Category: នយោបាយ

  • សៀវភៅ «ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១» តាក់តែងឡើងដើម្បីរំឮកសោកនាដកម្មនាសម័យខ្មែរក្រហម និងបំផុតស្មារតីខ្មែរស្រឡាញ់ខ្មែរ

    សៀវភៅ «ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១» តាក់តែងឡើងដើម្បីរំឮកសោកនាដកម្មនាសម័យខ្មែរក្រហម និងបំផុតស្មារតីខ្មែរស្រឡាញ់ខ្មែរ

    ភ្នំពេញ៖សៀវភៅ «ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១៖ កន្លែងចូលមិនដែលចេញ» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ដែលសៀវភៅនេះត្រូវបានតាក់តែងឡើងដើម្បីរំឭកពីការរងទុក្ខវេទនារបស់ប្រជាជនខ្មែរនាមស​ម័​យខ្មែរក្រហម ក៏ជាផ្នែកមួយនៃការដាស់តឿនដល់មិត្តអ្នកអានបានយល់ពីព្រឹត្តិការណ៍សោកនាដកម្ម និ​ងពង្រឹងស្មារតីខ្មែរស្រលាញ់ខ្មែរ។ សៀវភៅ «ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១» ​រៀបចំឡើងដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួ​ល​ស្លែង ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីលោក Stefan Messerer ឯ​កអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា រួមនឹងសិស្ស​និស្សិតជាច្រើនរូប​។ ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបរិយាយថា សៀវភៅនេះចងក្រងឡើងក្នុងបំណងរំឭកពីការរងទុក្ខវេទនា និងការទទួលរងទារុណកម្មរបស់ជនរងគ្រោះ ព្រមទាំងការកាប់សម្លាប់រ​បស់ខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់នៅអតីតមន្ទីរ ស-២១។  សៀវភៅនេះ ជាស្នាដៃទីមួយរបស់កូនខ្មែរជំនាន់ក្រោយ ដែលជាអតីតនិស្សិតប្រវត្តិវិទ្យា ហើ​យក៏កំពុងបម្រើការងារក្នុងសារមន្ទីរទួលស្លែង ដែលបានចងក្រងសរសេររឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកើតមា​ននៅក្នុងអតីតមន្ទីរឃុំឃាំងខ្មែរក្រហម ស-២១ យ៉ាងលម្អិត។ ក្រសួងលើកឡើងថា ៖ «ស្នាដៃនេះ ក៏ជាផ្នែកមួយនៃការដាស់តឿនដល់មិត្តអ្នកអានបានយល់ពីព្រឹត្តិ​កា​រណ៍សោកនាដកម្ម ព្រមទាំងជាឯកសារសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ជាពិសេសស្វែ​ងយល់ពីតម្លៃនៃសន្តិភាព តម្លៃនៃការយោគយល់ ពង្រឹងស្មារតីខ្មែរស្រលាញ់ខ្មែរ និងចៀសវាងកុំឱ្យប្រវត្តិរបៀ​បនេះកើតមានម្តងទៀតនៅលើទឹកដីកម្ពុជា»។…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យពលរដ្ឋចូលរួមសំអាតសំរាមដើម្បីភាពស្អាត ភាពបៃតង និងចីរភាព

    រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យពលរដ្ឋចូលរួមសំអាតសំរាមដើម្បីភាពស្អាត ភាពបៃតង និងចីរភាព

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ការថ្លែងឡើងនេះ ខណៈឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អ៊ីយូសប្តាហ៍បៃតង EU green diplomacy week នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រ ។ តាមរយៈការថ្លែងសន្ទរកថាជាភាសាបរទេសដ៏សង្ខេប ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត២លាននាក់ នៅលើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ” យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ” ។ជាមួយគ្នានេះ ការសម្អាតសម្រាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន និងនៅទូទាំងសកលលោក ពីព្រោះថាបរិស្ថាននៅជុំវិញយើងគ្រប់គ្នា ហើយឥតដែនកំណត់នោះទេ ។ បន្ថែមពីនេះសម្រាម ជាសំណល់ប្លាស្ទិកប្រមាណជិត ៤០ពាន់តោន (37,000 តោន) បានបង្ករឱ្យមានភាពកខ្វក់ទៅក្នុងទន្លេមេគង្គ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងសម្រាប់មនុស្ស…

  • ឯកឧត្តម ប៉ែន បូណា៖ រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៣ នេះ គឺជាខួបទី ៣២ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣)។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។ ឯកឧត្តមថ្លែងថា នៅមុនឈានដល់កិច្ចចរចាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានព្រឹត្តិការណ៍សំខាន់បំផុតមួយដែលខ្មែរគ្រប់គ្នាចងចាំមិនភ្លេចគឺថ្ងៃ ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសនិងជីវិតខ្មែរឱ្យរួចរស់ពីសេចក្តីស្លាប់នៃរបបវាលពិឃាដខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមបន្តថា នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖ តួអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។ បើគ្មានការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ។ បើតាមឯកឧត្តម ប៉ែន បូណា តាមរយៈការចរចាដ៏ស្វិតស្វាញនិងប្រើពេលជិត៤ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក៏បានសម្រេចឡើងនាថ្ងៃទី២៣ តុលា…

  • ជំនួយការនាយករដ្ឋមន្ត្រី៖ ក្រោមម្លប់នៃសន្តិភាព ទើបយើងមានលទ្ធភាពកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ

    ជំនួយការនាយករដ្ឋមន្ត្រី៖ ក្រោមម្លប់នៃសន្តិភាព ទើបយើងមានលទ្ធភាពកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ

    (កណ្ដាល)៖ ក្រោមម្លប់នៃសុខសន្តិភាព ទើបយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេសដូចសព្វថ្ងៃនេះ ។ នេះជាការបញ្ជាក់របស់ ឯកឧត្ដម ណុប រ័ត្ននិមល ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដា្ននស្រុកកណ្ដាលស្ទឹង តំណាងឯកឧត្ដម កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភៀងមកពី៤ភូមិ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល នាព្រឹកថ្ងៃទី២២ តុលា ២០២៣ ។ ឯកឧត្ដម បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាអាណត្តិទី៧ បានធ្វើអោយប្រទេសជាតិបន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន ។ ឯកឧត្ដម បានរំលឹកថា ទីណាមានការលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា…

  • កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននៅកម្ពុជាចូលរួមផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិក

    កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននៅកម្ពុជាចូលរួមផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិក

    (ភ្នំពេញ)៖ កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន បានរៀបចំឡើង នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ នៅរាជធានីភ្នំពេញ ដើម្បីចូលរួមផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន ដែលបាននិងកំពុងតែប្រឈមនៅតាមប្រទេសនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion)។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននេះ បានផ្តល់ជាវេទិកាដ៏មានអត្ថន័យមួយ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូត ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងចូលរួមគាំទ្រដល់សកម្មភាព ដែលធ្វើឱ្យពេលអនាគតគ្មានសំណល់ប្លាស្ទិក និងការរស់នៅប្រកបដោយនិរន្តរភាព ជាពិសេសក្នុងបុព្វហេតុសុក្រឹតកម្មបរិស្ថានកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះ និងបន្តជំរុញការចូលរួមពីមូលដ្ឋាន ក្នុងការកាត់បន្ថយសំណល់បាស្ទិក សំដៅលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម មានជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា យើងនឹងអាចការពារទន្លេមេគង្គ និងធានា បានថាទន្លេមេគង្គនៅតែបន្តហូរ ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងជីវិតសម្រាប់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ ។ ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ក៏មានពិធីដាំដើមឈើនៅក្នុងសាលាបឋមសិក្សាជ្រោយចង្វារផងដែរ ។ សូមបញ្ជាក់ថា តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣៧០០០តោន (បីម៉ឺនប្រាំពីរពាន់តោន) ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សិស្សានុសិស្សនិងយុវជនច្រើនជាង ១លាន៦សែននាក់ បានចូលរួមយ៉ាងសកម្ម លើសពីក្តីរំពឹងទុក ក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សិស្សានុសិស្សនិងយុវជនច្រើនជាង ១លាន៦សែននាក់ បានចូលរួមយ៉ាងសកម្ម លើសពីក្តីរំពឹងទុក ក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

