Category: នយោបាយ

  • គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់ការឧបត្ថម្ភដល់សិស្សនិទ្ទេសA ចំនួន៩នាក់ ដែលមានជីវភាពក្រីក្រ

    គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់ការឧបត្ថម្ភដល់សិស្សនិទ្ទេសA ចំនួន៩នាក់ ដែលមានជីវភាពក្រីក្រ

    បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងថ្នាក់ដឹកនាំសាខាសំខាន់ៗនិងសហការី កាលពីថ្ងៃទី ៧ខែធ្នូ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សា នុសិស្ស ដែលប្រឡងជាប់និទ្ទេសA មានជីវភាពក្រីក្រ និងបានផ្ដល់នូវអំណោយមនុស្សធម៌ជូនដល់សិស្សដែលមានជីវភាពក្រីក្រចំនួន៩នាក់ដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ជាប់និទ្ទេសA ។អំណោយ ក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃមួយគ្រឿង, ឃីតមួយកញ្ចប់ ព្រមទាំង គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយ ចំនួន។បន្ថែមពីនេះទៀត ឯកឧត្តម សុខ លូ ក៏បានសម្រេចធ្វើផ្ទះមួយខ្នងផ្តល់ជូនដល់ក្រុមគ្រួសារយុវសិស្សនិទ្ទេសAឈ្មោះ ភាព ចាន់ធី ដែលជាសិស្ស នៃវិទ្យាល័យសង្កែ ស្រុកសង្កែដែលមានជីវភាពក្រីក្រកំពុងជួបនូវលំបាកខ្លាំងជាងគេនិងមានប្អូនស្ថិតក្នុងបន្ទុកច្រើន ។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានថ្លែងការកោត សរសើរចំពោះការយកចិត្តទុកដាក់របស់ក្មួយៗជា សិស្ស ហើយដែលមានជីវភាពក្រីក្រលំបាកប៉ុន្តែកូនៗក្មួយៗមានឆន្ទៈក្នុងការតាំងចិត្តតស៊ូខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និងបាននិទ្ទេស A ថែមទៀត៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

  • ឯកឧត្តម កែវ រ៉េមី ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម “សិទ្ធិមនុស្ស៧៥” នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

    ឯកឧត្តម កែវ រ៉េមី ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម “សិទ្ធិមនុស្ស៧៥” នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូ កម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម “សិទ្ធិមនុស្ស៧៥” នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅ Palais des Nations ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅក្នុងសន្និសិទ្ធសារព័ត៍មាន នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុសកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍កម្រិតខ្ពស់នេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្ដាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត ។ ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា គម្រោងអបអរ ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២៣ខាងមុខនេះ មានអ្នកការពារ សិទ្ធិមនុស្ស ពលរដ្ឋរង ការរំលោភបំពាន…

  • កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកស្រី Lina Barrera អនុប្រធានជាន់ខ្ពស់នៃអង្គការអភិរក្សអន្តរជាតិ (CI)នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

    កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកស្រី Lina Barrera អនុប្រធានជាន់ខ្ពស់នៃអង្គការអភិរក្សអន្តរជាតិ (CI)នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

    (ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសនៃការចូលរួមសន្និសីទ កំពូលបណ្តាភាគីលើកទី២៨ (COP-28) របស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតីបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយជាមួយលោកស្រី Lina Barrera អនុប្រធានជាន់ខ្ពស់ និងសហការីនៃអង្គការអភិរក្សអន្តរជាតិកាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើ ការពង្រឹង និងពង្រីកកិច្ចសហការក្នុងភាពជាដៃគូ រវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិ ពិសេសសម្រួចនិងតម្រង់ទិសការអនុវត្តនានាឱ្យស្របនឹងយុទ្ធ សាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨។ ថ្លែងក្នុងជំនួបពិភាក្សានេះឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ តាមរយៈការដាក់ ចេញនូវយុទ្ធសាស្រ្តចក្រានិងការអនុវត្ត Article 6 តាមរយៈការនាំយកគោល នយោបាយ ដែលមានស្រាប់ ទៅអនុវត្តជាក់ស្តែង ។ ជាមួយគ្នានោះ អង្គការអភិរក្សអន្តរជាតិ បានអបអរសាទរចំពោះក្រសួងបរិស្ថានលើការបង្កើតឱ្យមានយុទ្ធនាការផ្សេងៗ ពិសេស យុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ»។ ទន្ទឹមនឹងនោះ ក៏បានបង្ហាញពីជំហរគាំទ្រ និងបេ្តជ្ញាចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ពិសេសលើយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរ៉េត

