Category: នយោបាយ

  • កម្ពុជា ទទួលបាន ពានរង្វាន់ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ឆ្នាំ២០២៣ នាទីក្រុងវីយែន ប្រទេស អូទ្រីស

    កម្ពុជា ទទួលបាន ពានរង្វាន់ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ឆ្នាំ២០២៣ នាទីក្រុងវីយែន ប្រទេស អូទ្រីស

    ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា បាន ទទួលពានរង្វាន់ស្តីពីការ លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បី អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីក្រុងវីយែន ប្រទេ សអូទ្រីស។ យោងតាម សេចក្តីប្រកាសព័ត៌មាន រួម របស់ រដ្ឋបាលជលផល អង្គការ UNIDO និង សហភាព អឺរ៉ុប (EU) នៅ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ បាន ឱ្យដឹងថា ប្រធានបទនៃពានរង្វាន់គឺ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិតនៅក្នុងឧស្សាហកម្ម»។ ពានរង្វាន់នេះ ឆ្លុះបញ្ចាំង ពីការ ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល (FiA)…

  • ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ

    ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ

    កោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើ ជាគម្រោងមួយ ដែលប្រើ ប្រភពទឹក ស្ទឹង ចំនួន ២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយ សាងសង់ទំនប់២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក ២ ភ្ជាប់ គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ។ ការកសាងទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើនេះដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល…

  • ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារដល់ប៉ាគីស្ថាន

    ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារដល់ប៉ាគីស្ថាន

    អ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ឬហៅកាត់ថា ADB បានអនុម័តផ្ដល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារអាមេរិក ដើម្បីជួយដល់ការកែលម្អការផ្គត់ផ្គង់ទឹក និងសេវាកម្មគ្រប់គ្រងសំណល់រឹងក្នុងទីក្រុងចំនួនពីរនៅខេត្តពូនចាប់ (Punjab) ប្រទេសប៉ាគីស្ថាន។ អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី លោក យ៉េវហ្គេនី ជូកូវ (Yevgeniy Zhukov) បានមានប្រសាសន៍ថា ៖ «គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មក្នុងទីក្រុងទាំងពីរនេះ ដើម្បីជួយពួកគេឱ្យកាន់តែមាននិរន្តរភាព ភា ពធន់ និងជួយដល់ការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនទៅក្នុងបរិស្ថាន»។ កម្ចីនេះនឹងយកទៅអនុវត្តគម្រោងផ្សេងៗនៅក្នុងទីក្រុងរ៉ាវ៉ាលពិនឌី (Rawalpindi) និងទីក្រុងបាហាវ៉ាលពូ (Bahawalpur) ហើយប្រាក់កម្ចីនេះគឺជាផ្នែកមួយនៃទឹកប្រាក់សរុបចំនួន ១០ ប៊ីលានដុល្លារសហរដ្ឋអាមេរិកដែលម្ចាស់ជំនួយបានសន្យាថានឹងផ្ដល់ឱ្យប្រទេសប៉ាគីស្ថាន ដើម្បីជួយឱ្យប្រទេសនេះអាចងើបឡើងវិញពីវិបត្តិទឹកជំនន់ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធកាលពីឆ្នាំមុនយ៉ាងធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ទឹកជំនន់ដែលបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ កើតឡើងបណ្ដាលមកពីការកើនឡើងកំដៅផែនដី ដែលបានប៉ះពាល់ដល់មនុស្សយ៉ាងហោចណាស់ ៣៣ លាននាក់ និងបានសម្លាប់មនុស្សជាង ១៧០០នាក់ រាប់ចាប់ពីដើមរដូវខ្យល់មូសុងនៅពាក់កណ្តាលខែមិថុនា រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ សូមបញ្ជាក់ថា ម្ចាស់ជំនួយទាំងអស់នោះរួមមាន ធនាគារអភិវឌ្ឍន៍ឥស្លាមចំនួន ៤,២…

