-
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាមក្នុងរយៈពេល៣ខែកន្លងមកនេះ
អាជីវកម្មរ៉ែមាសនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យម ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ២២ តុលា ២០២១ 📷 Online
-
ទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល គ្រោងចាប់ដៃជាមួយក្រុមហ៊ុនស្រាបៀរហនុមានបង្កើតព្រឹត្តិការណ៍ប្រកួត ចូលរួមជម្រុញអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជា
ក្នុងការចូលរួមចំណែកអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែរីកចំរើន។
-
គិតត្រូវ សម្រេចចិត្តត្រូវ និងបោះឆ្នោតត្រូវ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍
សម្រេចចិត្តត្រូវ នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍
-
បេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា! 🇰🇭
mission of saving Cambodian children’s lives! ប្រភព៖ បុរាណាចារ្យ
-
ម៉ឺន ដា វិលចូលសង្វៀនក្នុងស្រុកវិញប៉ះសុទ្ធតែជើងខ្លាំងលំដាប់ប្រទេស
កីឡាករ ម៉ឺន ដា អ្នកប្រដាល់កម្ពុជាមួយរូប ដែលអ្នកគាំទ្រស្គាល់ថា ជាអ្នកប្រដាល់ប្រឡុកនៅសង្វៀនប្រទេសថៃ ធ្លាប់ឈ្នះខ្សែក្រវ៉ាត់មួយខ្សែ និងមានកេរ្តិ៍ល្បីរន្ទឺគួរសមក្នុងពិភពប្រដាល់ថៃ នៅថ្ងៃអាទិត្យទី២៤ ខែ តុលា ឆ្នាំ២០២១នេះ នឹងបង្ហាញវត្តមាននៅសង្វៀនក្នុងស្រុកវិញ ក្នុងកម្មវិធីប្រដាល់ដណ្តើមប្រាក់លានរបស់ស្ថានីយ៍ទូរទស្សន៍ថោន ប៉ះសុទ្ធតែជើងខ្លាំងលំដាប់ប្រទេស។
-
ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
-
របាយការណ៍នៅថ្ងៃទី២១ តុលា
១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ១៤៨ករណី និងជាសះស្បើយ ៣២៧នាក់។ អ្នកឆ្លងសរុប ១១៧ ៥០០នាក់ អ្នកជាសះស្បើយ ១១២ ៣៨៣នាក់ អ្នកស្លាប់ ២ ៧១៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ តុលា ២០២១
-
សម្តេចតេជោថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២២ តុលា ២០២១
សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ននេះ ការហោះហើរចេញចូលមកកម្ពុជា មានពីប្រទេសសិង្ហបុរី ចិន និងកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះ ប្រទេសថៃចាប់ផ្តើមបើកឱ្យកម្ពុជាចូលប្រទេសរបស់ពួកគេដោយមិនបាច់ធ្វើចត្តាឡីស័ក ដូច្នេះកម្ពុជាក៏អាចឱ្យភ្ញៀវមកពីប្រទេសថៃមិនបាច់ធ្វើចត្តាឡីស័កដែរ។ “ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៃឥណ្ឌូនេស៉ី និងហ្វីលីពីន មកកម្ពុជាវិញ ដែលយើងបានធ្វើការគ្រប់គ្រងល្អហើយសម្រាប់ព្រលានយន្តហោះរបស់យើង។ យើងក៏បានកាត់បន្ថយចំនួនពេលវេលា នៃការធ្វើចត្តាឡីស័កដែលអាចជាផ្នែកនៃការទាក់ទាញ ដែលអាចឈានដល់ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង។” សម្តេចតេជោថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២២ តុលា ២០២១ ប្រភព៖ FN
-
គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
យោងតាមសេចក្តីព្រាងច្បាប់នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាមានកំណើនអវិជ្ជមាន -៣,១% ដោយសារឥទ្ធិពលនៃវិបត្តជំងឺកូវីដ-១៩ ដែលបានបណ្ដាលឱ្យវិស័យជំរុញកំណើនសំខាន់ៗ ទួទលរកផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អនុវិស័យកាតដេរ អនុវិស័យលក់ដុំ លក់រាយ អនុវិស័យសំណង់ និងអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន។ ដោយឡែក វិស័យកសិកម្មត្រូវបានវាយតម្លៃថា សម្រេចបានកំណើនវិជ្ជមាន ប៉ុន្តែស្ថិតក្នុងអត្រាទាបក្នុងរង្វង់ ០,៥% ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅរក្សាបានកំណើនល្អប្រសើរ។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចុប្បន្នសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ១០៩ ០៦២ ប៊ីលានរៀល ជាហេតុធ្វើឱ្យ ផ.ស.ស. សម្រាប់មនុស្សម្នាក់ ធា្លក់ចុះមកនៅត្រឹម ១ ៦៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនេះអតិផរណាមធ្យមបានកើនឡើងក្នុងអត្រា ២,៩% ក្នុងឆ្នាំ២០២០ ពីអត្រា ១,៨% ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិត ៤ ០៨០រៀល ក្នុងមួយដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២០ ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិ…
-
Tyson Fury អាចមាន “អាជីពដ៏អស្ចារ្យនៅក្នុងខ្សែភាពយន្តប្រសិនបើចូលនិវត្តន៍ ពីប្រដាល់
តារាភាពយន្ត Rocky Sylvester Stallone បានផ្តល់ឱកាសអោយម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកអង់គ្លេស ដើរតួក្នុងខ្សែភាពយន្ត Expendables ។