-
គ.ជ.ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំបី នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ប្រាំបី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៨.៤៧២ នាក់ -អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៦៨៦ នាក់។ លទ្ធផលសរុបរយៈពេល ១៨ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ -ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២២៦.០៨៧ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១១៧.៩៩៥ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១៨០៥០ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៥.៤០៩ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖-ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ…
-
ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”

ភ្នំពេញ៖ នាជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” ។ ក្នុងឱកាសជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង និងសម្តែងការអបអរសាទរជូនសម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ ។ ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្វាយព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជូន សម្តេចអគ្គមហាសេនាបតីតេជោ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះចៅអធិរាជគ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម…
-
ឯកឧត្តម ហុក វ៉ាន់ធីណា ត្រូវបាន ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ហុក វ៉ាន់ធីណា ដែលត្រូវបានព្រះហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចពីប្រធានសាលាដំបូងខេត្តកណ្ដាល មកជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តកណ្តាលវិញ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហុក វ៉ាន់ធីណា ដែលទើបចូលកាន់មុខតំណែងថ្មីនាពេលនេះ នឹងបន្ដខិតខំអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចបានស្នាដៃធំៗបន្ដទៀត ។ ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា ប្រធានសាលាដំបូងខេត្តសៀមរាបថ្មី នឹងខិតខំជំរុញមន្រ្ដីរាជការក្រោមឱវាទឲ្យខិតខំបំពេញការងារដោយយកចិត្តទុកដាក់ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបន្ដអនុវត្តការងារស្របតាមអភិក្រមរបស់ ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញកន្លងមកក្នុងការចាត់ការសំណុំរឿងក្ដី គឺ«លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ » និងត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីបន្ដរួមចំណែកធ្វើឱ្យខេត្តសៀមរាប មានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាបន្ដបន្ទាប់ទៀតក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី…
-
ក្រសួងសាធារណការ កំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្តគ្រប់ប្រភេទ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ។អនុក្រឹត្យនេះ មានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែតុលាថា ក្នុងសេចក្ដីព្រាងអនុក្រឹត្យនេះ មាន៤ជំពូក និង១៣មាត្រា ខណៈដែលកិច្ចប្រជុំ ពិភាក្សាជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី១៧ ខែតុលា បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញនូវពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យវាក្យស័ព្ទមួយចំនួន ដើម្បីឱ្យស្របនឹងបរិបទសង្គមបច្ចុប្បន្ន។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ៖ «សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនយានយន្តនេះ មានគោលបំណងកំណត់ល្បឿនបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់ពេលវេលាឱ្យបានសមស្រប និងស្របតាមស្ថានភាពជាក់ស្តែងដែលយើងមានផ្លូវល្បឿនលឿនផងដែរ»។ ទាក់ទងសេចក្ដីព្រាងអនុក្រឹត្យដែរ លោក គឹម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងដែរថា ការបង្កើតអនុក្រឹត្យនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយលោកបានលើកទឹកចិត្តឱ្យក្រសួង ក៏ដូចជារាជរដ្ឋាភិបាល គួរតែមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិល ដើម្បីអាចឱ្យភាគីពាក់ព័ន្ធចូលរួមផ្ដល់ធាតុចូលដែលចាំបាច់ដាក់ក្នុងអនុក្រឹត្យ។ លោកបន្តថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានមនុស្សស្លាប់ របួស និងពិការ គឺកើតឡើងពីការបើកបរហួសល្បឿនកំណត់…
-
យានយន្តល្មើសចំនួន ៣៨៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន១១៣៦គ្រឿង រថយន្តធំ២៧គ្រឿង រថយន្តតូច២៩២គ្រឿង ម៉ូតូ ៨១៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣៨៦គ្រឿង មានរថយន្តធំ ១១គ្រឿង រថយន្តតូច១០១គ្រឿង និងម៉ូតូចំនួន ២៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសទាំងពីរ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យយោធា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីកាលពីថ្ងៃទី១៧ ខែតុលា នាទីក្រុងហាណូយ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រភពអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម វង្ស ពិសេន បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពកម្ពុជានៅវៀតណាមនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី រវាងកងទ័ពប្រទេសទាំងពីរ ក្នុងនាមជាបងប្អូនភូមិផងរបងជាមួយគ្នា រួមសុខរួមទុក្ខនៅគ្រប់ដំណាក់កាល។ ឯកឧត្តមបន្តដោយជឿជាក់ថា ៖ «តាមរយៈការជួបពិភាក្សាគ្នាពេលនេះ នឹងបន្តជំរុញលើកកម្ពស់ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត រួមចំណែកការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល»។ ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ដែរថា កងយោធពលខេមរភូមិន្ទកម្ពុជា នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរនាពេលកន្លងទៅ ដោយមានការបន្តការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនៅគ្រប់កម្រិត ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមបង្កលក្ខណៈងាយស្រួលភារកិច្ចកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែន តាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។…
-
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរព្រំដែនកម្ពុជា បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងតំណាងថ្នាក់ដឹកនាំមកពីក្រសួង សា្ថប័នពាក់ព័ន្ធជាច្រើនរូបផងដែរនាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា មានរបៀបវារៈចំនួន០៣ រួមមាន៖ ១. ការបង្កើតគណៈកម្មការចំពោះកិច្ច២. ការបង្កើតក្រុមលេខាធិការដ្ឋានប្រចាំការ និងតួនាទីភារកិច្ច៣. ការធ្វើបទបង្ហាញអំពីការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ទទួលបណ្ដឹងពីពលករតាមរយៈលេខទូរស័ព្ទ និងវិធីប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីបូកសរុបពាក្យបណ្ដឹងដោយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា៕ ដោយ-រ៉ាវុធ
-
វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅរដ្ឋធានីប៉េកាំង បានប្រកាសបើកជាផ្លូវការ

ភ្នំពេញ៖វេទិកាខ្សែក្រវាត់និងផ្លូវ លើកទី៣ របស់រដ្ឋាភិបាលចិន ត្រូវបានប្រកាសបើកជាផ្លូវការនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយលោកប្រធានាធិបតីចិន ស៊ី ជីនភីង និងបណ្តាមេដឹកនាំពិភពលោកជាច្រើនរូបទៀត រួមនឹងមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ បញ្ជាក់ថា ការចូលរួមរបស់លោក ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ និងអន្តរជាតិ។ នាពិធីបើកវេទិកានេះ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានថ្លែងឡើងថា ចាប់តាំងពីឆ្នាំ២០១៣មក គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវត្រូវបានប្រសិទ្ធនាមក្រោមការផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលចិន និងរហូតមកទល់ពេលនេះមានបណ្តាប្រទេសប្រមាណ១៤០ និងអង្គការអន្តរជាតិប្រមាណ៣០ហើយ ដែលគាំទ្រគំនិតផ្តួចផ្តើមនេះ។ លោកបានបន្តថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បានផ្តោតសំខាន់លើគោលនយោបាយសំខាន់ៗដូចជា ការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ…
-
វីដេអូ៖ កម្រងរូបភាពសម្តេចតេជោ ពីទសវត្សឆ្នាំ៨០ ដល់ឆ្នាំ២០១៩