    (ភ្នំពេញ)៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាននាកាលពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ បានទទួលការគាំទ្រលើសពីក្តីរំពឹងទុក ដោយមានសិស្សានុសិស្សនិងយុវជនច្រើនជាង ១ ៦០០ ០០០នាក់ (មួយលានប្រាំមួយសែន) បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនេះ ហើយបានបំផុសគំនិតឱ្យពួកគេ និងមនុស្សគ្រប់វ័យមានការផ្លាស់ប្តូរទម្លាប់ពីការប្រើថង់ប្លាស្ទិក ទៅការកាត់បន្ថយនិងឈប់ប្រើថង់ប្លាស្ទិកតែម្តង។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងកម្មវិធីការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ដែលរៀបចំឡើង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញថា យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានបង្កើតឡើងក្នុងគោលបំណងដោះស្រាយ បញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកយើងម្នាក់ៗ ឲ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃ របស់យើង ដោយការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅការកាត់បន្ថយសំណល់ប្លាស្ទិក។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា ជោគជ័យនៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ មិនត្រឹមតែអាចទ្រទ្រង់…

  • ក្រសួងមហាផ្ទៃ កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើកម្លាំងនគរបាលជាតិទាំងសមត្ថភាព និងវិន័យ

    ក្រសួងមហាផ្ទៃ កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើកម្លាំងនគរបាលជាតិទាំងសមត្ថភាព និងវិន័យ

    ភ្នំពេញ៖ក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញនូវផែនការសម្រាប់ធ្វើកំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ទាំងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងការស្លៀកពាក់ឯកសណ្ឋាន ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។ ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់នេះឯកឧត្តម សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំស្តីអំពីការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិកាលពី ២០ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។នេះបើតាមក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តម សេង ផល្លី  ការរៀបចំយន្តការធ្វើកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលជាតិនេះ ដោយទទួលបានការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ឯកឧត្តមថាបញ្ជាក់ថា៖« ក្រសួងមហាផ្ទៃ កំពុងតែស្ថិតក្នុងដំណាក់កាលដែលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ជាពិសេសទាក់ទងលើការងារបុគ្គលិក ជាក់ស្ដែង អគ្គនាយកដ្ឋានធនធានមនុស្ស ជាសេនាធិការផ្ទាល់ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ទៅលើការងារធនធានមនុស្សលើការងារបុគ្គលិកនេះផងដែរ»។ លោកបន្ដថា ទាក់ទងទៅនឹងកិច្ចប្រជុំនៃការធ្វើកំណែទម្រង់នាពេលនេះ បានលើកយកនូវកម្មវត្ថុ ដើម្បីយកមកជជែកវែកញែក និងប្រមូលផ្ដុំធាតុចូលសម្រាប់ដាក់ចេញនូវផែនការសម្រាប់កំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិចំនួនបួនសំខាន់ៗ។កំណែទម្រង់នោះរួមមាន៖ ១ ការស្លៀកពាក់ឯកសណ្ឋាន និងការពង្រឹងវិន័យ, ២ កាអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ (មន្រ្តីរាជការស៊ីវិល, នគរបាលជាតិ និងពន្ធនាគារ) ,៣ ការរៀបចំឱ្យមានគ្រូបង្គោលទៅតាមអង្គភាពនីមួយៗ និងទី៤ បញ្ហាពាក់ព័ន្ធក្នុងការខ្ចីមន្ត្រីយកទៅប្រើប្រាស់។ ឯកឧត្តម សេង…

