-
នាយករដ្ឋមន្ត្រីកម្ពុជា៖ ទោះប្រទេសអ្នកមានប៉ុណ្ណា បើគ្មានសន្ដិភាព ក៏គ្មានក្ដីសុខដែរ

កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា បើគ្មានសន្តិភាពនោះទេ ទោះបីជាប្រទេសអ្នកមានប៉ុន្មានក៏ដោយ ក៏គ្មានក្ដីសុខដែរ។ ជាក់ស្ដែងបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាលីស្ទីន និងរុស្ស៊ី-អ៊ុយក្រែន ជាឧទាហរណ៍។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១២០៦០នាក់ នៅតាមបណ្តារោងចក្រសហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់ សៀមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានលើកឡើងថា មានតែការបោះឆ្នោតទេ គឺជាការបង្ហាញនូវលទ្ធិប្រជាធិបតេយ្យ និងអាចបន្តនូវដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជា តទៅទៀត។ សម្ដេច ថា ការចង់ឈ្នះឆ្នោតដោយប្រើសង្គ្រាម ឬការញុះញង់ឲ្យបំផ្លាញនូវសន្តិភាព មិនមែនជាជម្រើសល្អនោះទេ ដែលអាចមើលឃើញបានតាមរយៈស្ថានភាពមួយចំនួននៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន និងថា បើទោះបីជាប្រទេសអ្នកមានប៉ុណ្ណាក៏ដោយក៏ប៉ុន្តែមិនអាចមានក្ដីសុខនោះទេ ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ការសន្យារវាងគណបក្សប្រជាជន និងប្រជាពលរដ្ឋ កាន់តែរឹងមាំ តាមរយៈការបង្ហាញនូវការបោះឆ្នោត និងការទុកចិត្តពីប្រជាពលរដ្ឋ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្ដេចធិបតី…
-
នាយករដ្ឋមន្ត្រី៖ កម្ពុជា ដកទ័ពមួកខៀវចេញពីប្រទេសម៉ាលី តាមការស្នើរបស់អង្គការសហប្រជាជាតិ

កំពង់ចាម៖ កម្ពុជា ដកទ័ពមួកខៀវចេញពីប្រទេសម៉ាលី តាមការស្នើរបស់អង្គការសហប្រជាជាតិ ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១២០៦០នាក់ នៅតាមបណ្តារោងចក្រសហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់ សៀមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ជាឱ្យដកទ័ពមួកខៀវកម្ពុជា និងកម្ទេចចោលសម្ភារៈទ័ពទាំងអស់នៅម៉ាលីចេញ តាមការស្នើរបស់អង្គការសហប្រជាជាតិ ។ សម្ដេចបានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសម៉ាលី នៅពេលនេះ គឺបានរុញច្រានឲ្យកងទ័ពមួកខៀវ ដកចេញពីប្រទេសនេះហើយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បានវាយប្រហារមិនថា កងទ័ពរបស់អង្គការសហប្រជាជាតិនោះទេ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា តាមគម្រោង កងទ័ពមួកខៀវ នឹងដកអស់ពីប្រទេសម៉ាលី ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ សូមរំលឹកថា កាលពីចុងឆ្នាំ២០២២ កងកម្លាំងមួកខៀវកម្ពុជា ចំនួន ៣កង សរុប ៣៤៦នាក់ បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប.…
-
ក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយក្រសួងមហាផ្ទៃ បានរៀបចំផែនការសកម្មភាពធំៗចំនួន១៤ចំនុច ដែលទាក់ទងទៅនឹងការងារបច្ចេកវិទ្យាឌីជីថលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្និនក្នុងសន្និសីទ ស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីចល ហៅកាត់ថា GovTech ក្រោមប្រធានបទ ស្ថានភាពបច្ចុប្បន្ន និងគោលដៅអនាគត នៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមថា តាមរយៈការសិក្សាបន្ថែមលើចំនុចគោលទាំង១៤នេះ ក្រសួងមហាផ្ទៃ បានកសាងនូវផែនការយុទ្ធសាស្រ្តឌីជីថលនេះសម្រាប់រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដោយក្នុងនោះក្រសួងមហាផ្ទៃ បានកំណត់នូវគោលដៅសំខាន់ចំនួន៤ គឺការងាររដ្ឋបាលនៅសេវាសាធារណៈ, ជំនាញបច្ចេកទេស, សុវត្ថិភាពសាយបឺរ, និងការងារស្រាវជ្រាវ នវានុវត្តន៍ ឌីជីថលនិងការបណ្តុះបណ្តាល។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ដើម្បីគាំទ្រចំពោះគោលដៅខាងលើ គឺមានយុទ្ធសាស្រ្តចំនូន៦ រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស, ការបញ្ជ្រៀបចំណេះដឹង, ការកសាងហេដ្ឋារចនាសម្ព័ន្ធ…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្ស នយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចង សម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្ស នយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ បណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ ដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិ កម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ,…
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី អរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១២០៦០នាក់ នៅតាមបណ្តារោងចក្រសហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់ សៀមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានលើកឡើងថា ដោយសារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋនេះហើយ ដែលផ្ដល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជា បង្កើតរាជរដ្ឋាភិបាល បន្តអនុវត្តគោល នយោបាយរបស់ខ្លួនតទៅទៀត ។ សម្តេច ថា ៤១ឆ្នាំហើយ គណបក្សប្រជាជន បានដឹកនាំប្រទេស បំរើប្រជាជន និងបន្ត ដឹកនាំទៅមុខទៀត និងថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយ សុវត្ថិភាពក្នុងការជ្រើសរើសដឹកមេដឹកនាំ មិនមែនជាការជ្រើសរើសតាមបែបបាតុកម្ម ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ ។ ការបោះឆ្នោតដែលជាការសម្ដែងមតិ ដែលជាការផ្ដល់ ឱកាសដឹកនាំប្រទេស ។ ក្នុងនោះមានប្រជាពលរដ្ឋខេត្តកំពង់ចាម ប្រមាណ ៥៥ម៉ឺននាក់ បានទៅបោះឆ្នោត ហើយក្នុងនោះជាង ៤១ម៉ឺននាក់ បានបោះឆ្នោតគាំទ្រគណបក្ស…
-
អភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យ អូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យ អូស្ត្រាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ខណៈដែលកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមទៅហ្នឹងការកកស្ទះចរាចរណ៍ ។ ការសំណូមពរបែបនេះរបស់ឯកឧត្តម ឃួង ស្រេងបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះក្នុងជំនួបពិភាក្សាការងារជាមួយ លោកចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណជា ៣លាននាក់ មានរថយន្តប្រមាណ ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង ២លាន២សែនគ្រឿង ពោលគឺចំនួនមនុស្ស និងយានយន្តសឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែលធ្វើអោយរាជធានី ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែង កាលម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យដំណើរការស្ពានឆ្លងកាត់ទន្លេកោះពេជ្រ-កោះនរា ឱ្យធ្វើចរាចរផ្លូវទាំងសងខាង ដែលវាអាចដោះស្រាយចរាចរណ៍បានមួយកម្រិតថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងក្តីរដ្ឋបាលរាជធានីភ្នំពេញ…
-
ក្រុមធុរជន EU-ASEAN គាំទ្រការងារអាទិភាពជំរុញការអភិវឌ្ឍដោយចីរភាព

ភ្នំពេញ៖ លោក Chris Humphrey នាយកប្រតិបត្តិ និងជាទីប្រឹក្សាជំនួញនៃ EU-ASEAN រួមទាំងក្រុមធុរជនចំនួន ២៣រូបទៀត ប្តេជ្ញានឹងគាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង ចីរភាព ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ក្រុមធុរជន EU-ASEAN បានលើកឡើងបែបបនេះ ក្នុងពេលទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យអ្នកវិនិយោគទាំងអស់ គិតគូរលើការវិនិយោគទាំងឡាយណា ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ទាល់ ជាក់ស្តែងដូចជាការអភិវឌ្ឍរបស់ក្រុមហ៊ុន Bamboo នៅខេត្តកំពង់ស្ពឺ ដែលបានផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈការកែច្នៃឬស្សី ដែលទិញពីប្រជាសហគមន៍ និងផ្តល់ប្រាក់ចំណូលដែលបានមកពីការលក់ទៅឱ្យប្រជាសហគមន៍វិញ ដែលនេះជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្របានថែមមួយកម្រិតទៀត ។ សូមរម្លឹកជូនថា ការជំរុញ និងផ្តល់ឱកាសឱ្យមានការវិនិយោគពីធុរជនអឺរ៉ុប-អាស៊ាននេះ គឺស្របតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនុចទី៥ នៃគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍យ៉ាងសកម្ម ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក…
-
ក្រសួងអប់រំបញ្ជាក់ពីសកម្មភាព បេក្ខជនប្រព្រឹត្តក្នុងពេលប្រឡងបាក់ឌុបដែលត្រូវបានចាត់ទុកក្នុង កម្រិតថ្នាក់ទី៣

ភ្នំពេញ៖ ក្នុងខណៈពេលដែលការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡងថ្ងៃទីខ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣២០២៣ កាន់តែខិតជិតមកដល់ក្រសួងអប់រំយុវជន និងកីឡាបានចេញបង្ហាញនូវទោសវិន័យក្នុងពេលប្រឡងជាបន្តបន្ទាប់ក្នុងនេះមានទាំងវិន័យកម្រិតទី១ ,វិន័យកម្រិតទី២និងចុងក្រោយនេះ គឺវិន័យកម្រិតទី៣។ បើយោងតាមក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ពីបេក្ខជនដែលធ្វើសកម្មភាពដូចខាងក្រោម ត្រូវបានចាត់ទុកថាជាសកម្មភាព កម្រិតទោសវិន័យថ្នាក់ទី៣មានដូចជា៖យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ។ឱ្យអ្នកដទៃមកប្រឡងជំនួស។ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូតខាតបន្ទប់ប្រឡងដោយចេតនា ។មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌល ប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខក្រសួងនៅតែរឹតបន្តឹង ពុំមានការលើកលែងឡើយ ហើយ បេក្ខជនដែលអនុវត្តខុសវិន័យនឹងប្រឈមការធ្លាក់ជាស្វ័យប្រវត្តិ។ បើតាម លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា៖នាឆ្នាំនេះក្រសួងនៅតែចាត់ វិធានការពេលប្រឡងនិងនៅតែអនុវត្តវិធានការដូចដែលក្រសួងអនុវត្តកន្លងមក ដោយក្នុងនេះក្រសួងនៅតែយកចិត្តទុកដាក់ទៅនឹង ការអនុវត្តច្បាប់ តម្លាភាព យុត្តិធម៌និងលទ្ធផលដែលអាចទទួល យកបាន។ ដូច្នេះហើយវិន័យ និង អ្វីៗដែលក្រសួងបានចែងនៅតែបន្តអនុវត្តដដែលទេ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា៖សម្រាប់ការហាមឃាត់មិនឱ្យយកឯកសារ ទូរស័ព្ទ គ្រឿងអេឡិកត្រូនិក…គឺនៅតែហាមមិនឱ្យមានការប្រើប្រាស់ដដែល។សម្រាប់សិស្សដែលអនុវត្តខុសវិន័យក្នុងសេចក្តីណែនាំក្នុងការប្រឡងនឹងទទួលបានដាក់ទោសនានាទៅតាមកម្រិតទោសនីមួយៗក្នុងនេះមានទោសកំហុសដែលនឹងមិនអនុញ្ញាត្តិឱ្យប្រឡង ឬធ្លាក់ជាស្វ័យប្រវត្តិជាដើម”។ គួររំលឹកថាក្នុងការរប្រឡងសញ្ញាបត្របាក់ឌុបនាឆ្នាំនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)គ្រោងនឹងដាក់មន្រ្តីចំនួន៦០០នាក់ និងក្រៅពីនេះក៏មានអ្នកស្ម័គ្រចិត្តចំនួនជាង ៣០០០នាក់ផ្សេងទៀតក៏នឹងចូលរួមសង្កេតការណ៍ក្នុងការប្រឡងមួយនេះផងដែរ៕ ដោយ៖ម៉ាដេប៉ូ
-
ព្រឹកនេះ គណបក្សនយោបាយនៅកម្ពុជា ជិត ៣០គណបក្ស គ្រោងចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងសម្ព័ន្ធភាព នៅវិមាន ៧មករា

ភ្នំពេញ៖ គណបក្សនយោបាយប្រមាណ ២៨ នៅកម្ពុជា នឹងចុះ កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាព នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។ បណ្តាគណបក្សនយោបាយទាំង ២៨ នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ ។ សូមរំលឹកថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
អាល្លឺម៉ង់អះអាងថា ការគាំទ្រអ៊ីស្រាអែល នឹងមិនប៉ះពាល់ដល់ជំនួយអ៊ុយក្រែនទេ

ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានប្តេជ្ញារក្សាការផ្តល់ជំនួយដល់អ៊ុយក្រែន នៅចំពោះមុខការឈ្លានពានពីរុស្ស៊ី ទោះបីជាទីក្រុងប៊ែរឡាំងកំពុងគាំទ្រអ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសក៏ដោយ។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថា យើងកំពុងគាំទ្រអ៊ុយក្រែនខាងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ អមដោយជំនួយមនុស្សធម៌ និងសព្វាវុធផងដែរ។ លោក សូលស៍ បន្តថា ការគាំទ្រអ៊ុយក្រែននឹងមិនប៉ះពាល់ដល់ការពិតដែលថា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា យើងបានផ្តោតលើអ៊ីស្រាអែល និងតំបន់មជ្ឈិបូព៌ា ជាមួយនឹងក្តីអាណិតអាសូរ និងការព្រួយបារម្ភបំផុត។ លោក សូលស៍ បានថ្លែងបែបនេះនៅក្នុងវេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែននៅទីក្រុងប៊ែរឡាំង ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហាល់ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមរយៈវីដេអូអនឡាញ។ គួរបញ្ជាក់ថា លោក សួលស៍ គឺជាប្រមុខរដ្ឋាភិបាលបរទេសដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសដ៏រន្ធត់ ហើយបានសង្កត់ធ្ងន់ថា ការគាំទ្រដល់ការការពារខ្លួនរបស់អ៊ីស្រាអែល គឺជាស្នូលនៃគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់ ដោយសារតែការទទួលខុសត្រូវរបស់ទីក្រុងប៊ែរឡាំងចំពោះអំពើឃោរឃៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា