-
សមាគមជាតិមួយចំនួនទៀត បានចូលរួមធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត

ភ្នំពេញ៖ ថ្មីៗនេះ មានការសម្រេចចិត្តចូលរួមសហការបន្ថែមទៀតជាមួយក្រសួងបរិស្ថាន ពីក្រុមយុវជន នៃសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម សមាគមកសិករដើម្បីអភិវឌ្ឍន៍ជីវភាព និងសមាគមមួយចំនួនទៀត បើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដើម្បីជំរុញចលនា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ជាមួយកីឡាករអុំទូក និងប្រជាពលរដ្ឋដែលមកកម្សាន្ត នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើង ដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បាននិងកំពុងទទួលបានការគាំទ្រ និងចូលរួមដោយផ្ទាល់ ពីមនុស្សជាង៣លាននាក់ ដែលក្នុងនោះអ្នកចូលរួមបានប្តេជ្ញាចិត្ត មិនប្រើបថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ និងឈានទៅ២ ឬ ៣ថ្ងៃក្នុងមួយសប្តាហ៍ និងបានធ្វើឲ្យកម្ពុជា ក្នុង១ថ្ងៃ អាចកាត់បន្ថយថង់ប្លាស្ទិកប្រមាណ ១៥លានថង់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចូលរួមពីមនុស្សដ៏ច្រើនក្នុងយុទ្ធនាការកន្លងមកនេះ ជាឆ្លុះបញ្ជាំងពីការការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
រដ្ឋមន្រ្តីកសិកម្ម ថ្លែងអំណរគុណចំពោះរុស្ស៊ីដែលតែងតែបន្តជួយគាំទ្រកម្ពុជាលើវិស័យកសិកម្ម

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃអតីតសហភាពសូវៀត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីបច្ចុប្បន្ន ចំពោះការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម បានធ្វើឡើងនៅក្នុងពេលដែលលោកបានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មប្រាំបួនរូប រួមមាន ជនជាតិខ្មែរមួយរូបនិងជនជាតិរុស្ស៊ីប្រាំបីរូប នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ឯកឧត្តមបានថ្លែងបែបនេះថា៖«ក្នុងវិស័យកសិកម្ម រដ្ឋាភិបាលអតីតសហភាពសូវៀតបានផ្ដល់ ស្បៀងអាហារ និងសម្ភារបរិក្ខាសម្រាប់ការងារបង្កបង្កើនផល និងបានចាត់បញ្ជូនមន្ត្រីជំនាញផ្នែកកសិកម្មជាច្រើននាក់មកជួយ បណ្តុះបណ្តាលមន្ត្រី និងនិស្សិតកសិកម្មកម្ពុជា»។ លោកបានបន្តថា ជាក់ស្ដែង ចាប់ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (អតីតវិទ្យាស្ថានបច្ចេកទេសកសិកម្មចម្ការដូង) បានទទួលការគាំទ្រទាំងស្រុង ទាំងហិរញ្ញវត្ថុ សម្ភារបរិក្ខា និងមធ្យោបាយនានា ពីរដ្ឋាភិបាលអតីតសហភាពសូវៀត សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ដោយសាស្ត្រាចារ្យរុស្ស៊ីចំនួន៥៦រូបដែលត្រូវ បានចាត់បញ្ជូនមកបម្រើការងារនៅទីនោះជាបន្តបន្ទាប់។ ចំពោះការបាត់បង់អតីតអ្នកជំនាញការកសិកម្មប្រាំបួនរូបវិញ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ៖«ថ្វីត្បិតតែលោកអ្នកទាំង៩រូបបានទទួលមរណភាពតាំងពី៤០ឆ្នាំ មុនក្តី ប៉ុន្តែការរួមចំណែក និងគំរូវីរភាពរបស់លោកអ្នកទាំងនោះ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើងទាំងអស់គ្នាជាប់ជានិច្ច ហើយការជួបជុំគ្នានៅទីនេះ នាពេលនេះ គឺជាសក្ខីភាពនៃការចងចាំ និងការដឹងគុណរបស់យើងទាំងអស់គ្នាចំពោះអ្នក ជំនាញការកសិកម្មទាំង៩រូប»។ ជាមួយគ្នានោះដែរ លោក…
-
កម្ពុជាបានក្លាយជាប្រទេសទី ៥ នៅលើសកល លោក និងជាប្រទេស ដំបូង គេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំ ” កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែល គ្មានមីន” នៅឆ្នាំ២០២៤

ភ្នំពេញ៖ខណៈដែលឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីននៃប្រទេសកម្ពុជាដឹកនាំប្រតិភូអាជ្ញាធរមីនចូលរួមនោះ កម្ពុជាត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទី ក្រុងហ្សឺណែវ ប្រទេសស្វីសថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបោះឆ្នោតជ្រើសតាំងជា ប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។តាមរយៈ នៃការបោះឆ្នោត នេះ កម្ពុជា គឺជាប្រទេសទី ៥ នៅលើសកល លោក និងជាប្រទេសដំបូង គេបង្អស់ ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និង ជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំ នេះ ។ ប្រភពអាជ្ញាធរមីនបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២៣ថា ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មាន មីន”នោះ នឹង មានការ ចូល រួម ពី រដ្ឋ…
-
ព្រឹទ្ធសភា អនុម័តនិងឯកភាពទាំងស្រុង លើសេចក្តីព្រៀងច្បាប់សំខាន់ៗចំនួន៣

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យ ប្រជុំ លើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច វិបុល សេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សេចក្តីព្រៀងទាំង៣នោះរួមមាន ៖១ ៖ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២២ ៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤៣ ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕ ដោយ / គ្រី សម្បត្តិ
-
ក្រសួង ២ បន្ថែមទៀត ចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ កាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមវត្តមាន ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រួមជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ។ ខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖ ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាលើកទី៧ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ដែលមកដលពេលនេះ មានក្រសួងនិងគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៨ ហើយដែលបានចូលរួមជាមួយ ក.ប.ទ. ក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល (Digital Government) និងពលរដ្ឋឌីជីថល (Digital Citizen) ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រខាងលើ។…
-
រាជរដ្ឋាភិបាល សម្រេចកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណ បង្កើត អង្គភាពសារព័ត៌មានថ្មី ចំនួន ៥០% រយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែង ពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំង អស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និង កាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% ។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកប អាជីវកម្ម ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់ បានចុះ បញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។ នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំ អាជ្ញា បណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%» ៕ ដោយ ង៉ាន់ ទិត្យ
-
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងមកពីក្រសួងស្ថាប័ននានា។ កិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន ៨ ជំពូក និង ២៤ មាត្រា ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ តំណាងក្រសួងស្ថាប័ននានា ដែលបានរួមចូលលើកិច្ចពិភាក្សា និងបានផ្ដល់ជាមតិល្អៗ ដើម្បីឲ្យសេចក្តី ព្រាងព្រះរាជក្រឹត្យនេះ កាន់តែមានគុណភាព ប្រសិទ្ធភាព និងសង្គតិភាព ព្រមទាំងអាចឆ្លើយតបបាន ទៅ នឹងសំណូមពរការងារ ដើម្បីជំរុញការទាក់ទាញ និងលើកកម្ពស់ការវិនិយោគ សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ដែរថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/២០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…
-
គណៈប្រតិភូជាន់ខ្ពស់ក្រសួងប្រៃសណីយ៍កម្ពុជា ចូលរួមវេទិកា នាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ចប្រៃសណីយ៍ នៅប្រទេសថៃ

(ប្រទេសថៃ)៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួង ចូលរួមវេទិកានាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ច ប្រៃសណីយ៍លើកទី១០ ដែលរៀបចំដោយសហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិក (APPU) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះ មានការ ចូលរួមពីអ្នកធ្វើគោលនយោបាយ ថ្នាក់ដឹកនាំធុរកិច្ច អ្នកស្រាវជ្រាវ ប្រតិបត្តិករប្រៃសណីយ៍ និងអ្នកផ្គត់ផ្គង់សេវាពាក់ព័ន្ធប្រៃសណីយ៍ ជាច្រើនរូប ព្រមទាំងមានការដាក់តាំងពិព័រណ៍ដំណោះស្រាយថ្មីៗ ដែលប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ពីបណ្តាក្រុមហ៊ុននានា។ នៅក្នុងវេទិកាធុរកិច្ចនេះដែរ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធអំពី (១)ការវិវត្តនៃទីផ្សារ ប្រៃសណីយ៍ និងកាលានុវត្តភាពនៅក្នុងយុគសម័យឌីជីថល (២)ការ អភិវឌ្ឃ ជំនាញ ការធ្វើពិពិធកម្ម និងបរិយាបន្ននៃកម្លាំង ពលកម្មក្នុងវិស័យប្រៃសណីយ៍ (៣) នវានុវត្តន៍ជាមួយបរិវត្តកម្ម ឌីជីថល ដើម្បីពង្រឹងភាពធន់ក្នុងវិស័យប្រៃណីយ៍ (៤)កិច្ចសហការ និងសហប្រតិបត្តិការក្នុងតំបន់ (៥)បញ្ហាប្រឈមនិងដំណោះ ស្រាយ លើផ្នែកឡូជីស្ទិកសម្រាប់គាំទ្រដល់ពាណិជ្ជកម្ម…
-
កម្ពុជា-គុយបា នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី

(ភ្នំពេញ)៖ កម្ពុជា និងគុយបា នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកជំទាវចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងអំឡុងនៃកិច្ចសន្ទនា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានរំលឹកពីសារៈសំខាន់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទៅវិញទៅមកនៅប្រទេសគុយបា និងកម្ពុជា ដែលជាដាក់ចេញនូវទិសដៅដ៏ប្រសើរសម្រាប់ការពង្រឹង និងពង្រីកនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ក្នុងវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា ។ ដោយបានរំលឹកអំពីប្រវត្តិសាស្ត្រពីអតីតកាលរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាប្រចាំដែលគុយបាជួយកម្ពុជាក្នុងគ្រាលំបាក ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដោយ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អរបស់គុយបា លោកជំទាវឯកអគ្គរដ្ឋទូត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរដល់សិស្ស ប្រឡង ជាប់បាក់ឌុប និងលើកទឹកចិត្តដល់អ្នកធ្លាក់ ឱ្យខិតខំប្រឹងប្រែងរៀន សូត្របន្ថែម

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរប្អូនៗ និង ក្មួយៗទាំងអស់គ្នា ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តប្អូនៗ ក្មួយៗ ដែលទទួលបានលទ្ធផលមិនល្អ សូមកុំបាក់ទឹកចិត្ត ហើយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងនាឆ្នាំក្រោយ ឬអាចនឹងចាប់យកឱកាសក្នុងការ សិក្សា ជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីនឹងបន្ត អភិវឌ្ឍ សិក្សា ជំនាញអាជីពសម្រាប់អនាគតដ៏ភ្លឺស្វាងនៅ ពេល ខាងមុខ ។ យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បាន បង្ហាញ ថាលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួល បាន និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B…