-
ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ សូមរំឭកថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប ចំនួន ២៨២មេដាយ ក្នុងនោះមេដាយមាស ចំនួន ៨១មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ ដោយឡែក ព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជា ទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស…
-
ឯកឧត្តម នេត្រ ភក្រ្តា៖ វេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាឱកាសមួយដើម្បីពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ ពីគោលគំនិតថ្មី នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ

(ភ្នំពេញ) ឯកឧតម រដ្ឋមន្រ្តី នេត្រ ភក្រ្តា លើកឡើងថា វេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាឱកាសមួយដ៏កម្រមួយ ហើយក៏ ជាវេទិកាមួយដ៏សំខាន់ ដែលយើងគួរតែប្រើប្រាស់ឱកាស និងវេទិកានេះឱ្យបានពេញលេញ ដើម្បីពិភាក្សា គ្នាឱ្យបានស៊ីជម្រៅអំពីស្ថានភាពបច្ចុប្បន្ន និងទៅអនាគត លើការផ្លាស់ប្តូរបទពិសោធន៍ និងបញ្ហាប្រឈម នានា ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព និងគោលគំនិតថ្មី នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធ ផ្សព្វផ្សាយ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិនលើកទី៣ ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិតជាមោទនភាពណាស់នៅពេលដែលកិច្ច សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃប្រទេសទាំងពីរ មានភាពស៊ីជំរៅ និងកាន់តែរឹងមាំ ចាប់តាំងពីឆ្នាំ២០០៨មក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានសហការគ្នាផ្សាយវិទ្យុមិត្តភាជាកម្ពុជា-ចិន នូវព័ត៌មានថ្មីៗ ពីប្រទេសចិន និង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញទឡ្ហីករណ៍ ៣ចំណុច ឆ្លុះបញ្ចាំង ឱ្យឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះព្រះពុទ្ធសាសនា

(ភ្នំពេញ)៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីទឡ្ហីករណ៍ចំនួន ៣ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា ដែលក្នុងនោះ៖ ទឡ្ហីករណ៍ទី១- គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតីកាលទី៧ ដែលបានផ្តោតសំខាន់ទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ទឡ្ហីករណ៍ទី២- ការចូលរួមកុះកររបស់ប្រជាជនកម្ពុជាក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត គឺជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរព និងជំនឿសាសនាយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា បើទោះជាគ្រប់សាសនាទាំងអស់ត្រូវបានលុបបំបាត់ក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ។ ទឡ្ហីករណ៍ទី៣- ទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែសិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ សម្តេចធិបតី បានបន្តថា កិច្ចការដ៏សំខាន់នេះ អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមដ៏ចម្បងពីសំណាក់ការអប់រំទូន្មានតាមបែបសាសនា ជាពិសេសការជំរុញការរស់នៅតាមពុទ្ធឱវាទនៃព្រះពុទ្ធសាសនា ដែលតែងតែប្រោសសត្វលោកអោយរស់ និងប្រកបដោយភាពថ្លៃថ្នូ និងសុខដុមរមនារវាងគ្នាទៅវិញទៅមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់សាសនាទំាងអស់ សុទ្ធតែមាន គោល បំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ ខ្ពស់ គណៈមហានិកាយ នៃ កម្ពុជា ចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សាសនាទាំងអស់ បានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំ ប៉ុន្តែជាអកុសល សាសនាទាំងអស់ ត្រូវបានលុបបំបាត់ចោលនៅក្នុងរបបប្រល័យពូជសាសន៍ ។ សម្តេចធិបតី បានបន្តថា បច្ចុប្បន្ននេះ វិស័យសាសនា មានការរីកចម្រើនខ្លាំងណាស់ ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំនោះឡើយ ។ ជាមួយគ្នានោះដែរ សម្តេច ក៏បានបញ្ជាក់ដែរថា គ្រប់សាសនាទំាងអស់ សុទ្ធតែមានគោលបំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា នៅក្នុងបរិបទសង្គមកម្ពុជា ដែលកាន់តែអភិវឌ្ឍ កាន់តែទំនើប ការលើកកម្ពស់វិធានរស់នៅស្របតាមដំបូន្មានសាសនា គឺពិតជាសំខាន់ និងចាំបាច់ណាស់ ។ សម្តេចធិបតី…
-
រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ប្តេជ្ញាចិត្តប្រកាសប្រឆាំងដាច់ខាត នយោបាយជ្រុលនិយម ដែលធ្វើឲ្យបាត់បង់សន្តិភាព

(ភ្នំពេញ)៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុ ជាចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា ដើម្បីរួមគ្នារក្សាសន្តិភាព និងសុខុដុមនីយកម្ម នៅក្នុងសង្គមជាតិកម្ពុជា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ប្តេជ្ញាចិត្តប្រឆាំងដាច់ខាតនយោបាយជ្រុលនិយម ដែលធ្វើឲ្យបាត់បង់សន្តិភាព ។ សម្តេចធិបតី បានបញ្ជាក់ថា សាសនាក៏មានសារសំខាន់ ក្នុងការចូលរួមរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សង្គមបានដែរ តាមរយៈការជំរុញ និងលើកកម្ពស់ការប្រតិបត្តិធម៌វិន័យឲ្យបានត្រឹមត្រូវ អប់រំ ការបន្តជួយដល់សង្គមជាតិលើការលើកកម្ពស់គុណធម៌ សុជីវធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្ដែងធម្មទេសនា និងការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីជួយធ្វើឲ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតីដោយព្រហ្មវិហារធម៌ ចូលរួមជួយឲ្យសង្គមជាតិឱ្យមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយនៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ដែលបណ្ដាលឱ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬ សាសនាផ្សេងគ្នានៅកម្ពុជានោះ ។ សម្តេច បញ្ជាក់ថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរពលរដ្ឋគ្រប់រូប ដែលចូលរួម ជាមួយ រាជរដ្ឋាភិបាល ទោះបីមានការគោរពសាសនាខុសគ្នាក៏ដោយ

ភ្នំពេញ៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃ ជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុ ជាចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណហៅវត្ត ចំពុះ ក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរចំពោះពលរដ្ឋគ្រប់រូប ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ទោះបីមានការគោរពសាសនាខុសគ្នាក៏ដោយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងគួរមានមោទនភាព ចំពោះប្រទេសយើង ដែលគ្មានជម្លោះសាសនា ដែលប្រទេសជាច្រើន មិនអាចធានាបាននូវសុខដុមរមនាកម្មសាសនា ដែលប្រទេសខ្លះ បានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុង សហគមន៍សាសនា ។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរិតត្បិតការរគោរពជំនឿសាសនានោះទេ។ សម្តេច ថា ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវបានធានាការពារនៅក្រោមលក្ខខណ្ឌដែលមិនធ្វើឲ្យប៉ះពាល់ដល់ជំនឿឬសាសនាដទៃ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល…
-
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ថានឹងធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបាន សមិទ្ធផល ធំធេងបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថានឹងធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត។ ការបញ្ជាក់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើឡើងនាឱកាសចូលជួបសម្ដែងការគួរសម ឯកឧត្តមអភិសន្តិបណ្ឌិត នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈ មួយចំនួនពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តម ក៏បានអបអរសាទរកម្ពុជា ចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) ដើម្បីជំរុញការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ កាន់តែប្រសើរ ជាពិសេសកាត់បន្ថយការចំណាយ និង ចំណេញពេលវេលា ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ព្រមទាំងសម្ដែងការអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍ទី៣០ នៃការចាប់ផ្តើមឡើងវិញនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ ។…
-
ឯកឧត្តម ហេង សួរ ជំរុញឱ្យ Euro Cham Cambodia ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមក កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(Euro Cham Cambodia) ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុប ដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា ។ ការថ្លែងដូចនេះរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង ពីកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលសំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើងក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាសនៃការវិនិយោគដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងជាលំដាប់ និងការទាក់ទាញវិនិយោគថ្មីបន្ថែមទៀតជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប។ លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) បានគាំទ្រ ហើយថាវាជាតួនាទីចម្បងរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីបង្ហាញដល់អ្នកវិនិយោគរបស់អឺរ៉ុបដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ងាកមកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។ សម្រាប់ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបរូបនេះ បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌការងារនៅកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកក្នុងរោងចក្រ…
-
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ាពេញមួយឆ្នាំនៅឆ្នាំក្រោយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ដើម្បីបង្ហាញពីទស្សនវិស័យ និងការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាមីនរបស់កម្ពុជា ទៅកាន់ពិភពលោក ក៏ដូចជារួមគ្នាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ខាងមុខនេះ នឹងមានកិច្ចប្រជុំពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល ជារៀងរាល់ខែ។ ពោលគឺ ចាប់ពីខែមករា រហូតដល់កិច្ចប្រជុំកំពូលដែលមានការចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នាក្រុងសៀមរាប នៃទឹកដីអង្គរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងនាំមកអត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិ ខណៈកម្ពុជាជាប្រទេសរងគ្រោះដោយសារគ្រាប់មីន និងក៏ជាប្រទេសជោគជ័យមួយ ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទះពីក្នុងដី ស្របពេលប្រទេសចំនួន៦១ផ្សេងទៀត កំពុងប្រឈមគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកំពុងធ្វើការបោសសម្អាតចេញពីផ្ទៃដី។ ឯកឧត្តម…
-
ប្រជាពលរដ្ឋ នៅខណ្ឌ៧មករា ស្នើរដល់អាជ្ញាធរ ដាក់របាំងពុះចែក ទ្រូងផ្លូវនៅសង្កាត់អូឬស្សីទី២ ដើមឈើបាក់ រលំ លើយានយន្ត និង ការស្ថាបនាលូជាដើម

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២៣ មានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន៣នាក់ និងលាយលក្សអក្ស ចំនួន ១៣ច្បាប់ ប្រជាពលរដ្ឋលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធ និង ជំនាញ សាធារណការ ក្នុងនោះរួមមាន ការសុំដាក់របាំងពុះចែកទ្រូងផ្លូវ នៅ សង្កាត់ អូឬស្សីទី២ សូមការបំភ្លឺ ពាក់ព័ន្ធ ដើមឈើបាក់រលំ លើយាន យន្ត និងការស្ថាបនាលូជាដើម ។ ឯកឧត្តម ម៉ប់សារិន ប្រធានក្រុមប្រឹក្សារាជធានី មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានី ភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នាពេលនេះបានផ្ដោតលើប្រធានបទចំនួន៤រួមមាន៖ ទី១ កាងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ …) ទី៣ ការងារបរិស្ថាន(បញ្ហាសំរាម…