Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារ ទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារ ទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការអគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ជិកា ឆ្នាំ២០២៣ ។ អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ។ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខ នៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។ លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ…

  • យានយន្តល្មើសចំនួន ៣៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៣៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មានគោលដៅចំនួនសរុប៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៧គ្រឿង រថយន្តធំ ១គ្រឿង រថយន្តតូច ៥៨គ្រឿង ម៉ូតូ ៣៤៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣៧៦គ្រឿង មានរថយន្តធំ ១គ្រឿង រថយន្តតូច ៣៣គ្រឿង និងម៉ូតូចំនួន ៣៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម រៀនឱ្យចប់ ចេះ មានការងារធ្វើ

    អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម រៀនឱ្យចប់ ចេះ មានការងារធ្វើ

    ភ្នំពេញ៖ អ្នកវិភាគសង្គមនៅកម្ពុជា លោកបណ្ឌិត យ៉ង់ ពៅ បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ” របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាជាប្រទីបយ៉ាងសំខាន់ ដើម្បីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់គ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យសម្រេចបានជោគជ័យនិងផ្លែផ្កា។ លោកបណ្ឌិតបានគូសបញ្ជាក់ថា៖ ដូចអ្វីដែលយើងដឹងហើយថា បើការបណ្តុះបណ្តាលមានគុណភាពនោះ គឺផ្តល់សារសំខាន់ណាស់ដល់សង្គមជាតិ និងជួយស្រោចស្រង់ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងគោលដៅនាពេលអនាគត ។ លោកបណ្ឌិតរូបនេះបន្តថា អភិក្រមសម្រាប់ការបណ្តុះបណ្តាលដែលគូសបញ្ជាក់ដោយសម្តេចប្រមុខរាជរដ្ឋាភិបាលនាពេលនេះ នឹងនាំឱ្យកម្ពុជាប្រែក្លាយពីកម្លាំងអតិពលកម្មក្នុងទីផ្សារទៅជាទីផ្សារដែលពោពេញដោយជំនាញដែលកំពុងមានតម្រូវការខ្ពស់ពីវិស័យឯកជន។ លោកថា៖ ប្រសិនបើយើងជោគជ័យ នោះវាជាការប្រសើរខ្លាំងមែនទែន។ ដើម្បីឱ្យគោលនយោបាយនេះជោគជ័យ ត្រូវមានការចូលរួមពីវិស័យឯកជនជាចាំបាច់ ដើម្បីឲ្យកូនសិស្សដែលបញ្ចប់ការសិក្សាហើយ អាចទទួលបានឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនទាំងនោះស្រាប់ ។ យ៉ាងណាក៏ដោយ លោកបណ្ឌិត យ៉ង់ ពៅ បានបញ្ជាក់ថា អភិក្រមនេះ មានតម្លៃលុះត្រាណាតែសិក្ខាកាមមានសមត្ថភាព មានការងារធ្វើ ដែលវិស័យឯកជនសរសើរទើបជាជោគជ័យ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ ខែវិច្ឆិកា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ត្រូវអនុវត្តឱ្យបាននៅអភិក្រមចំនួន៣ “រៀនឱ្យចប់ ចេះ…

  • រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានក្រើនរំលឹកដល់មន្ត្រីរាជការត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម ក៏ដូចជាស្ថាប័ន

    រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានក្រើនរំលឹកដល់មន្ត្រីរាជការត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម ក៏ដូចជាស្ថាប័ន

    (សៀមរាប)៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិកាកិច្ច ហួត ហាក់ បានក្រើនរំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម ក៏ដូចជាស្ថាប័នរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរខេត្តសៀមរាប ក៏ដូចជាការៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ចំណែកឯមន្ត្រី ក៏បានបំពេញការងារស្របតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃកន្លងមក ក្នុងអាណត្តិថ្មីទី៧ នេះ គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ក៏ដូចជាការទទួលបានអនុក្រិត្យស្ដីពីការអនុញាតឱយប្រើប្រាស់រូបសញ្ញា និងត្រាស្របតាមឈ្មោះក្រសួងអធិការកិច្ចថ្មីផងដែរ។  ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងបែបនេះ ខណៈពេលដែលឯកឧត្តម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី គឹមសី អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ នៃក្រសួងអធិការកិច្ច នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ចូលរួម ទិវាជាតិអាហារូបត្ថម្ភ លើកទី១០ ( ៦ វិច្ឆិកា ២០២៣ )

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ចូលរួម ទិវាជាតិអាហារូបត្ថម្ភ លើកទី១០ ( ៦ វិច្ឆិកា ២០២៣ )

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតចូលរួម ទិវាជាតិអាហារូបត្ថម្ភ លើកទី១០(៦ វិច្ឆិកា ២០២៣) ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”។ គួរកត់សម្គាល់ថា ស្ថិតក្នុងបរិបទដែលប្រទេសមួយចំនួនក្នុងពិភពលោក បាននិងកំពុងប្រឈមនឹងបញ្ហា អសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងស្បៀងអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ទៅទីផ្សារក្នុងតំបន់ និងពិភពលោកទៀតផង ជាពិសេសស្រូវ អង្ករ។ មិនតែប៉ុណ្ណោះ ដោយឈរលើមូលដ្ឋានសន្តិភាព និងស្ថិរភាពដ៏រឹងមាំ ព្រមទាំងការប្ដេជ្ញាចិត្តខ្ពស់នោះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថានឹងអាចឈាន ទៅសម្រេចបាននូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងកិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និង វិស័យឯកជន ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងវិបត្តិនានា និងជួយកាត់បន្ថយ ផលប៉ះពាល់ទៅលើបរិស្ថាន។ ខ្លឹមសារពិស្តារ សូមអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត….! ប្រភព…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក “មហាសន្និ បាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្នុងខេត្ត សៀមរាប

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក “មហាសន្និ បាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្នុងខេត្ត សៀមរាប

    (ខេត្តសៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក រៀប ចំ ឡើងលើទឹកដីសៀមរាបអង្គរ ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាច ដល់ កុមារី និងយុវតី (Imagine Possibilities)»។ ការជ្រើសរើសកម្ពុជា ឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេច ប្រកបដោយសុភនិច្ឆ័យរបស់ លោកស្រី បណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching…

  • អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គឺជាជម្រើសរបរចិញ្ចឹមជីវិតដ៏ចាំបាច់ របស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

    អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គឺជាជម្រើសរបរចិញ្ចឹមជីវិតដ៏ចាំបាច់ របស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

    (ខេត្តសៀមរាប)៖ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្តល់នូវជម្រើស ក្នុងការដាំដុះដំណាំ និងចិញ្ចឹមសត្វ គឺជាជម្រើរបរចិញ្ចឹមជីវិតដ៏ចាំបាច់ និងការចូលរួមដាំឈើបន្ថែមនៅក្នុងមូលដ្ឋាន គឺជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីការលើកទឹកចិត្ត របស់ក្រសួងបរិស្ថាន សម្រាប់ការអភិវឌ្ឍផលិតផល ការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដែលចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជាពិសេសសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ដែលមានសក្តានុពលធម្មជាតិ និងប្រយោជន៍ក្នុងការលក់កាបូន ដើម្បីទទួលបានថវិកាត្រឡប់មកជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានវិញផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជា ពលរដ្ឋ នៅតាម សហគមន៍តំបន់ការពារធម្មជាតិ ត្រូវចូលរួម ជាមួយក្រសួងបរិស្ថាន ក្នុងការដាំឈើ ដែលក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ១០ តុលា ផ្តល់កូនឈើដោយឥតគិតថ្លៃ ចំនួន ១លានដើមដាំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បី បង្កើនភាពបៃតង គឺបង្កើនគម្របព្រៃឈើ ស្របតាមគោល នយោ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឲ្យមន្រ្តីពង្រឹងការគ្រប់គ្រង ធនធាន ធម្មជាតិ នៅឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន»

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឲ្យមន្រ្តីពង្រឹងការគ្រប់គ្រង ធនធាន ធម្មជាតិ នៅឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន»

    (ខេត្តសៀមរាប)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្រ្តី ក្រសួងបរិស្ថាន មន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ពង្រឹងផែនការសកម្មភាពក្នុងការបង្កើនការយល់ដឹងអំពីប្រយោជន៍រួម នូវការថែរក្សាការពារព្រៃឈើ ខិតខំស្ដារព្រៃឡើងវិញ និងបណ្តុះកូនឈើដើម្បីដាំកូនឈើ សម្រាប់ជាប្រយោជន៍រួមទៅអនាគត។ នៅក្នុងពេលធ្វើទស្សនកិច្ចនៅកន្លែងដាំកូនឈើមួយកន្លែង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាំកូនឈើនៅតំបន់ ជានិម្មិតរូបមួយពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងខេត្ត និងប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងសម្រេចឲ្យបានគម្របព្រៃឈើ៦០%។ ឯកឧត្តម អ៊ាង សុផល្លែត បានបន្តលើកទឹកចិត្ត ដល់មន្រ្តីក្រសួងបរិស្ថាន ពង្រឹងការចូលរួមគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដោយអនុវត្តច្បាប់មិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ សហការការល្អបន្ថែមទៀតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងជាពិសេសជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដើម្បីការអភិវឌ្ឍដោយចីរភាព។ សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការ ១០…

  • ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ

    ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យ នស/រកត១០២៣/២៣១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរអក្សរកាត់ ថា គ.ក.ស ត្រូវបានបង្កើតឡើងដើម្បីដឹកនាំនិងសម្របសម្រួល ការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ សមាសភាពនិងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ គ.ក.ស មានរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ជាប្រធានដឹកនាំ រួមជាមួយ សមាសភាព ជាថ្នាក់ដឹកនាំផ្សេងៗទៀត នៃក្រសួង ស្ថាប័នពាក់ ព័ន្ធផ្សេងទៀតចូលរួម។ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបែងចែក អនុគណៈ កម្មាធិការចំនួន៤ ដើម្បីជួយបំពេញការងារ រួមមាន៖ (១). អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈនិងនវានុវត្តន៍ (២). អនុគណៈកម្មាធិការឧត្ដមភាពសេវាសាធារណៈ (៣). អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស (៤). អនុគណៈកម្មាធិការសមត្ថភាពមន្ត្រី៕ ដោយ ៖ វណ្ណលុក

  • មន្ត្រីសុរិយោដី ខេត្តសៀមរាប ទទួលបានចំណេះដឹង អំពីការប្រមូលទិន្នន័យលើ “ទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ” និង “ការបញ្ចូលទិន្នន័យតម្លៃដីក្នុងកម្មវិធី ArcMap”

    មន្ត្រីសុរិយោដី ខេត្តសៀមរាប ទទួលបានចំណេះដឹង អំពីការប្រមូលទិន្នន័យលើ “ទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ” និង “ការបញ្ចូលទិន្នន័យតម្លៃដីក្នុងកម្មវិធី ArcMap”

    (សៀមរាប)៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានបើកកិច្ចប្រជុំដើម្បីពន្យល់ណែនាំអំពីការប្រមូលទិន្នន័យលើ “ទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ” និង “ការបញ្ចូលទិន្នន័យតម្លៃដីក្នុងកម្មវិធី ArcMap” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក នៅសាលប្រជុំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានផ្សព្វផ្សារ សារាចរណែនាំ អនុវត្តនិតិវិធី នៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជូនដល់ មន្ត្រីសុរិយោដី ថ្នាក់មន្ទីរ និងការិយាល័យ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តសៀមរាប សម្រាប់បន្តអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមផែនការសកម្មភាពការងារ ដែលដាក់ចេញដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ…