-
ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ៖ តុល្យការបីខែដំបូងនៃសកម្មភាព ទូតរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មីនៃ កម្ពុជា ស្តែងឱ្យឃើញនូវ ជ្រុងឬមុមសំខាន់ៗ ចំនួនបី

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុក កិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា បីខែក្រោយពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី បើពិនិត្យមើល សម្តេចធិបតី នៅលើឆាកតំបន់និងអន្តរជាតិ, បើពិនិត្យមើលលម្អិតទៅលើរបៀបធ្វើសកម្មភាពទូត និងលទ្ធផលនៃសកម្មភាពទូតរបស់ សម្តេចធិបតី ក្នុងអំឡុងបីខែចុងក្រោយនេះ គេនឹងយល់ភ្លាមថា នយោបាយការបរទេសរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា ស្តែងឱ្យឃើញនូវ ជ្រុងឬមុមសំខាន់ៗ ចំនួនបី៖ ទី១ គឺ ការទូតសកម្មទី២ គឺ ស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូតទី៣ គឺ សារៈសំខាន់នៃសារនយោបាយទូត ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីដែលគួរកត់សម្គាល់មុនគេ, ពេលនិយាយពីសកម្មភាពទូតបីខែចុងក្រោយនេះ, គឺ ការទូតដ៏សកម្មខ្លាំងមែនទែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងអំឡុងពេលជិត១០០ថ្ងៃចុងក្រោយនេះ សម្តេចធិបតី ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និង ប្រទេសចំនួន៤, ធ្វើដំណើរទៅមក ពីក្នុងស្រុក-ទៅក្រៅស្រុក-ពីក្រៅស្រុក-មកក្នុងស្រុកវិញ គិតជាចម្ងាយសរុបប្រមាណជិត៦ម៉ឺនគីឡូម៉ែត្រ។ សកម្មភាពនៅក្រៅស្រុកទាំងអស់នេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ រួមមាន…
-
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ពិនិត្យមើលលទ្ធភាព ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យឯកឧត្តម ដូមីនិក វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការ គួរសមនិងពិភាក្សាការងារ កាលពីថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៣នៅទីស្តីការក្រសួងអធិការកិច្ច។ កិច្ចពិភាក្សាការងារនៃមន្រ្តីជាន់ខ្ពស់ទាំងពីររូបបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងកម្ពុជានិងចក្រភព អង់គ្លេសនាពេលកន្លងមក រួមមាន វិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ វិស័យ អប់រំ ទេសចរណ៍ និងសិទ្ធមនុស្សជាដើម ។ ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្តល់ជំនួយជាច្រើន ដល់ ប្រទេសកម្ពុជាមានជាអាទិ៍ ជំនួយវ៉ាក់សាំង AstraZeneca នៅក្នុងវិបត្តិជំងឺកូវីដ ១៩, សាលាក្តី ខ្មែរក្រហម សកម្មភាពកម្ចាត់មីន និងវិស័យអប់រំក្រោម អាហារូបករណ៍ឈឺវិននឹង (Chevening)។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីផែនការបេសកម្មរបស់ក្រសួងអធិការកិច្ចដែលផ្តោតសំខាន់លើកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយសារៈសំខាន់ នៃវិស័យ អធិការកិច្ច ដែល «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធ របស់ថ្នាក់ក្រោម»។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើទៅកាន់ឯកអគ្គរាជទូតផ្សារភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចនិងស្ថាប័នដែលបំពេញការងារលើវិស័យអធិការកិច្ចនៅចក្រភពអង់គ្លេសដើម្បីអាចធ្វើការផ្លាស់ប្តូរនិងដកស្រង់បទពិសោធល្អៗក្នុងការពង្រឹង សមត្ថភាព ស្ថាប័ន។…
-
ទូតជប៉ុនប្រចាំកម្ពុជា ៖ ជប៉ុន និងកម្ពុជា បានវិវត្តក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំនេះតទៅ

(កំពង់ឆ្នាំង)៖ ជប៉ុន និងកម្ពុជា បានសហការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់សន្តិភាពនិងការស្ដារឡើងវិញនូវការអភិវឌ្ឍន៍នៅកម្ពុជា ដែលកិច្ចប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនេះ ជប៉ុន និងកម្ពុជា បានវិវត្តក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ ២០២៣ នេះតទៅ ។ នេះជាបញ្ជាក់របស់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។ ឯកឧត្តម UENO Atsushi បានមានប្រសាសន៍ថា អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយថា កម្ពុជា មានទីតាំងជាយុទ្ធសាស្ត្រស្ថិតនៅចំកណ្ដាលច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ទីតាំងនេះត្រូវបានកំណត់ជាតំបន់អាទិភាពសម្រាប់លើកកម្ពស់ការតភ្ជាប់។ ក្នុងផែនការមេស្ដីពីការតភ្ជាប់អាស៊ានដែលទទួលបានការយល់ស្របក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១០។ កម្ពុជា ត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ក្នុងបរិបត្តិនេះផ្លូវជាតិលេខ៥ ដែលតភ្ជាប់ប្រទេសវៀតណាម កម្ពុជា និងថៃ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់បម្រើលើការអភិវឌ្ឍក្នុងតំបន់ ។…
-
បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារកម្ពុជា ទទួលបានពាន រង្វាន់ អង្គភាពឆ្នើម ផ្នែកគ្របដណ្តប់ការធានារ៉ាប់រង នៅប្រទេស ម៉ាឡេស៊ី

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានទទួលពានរង្វាន់អង្គភាពឆ្នើម ផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ញើញទទួលពានរង្វាន់ផ្ទាល់ ពីប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ – ២០២៣ ។ យោងតាមរបាយការណ៍របស់ (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់អង្គភាពឆ្នើម ដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។ សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន…
-
គណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ នៅសាធារណរដ្ឋហ្វីលីពីន

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ក្រោមមូលបទ “ភាព ជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព” ដែលរដ្ឋសភាហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌល សន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ័ន មីហ្គែល (Juan Miguel) ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ហ្វឺឌីណាន់ ម៉ារទីន រ៉ូម៉ូលដេស (Ferdinand Martin Romualdez) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន។…
-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការវិនិយោគ ទៅ កាន់បណ្ដាខេត្តផ្សេងៗ ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព

កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យមានការវិនិយោគ ទៅកាន់បណ្ដាខេត្តផ្សេងៗ ឱ្យមានការអភិវឌ្ឍប្រកបដោយចិរភាព ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទាន សម្បទាន ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ គោលដៅ សំខាន់ គឺជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារច្រើនជូន ប្រជាពលរដ្ឋ, ការងារដែលមានគុណភាព ការងារដែលមានបៀវត្ស និងអត្ថប្រយោជន៍ និងជំនាញផ្សេងៗឱ្យប្រជាពលរដ្ឋ, ការងារដែល ផ្ដល់នូវការគាំពារសិទ្ធិ ការគាំពារសុខមាលភាពជូនប្រជាពលរដ្ឋ និងសមធម៌ គឺការចែករំលែកនៅក្នុងផលទាំងអស់ មិនមែនសម្រាប់ ក្រុងណាមួយ មិនមែនតែភ្នំពេញ តែឱ្យរីកទៅតាមខេត្តផ្សេងៗ។ ក្នុងន័យនេះ សម្ដេច បានលើកទឹកចិត្តឱ្យមានការវិនិយោគ ទៅកាន់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធ យកចិត្តទុក ដាក់ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ នៅគ្រប់តំបន់ ឱ្យបានល្អ ប្រសើរ

កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បាន ណែនាំ ដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងអស់ឱ្យបានល្អប្រសើរ ។នៅ ពេល មានការខូចខាតណាមួយ ត្រូវជួសជុលឱ្យបានឆាប់រហ័ស ចៀសវាង ការបណ្ដោយឱ្យមានការខូចខាតធ្ងន់ធ្ងរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដូច្នេះ ក្នុងពិធី សម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែក ក្ដាម ទៅដល់ ខេត្តបាត់ដំបង ប្រវែងជាង ២៤៦គីឡូម៉ែត្រ និងបើកការ ដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតីបានមានប្រសាសន៍ថា ក្រសួងសាធារណការ និង ដឹក ជញ្ជូន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃបណ្ដាមន្ទីរខេត្តនៅតាម បណ្ដោយផ្លូវជាតិលេខ៥នេះ កំណត់យន្តការ និងសុំចាត់វិធានការឱ្យ…
-
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ផាទ្រិក មួរផៃ(Patrick Murphy )ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។ ជាកិច្ចចាប់ផ្តើមនៃជំនួបដ៏កម្រនេះឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានធ្វើការកោតសរសើរ និង អរគុណដល់ប្រទេសកម្ពុជា ដែលបានបោះឆ្នោតគាំទ្រការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ (UN) ចំពោះបញ្ហអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា កន្លងមក សហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ យ៉ាងណាមិញ អាមេរិកស្នើឱ្យកម្ពុជាបង្កើនការនាំចូលផលិតផលពីអាមេរិកមកកាន់ទីផ្សារកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា អាមេរិកនឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត…
-
ប្រទីបរបស់ក្រសួងបរិស្ថាន ក្នុងពិធីបុណ្យអុំទូកបានបង្ហាញពីយុទ្ធសាស្រ្តឈានឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងដោយចីរភាព

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដំឡើងប្រទីបរបស់ខ្លួន រួចរាល់ហើយ ដើម្បីចូលរួមដាក់តាំងបង្ហាញអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ក្រសួងបរិស្ថានបានឱ្យដឹងថាប្រទីបដែលនឹងបង្ហាញខ្លួនក្នុងពិធីបុណ្យអុំទូកខាងមុខនេះ ត្រូវបានរចនាឡើងព្រមទាំងក្បូរក្បាច់រចនាបែបខ្មែរ ដោយយកនិម្មិត្តសញ្ញានៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាគោល និងបានរចនាឡើងជារូបរង្វង់ ដោយមាន យុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ និងចលនាចល័តវិលរុញបង្វិលយុទ្ធសាស្រ្តបីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺ យុទ្ធសាស្រ្ត ភាពស្អាត ភាពបៃតង និងដោយចីរភាព។ ក្រៅពីនេះប្រទីបក៏ បានរចនាឡើង អមដោយសមិទ្ធផលធំៗក្នុងរយៈពេលកន្លងមក និងផែនការសកម្មភាពក្នុងវិស័យបរិស្ថានផងដែរ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាព របស់រាជរដ្ឋាភិបាល…
-
រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំថែរក្សាសន្ដិភាព ស្ថិរភាព នយោបាយ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត

កំពង់ឆ្នាំង៖ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិ ទី៧ នឹងបន្តខិតខំយ៉ាងខ្លាំង ក្នុង ការថែរក្សាសន្ដិភាព ស្ថិរភាពនយោ បាយ និងទាក់ទាញវិនិយោគម កកាន់កម្ពុជាបន្ថែមទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធបើក ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ ខេត្តបាត់ដំបង ប្រវែងជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋាន សាងសង់ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោម ឥណទានសម្បទាន ពីរដ្ឋាភិបាល ជប៉ុន បានថ្លែងថា រយៈពេលបី ខែដំបូង នៃការដឹកនាំរបស់ រាជរដ្ឋា ភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាល មិនបានសម្រាកនោះទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើ គ្រប់វិស័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ផែនការយុទ្ធសាស្ត្ររបស់រាជ…