  • កម្ពុជា-ឡាវ-វៀតណាម  ជំរុញឱ្យមានការវិនិយោគនៅតំបន់ត្រីកោណបន្ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសនានា

    កម្ពុជា-ឡាវ-វៀតណាម  ជំរុញឱ្យមានការវិនិយោគនៅតំបន់ត្រីកោណបន្ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសនានា

    ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានបើកកិច្ចពិភាក្សា និងជំរុញឱ្យមានការវិនិយោគលើវិស័យជាច្រើន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដើម្បីប្រឆាំងការជួញដូរមនុស្ស និងភេវរកម្មឆ្លងដែននៃប្រទេសទាំងបី ខណៈភាគីកម្ពុជាបង្ហាញការគាំទ្រជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីធ្វើឱ្យព្រំដែនទាំងបី ក្លាយជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍យូរអង្វែង ។ការពិភាក្សានេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវក្នុងចំណោមខេត្តចំនួន បួនរបស់ឡាវ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី​២០ខែតុលា បានផ្សព្វផ្សាយខ្លឹមសារនៃកិច្ចពិភាក្សានោះថា គណៈប្រតិភូរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម  បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនឡាវ រួមមានខេត្តចំប៉ាសាក់ ខេត្តសាលាវណ្ណ ខេត្តសេកុង និងខេត្តអាតាពឺ។ គណៈប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវ បានលើកឡើងថា ភាគីទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គួរជំរុញសហគ្រាសធុនតូច និងមធ្យម (SME) វិនិយោគឱ្យបានច្រើនក្នុងតំបន់ត្រីកោណ  ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទេសចរណ៍បៃតងប្រឆាំងការជួញដូរមនុស្ស និងការទប់ស្កាត់ភេរវកម្មឆ្លងដែនជាដើម។  លោកបន្តថា ខេត្តទាំង៤មានគម្រោងអភិវឌ្ឍន៍ជាច្រើន…

  • កងកុមារ កំពុងធ្វើការងាររែកដី។ ក្នុងរបបខ្មែរក្រហម កុមារមិនបានទទួលការសិក្សានោះទេ ហើយត្រូវបានបង្ខំបំបែកចេញពីឪពុកម្តាយឱ្យទៅរស់នៅតាមកង និងធ្វើការងារដូចមនុស្សពេញវ័យដែរ

    កងកុមារ កំពុងធ្វើការងាររែកដី។ ក្នុងរបបខ្មែរក្រហម កុមារមិនបានទទួលការសិក្សានោះទេ ហើយត្រូវបានបង្ខំបំបែកចេញពីឪពុកម្តាយឱ្យទៅរស់នៅតាមកង និងធ្វើការងារដូចមនុស្សពេញវ័យដែរ

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា #របបខ្មែរក្រហម#កងកុមារធ្វើការរែកដី#មិនអោយហូបគ្រប់គ្រាន់ #ធ្វើការងារដូចមនុស្សពេញវ័យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • លទ្ធផលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រាក់ សុខុន សមាជិក គណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម

    លទ្ធផលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រាក់ សុខុន សមាជិក គណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ ហាយជុង សមាជិក គណៈលេខាធិការមជ្ឈិមបក្ស និង ជាប្រធានគណៈទាក់ទងបរទេស មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ប្រាក់ សុខុន សមាជិក គណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈទាក់ទងបរទេស បាន ដឹកនាំគណៈប្រតិភូ ទៅ បំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនេះ គណៈប្រតិភូបាន ចូល ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខា ធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ព្រមទាំង ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហាយជុង ប្រធានគណៈទាក់ ទងបរទេស។ គណៈប្រតិភូក៏បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស នៃរដ្ឋធានីហាណូយ ក្រុងហៃហ្វុង…