Category: នយោបាយ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពិភាក្សាពង្រឹងការគ្រប់គ្រងទីលានទុកដាក់ សំរាម ប្រកប ដោយអនាម័យ នៅរាជធានីភ្នំពេញ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពិភាក្សាពង្រឹងការគ្រប់គ្រងទីលានទុកដាក់ សំរាម ប្រកប ដោយអនាម័យ នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានដឹកនាំកិច្ចប្រជុំដំបូង សម្រាប់ដំណើរការសាងសង់ ទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់ ប្រកបដោយ អនាម័យ សម្រាប់រាជធានីភ្នំពេញ ដោយមានការ ចូលរួមពីតំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានី ខេត្តកណ្តាល ស្រុកអង្គស្នួល ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ នាថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតំរង់ទិសកិច្ចការសាងសង់ ឱ្យមានភាពរលូន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និង ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការរចនាប្លង់ ជាពិសេស ជៀងវាងផលប៉ះពាល់នានា។ ទីលានទុកដាក់សំរាម សំណល់ ររឹងកម្រិតតំបន់នេះ មានទំហំផ្ទៃដីសរុប ១៤០,០៦ហិចតា ស្ថិតក្នុងឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ គួររម្លឹកឱ្យដឹងថា កន្លងមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាត…

  • កម្ពុជាបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ

    កម្ពុជាបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ

    ភ្នំពេញ៖ ក្នុងជំនួបជាមួយសមាជិកគណៈកមា្មធិការ ទទួលបន្ទុកសិទ្ធិ កុមារ របស់អង្គការសហប្រជាជាតិ ចំនួនពីររូបគឺ លោកស្រី Ann Skelton និងលោកស្រី Sopio Kiladze ព្រមទាំង លោកបណ្ឌិត Will Parks តំណាងអង្គការ យូនីសេហ្វ(UNICEF) នៅទីស្តីការក្រសួង នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខា ធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ សា ជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អនុវត្ត អនុសញ្ញាស្តីពី សិទ្ធិកុមារ (CRC) និងកិច្ចប្រឹងប្រែងសហការ ជាមួយ គ្រប់ភាគីពាក់ព័ន្ធ រួមទាំង គណៈកម្មាធិការទទួលបន្ទុក សិទ្ធិកុមារ និងអង្គការ UNICEF ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួល បានកិច្ចការពារ និងសិទ្ធិចូលរួម។ ឯកឧត្តមក៏បានលើកឡើងពីសកម្មភាពជាក់ស្តែងដែលកម្ពុជាបានអនុវត្ត និងវឌ្ឍនភាពសំខាន់ៗ…

  • តំណាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា អញ្ជើញ ចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី លើកទី៤៤ នៅទីក្រុង Yaoundé

    តំណាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា អញ្ជើញ ចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី លើកទី៤៤ នៅទីក្រុង Yaoundé

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នក សម្រប សម្រួលជាតិអមអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF)តំណាង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ គណៈ ប្រតិភូ កម្ពុជា ចូលរួមសន្និសីទ ថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៤ នៅទីក្រុង Yaoundé តបតាមការអញ្ជើញរបស់រដ្ឋាភិបាល កាមេរូន នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សន្និសីទ CMF នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្ត្រី ការបរទេសទុយនីស៊ី ដែលជាប្រធាន CMF លើកទី៤៤ និងលោកជំទាវ អគ្គលេខា ធិការ អង្គការ OIF និងមានការចូលរួម ពី សំណាក់រដ្ឋមន្រ្តី ការបរទេស និង គណៈប្រតិភូមកពី ប្រទេស សមាជិក អង្គការ OIF ចំនួន៥៤ ព្រមទាំងប្រតិបត្តិករអង្គការ ហ្វ្រង់កូហ្វូនី និង…

  • រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយកាត់បន្ថយតម្លៃដឹកជញ្ជូន ដែលនឹងជួយឲ្យសេដ្ឋកិច្ចមានការកើនឡើង

    រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយកាត់បន្ថយតម្លៃដឹកជញ្ជូន ដែលនឹងជួយឲ្យសេដ្ឋកិច្ចមានការកើនឡើង

    (ព្រះសីហនុ)៖ រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយកាត់បន្ថយតម្លៃដឹកជញ្ជូន ដែលនឹងជួយឲ្យសេដ្ឋកិច្ចមានការកើនឡើង ។ នេះជាប្រសាសន៍លើកឡើងរវស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង នាពេលបច្ចុប្បន្ន បើកបានត្រឹម៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េច ឲ្យអាចរត់បានល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដឹកទំនិញបានមួយចំនួន ។ សម្ដេច ថា រថយន្តមួយគ្រឿងដឹកបានតែមួយទូ ប៉ុន្ដែមួយរទះភ្លើង អាចដឹកបានទូច្រើន ដែលមានប្រវែងពី១គីឡូ ទៅ ២គីឡូដី ដែលនេះជាយុទ្ធសាស្ដ្រ ក្នុងការបង្កើនការដឹកទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ វាជួយនៅក្នុងការកាត់បន្ថយ តម្លៃដឹកជញ្ជូន និងជួយឲ្យសេដ្ឋកិច្ច មានការកើនឡើងផងដែរ…

  • នៅតាមទីតាំងសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ និងគ្រប់ដងផ្លូវ បាននឹងកំពុងរៀបចំតុបតែង និងការដាក់ស្លាក ដើម្បីត្រៀមអបអរសាទរ ខួបលើកទី៧០បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០២៣

    នៅតាមទីតាំងសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ និងគ្រប់ដងផ្លូវ បាននឹងកំពុងរៀបចំតុបតែង និងការដាក់ស្លាក ដើម្បីត្រៀមអបអរសាទរ ខួបលើកទី៧០បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០២៣

    (ភ្នំពេញ)៖ ខណៈខួបលើកទី៧០បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០២៣ កាន់តែខិតជិតចូលមកដល់ នៅក្នុងរាជធានីភ្នំពេញ សង្កេតឃើញសម្អាតនៅទីតាំងសំខាន់ៗនៃការប្រារព្ធពិធី ហើយមានការរៀបចំតុបតែងលម្អនៅតាមទីសួនសំខាន់ៗ មានវិមានឯករាជ្យ សួនរូបសំណាក់ព្រះបរមរតនកោដ្ឋ នៅតាមដងផ្លូវនានា បានធ្វើការដាក់តាំងបង្ហាញនូវព្រះរាជសកម្មភាពនានា របស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីត្រៀមអបអរសាទរ ខួបលើកទី៧០បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ២០២៣ និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទផងដែរ ។ ខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព វឌ្ឍនភាព និងចម្រុងចម្រើនថែមទៀតកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នាព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសំបូរសប្បាយអមតៈ។ គួរកត់សម្គាល់ផងដែរថា ៖ ឆ្នាំ២០២៣នេះគឺជាខួបលើកទី៧០ឆ្នាំហើយ ដែលកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តាមរយៈការតស៊ូដ៏ស្វិតស្វាញ និងក្លាហានបំផុតក្រោមព្រះរាជ្យកិច្ចដឹកនាំដោយព្រះបរមរតនកោដ្ឋ ៕ ដោយ / គ្រី សម្បត្តិ + ភារ៉ា

  • នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ហាត់សមត្រៀម ខួបអនុស្សាវ រីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៣

    នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ហាត់សមត្រៀម ខួបអនុស្សាវ រីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ នាយទាហាន និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ បានធ្វើការហាត់សមដើម្បីត្រៀមខ្លួនក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃខាងមុខនេះ ។ សូមរំលឹកផងដែរថា ជារៀងរាល់ឆ្នាំ គណប្រតិភូ នៃរាជរដ្ឋាភិ បាល កម្ពុជា គ្រប់ក្រសួងស្ថាប័ន មន្ទីរទាំងអស់ នឹងដឹកនាំគណៈ ប្រតិ ភូថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្ត ដំណើរអញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌល សួនច្បារខាងកើត វិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យ ជាតិ ៩ វិច្ឆិកា ដើម្បីចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិ និង ប្រជារាស្រ្ត និងចងចាំជានិច្ចព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តមនៃព្រះករុណា ព្រះបរមរតនកោដ្ឋ។ ខួបអនុស្សាវរីយ៍ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៌ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការទៅអនាគត គឺជាកិច្ចការ សំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាន នូវ កត្តាប្រវត្តិសាស្ត្រ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការទៅអនាគត គឺជាកិច្ចការ សំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាន នូវ កត្តាប្រវត្តិសាស្ត្រ

    (ព្រះសីហនុ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានលើកឡើងថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើង ធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស មានការកាប់សម្លាប់ និងការបន្សល់ទុកគ្រាប់មីន គំនាបផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ដែលជាការលំបាកបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផង និងដង្ហើមសេដ្ឋកិច្ចជាតិទាំងមូលផង ។ សម្ដេចបន្តថា នៅពេលនោះ យើងពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យយើងមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកព្រឹទ្ធសភា ចុងនីតិកាលទី៤

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកព្រឹទ្ធសភា ចុងនីតិកាលទី៤

    (ភ្នំពេញ)៖ សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ ចំនួន ៥៧នាក់ ត្រូវបានបំពាក់គ្រឿងឥស្សរិយយស ចំពោះការខិតខំបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ ។ ពិធីដ៏មានអត្ថន័យនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំគ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាឱកាសនេះ ជាការលើកទឹកចិត្ត និងជាការសម្តែងកតញ្ញូតាធម៌ជូនចំពោះសមាជិក សមាជិកាព្រឹទ្ធសភា ដែលបានខិតខំបង្កើតស្នាដៃធំៗ មានអត្ថន័យវិសេសវិសាល ហើយឆ្លុះបញ្ចាំងឲ្យឃើញនូវគុណបំណាច់ និងស្នាដៃដ៏ខ្ពង់ខ្ពស់របស់សមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ។ នៅនីតិកាលទី៤នេះ សមាជិក សមាជិកាព្រឹទ្ធសភា បានជំនះនិងពុះពារបំពេញភារកិច្ចរបស់ខ្លួនតាមមុខងារទាំងបីរបស់ព្រឹទ្ធសភា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការបម្រើផលប្រយោជន៍ដល់ការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ច និងគ្រប់គ្រងសង្គម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់បម្រើដល់ការកសាងកម្ពុជា ជានីតិរដ្ឋ ព្រមទាំងតម្រូវការនៃការធ្វើសមាហរណកម្មកម្ពុជានៅក្នុងក្របខណ្ឌតំបន់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុ ប្រៀបដូចជាគ្រាប់ពេជ្រ ដែលត្រូវការកែច្នៃ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុ ប្រៀបដូចជាគ្រាប់ពេជ្រ ដែលត្រូវការកែច្នៃ

    ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ ប្រៀបដូចជាគ្រាប់ពេជ្រ ដែលត្រូវការកែច្នៃ ។ ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវការចាំបាច់នូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាសក្ដានុពលពោលសេដ្ឋកិច្ចទី២ ជាតំបន់ទេសចរណ៍ទំនើប។ សម្តេចធិបតី បានបន្តថា ខេត្តព្រះសីហនុ ល្អណាស់ ប្រៀបបានដូចជាគ្រាប់ពេជ្រ ដែលត្រូវការកែច្នៃ។ ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវការចាំបាច់ នូវសុខសន្តិភាព និងស្ថេរភាពនយោបាយ។ សម្តេចធិបតី មានប្រសាសន៍ថា ដើម្បីទាក់ទាញទេសចរណ៍ និងការវិនិយោគសន្តិសុខក្នុងខេត្តព្រះសីហនុ ត្រូវតែពង្រឹង ។ សម្ដេច ថា យើងត្រូវតែបន្តធ្វើចេញគោលនយោបាយកែប្រែខេត្តព្រះសីហនុទៅជាខេត្តអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពហុបំណង ទេសចរណ៍ ឧស្សាហកម្ម និងសក្តានុពលដទៃទៀតឲ្យកាន់តែសម្បូរបែប ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលកម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង កម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំង

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលកម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង កម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំង

    ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា នៅពេលកម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង កម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់ នាពេលនេះ គឺមិនមែនជាកិច្ចជំនួបចុងក្រោយទេ គឺនៅមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការបោះឆ្នោតនៅឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ថា បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្ត និងចង់ឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសទៅមុខទៀត ។ សម្ដេច ក៏បានបន្តថ្លែងអំណរគុណដល់កម្មករ…