វែងរកឱ្យឃើញនូវចំណុចខ្វះខាតក្នុងការអនុវត្តអនាម័យក្នុងផលិតកម្ម ធ្វើយ៉ាងណាកាត់បន្ថយហានិភ័យដល់កម្រិតអប្បបរមាក្នុងផលិតកម្ម ហើយការរៀបចំផែនការសកម្មភាពនេះ គឺទាមទាឱ្យមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារទាំងអស់នៅក្នុងព្រះរាជាណាចក្រម្ពុជា។ ឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មលើកឡើងថា យោងតាមលទ្ធផលវិភាគ បានរកឃើញវត្តមានបាក់តេរីបង្កជំងឺក្នុងផលិតផលម្ហូបអាហារមួយចំនួន និងបានចុះទៅពិនិត្យនៅកន្លែងសិប្បកម្មផលិតម្ហូបអាហារដោយផ្ទាល់ ដោយមានការសម្របសម្រួលពីវិទ្យាស្ថានស្តង់ដាកម្ពុជា ហើយបានរកឃើញ និងកត់សម្គាល់នូវចំណុចខុសឆ្គងដែលជាបុព្វហេតុនៃការចម្លងបាក់តេរីទៅក្នុងផលិតផលម្ហូបអាហារ ហើយមន្រ្តីជំនាញក៏បានផ្តល់ជាអនុសាសន៍ដល់បណ្ដាសិប្បកម្ម ដើម្បីជាការកែតម្រូវខ្សែច្រវាក់ផលិតកម្មឱ្យស្របតាមស្តង់ដាអនាម័យម្ហូបអាហារ ផងដែរ ។ គួរបញ្ជាក់ថា សិក្ខសាលានេះ ធ្វើឡើងក្រោមធិបតីភាពរបស់ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងលោក Anzo Hiroshi…

  • រយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មី ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សម្រេចបាន សមិទ្ធផលជាច្រើន

    រយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មី ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សម្រេចបាន សមិទ្ធផលជាច្រើន

    (ភ្នំពេញ)៖«នៅក្នុងរយៈពេលជាង ១០០ថ្ងៃនៃរាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើន និងធ្វើដណើរឆ្ពោះទៅ សុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមាន គោលនយោបាយ យុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយ ជាស្នូល ឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព» ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា ក្នុងរយៈពេល ១០០ថ្ងៃនេះ យើងសម្រេចបានលទ្ធផលគួរជាមោទន: ដូចជា៖១-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» «យើងរួមគ្នាដើម្បីការពារបរិស្ថានកម្ពុជា» និង «លាហើយ ប្លាស្ទិក» ដែលមានអ្នកចូលរួមសរុបជាង ៣លាននាក់ ។ ២-យុទ្ធនាការ«ដាំដើមឈើន ១លានដើម ក្នុង ១ឆ្នាំ»។៣-ដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺមិនមានវប្បធម៌ចុះកិច្ចសន្យាដោះលែងទេ ។ ៤-ក្រសួងបានអនុញ្ញាតិដាក់អោយប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឆ្ពោះទៅអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយនីឆ្នាំ២០៥០,…

  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    ថ្នាក់ដឹកនំាគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃទី២០ ខែធ្នូ ឆ្នំា២០២៣ បានចេញសារលិខិត ថ្លែងអំណរព្រះរាជគុណដ៍ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវ ព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំង ជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលត្រូវបានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អណត្តិទី៧ ដើម្បីបន្តដឹកនំាស្ថាប័ន គ.ជ.ប ស្របតាមរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ដែលនៅជាធរមាន (មានសារលិខិតទំាងស្រុងនៅខាងក្រោម)៕

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សាធារណរដ្ឋឆែក ជាមិត្តល្អ ដែលបានជួយកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ៨០

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សាធារណរដ្ឋឆែក ជាមិត្តល្អ ដែលបានជួយកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ៨០

    (ភ្នំពេញ)៖ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តំាងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ ៨០មកម្ល៉េះ ។ សាធារណរដ្ឋឆែកបានជួយកម្ពុជាស្ទើគ្រប់វិស័យ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនៅមានកម្រិត ដែលគួរពង្រឹងពង្រីកបន្ថែមទៀត នៅពេលនេះ ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខ ការរីកចម្រើនសម្រាប់កម្ពុជា និង ឆែកនោះទេ តែទំនាក់ទំនងល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជា និងឆែក នឹងរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទំាងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋនៅក្នុងសកលលោក ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការពង្រឹងគោលការណ៍ពហុនិយមមានសារៈសំខាន់នៅក្នុងកាលៈទេសៈដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ដូចពេលបច្ចុប្បន្ននេះ ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នាវិមានរដ្ឋសភា។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់សាធារណរដ្ឋឆែក ពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសទាំងពីរឱ្យមានការរីកចម្រើនឡើងផងដែរ។ ឯកឧត្តម…

  • កម្ពុជា-ចិន វាយតម្លៃខ្ពស់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន

    កម្ពុជា-ចិន វាយតម្លៃខ្ពស់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន

    (ភ្នំពេញ)៖ កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ និងបានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើននៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ការឯកភាពគ្នានេះ ក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កម្ពុជា បានទទួលជួប ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ។ ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ដ៏កក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកដ៏ធំធេងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។ ឯកឧត្តម កាវ អ៊ីនឡុង បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បី៖ ១) ចូលរួមអនុវត្តជាក់ស្តែងនៃការជំរុញទំនាក់ទំនងចិន-កម្ពុជា និងការជំរុញការកសាងសហគមន៍ជោគវេសនារួមចិន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ២) ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន និង ៣) ចូលរួមការដាក់ដំណើរការកិច្ចសហប្រតិបត្តិការកម្ពុជានិងចិន…

  • ទំនាក់ទំនងដ៏ល្អ កម្ពុជា-បារាំង មានតាំងពីយូរលង់មកហើយ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់

    ទំនាក់ទំនងដ៏ល្អ កម្ពុជា-បារាំង មានតាំងពីយូរលង់មកហើយ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់

    (ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងដ៏ល្អ ជាប្រវត្តិសាស្រ្តនិងប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់។ គួររំឭកថា ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០២២ ហើយកាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារំាងផងដែរ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដំណើរទស្សកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលជាទីបំផុត ពី ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ ការលើកឡើងបែបនេះ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារំាងដែលបានគាំទ្រកម្ពុជាតាំងពីដើមមក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារជាតិ នៃកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែងាយស្រួល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារជាតិ នៃកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែងាយស្រួល

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ធនាគារជាតិកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានទូទាត់ផ្សេងៗដោយប្រើ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែងាយស្រួល ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ សម្ដេចធិបតី មានប្រសាសន៍ថា ថ្មីៗនេះ ធនាគារជាតិ បានដើរតួនាទីយ៉ាងសកម្ម ចរចារជាមួយបណ្ដាប្រទេស ទាំងអស់ ក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងជួយដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូទាត់ត្រង់ ក៏ដូចជាការដាក់ឱ្យប្រើ QR Code ផ្សេងៗ ទៅគ្រប់ប្រទេស ដោយកាលពីទៅប្រទេសជប៉ុន ក៏យើងបានធ្វើ ។ សម្ដេចបន្តថា និន្នាការពិភពលោកបច្ចុប្បន្ន ការកាន់លុយដើរ វាមិនមានទៀតទេ ព្រោះវាទាក់ទងនឹងសុវត្ថិភាព ទាក់ទងនឹងច្បាប់ប្រទេសនីមួយៗ ។ សម្ដេចថា កាលពីទស្សវត្ស៍ ៨០ និង ៩០ សម្ដេចជួនកាលដាក់ជាថវិកាយួរដៃទៅ គឺបញ្ហាហើយ ។ សម្ដេចធិបតី បានបន្ថែមថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ធនាគារទាំងអស់ ធ្វើការពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទាន ដល់វិស័យទេសចរណ៍នៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ធនាគារទាំងអស់ ធ្វើការពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទាន ដល់វិស័យទេសចរណ៍នៅកម្ពុជា

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្ត ដល់ធនាគារទាំងអស់ គប្បីធ្វើការពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីលើកស្ទួយវិស័យនេះឲ្យកាន់តែរីកចម្រើន ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកទឹកចិត្ត ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់ ពិនិត្យរៀបចំឥណទានឡើងវិញ ដើម្បីធ្វើយ៉ាងណាងជួយដល់ វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ នៅខេត្តសៀមរាបតែម្តង ខណៈខេត្តនេះ កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ សម្តេច ថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនោះ មិនថាធនាគារវីង ឬធនាគារណានោះទេ គប្បីធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ។ ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំងអស់ ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានទៅសហគ្រាសធុនតូច និងធម្យមផងដែរ ដើម្បីធ្វើយ៉ាងណាជួយសម្រាលស្ថានភាព របស់សហគ្រាសទាំងនោះឲ្យកាន់តែប្រសើរ និងដើម្បីជួយជំរុញដល់ចរន្តសេដ្ឋកិច្ចនៅកម្ពុជាកាន់តែល្អជាងមុនជាដើម ៕ អត្ថបទ ៖…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ ការប្រឡងជ្រើសរើសមន្រ្តីក្នុង ក្របខ័ណ្ឌ ថ្មីរបស់ ក្រសួងមហាផ្ទៃ ត្រូវផ្ដល់អាទិភាពខ្ពស់ ជូនដល់ស្រ្តី

    បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ ការប្រឡងជ្រើសរើស មន្រ្តីក្របខ័ណ្ឌថ្មីរបស់ក្រសួងមហាផ្ទៃ ទាំងក្របខ័ណ្ឌកងកម្លាំង ទាំងមន្ត្រីពន្ធនាគារ និងមន្រ្តីរាជការស៊ីវិល ក្រសួងលើកទឹកចិត្ត និងផ្តល់នូវអាទិភាពជូនទៅដល់ស្រ្តី។ ឯកឧត្តមអភិសន្តិបណ្ឌិតថ្លែងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ក្របខ័ណ្ឌមន្រ្តីថ្មីរបស់ ក្រសួង មហាផ្ទៃយ៉ាងហោចណាស់ផ្តល់អាទិភាពនិងលើកទឹកចិត្តឱ្យមានស្រ្តីយ៉ាងតិច៣០ភាគរយ ខណៈដែលការជ្រើសរើសមន្រ្តីត្រូវ បំពេញឆ្លង កាត់ការប្រឡង និងផ្អែកលើសមត្ថភាព។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំនិងជំរុញដល់ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំក្នុងការ ដោះស្រាយ បញ្ហាសេសសល់ និងចំណុចខ្វះខាតដែលមិនទាន់បានបំពេញ ដើម្បី ឱ្យខេត្តបាត់ដំបងទទួលបានការជឿទុកចិត្តកាន់តែខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសំដៅរួមគ្នា ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងការចូលរួមស្ដារសេដ្ឋកិច្ចសហគមន៍ខេត្ត ឱ្យកាន់ តែមានភាពល្អប្រសើរ ក្រោយពីបានបញ្ចប់ នូវ វិបត្តិកូវីដ-១៩។…