-
សម្តេចមហារដ្ឋសភា ឃួន សុដារី៖ សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និង ពង្រឹងតួនាទីស្រ្តី

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទាំងស្ថាប័ន នីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើក ទឹក ចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេច បាន នូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ។ នៅក្នុងនោះរដ្ឋសភា បាន អនុម័ត ច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការ បញ្ជ្រាប សមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបាន កំពុង ជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹង សមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួម យ៉ាងសកម្ម ក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូច ជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំគិតតែប្រកួតប្រជែងផ្ទៃក្នុង ដោយយើងត្រូវសហការរួមគ្នា គិតគូរពីការប្រកួតប្រជែងជាមួយប្រទេសជិតខាង លើវិស័យស្រូវ អង្ករ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កុំគិតតែប្រកួតប្រជែងផ្ទៃក្នុង ដោយយើងត្រូវសហការរួមគ្នាគិតគូរពីការប្រកួតប្រជែងជាមួយប្រទេសជិតខាង លើវិស័យស្រូវអង្ករ ព្រោះប្រទេសយើង គឺជាប្រទេសនាំចេញកសិកម្ម ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ ប្រទេសយើងតូច ហើយប្រសិនជាយើងប្រកួតគ្នាទៀត គឺវាមិនឈ្នះទេ ខ្ញុំសូមឲ្យគិតគូរវិស័យនេះ នៅក្នុងក្របខណ្ឌមើលព្រៃទាំងមូល កុំមើលឈើយដើមៗ ហើយកិច្ចការងារនេះ ដូចរដ្ឋមន្រ្តីកសិកម្មបានលើកឡើងថា សេដ្ឋកិច្ចមាត្រដ្ឋាន ប្រទេសយើងជាប្រទេសនាំចេញកសិកម្ម ប៉ុន្តែកុំភ្លេចថា នៅក្នុងអាស៊ាន១០ យើងមិនបាច់និយាយទៅដល់អាមេរិកឡាទីនទេ យើងក៏ប្រកួតប្រជែងរួចហើយ ជាពិសេសការប្រកួតប្រជែងជាមួយនឹងអ្នកនាំចេញផលិតកម្មធំនៃប្រទេសជិតខាង ។ តើឱ្យសួរថាឲ្យគិតពីក្រប ខណ្ឌរួមនៃវិស័យទាំងមូល ហើយយកលេខ១ នៅក្នុងក្រុមចំណាត់ថ្នាក់លេខ១០ ឬយកលេខ១០ នៅក្នុងក្រុមចំណាត់ថ្នាក់លេខ១ ។ សម្តេចធិបតី បន្តថា៖ ត្រូវសួរខ្លួនឯងអញ្ចឹងតើយើងចង់ឱ្យវិស័យកសិកម្មយើងមានការប្រកួតប្រជែងកម្រិតខ្ពស់ ហើយយើងជាអ្នកសមាជិកក្នុងហ្នឹង យើងមិនចាំបាច់ដល់ខ្ពស់នោះទេ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងខិតខំចរចាជាមួយទីផ្សារខាងក្រៅ តាមរយៈកិច្ចព្រមព្រៀងផ្សេងៗ ទើបប្រទេសជាច្រើន ទិញផលិតផលពីកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងបានខិតខំចរចាជាមួយទីផ្សារខាងក្រៅ តាមរយៈកិច្ចព្រមព្រៀង មិនមែននៅស្ងៀមៗ ទើបប្រទេសទាំងអស់ ទិញផលិតផលពីប្រទេសកម្ពុជាទេ ។ សម្ដេចធិបតី ក៏បានថ្លែងគាំទ្រគោលការណ៍ ដែលរដ្ឋមន្ត្រីក្រសួងកិសកម្មលើកឡើង ដើម្បីជំរុញវិស័យកសិកម្ម មានដូចជា៖ ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្ម តាម ឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។ សម្ដេច បានថ្លែងបញ្ជាក់ថា ជាការពិតណាស់ ទីផ្សារខាងក្រៅយើងខិតខំចរចា នៅក្នុងការបើកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជាកម្មសេរីផ្សេងៗ ខណៈនៅក្នុងពិភពលោក មានច្រើនប្រទេសណាស់ ដែលប្រកួតប្រជែងជាមួយកម្ពុជា លើវិសយកសិកម្ម។ សម្ដេចថា មិនមែននៅស្ងៀមៗ ប្រទេសទាំងអស់ទិញផលិតផលពីប្រទេសកម្ពុជានោះទេ ចឹងវាធានា នូវគោលនយោបាយរបស់យើង នៅក្នុងការទំនាក់ទំនង និងគុណភាពកសិកម្មរបស់យើង នៅក្នុងការប្រកួតប្រជែង ។…
-
កម្ពុជា-ជប៉ុន រៀបចំពិធី អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនង ការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង “កម្ពុជា-ជប៉ុន”

ភ្នំពេញ៖ ពិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ ទំនង ការទូតកម្ពុជា-ជប៉ុន” ត្រូវបានរៀបចំដោយសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជ ធានី ភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី និងលោកជំទាវ ,ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO At sushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និង លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និ ងជា អតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នារាត្រីថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍នេះ ពិតជា បានចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិករក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែមានប្រសិទ្ឋភាព…
-
ព្រះមហាក្សត្រស្តេចយាងនិវត្តន៍ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ ពីយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅបារាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គស្តេចយាងនិវត្តន៍ ប្រកបដោយព្រះរាជសុវត្ថិភាព នា ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាងទៅ បំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ នៅសាធារណរដ្ឋ បារាំងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា តបតាមការអញ្ជើញ របស់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ។ សូមជម្រាបថា ការយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចូលរួម “សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយ ដ្ឋាន ប្រវត្តិសាស្ត្រតំបន់អង្គរ” ដែលបានរៀបចំឡើងក្នុងឱកាស សម័យ ប្រជុំ លើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង របស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រេច បាន លទ្ធផល ជោគជ័យដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ និង ប្រជានុរាស្ត្រ…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសផ្តល់កូនឈើ ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋ មួយលានដើម

កំពត៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ បាន ប្រកាសថា កូនឈើគ្រប់ប្រភេទចំនួនមួយលានដើម នឹងចែក ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពតដោយឥតគិតថ្លៃ សម្រាប់ដាំ ដើម្បីឱ្យបរិស្ថាននៅតាមសាលារៀន លំនៅឋាន វត្តអារាម និងសហគមន៍មានភាពបៃតងស្រស់បំព្រង។ នៅក្នុងយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក នាថ្ងៃអាទិត្យទី ១៩ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាង ១៣ម៉ឺននាក់ មកពីសាលាចំនួន ៤៣៨សាលា នៅទូទាំងខេត្តកំពត ចូលរួមផងនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្ថែមថា ភាពបៃតង ស្រស់នៃដើមឈើបានស្រូបយកឧស្ម័នកាបូនិច និងបាន បញ្ចេញមកវិញនូវអុកស៊ីសែន ដែលមានសារៈសំខាន់ ចំពោះជីវិត នៅ លើផែនដី ។អុកស៊ីសែន គឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយ មនុស្ស និងសភាវៈដែលមានជិវីតដើម្បីដកដង្ហើម ។ព្រៃឈើស្រូប យកបរិមាណដ៏ច្រើននៃឧស្ម័នកាបូនិចដែលបញ្ចេញដោយសកម្មភាពមនុស្ស ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ការចូលរួមអនុវត្ត យុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា…
-
ក្រសួងបរិស្ថាន៖ យុវជនជាងបីលាននាក់បានប្តេជ្ញាចិត្តចូលរួមកាត់ បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីកម្ពុជាស្អាត

កំពត៖ យុវជនចំនួនជាង បីលាននាក់បានប្តេជ្ញាចិត្តចូលរួមក្នុង យុទ្ធនា ការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ ប្លាស្ទិកទេ» ។យុវជនបានប្ដេជ្ញា មិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាង តិច មួយថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាម សាលារៀន តាមលំនៅឋាន និងនៅក្នុងភូមិ ឃុំ រហូតដល់ផ្លាស់ប្តូរ ទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេល អនាគត ។នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងព្រឹត្តិការណ៍ប្រកាសបើកយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!” នៅពហុកីឡដ្ឋានក្រុងកំពត ខេត្ត កំពត និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និង រដ្ឋបាល ខេត្ត កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ ខេត្តតាកែវ សមាគមកាយ ឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា គិតចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៩…
-
មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី

(រតនគិរី)៖ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរី។ ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តមមេបញ្ជាការយោធភូមិភាគ១ មេបញ្ជាការកងកម្លាំងទាំង៣ព្រមទាំងអស់លោកជាអភិបាលក្រុងស្រុកទាំង៩ ប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ បើតាមប្រកាសរបស់ក្រសួងការពារជាតិស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហានសម្រេចតែងតាំងលោកវរៈសេនីយ៍ឯក មុយ សុផាត អត្តលេខ ០០៩៧៦៧ មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងរតនគិរី បច្ចុប្បន្នជា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរី។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលរួមអបអរសាទរជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំ ស៊ុក អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរី ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ…
-
រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណដល់សាធារណជន សារព័ត៌មាន និងសិល្បៈករដែលបានជួយផ្សព្វផ្សាយអំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មាន, អាជ្ញាធរមូលដ្ឋាន, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, សិល្បករ សិល្បការិនី, និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែលបានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជនជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ។ សេចក្តីថ្លែងអំណរគុណរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ សាធារណជន ផលិតកម្មចម្រៀង សិល្បៈករ និងមន្ត្រី រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencer) ជាច្រើន បានជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដែលបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមថ្លែងអំណរគុណ និងដោយក្តីគោរព ស្រឡាញ់ ដឹងគុណ និងសូមមេត្តាទទួលយកនូវការគោរពអរគុណពីខ្ញុំ ហេង សួរ…
-
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការយាងចូលរួមរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ