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរ៉េត

    នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯសន្និសីទ លើកទី២៨ (COP28) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នៅចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភព លោកចំនួន ១៩៧ប្រទេស ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញដល់សមាជិកនៃអង្គសន្និសីទ COP28 ឲ្យបង្កើនបន្ថែមនូវកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីការ បេ្តជ្ញាចិត្តរបស់កម្ពុជា ចូលរួមជាមួយបណ្តាប្រទេសហត្ថលេខីនៃ UNFCCCដូចតទៅ ៖ ១- ក្នុងការរក្សាកំណើនសីតុណ្ហភាពត្រឹម 1.5 អង្សាសែលស៊ុស កម្ពុជាបានប្ដេជ្ញាចិត្តតាម រយៈការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ២-ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ(renewable energy) ឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាមានថាមពលស្អាតរហូតដល់ ៦២% រួចហើយ ៣-បង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ក្នុងនោះក្រសួងបរិស្ថានបានរួមចំណែកដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ…

  • សម្ដេចចក្រីប្រធានកិត្តិយស៖ អង្គមហាសន្និបាតថ្លែងអំណរគុណ ចំពោះជនរួមជាតិដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព ចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

    សម្ដេចចក្រីប្រធានកិត្តិយស៖ អង្គមហាសន្និបាតថ្លែងអំណរគុណ ចំពោះជនរួមជាតិដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព ចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះជនរួមជាតិ ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាពចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីផល ប្រយោជន៍ប្រទេសជាតិយើង ។ សម្ដេចចក្រី ហេង សំរិន បានថ្លែង ដូច្នេះ ក្នុងឱកាសបើកមហាសន្និបាតវិសាមញ្ញតំណាង ទូទាំង ប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចចក្រី ហេង សំរិន ប្រធាន កិត្តិយស គណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានការចូលរួម ពីអនុប្រធានគណបក្ស សមាជិកាគណៈកម្មាធិការកណ្ដាល សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាម ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយរាជធានី ខេត្ត…

  • គណបក្សប្រជាជនកម្ពុជា បើកដំណើរការមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយមានសមាជិក សមាជិកាចូលរួមសរុប ៣៦០០រូប

    គណបក្សប្រជាជនកម្ពុជា បើកដំណើរការមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយមានសមាជិក សមាជិកាចូលរួមសរុប ៣៦០០រូប

    (ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានបើកដំណើរការមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីអនុប្រធានគណបក្ស សមាជិកាគណៈកម្មាធិការកណ្ដាល សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណៈបក្សចូលរួម ដែលមានសមាសភាពសរុប ៣៦០០រូប នៅវិមាន ៧មករា រាជធានីភ្នំពេញ ។ របៀបវារៈនៃមហាសន្និបាតវិសាមញ្ញនេះ ក៏មានការបញ្ចូលសមាជិកគណៈកម្មាធិការកណ្តាលបន្ថែម ការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ ។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលដំណើរការទៅរយៈពេល ២ថ្ងៃ ថា ការប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះ នៅក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភា នីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពីគណបក្ស…

  • ការដាក់ពាក្យប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយមានច្រើនវិធី និងបានចាត់វិធានការចំពោះអ្នកប្រព្រឹត្តិបន្តបន្ទាប់

    ការដាក់ពាក្យប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយមានច្រើនវិធី និងបានចាត់វិធានការចំពោះអ្នកប្រព្រឹត្តិបន្តបន្ទាប់

    (ភ្នំពេញ)៖ សម្រាប់យន្តការទទួលពាក្យប្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយគឺអ្នកដាក់ពាក្យប្តឹងអាចមកកាន់អង្គភាពប្រឆាំងអំពើពុករលួយដោយផ្ទាល់ គាត់អាចដាក់ពាក្យប្តឹងតាមប្រអប់ ស តាមផ្លូវ គាត់អាចដាក់ពាក្យប្តឹងគ្រាន់តែទូរស័ព្ទមកអង្គភាព គាត់អាចដាក់ពាក្យប្តឹងគ្រាន់តែសរសេរតាមអ៊ីម៉ែល ជាដើម។នេះជាការបញ្ជាក់ពីសំណាក់មន្រ្តីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ ។ បញ្ជាក់ប្រាប់AMS លោក សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ការទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ និងសាធារណៈជនពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយគឺមានច្រើនវិធី ទាំងអស់នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដាក់ពាក្យប្តឹងប្រឆាំងទៅនឹងអ្នកប្រព្រឹត្តិអំពើពុករលួយ។សម្រាប់អ្នកដាក់ពាក្យប្តឹងត្រូវភ្ជាប់មកជាមួយភស្ថុតាង និងអ្វីផ្សេងៗទៀតកាន់តែប្រសើរដើម្បីងាយស្រួលដាក់ទម្ងន់ និងការអនុវត្តទៅលើជនប្រព្រឹត្តិអំពើពុករលួយប្រកបដោយប្រសិទ្ធភាព ។ លោក សយ ច័ន្ទ វិចិត្របានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”ពាក្យបណ្តឹងអ្នកខ្លះគ្រាន់តែជាព័ត៌មានទេ ប៉ុន្តែយើងយកមកពិនិត្យទាំងអស់។អ្វីដែលយើងអាចយកមកចាត់ការបានគឺយើងនឹងយកវាមកអនុវត្តហើយ”។ ជុំវិញបញ្ហាពាក្យប្តឹងនេះដែរ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានឱ្យដឹងផងថា៖លក្ខណៈពាក្យប្តឹងនីមួយៗខុសគ្នាក្នុងនេះពាក្យប្តឹងមួយចំនួនតម្រូវឱ្យអ្នកត្រូវទទួលរងការចោទប្រកាន់ត្រូវមកឆ្លើយបំភ្លឺ ឬពាក្យប្តឹងខ្លះទៀតគាត់ត្រូវសរសេរស្រាយបំភ្លឺ ពាក្យប្តឹងខ្លះទៀតត្រូវឱ្យគាត់មានឯកសារបន្ថែម ដើម្បីយើងនឹងពិចារណាបន្ថែមថាចំណាត់ការបន្តនឹងធ្វើអ្វីទៀត”។ គួរបញ្ជាក់ថាបើយោងតាមកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៣ឱ្យដឹងដែរថាចំពោះការងារពាក្យប្ដឹងប្រចាំ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៤៦ ពាក្យប្ដឹងផងដែរ៕ អត្ថបទ ៖ ម៉ាដេប៉ូរូបភាព ៖ គ្រីសម្បត្តិ និង…

