Category: នយោបាយ

  • ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ៖ អ្នកពុំទទួលបានមេដាយកុំអស់ សង្ឈឹម សូម ត្រៀម ខ្លួនសម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ៖ អ្នកពុំទទួលបានមេដាយកុំអស់ សង្ឈឹម សូម ត្រៀម ខ្លួនសម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរ សហព័ន្ធតេក្វាន់ដូ បានថ្លែងលើកទឹកចិត្តដល់ កីឡាករ កីឡាការិនី ទាំងអស់ដែលមកពីបណ្តាលក្លិបទូទាំងប្រទេស ដែលពុំបានទទួល បានជ័យលាភីមេដាយនៅក្នុងការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២៣នេះ កុំអស់សង្ឈឹម ឬបាក់ទឹកចិត្តឲ្យសោះ ត្រូវបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមការប្រជែងនៅក្នុង ព្រឹត្តិការណ៍ការ ប្រកួតក្រោយៗទៀត ព្រោះការប្រកួតវាតែងតែ មានលទ្ធផល ចាញ់និងឈ្នះប៉ុណ្ណោះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានកោតសរសើរ និង ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការ ប្រតិបត្តិ សហព័ន្ធ ដែលបានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោត សរសើរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំហ្វឹកហាត់ និងគោរពបទបញ្ជាប្រកួតបានយ៉ាងខ្ជាប់ខ្ជួន ទោះបីជាលទ្ធផលចាញ់ឬឈ្នះក៏ដោយ។ ឯកឧត្តមប្រធានសហព័ន្ធក៏បានថ្លែងអំណរគុណដល់ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាសដល់ប្រភេទកីឡា តេក្វាន់ដូ WT…

  • កម្ពុជា និង ឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ ប្រជាជន នៃប្រទេសទំាងពីរ

    កម្ពុជា និង ឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ ប្រជាជន នៃប្រទេសទំាងពីរ

    (ឡាវ)៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ កម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម THONGLOUN SISOULITH ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅទីក្រុងវៀងចន្ទន៍។ សម្តេចរដ្ឋសភាធិបតី បានជម្រាប ឯកឧត្តមប្រធានរដ្ឋ ពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគី រវាងសម្តេច និងឯកឧត្តមបណ្ឌិត SAYSOMPHONE PHOMVIHANE ប្រធានរដ្ឋសភាឡាវ កាលពីថ្ងៃទី៣ ខែធ្នូ ម្សិលមិញ ទទួលបានលទ្ធផលជាទីមោទនៈ។ ជំនួបពិភាក្សារវាងប្រធានរដ្ឋសភាទំាងពីរធ្វើឡើងក្រោមបរិយាកាសដ៏ស្និទ្ធស្នាល ប្រកបដោយការជឿទឹកចិត្ត និងយោគយល់គ្នាជាលក្ខណៈបងប្អូន។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានប្តេជ្ញារួមគ្នាខិតខំលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយថែមទៀត ទំាងខាងរដ្ឋសភានិងរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណានាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។ សម្តេចបានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសឡាវសម្រេចបាន នាពេលចុងក្រោយនេះ ជាពិសេសការប្រែក្លាយពីប្រទេសដីគោក ទៅជាប្រទេសដែលមានផ្លូវគមនាគមន៍ខ្វាត់ខ្វែង (Land-locked ទៅ Land-linked) ក្នុងការបម្រើដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាការធ្វើពាណិជ្ជកម្មក្នុងតំបន់និងក្នុងសកលលោក។ ប្រទេសកម្ពុជានឹងគំាទ្រចូលរួមជាមួយគម្រោងដ៏ល្អរបស់ប្រទេសឡាវនេះដែរ។ ឯកឧត្តម THONGLOUN SISOULITH…

  • ចិន បង្ហាញសុទិដ្ឋិនិយមថា ចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹង កាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបាន សហគម ន៍ ជោគ វាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ក្នុងដំណើរថ្មី

    ចិន បង្ហាញសុទិដ្ឋិនិយមថា ចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹង កាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបាន សហគម ន៍ ជោគ វាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ក្នុងដំណើរថ្មី

    (ភ្នំពេញ)៖ ចិន បង្ហាញសុទិដ្ឋិនិយមថា ចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ…

  • កម្ពុជា គឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នា ទៅវិញ ទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ

    កម្ពុជា គឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នា ទៅវិញ ទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ

    (ភ្នំពេញ)៖ កម្ពុជា គឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតអោយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី៤ធ្នូ ឆ្នាំ២០២៣ ។ ក្នុងជមនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម បក្សកុម្មុយនិស្តចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ឯកឧត្តម He Weidong បាននាំនូវការសួរសុខទុក្ខរបស់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុនីសចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមបានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯក របស់ប្រទេសកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន

    នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថ្វាយនូវកតញ្ញូត្តាធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន បងប្អូន និងក្មួយៗ មានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំ២០២៣ នេះ។ សម្តេច ក៏បានរំឮកផងដែរថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា, ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌។ នៅកម្ពុជា, ការប្រារព្ធទិវាជនមានពិការភាពនេះឡើងគឺ ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍…

  • សម្តេចមហាបវរធិបតី បន្តមានប្រសាសន៍ថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍

    សម្តេចមហាបវរធិបតី បន្តមានប្រសាសន៍ថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍

    (ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ។ សម្ដេចបញ្ជាក់ថា ក្នុងន័យខាងលើនេះ, រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ដូចជា ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ, ជីវភាពនយោបាយ, សកម្មភាពសង្គម, វប្បធម៌, សិល្បៈ, សាសនា, កីឡា, ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត ។ រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ ព្រមទាំងបន្តការលើកកម្ពស់សហគ្រិនភាព ដែលជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាព នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាព នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងកម្ពុជា

    ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ប្រធានបទ នៃទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១នេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកពីការតស៊ូ ទាមទារនូវសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាពនៅទូទាំងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំង នៅក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ។ ជាមួយគ្នានេះ សម្តេចធិបតី បានអះអាងដោយនឹងខិតខំជំរុញ និងលើកកម្ពស់ដល់បងប្អូនមានពិការភាពឲ្យក្លាយទៅជាអ្នកនយោបាយ មន្រ្តីរាជការ ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំណត់កូតារហូតដល់២ភាគរយ សម្រាប់ជ្រើសរើសបងប្អូនជនពិការឲ្យបម្រើកិច្ចការងារនៅតាមក្រសួងស្ថាប័ននានារួមទាំងវិស័យឯកជននោះ។ សម្តេច បានបញ្ជាក់ថា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ រាជរដ្ឋាភិបាល នឹងបង្កើនការវិនិយោគទុនដល់បងប្អូនមានពិការភាពនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ផ្តល់ឱកាសឲ្យពួកគាត់ ក្លាយទៅជាមន្រ្តីរាជការ រួមទាំងកិច្ចការងារជាច្រើនទៀត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង កាត់បន្ថយហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្ដម្ភទាំងពីរនៃប្រព័ន្ធគាំពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើគោលការណ៍មិនទុកឱ្យជនមានពិការភាពណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់ ចំណូលរបស់ប្រជាជន ជាពិសេសជនមានពិការភាព ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តដូច្នេះ ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញអនុសាសន៍មួយចំនួន សម្រាប់បន្តជំរុញលើកកម្ពស់វិស័យជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះរួមមាន៖ ទី១៖ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាព ដោយស្មើមុខស្មើមាត់ លើឆាកអន្ដរជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាព ដោយស្មើមុខស្មើមាត់ លើឆាកអន្ដរជាតិ

    ភ្នំពេញ៖ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់ នៅលើឆាកអន្ដរជាតិ នៅឆ្នាំ២០២៣នេះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី បានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តជំរុញការលើកកម្ពស់ និងចាត់ទុក វិស័យពិការភាព ជាការងារអាទិភាព ហើយ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ ដើម្បីធានាឧត្តមប្រយោជន៍ជូនជនមានពិរភាព។ សូមជម្រាបថា កម្ពុជា ទទួលបានមេដាយសរុបចំនួន ៧០គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ដោយកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៨…

  • បារាំងផ្តល់ប្រាក់ ១៥០លានដុល្លារដល់កុងហ្គោ និងប៉ាពូអាស៊ីនូវែលហ្គីណេ ដើម្បីការពារព្រៃឈើ

    បារាំងផ្តល់ប្រាក់ ១៥០លានដុល្លារដល់កុងហ្គោ និងប៉ាពូអាស៊ីនូវែលហ្គីណេ ដើម្បីការពារព្រៃឈើ

    ឌូបៃ៖ ប្រទេសបារាំង នៅថ្ងៃអាទិត្យសប្តាហ៍មុន បានយល់ព្រមផ្តល់ប្រាក់ចំនួន ១០០លានដុល្លារដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោចំនួន ៥០លានដុល្លារ ដើម្បីការពារព្រៃឈើនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថ្លែងថា រូបលោកសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងស្រដៀងគ្នា (កិច្ចព្រមព្រៀងការពារព្រៃឈើ) ដែលមានទំហំទឹកប្រាក់ ៦០លានដុល្លារជាមួយប្រទេសកុងហ្គោ ខណៈដែលលោកបានប្រកាសពីភាពជាដៃគូ នៅក្នុងកិច្ចពិភាក្សាស្តីពី ការប្រែប្រួលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ លោក ម៉ាក្រុង បានគូសបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំរីករាយនឹងប្រកាសថា ភាពជាដៃគូចំនួនពីរបានចុះហត្ថលេខារួចហើយ។ ទីមួយគឺជាមួយប៉ាពូអាស៊ីនូវែលហ្គីណេមានទឹកប្រាក់ ១០០លានដុល្លារ និងទីពីរជាមួយកុងហ្គោ ប្រេហ្សាវីល ៥០លានដុល្លារ ហើយយើងក៏កំពុងបញ្ចប់ភាពជាដៃគូមួយទៀតជាមួយកុងហ្គោ មានទឹកប្រាក់ ៦០លានដុល្លារផងដែរ។ លោក ម៉ាក្រុង បន្ថែមថា យើងត្រូវតែបង្កើតការផ្លាស់ប្តូរកាបូន និងជីវចម្រុះអន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យឥណទានកាបូន និងជីវចម្រុះដែលមានគុណភាពខ្ពស់ អាចដោះដូររវាងសមាជិករបស់ខ្លួន ដោយផ្អែកលើស្តង់ដារ និងច្បាប់។ ការប្រកាសខាងលើនេះរបស់លោក ម៉ាក្រុង កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានអំពាវនាវឱ្យបង្កើតមូលនិធិចំនួន…