  • អាជ្ញាធរខេត្តកំពង់ធំ និងកងទ័ពវៀតណាម បើកកិច្ចពិភាក្សាបន្តរុករក អដ្ឋិធាតុទ័ពវៀតណាមដែលនៅសេសសល់

    អាជ្ញាធរខេត្តកំពង់ធំ និងកងទ័ពវៀតណាម បើកកិច្ចពិភាក្សាបន្តរុករក អដ្ឋិធាតុទ័ពវៀតណាមដែលនៅសេសសល់

    ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ព ប្រជាជនវៀតណាម បានបើកកិច្ចពិភាក្សា ដើម្បីបន្តជីករុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្តវៀតណាមដែលនៅសេសសល់ប្រមាណ៦០ អដ្ឋិធាតុទៀត ដែលកងទ័ពទាំងនេះត្រូវបានពលីជីវិតក្នុងសម័យ សង្គ្រាមនៅកម្ពុជា។ ដំណើរការកិច្ចពិភាក្សានេះ បានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មការជំនាញជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តនេះ និងលោក ជិន វីញង៉ុក អនុប្រធាននយោបាយនៃយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូចំនួន២២នាក់ ចូលរួមកិច្ចប្រជុំនេះ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ យោងតាមហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម សោម ស៊ុន បានលើកឡើងទាក់ទងនឹងលទ្ធផលនៃកិច្ច សហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K៧០ និងk៧២ ដែលបានសហការធ្វើ សកម្មភាពជីករុករកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដោយជីកយកបាន និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាមចំនួន១ ១៥២ អដ្ឋិធាតុរួចមកហើយ។ ឯកឧត្តម…

  • វិស័យអប់រំឯកជននៅប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូល សាលារៀន ពិភពលោកឆ្នាំ២០២៣ នាប្រទេសម៉ាឡេស៊ី

    វិស័យអប់រំឯកជននៅប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូល សាលារៀន ពិភពលោកឆ្នាំ២០២៣ នាប្រទេសម៉ាឡេស៊ី

    ភ្នំពេញ៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមកពីវិស័យអប់រំឯកជន បានចូលរួមកិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ២០២៣ នៅ ប្រទេស ម៉ាឡេស៊ី ដើម្បីជជែកពិភាក្សា និងចែករំលែកការអនុវត្តន៍ល្អៗ ក្នុងវិស័យអប់រំ សំដៅពង្រឹងគុណភាពអប់រំ ពិសេសផ្នែកឯកជននៅក្នុង តំបន់ ឱ្យកាន់តែមានគុណភាពថែមទៀត។ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា បានប្រាប់ឱ្យដឹងថា លោកបានដឹកនាំ សមាជិកក្រុម ប្រឹក្សា ភិបាល និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា ៩ នាក់ ដើម្បីចូលរួមក្នុង «កិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ២០២៣» ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ លោកបានឱ្យដឹងថា កិច្ចប្រជុំកំពូលសាលារៀនពិភពលោក (World School Summit) គឺជាកម្មវិធីអន្តរជាតិមួយធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យអប់រំ អ្នកបង្កើតគោលនយោបាយ ព្រមទាំងអ្នកផ្លាស់ប្តូរទាក់ទងនឹងវិស័យអប់រំជុំវិញពិភពលោកមកជជែក ពិភាក្សា និងចែករំលែកការអនុវត្តល្អៗក្នុងវិស័យអប់រំ។ លោកថា កម្មវិធីនេះដែរ ក៏នឹងមានការប្រគល់ពានរង្វាន់សាលាឆ្នើម និងសញ្ញាបត្រកិត្តិយសសម្រាប់អ្នកជំនាញដែលបានប្រឹងប្រែង និងលះបង់ពេលវេលាដើម្បីនាំឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងវិស័យអប់រំផងដែរ។ លោកបានបន្តថា ៖ «នេះជាលើកទី១ហើយ ដែលវិស័យអប់រំឯកជនបានចូលរួមកិច្ចប្រជុំកំពូលនេះ…

  • ឯកឧត្តម យ៉ង សាំងកុមារ៖ មានការងារ៦ ដែលខ្ញុំបានធ្វើ និងកំពុងអនុវត្តក្នុងរយៈពេល១ឆ្នាំនេះ ក្រោយការសម្រេច ចូលរួមការងារជាមួយគណបក្សប្រជាជន

    ឯកឧត្តម យ៉ង សាំងកុមារ៖ មានការងារ៦ ដែលខ្ញុំបានធ្វើ និងកំពុងអនុវត្តក្នុងរយៈពេល១ឆ្នាំនេះ ក្រោយការសម្រេច ចូលរួមការងារជាមួយគណបក្សប្រជាជន

    ភ្នំពេញ៖ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងរយៈពេល ១ឆ្នាំ ដែលលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បាន និងកំពុងបំពេញការងារសំខាន់ៗចំនួន៦ ដើម្បីចូលរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសការគាំទ្រដល់មន្ត្រីកសិកម្មឃុំ ក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើប្រជាកសិករ។ តាមរយៈលិខិតរបស់ ឯកឧត្តម យ៉ង សាំងកុមារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរថា ៖ «កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីឯកឧត្តម ឌិត ទីណា រដ្ឋមន្តី្រក្រសួងកសិកម្ម ខ្ញុំបាទ និងឯកឧត្ដម ឡឹក សុធារ ទទួលបានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយផ្តោតលើការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា»។ សំណេររបស់ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ «ការងារសំខាន់ៗ ដែលខ្ញុំ រួមជាមួយឯកឧត្តម ឡឹក សុធារ និងឯកឧត្តម ខាត់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅ ដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅ ដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតំម្លៃខ្ពស់ចំពោះព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហា គ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈតេឡេក្រាមរបស់សម្តេច ដោយសម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការ ទទួលខុស ត្រូវខ្ពស់ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត ដោយធានាបាននូវសោភ័ណភាព និងអនាម័យ។ សម្តេចធិបតី បានបញ្ជាក់ថា ៖ «ភាពជោគជ័យនេះអាចសម្រេចទៅបាន ដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសយរីករាយបំផុត»។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែង អំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្បករ សិល្បការីនីទាំងអស់ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ…

  • សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួម កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍

    សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួម កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ច នាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិង ស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្ត្រី សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ។ សូមជម្រាបជូនថា កិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបីធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ- បត្តិការនានាឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៃប្រទេសទាំងបី ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA)…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំពិធីបុណ្យអុំទូកប្រកបដោយភាពភាពជោគជ័យ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំពិធីបុណ្យអុំទូកប្រកបដោយភាពភាពជោគជ័យ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំពិធីបុណ្យអុំទូក ប្រកបដោយភាពភាពជោគជ័យ និងសប្បាយ រីករាយ ។ នេះបើតាមបណ្ដាញសង្គមតេឡេ ក្រាមរបស់ សម្ដេច នាព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ ។ សម្ដេចធិបតីបានសរសេរថា “ខ្ញុំនិងភរិយាមានការសប្បាយរីករាយ យ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។ឆ្នាំនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអ្នករាជធានីភ្នំពេញ និងអ្នកមក ពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេស ដែល មានវត្តមាននៅព្រះ រាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ”។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តដោយធ្វើការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែត ប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកគឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកគឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ3ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖ ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាពនិងស្ថិរភាពសង្គមនេះហើយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។ ទី២៖ ភាពអធិកអធមរយៈពេល៣ថ្ងៃនេះគឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជាពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរក៏មានភ្ញៀវទេសចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាមានភាពរស់រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩។ ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតាំងពីសម័យសម្តេចតេជោរហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួន។ ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះនឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ…