-
ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨

ភ្នំពេញ៖ យុទ្ធសាស្រ្តចក្រានឹងលើកកម្ពស់បរិស្ថានកម្ពុជាក្នុងរយៈពេល ៥ឆ្នាំខាងមុខឱ្យរឹតតែមានភាពរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតង ឱ្យរឹតតែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ ។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ។ គួរបញ្ជាក់ថាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨និងយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០នៅកម្ពុជានៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា៖យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺ (១) គោលនយោបាយ (២) រដ្ឋបាលឌីជីថល និង (៣) ការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់បន្ថែមថានៅក្នុងយុទ្ធសាស្រ្តចក្រាយើង ទី១គឺភាពស្អាត ដែលក្នុងនេះមានទាំងភាពស្អាតខាងលើមានខ្យល់ អាកាសធាតុ ភាពស្អាតផ្នែកខាងក្រោមមានដី ក្រោមដី និងផ្ទៃទឹក។ទី២ភាពបៃតងក្នុងនេះមិនត្រឹមតែបៃតងបរិស្ថានទេគឺនៅបៃតងទាំងសេដ្ឋកិច្ចផង ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…
-
ប្រជាពលរដ្ឋ បង្ហាញអារម្មណ៍រីករាយជាមួយ វត្តមានស្ពានកោះនរា ចូលរួមដោះស្រាយបញ្ហាស្ទះចរាចរណ៍មួយចំណែកធំនៅចំណុចស្ពានព្រះមុន្នីវង្ស

ភ្នំពេញ៖ ប្រជាពលរដ្ឋរាជធានីភ្នំពេញ និយាយជារួម និយាយដោយឡែកប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុន្នីវង្សឬស្ពានច្បារអំពៅ ដែលស្ថិតនៅក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ដែលពេលមុនធ្លាប់តែធ្វើដំណើរមកធ្វើការបំពេញការ ឬប្រកបរបរផ្សេងៗ មានបញ្ហាកកស្ទះចរាចរណ៍ ពិសេសនៅ ពេលព្រឹកនិងនៅពេលរសៀល លែងសូវលំបាកចិត្តរឿងកកស្ទះដូចមុនទៀតហើយ បន្ទាប់ពីមានវត្តមានស្ពានកោះនរាដ៏ថ្មីស្រឡាងដែលអាចបញ្ចៀសចរាចរណ៍បានមួយចំនួន។ វត្តមានស្ពានកោះនរា និងស្ពានភ្លោះ នេះគឺជាសម្មិទ្ធិផលថ្មីស្រឡាង និងរួមចំណែកយ៉ាច្រើនដល់ការធ្វើដំណើរ ការដឹកជញ្ជូនផ្សេងៗ ជំនួសឱ្យអ្នកធ្វើដំណើរដែលធ្លាប់តែប្រើប្រាស់ផ្លូវធ្វើដំណើរស្របពេលជាមួយគ្នា នៅត្រង់ចំណុចស្ពានព្រះមុន្នីវង្ស ខណៈដែលការសាងសង់សំណង់ស្ពានអាកាសបន្ថែមដើម្បីបញ្ចៀសចរាចរណ៍កំពុងមមារញឹក។ ប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ បានមានប្រសាសន៍ស្រដៀងគ្នាថា ពីមុនមកស្ពានច្បារអំពៅមានការកកស្ទះខ្លាំង ហើយចរាចរណ៍ណែនណាន់តាន់តាប់ តែក្រោយមានវត្តមានស្ពានកោះនរា មកកោះពេជ្រនេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន គឺមានការធូរស្បើយជាងមុន កាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយទៅលើការចំណាយប្រេងសាំងមួយចំណែកផងដែរ ។ ប្រជាពលរដ្ឋនៅតែលើកឡើងថា កត្តាសុខសន្តិភាព ទើបធ្វើឱ្យរាជរដ្ឋាភិបាល មានលទ្ធភាព និងពេលវេលាគ្រប់គ្រន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ បម្រើដល់ការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ក៏ដូចជាការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមចំណុចសំខាន់ៗនៃរាជធានីភ្នពេញពិសេសគឺនៅច្រកចេញចូលតាមស្ពាន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ…
-
ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផល «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ» គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ «ទីក្រុង ចិញ្ចឹមទីក្រុង និងស្លឹកត្នោតខ្ទប់ស្ករត្នោត»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ នឹងទទួលបានផលប្រយោជន៍ នៅតំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរានេះ។ លើសពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា នឹងជួយសម្រួលដល់ប្រជាពលរដ្ឋយ៉ាងច្រើន ទាំងចរាចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចផងដែរ។ សូមជម្រាបថា ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញ ជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ ភូមិសាស្ត្រខណ្ឌច្បារអំពៅ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មិនលក់ដីឱ្យបរទេសទេ តែមានសិទ្ធជួលផ្ទះ ជួលដីរយៈពេលយូរ

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនលក់ដីឲ្យបរទេសទេ តែមានសិទ្ធជួល ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពាក់ព័ន្ធរឿងអចលទ្រព្យ ដោយកន្លងទៅ មានការលើកឡើងថា រាជរដ្ឋាភិបាល កែច្បាប់លក់ដីជូនជនបរទេស ។ សម្ដេចបានបញ្ជាក់ថា គោលគំនិតធ្លាប់មានគេស្នើសុំមែន ក៏ប៉ុន្តែសូមបញ្ជាក់ថា យើងមិនធ្វើបែបនេះទេ រាជរដ្ឋាភិបាលមិនបានអនុវត្ត និងមិនចាំបាច់ធ្វើលើករណីនេះដែរ។ សម្តេច បន្តថា ការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍ តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ ៕ អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន…
-
ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានបំពេញតួនាទីយ៉ាងសកម្ម ជាសហប្រធាន ICC អង្គរ ក្នុងការជួសជុលប្រាង្គប្រាសាទនានា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Komura Masahiro អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៃប្រទេសជប៉ុន និងសហការី ចូលក្រាបថ្វាយបង្គំគាល់នៅ សណ្ឋាគារ Saint James Paris ក្នុងទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង ។ ឯកឧត្តម អនុរដ្ឋមន្ត្រី បានសម្តែងនូវការចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្រារព្ធខួបគម្រប់ ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងអបអរសាទរចំពោះការរីកចំរើននៃទំនាក់ទំនងមិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ជប៉ុន ជាបងប្អូន ដែលមានរយៈពេលជាយូរលង់មកណាស់ហើយ ។ ឯកឧត្តម បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានយកព្រះរាជហឬទ័យទុកដាក់ក្នុងវិស័យវប្បធម៌ និងការយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ ក្រោមប្រធានបទ «ការពង្រឹងធនធានមនុស្ស សម្រាប់ការអភិរក្ស និរន្តភាព និងការអភិវឌ្ឍអង្គរ» នៅសាធារណរដ្ឋបារាំង នាពេលនេះ គឺបានបង្ហាញអំពីព្រះរាជហឬទ័យដ៏ប្រសើថ្លៃថ្លាបំផុត នៃអង្គព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា…
-
សេចក្តីសម្រេចចិត្តមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

(ភ្នំពេញ)៖ អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ បានដំណើរការអស់រយៈពេលមួយព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករង ព្រះរាជាគណៈគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ព្រមទាំង តំណាងអង្គការ សមាគមនានា ដែលជាសមាជិក ក្រុមប្រឹក្សាជាតិរណសិរ្ស និងភ្ញៀវកិត្តិយសសរុបចំនួន ជាង ៥០០ អង្គ/នាក់។ អង្គមហាសន្និបាតទាំងមូល សូមវាយតម្លៃខ្ពស់ចំពោះបូជនីយកិច្ចគ្រប់យ៉ាងរបស់សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្សគ្រប់រូប និងរណសិរ្សគ្រប់ថ្នាក់ ដែលបានបំពេញកាតព្វកិច្ចក្នុងការងារចលនាមហាជន ចុះជាប់ជិតស្និទ្ធជាមួយប្រជាជន ដឹងសុខទុក្ខក្នុងជីវភាពរស់នៅ និងសំណូមពររបស់ប្រជាជន និងជួយដោះស្រាយនូវរាល់…
-
សម្តេច ហេង សំរិន ៖ សូមសមាជិក សមាជិកាទាំងអស់ នៃរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សហការគ្នា អនុវត្តសកម្មភាពការងារឱ្យស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតម៉ាំថា សមាជិក សមាជិកាទាំងអស់ នៃរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បន្តស្មារតីសាគ្គីភាព និងសហការគ្នាអនុវត្តសកម្មភាព ការងារឱ្យស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងមហាសន្និបាត រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជាអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ក្នុងរយៈពេលជិត២ទសវត្សកន្លង មកនេះ ចាប់ពីមហាសន្និបាត លើកទី៥មក រណសិរ្យ បានបំពេញតួនាទីយ៉ាងសកម្ម បម្រើការងារចលនាមហាជន ដោយអនុវត្ត គោលនយោបាយ មហាសាមគ្គី ឯកភាពជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ទាំងក្នុងនិងក្រៅប្រទេស…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ បានយកចិត្តទុកដាក់លើវិស័យដីធ្លី ក្នុងការជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាមួយ ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានយកចិត្តទុកដាក់លើវិស័យដីធ្លី ក្នុងការជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាមួយការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ ជំរុញ និងគាំទ្រដល់ការងារចុះបញ្ជីដីនៅខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងជម្រុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ អនុវត្តនូវគោលនយោបាយ ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយក្នុងនោះក្រសួងបានខិតខំប្រឹងប្រែងក្នុងការកសាងច្បាប់ និងបញ្ចប់វិវាទ ក្រោមគោលនយោបាយឈ្នះៗនៃម្លប់សុខសន្តិភាពដែលកម្ពុជាកំពុងមាន ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏កំពុងឱ្យមន្រ្តីជំនាញពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ហើយសូមលើកទឹកចិត្តដល់យុវជន និងអ្នកស្ម័គ្រចិត្ត ឲ្យចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសតាមមន្ទីររាជធានី-ខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវនឹងការជឿទុកចិត្ត ។ ជាងនេះទៅទៀតអាជ្ញាធរ និងមន្រ្តីជំនាញក្នុងខេត្តកណ្តាល ត្រូវចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដែលនេះគឺជាកិច្ចការដែលក្រសួងរៀបចំដែនដី…
-
ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍ កោះពេជ្រសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកនេះ

ភ្នំពេញ៖”ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់ អភិវឌ្ឍន៍កោះពេជ្រ” នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹក ថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ស្ពាននេះនឹងរួមចំណែក ក្នុង ការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធា នី ភ្នំពេញ ជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បា រ អំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រមទាំងកាត់ បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។ សមិទ្ធផលថ្មីដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុង អាទិភាព គន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយ សារ ការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ដើម្បីសេដ្ឋកិច្ច របស់ប្រជា ពលរដ្ឋ ។សូមបញ្ជាក់ថា ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និង តំបន់អភិវឌ្ឍន៍កោះពេជ្រ…
-
រដ្ឋមន្រ្តីក្រសួងការងារ ៖ ការពង្រីកវិសាលភាព ប.ស.ស. ដល់បុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាប្រវត្តិសាស្រ្ត ថ្មី មួយសម្រាប់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់នៅថ្ងៃ ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះថា ការពង្រីកវិសាលភាពរបប សន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ដោយមានអ្នកចូលរួមសរុបប្រមាណ ២ពាន់នាក់ ។ ឯកឧត្តមមានប្រសាសន៍បន្តថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស. ក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើន ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។ ឯកឧត្តមមានប្រសាសន៍ថា៖ « ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព ក្នុងចិត្តបងប្អូនកម្មករនិយោជិត ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល…