-
រដ្ឋមន្រ្តីការបរទេស ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជ សម្បត្តិ

-
កម្ពុជា មិនឯកភាពចំពោះសំណូមពរថៃ ដែលសុំដើរល្បាតលើផ្លូវរួមជាមួយកម្ពុជា ហើយបោះបង់ចោលផ្លូវរបស់ខ្លួនធ្លាប់ដើរកន្លងមកនោះ

ព្រះវិហារ៖ នៅក្នុងជំនួបមួយ រវាងថ្នាក់ដឹកនាំកងពល របស់កម្ពុជា និង ថ្នាក់ដឹកនាំកងកម្លាំងស៊ុរៈណារីថៃ នៅច្រកព្រំដែនអានសេះ កាលពីថ្ងៃទី ២៨ តុលា លោកឧត្តមសេនីយ៍ត្រី ណាត់ ស៊ីអុីន មេបញ្ជាការ កងកម្លាំង ស៊ុរៈណារី នៃព្រះរាជាចក្រថៃ ចង់ឲ្យខាងកម្ពុជាឯកភាព ឲ្យកងទ័ពរបស់ខ្លួនមានវត្តមានដើរល្បាតរួម នៅលើផ្លូវល្បាតដែលខាងកម្ពុជាកំពុងដើរល្បាតជារៀងរាល់ថ្ងៃ ដោយឡេះថាខ្លួនធ្លាប់ដើរលើផ្លូវខាងកម្ពុជា ហើយឈប់ដើរនៅលើផ្លូវដែលខ្លួនធ្លាប់ដើរល្បាត រាល់ថ្ងៃកន្លងមកទៅវិញ ។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងដោយបញ្ជាក់ថា កងទ័ពកម្ពុជាឯកភាពចំពោះកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងល្អ រួមគ្នាទប់ស្កាត់បង្ក្រាបរាល់សកម្មភាពល្មើសគ្រប់ប្រភេទ សំដៅលើការងារអភិវឌ្ឍន៍នៅក្នុងតំបន់ ប្រែក្លាយព្រំដែនសុខសន្តិភាព ធ្វើឲ្យពលរដ្ឋមានឱកាសដោះដូរទំនិញគ្នា ស្របតាមអ្វីដែលរដ្ឋាភិបាលថ្មី នៃប្រទេសទាំងពីរចង់បាន ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ចំណុចដែលខាងភាគីថៃចង់បាន កម្ពុជាយើងមិនឯកភាពឡើយ ព្រោះកន្លងមកថ្នាក់លើ ក៏ដូចជាថ្នាក់កងពលយើងទាំងពីរ បានយល់ព្រម នឹងធ្វើការឯកភាពគ្នា តាមគោលការណ៍ដោយរក្សាគោលដៅឈរជើងចាស់ ហើយមិនឲ្យមានសកម្មភាពកើតឡើងថ្មី «ពោលគឺកងទ័ពកម្ពុជា និងកងទ័ពថៃ…
-
រដ្ឋមន្រ្តីការពារជាតិកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទស្សនកិច្ចមិត្តភាពផ្លូវការលើកទី១ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា មានរយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកាដែលជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ចេញទៅក្រៅប្រទេសបន្ទាប់ពីចូលកាន់តំណែងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍។ ប្រភពដដែលនេះបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការឯកឧត្តម ទៀ សីហា នឹងជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ទៀ សីហា នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ សន្តិសុខរួម សន្តិភាពយូរអង្វែងៗ។ នៅក្នុងវេទិកាប៉េកាំង…
-
គ.ជ.ប នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២៤

ភ្នំពេញ៖ ក្រោយពីបានធ្វើទំនើបកម្ម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបម្រើឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ។ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងនៅ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ជូនដល់ប្រធាន សមាជិក និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងមន្រ្តី គ.ជ.ប កាលពីថ្ងៃទី២៧ ខែតុលាថា ការដាក់ឱ្យដំណើរការកម្មវិធីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃកំណែទម្រង់ និងការធ្វើទំនើបកម្មការបោះឆ្នោត សំដៅកំណត់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលអាចមកចុះឈ្មោះបោះឆ្នោត ឱ្យកាន់តែមានភាពសុក្រឹត។ លោកបញ្ជាក់ថា៖«ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ក្នុងដំណាក់កាលរៀបចំត្រៀម គ.ជ.ប ត្រូវធ្វើការរៀបចំស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងកំណត់ចំនួន និងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនីមួយៗ»។ ទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនេះ លោក…
-
គ.ជ.ប ប្រកាសជ្រើសរើស មន្ត្រីកិច្ចសន្យារយៈពេលខ្លីចំនួន ១៧៥ រូប សម្រាប់ការបោះឆ្នោតការជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ១៧៥ រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤។ សេចក្តីជូនដំណឹង របស់គ.ជ.ប ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា បានបញ្ជាក់ថា សមាសភាព គធ.ខប សម្រាប់រាជធានី ខេត្តនីមួយៗ មានចំនួន ៧ រូប ដែលមានមុខតំណែងជា ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១ រូប អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១ រូប សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ចំនួន ១ រូប សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុចំនួន ១ រូប សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ចំនួន ១ រូបសមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ចំនួន ១ រូប និង…
-
កងទ័ពមួកខៀវចំនួន ៥៣នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ អ.ស.ប នៅម៉ាលី

ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន៥៣នាក់ កាលពីថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២៣ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (អ.ស.ប) នៅសាធារណរដ្ឋម៉ាលី។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងការពារជាតិ។ ពិធីនេះមានការទទួលស្វាគមន៍ពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអ.ស.ប ប្រចាំកម្ពុជា ឯកឧត្តម ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអនុព័ន្ធយោធាប្រទេសជាមិត្តមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចេះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។ លោកបន្តថា៖« កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូរហូតបិទបញ្ចប់សង្គ្រាមស៊ីវិល ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព»។ តាមរយៈក្រសួងការពារជាតិ លោក…
-
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកកម្ពស់ជីវភាពរស់នៅដែលធន់នឹងអាកាសធាតុសម្រាប់សហគមន៍ផលិតស្រូវនៅ តំបន់ទន្លេសាប

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គ ការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) សម្រាប់អនុវត្តគម្រោង“ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)”។ ដើម្បីប្រកាសផ្តើមអនុវត្តគម្រោងនេះ អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន (MoE) និងដោយ មានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលា ប្រកាសផ្តើមអនុវត្តគម្រោងនេះ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញអំពីទិដ្ឋភាពទូទៅរបស់គម្រោងដល់ភាគីពាក់ព័ន្ធ ទទួល យោបល់ត្រឡប់ និងពិភាក្សាអំពីសកម្មភាពព្រមទាំងយុទ្ធសាស្ត្រក្នុងការអនុវត្តដើម្បីសម្រេចបានលទ្ធផល តាម ការគ្រោងទុក។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន ប្រសាសន៍ថា៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួនពីរសម្រាប់វិស័យកសិកម្ម តាមរយៈការណែនាំយន្តការ សម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានដែលលើកកម្ពស់ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារ និងស្ថិរភាព តម្លៃក្នុងកម្រិតសមហេតុផល ក៏ដូចជាការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ ដែលមានសកម្មភាព កសិកម្មនៅទូទាំងប្រទេស និងបង្កើតសហគមន៍កសិកម្មនៅតាមជនបទ។ លោកជំទាវ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា មានប្រាក់បៀវត្សប្រចាំខែ ខ្ពស់ជាងបណ្ដាប្រទេសជិតខាង

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់បៀវត្សប្រចាំខែនៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសជិតខាង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានលើកឡើងថា កម្មករ កម្មការិនី ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងវិស័យឧស្សាហ៍កម្ម ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ។ សម្តេចបញ្ជាក់ថា ប្រាក់បៀវត្សប្រចាំខែនៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសជិតខាង ។ យោងតាមរបាយការណ៍របស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ចំពោះជីវភាពរបស់កម្មករ និយោជិត…
-
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា៖ រដ្ឋសុខចិត្តបង់ខាត លើការចំណាយផ្សេងៗ ដើម្បីរក្សាលំនឹងជីវភាព ប្រជាពលរដ្ឋ កម្មករ និយោជិត

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានប្រកាសថា រដ្ឋសុខចិត្តបង់ខាតលើ ការចំណាយ ផ្សេងៗដើម្បីរក្សា លំនឹងជីវភាពប្រជាពលរដ្ឋ កម្មករ និយោជិត ។ ក្នុងឱកាសជួបជាមួយកម្មករកម្មការិនី និយោជិតនៅ តាម បណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រដែល មាន មូលដ្ឋានក្នុង ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតីបានប្រកាសជាថ្មី ម្តងទៀតថា រាជរដ្ឋាភិបាល នឹងខិតខំទប់ស្កាត់មិនឱ្យមានការដំឡើងថ្លៃភ្លើងអគ្គិសនីនោះទេ បើទោះបីជាបច្ចុប្បន្ននេះពិភពលោក កំពុងជួប វិបត្តិសកលក្តី ហើយការទប់ស្កាត់មិនឱ្យថ្លៃភ្លើង ឡើងនេះ ក៏ដើម្បីជាការជួយសម្រាល់បន្ទុកដល់បងប្អូនកម្មករ កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះដែរ។ សម្តេចធិបតីបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺគិតគួរផលប្រយោជន៍ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ជានិច្ច ។រាជរដ្ឋាភិបាលសូមប្រកាសថា នឹងមិនឱ្យថ្លៃភ្លើង កើនឡើងនោះទេ រួមទាំងការដំឡើងថ្លៃអ្វីៗផ្សេងៗ ទៀត ផងដែរ។គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងបន្ត ខិត ខំដំឡើងប្រាក់ខែជូនដល់កម្មករ និយោជិតជារៀងរាល់ ឆ្នាំខណៈឆ្នាំ២០២៤ខាងមុខបានដំឡើងរហូតដល់២០៤ដុល្លារ។សម្ដេចក៏បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលសូមកុំដំឡើងតម្លៃជួលបន្ទប់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកមានអំណាចនៅកម្ពុជា គឺប្រជាពលរដ្ឋទាំងអស់

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានល់កឡើងថា ប្រជាពលរដ្ឋទាំងអស់ គឺជាអ្នកមានអំណាចនៅកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានមានប្រសាសន៍ដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានឆ្លើយតបចំពោះការចោទប្រកាន់ថា សម្តេច អភិវឌ្ឍប្រទេសតែសម្រាប់បក្ខពួក និងអ្នកមានអំណាចប៉ុណ្ណោះ។ ចំពោះការចោទប្រកាន់នេះ សម្តេចបកស្រាយថា បក្ខពួករបស់សម្តេច គឺប្រជាជនកម្ពុជា ១៧លាននាក់ ហើយអ្នកដែលមានអំណាចនៅក្នុងចិត្តរបស់សម្តេច នោះគឺប្រជាពលរដ្ឋខ្មែរតែម្តង ។ មុនមានការបកស្រាយបែបនេះ ក្រុមប្រឆាំងបានវាយប្រហារចំពោះប្រជាប្រិយភាពរបស់សម្តេចតាមបណ្តាញវិទ្យុរបស់ពួកគេ ដោយចោទថា ធ្វើការអភិវឌ្ឍប្រទេសសម្រាប់តែបក្ខពួកសម្តេច និងអ្នកមានអំណាច។ សម្តេចបានបញ្ជាក់ថា៖ សម្រាប់ខ្ញុំ គឺខ្ញុំផ្តល់សម្រាប់បក្ខពួកខ្ញុំ…