Category: នយោបាយ

  • ប្រជាពលរដ្ឋ ភូមិសំរោង រីករាយ អញ្ជើញពិនិត្យការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    ប្រជាពលរដ្ឋ ភូមិសំរោង រីករាយ អញ្ជើញពិនិត្យការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    (បន្ទាយមានជ័យ)៖ទិន្នន័យក្បាលដីចំនួន ៤៨០ក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណវត្តសំរោង។ លោក រ៉ូ ប៉ូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានជំរៀបបងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល ១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដើម្បីមានលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឱ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត ។ លោក បានបញ្ជាក់ថា៖ ការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ…

  • ADB គាំទ្រលើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រា របស់ ក្រសួងបរិស្ថាន

    ADB គាំទ្រលើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រា របស់ ក្រសួងបរិស្ថាន

    (ភ្នំពេញ)៖ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានលើកឡើងពីការប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រសួងបរិស្ថាន ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមនៃអាទិភាព គឺ ភាពស្អាត ភាពបៃតង និង ចីរភាព នៅក្នុងជំនួបសំដែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បន្តថា អាទិភាពចម្បងៗរបស់ក្រសួងបរិស្ថាន បានទាញការចាប់អារម្មណ៍ ដូចជាចម្រៀងដែលកំពុងតែឮ ក្នុងត្រចៀកយ៉ាងពីរោះរន្តំ ។ ADB នឹងបន្តកិច្ចសហការ និងគាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថានស្របតាមទស្សនវិស័យស្អាត បៃតង និងចីរភាព។ លោកស្រីតំណាងធនាគារអភិវឌ្ឍអាស៊ី បានបន្ថែម ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការងារអាទិភាពរបស់ក្រសួងដែលបានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានបង្កើតឡើង ដោយអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ធិបតី…

  • ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញដល់អង្គភាព ច្រកចេញ ចូលតែមួយយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ជូនប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញដល់អង្គភាព ច្រកចេញ ចូលតែមួយយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ជូនប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន

    (ខេត្តបាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងក្នុងខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់រយៈពេល១០ខែ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាព ច្រកចេញចូលតែមួយខេត្តបាត់ដំបង បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន ៤២.២៣៣ ក្នុងនោះ វិស័យចំនួន៣ មានការស្នើសុំសេវា និងប្រមូលចំណូលបានច្រើនជាងគេ គឺ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , វិស័យសាធារណការ និងដឹកជញ្ជូន ការងាររដ្ឋបាល និង វិស័យរបស់បណ្ដាមន្ទីរផ្សេងៗទៀត ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែល សម្ដេចធបិតីនាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ ដូច្នេះ ឯកឧត្ដម ជំរុញលើកទឹកចិត្ត ដល់រដ្ឋបាលខេត្ត…

  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តី ព្រាង ច្បាប់ ចំនួន ៣ ដែលស្នើរឡើងដោយរាជរដ្ឋាភិបាល និងសេចក្តី ស្នើវិសោធនកម្មមាត្រាមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តី ព្រាង ច្បាប់ ចំនួន ៣ ដែលស្នើរឡើងដោយរាជរដ្ឋាភិបាល និងសេចក្តី ស្នើវិសោធនកម្មមាត្រាមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលនៃកិច្ចប្រជុំ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។ សេចក្តីព្រាងច្បាប់ទំាងបីដែលស្នើឡើងដោយរាជរដ្ឋាភិបាលមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមឺរ៉ាតអារ៉ាប់រួម សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់ គ្រង ឆ្នាំ២០២២ និងសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ក្រោយពីការពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធីលើសេចក្តីព្រាងច្បាប់និងសេចក្តីស្នើវិសោធនកម្ម មាត្រាមួយចំនួន បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ខាងលើរួចហើយ គណៈកម្មការជំនាញរដ្ឋសភា ដែលទទួលភារកិច្ច ត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ៕ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

  • នាយករដ្ឋមន្ត្រី៖ «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ

    នាយករដ្ឋមន្ត្រី៖ «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ នៅលើ បណ្ដាញសង្គមថា «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣ ។ សម្ដេចធិបតី បានលើកឡើងថា បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជា បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ ដោយមានរៀបចំពិធីបើកកុងតឺន័រ បានរៀបចំធ្វើជាផ្លូវការ។ សម្ដេចថា នេះជាលទ្ធផល នៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ៕ អត្ថបទ៖…

  • ការសិក្សាជំនាញបច្ចេកទេសសម្រាប់ពលរដ្ឋក្រីក្រ នឹងទទួលបាន ថវិកាប្រចាំខែ ខណៈពេលរៀនចប់ ក៏ត្រូវធានាថា ចេះ និងមានការងារធ្វើ

    ការសិក្សាជំនាញបច្ចេកទេសសម្រាប់ពលរដ្ឋក្រីក្រ នឹងទទួលបាន ថវិកាប្រចាំខែ ខណៈពេលរៀនចប់ ក៏ត្រូវធានាថា ចេះ និងមានការងារធ្វើ

    ភ្នំពេញ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល បានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស សម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត តែ ក្រោយពេលរៀនចប់ ត្រូវធានាថា ចេះ និងមានការងារធ្វើ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស បានផ្ដល់នូវប្រយោជន៍ជាច្រើន តែមិនត្រឹមតែផ្ដល់នូវចំណេះជំនាញសម្រាប់ប្រជាពលរដ្ឋទេ ថែមទាំងឲ្យពួកគេរួចផុតពីភាពក្រីក្រផងដែរ ព្រោះពលរដ្ឋក្រីក្រដែលមានប័ណ្ណ នឹងត្រូវផ្ដល់ថវិកាប្រចាំខែបន្ថែម ២៨ម៉ឺនរៀល។ សម្ដេចថា នាពេលខាងមុខ សម្ដេចនឹងអញ្ជើញបើកជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងជំរុញទៅដល់បងប្អូនកម្មករកម្មការិនីឲ្យចុះឈ្មោះចូលរៀននៅវគ្គបណ្ដុះបណ្ដាលនេះផងដែរ។ ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅក្រសួងការងារ ធ្វើយ៉ាងណាធានានូវការសិក្សាបច្ចេកទេសមួយ ចប់ សិក្ខាកាមមានចំណេះដឹង រួមទាំងមានការងារធ្វើផងដែរ។ សម្ដេចធិបតី ហ៊ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សុខភាព និងសមត្ថភាពពលរដ្ឋ ជា អាទិភាពដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សុខភាព និងសមត្ថភាពពលរដ្ឋ ជា អាទិភាពដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង

    កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពដែលរាជ រដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានមានប្រសាសន៍ថា តម្រូវការរបស់ប្រជាជនមិនមែនត្រឹមតែ ៤ឆ្នាំទៅមុខទេ រាជរដ្ឋាភិបាល ត្រូវផ្តល់ការជួយប្រជាពលរដ្ឋទៅមុខរហូត អ្វីដែលសំខាន់យើងត្រូវដោះស្រាយជាជំហានៗ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង យើងត្រូវក្ដាប់ឲ្យជាប់ពីតម្រូវការរបស់ប្រជាជន »។ សម្តេច ថា ជាក់ស្ដែង សុខុមាលភាពរបស់បងប្អូន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់កាន់តែប្រសើរ តាមរយៈការបន្តការដំឡើងប្រាក់ឈ្នួល ការផ្តល់ព្យាបាលជំងឺដោយមិនមានការបង់ថ្លៃ ប.ស.ស របបសោធននិវត្តន៍ ជាដើម ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករ ដើម្បីបង្ហាញ ការយកចិត្ដទុកដាក់ និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករ ដើម្បីបង្ហាញ ការយកចិត្ដទុកដាក់ និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ

    កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករ ដើម្បីបង្ហាញការយកចិត្ដទុកដាក់ និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានមានប្រសាសន៍ថា ការចុះជួបបងប្អូនកម្មករនិយោជិត គឺដើម្បីផ្សារភ្ចាប់មនោសញ្ចេតនា និងដឹងសុខទុក្ខដោយផ្ទាល់របស់បងប្អូនកម្មករយើង។ សម្តេចថា ខ្ញុំចុះជួបបងប្អូន គឺដើម្បីបង្កើនភាព ស្និទស្នាល និងដើម្បីផ្សព្វផ្សាយជូនបងប្អូននូវទិសដៅ ផែនការ និងអត្ថប្រយោជន៍ផ្សេងៗ ជូនដល់បងប្អូនជាម្ចាស់ប្រទេស ។ សម្តេច បន្តថា រាជរដ្ឋាភិបាល ក្នុងរយៈពេល២ខែនេះ បានបង្ហាញផែនទីជាក់ស្ដែងជូនដល់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស។ សម្ដេចថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងកំណត់ជោគវាសនារបស់ប្រទេសជាតិ ដូច្នេះត្រូវតែបង្កើនយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាអាទិភាព ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល…

  • ធនាគារអភិវឌ្ឍអាស៊ី ADB បង្ហាញការគាំទ្រលើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន

    ធនាគារអភិវឌ្ឍអាស៊ី ADB បង្ហាញការគាំទ្រលើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន

    ភ្នំពេញ៖ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានលើកឡើងពីការប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រសួងបរិស្ថាន ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមនៃអាទិភាព គឺ ភាពស្អាត ភាពបៃតង និង ចីរភាព។ លោកស្រី នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានលើកឡើងបែបនេះ នៅពេលទទួលបានការអនុញ្ញាតជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។ លោកស្រី ជូសាណា វាម៉ា(Jyotsana Varma) បានលើកឡើងថាអាទិភាពចម្បងៗរបស់ក្រសួងបរិស្ថាន បានទាញការចាប់អារម្មណ៍ ដូចជាចម្រៀងដែលកំពុងតែលឺក្នុងត្រចៀកយ៉ាងពិរោះរន្តំ។ ADB នឹងបន្តកិច្ចសហការនិងគាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថានស្របតាមទស្សនវិស័យស្អាត បៃតង និងចីរភាព។ លោកស្រីតំណាងធនាគារអភិវឌ្ឍអាស៊ី បានបន្ថែម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការងារអាទិភាពរបស់ក្រសួងដែលបានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានបង្កើតឡើង ដោយអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ និយោជិត ១៨ ១៩០នាក់ មកពីរោងចក្រ សហគ្រាស ក្នុងស្រុកក ណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ និយោជិត ១៨ ១៩០នាក់ មកពីរោងចក្រ សហគ្រាស ក្នុងស្រុកក ណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល

    កណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុង ស្រុក កណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ ។ នេះ គឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…