  • រាជរដ្ឋាភិបាល គ្រោងបង្កើនថវិកាជាតិដល់ជាង ១៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅឆ្នាំ២០២៤

    រាជរដ្ឋាភិបាល គ្រោងបង្កើនថវិកាជាតិដល់ជាង ១៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅឆ្នាំ២០២៤

    (ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនការចំណាយថវិកាជាតិរហូត ដល់ជាង ១៧០០លានដុល្លារ ឬស្មើនឹង ២០% នៃថវិកាជាតិសរុប ដើម្បីអភិវឌ្ឍមូលដ្ឋានឃុំ/សង្កាត់ ទូទាំងប្រទេស ។ថវិកាជាតិដែលគ្រោងចំណាយដើម្បីអភិវឌ្ឍមូលដ្ឋាននៅឆ្នាំ២០២៤ មានចំនួនកើនឡើងប្រមាណជាង ៤០០លានដុល្លារ ខណៈនៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានថ្នាក់ក្រោមជាតិមានប្រមាណ ១២៥៥លានដុល្លារ ឬស្មើនឹង ១៧% នៃថវិកាជាតិសរុប ។ នេះបើតាមការលើកឡើងរបស់ លោក ចាន់ សុធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងគណនេយ្យភាពសង្គម ជាមួយបណ្តាសារព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោក ចាន់ សុធា បញ្ជាក់បន្ថែមថា ក្នុងចំណោមធនធានថវិកាជាតិដែលផ្ទេរទៅឲ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិឆ្នាំ២០២៣ទាំង១២៥៥លានដុល្លារនោះ រដ្ឋបាលថ្នាក់ឃុំ/សង្កាត់ ទទួលបាន ២៥៥លានដុល្លារ រដ្ឋបាលថ្នាក់ស្រុក/ខ័ណ្ឌ ទទួលបាន ១៦២លានដុល្លារ និងថ្នាក់រាជធានីខេត្តទទួលបានជាង ៨០០លានដុល្លារ» ។ លោក បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រដ្ឋបាលថ្នាក់ជាតិ បានផ្ទេរមុខងារប្រមាណជាង…

  • កម្ពុជារៀបចំទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្ស

    កម្ពុជារៀបចំទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្ស

    (ភ្នំពេញ)៖ ទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្សត្រូវបានរៀបចំឡើងនាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២៣នេះនាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គួរបញ្ជាក់ថាគិតមកដល់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានថ្លែងក្នុងពិធីនេះថា៖រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ទៅលើសិទ្ធមនុស្សទេ ប៉ុន្តែកម្ពុជាក៏យកចិត្តទុកដាក់ទៅលើ សង្គម,សេដ្ឋកិច្ច និងវប្បធម៌ ដើម្បីដោះស្រាយការលំបាករបស់ប្រជាជនក្នុងនេះដូចជាចែកបណ្ណសមធម៌ដល់ពលរដ្ឋក្រីក្រ ។ក្រៅពីនេះកម្ពុជាបានបានផ្តល់នូវរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារពលរដ្ឋក្រីក្រ និងពង្រឹងកិច្ចការសង្គម។ល។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា ៖ កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលបានស្វាគមន៍ទាំងវត្តមានអ្នករាយការណ៍ពិសេស ព្រមទាំង ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក៏ ដូចកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ ។ ឯកឧត្តមបានថ្លែងដែរថា៖រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ

    (សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង ការពារ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មានសំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើរាជរាដ្ឋាភិបាលជ្រើសរើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់ត្រូវធ្វើការជ្រើសរើសយកមួយណានោះទេ គឺយកទាំងពីរ ព្រោះថា ៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង ។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង ការពារផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ,…