-
ប្រជាពលរដ្ឋ១០គ្រួសារ ដែលរងផលប៉ះពាល់ នៃគម្រោងសាងសង់ ផ្លូវ៣៨ខ្សែព្រមទទួលយកសំណង

-
ផ្ទះចំនួន២៥ខ្នង ត្រូវបានជូនដល់សមាគមន៍អតីតយុទ្ធជនកម្ពុជា

-
អាជ្ញាធរខេត្តកំពតចុះសួរសុខទុកក្រុមគ្រួសារសព អ្នកស្លាប់ពុលស្រា

-
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយ ពីសមាគមមជ្ឍមណ្ឌល អ្នកសារព័ត៌មានកម្ពុជា

-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តាំផ្ញើនូវភារកិច្ច ៣

-
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វេីកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វេីកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ បន្ថែមពីលើមន្ទីពេទ្យមេគង្គកំពង់ចាម ដែលបច្ចុប្បន្នមានតែ ៤០៥គ្រែ និងទីតាំងត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ក បន្ថែមនៅវិទ្យាល័យដីដុះ បន្ទាប់ពីចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមានកូវីដ-១៩ ត្រូធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក មានការកើនឡើងជាលំដាប់។ ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានណែនាំ និងជំរុញឲ្យអាជ្ញាធរក្រុង សហការជាមួយនឹងអ្នកពាក់ព័ន្ធខិតខំកែលំអរ និងបំពេញបន្ថែមនៅបរិក្ខាអគ្គិសនី រួមនឹងប្រព័ន្ធទឹកស្អាតនៅតាមអាគារនីមួយៗឲ្យបានឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងមិនត្រូវនៅបង្អែបង្អង់ ដោយសារសភាពការណ៍ចេះតែមានការវិវត្តន៍ ស្របពេលដែលកំណើននៃការរកឃើញករណីវិជ្ជមានកូវីដ-១៩ មានការកើន ហើយការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក៏ចេះតែកើនឡើងជាលំដាប់ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមពីអី្វដែលបានរៀបចំរួចហើយ ដើម្បីត្រៀមលក្ខណៈ និងបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវអនុវត្តវិធានចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានចំនួនសរុប ៤៨៤នាក់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ

-
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ ស្ដីពី លទ្ធផលកិច្ចប្រតិបត្តិការ បោសសម្អាត យុទ្ធភណ្ឌមិនទាន់ផ្ទុះ

-
ផ្លូវបេតុងប្រវែងជាង៦គីឡូម៉ែត្រ ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលជាអំណោយរបស់សម្តេចតេជោ បាននឹងកំពុងស្ថាបនា សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់

ផ្លូវ និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ។ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវមួយខ្សែ ដែលតភ្ជាប់ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀតនៃ តាមបណ្តោយមាត់ទន្លេមេគង្គ ប៉ែកខាងលិចស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ស្ថិតនៅចំណុចភូមិអូរត្រែល ភ្ជាប់ទៅកាន់ ទីរួមស្រុកថាឡាបរិវ៉ាត់ ។ មានប្រសាសន៍ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ផ្លូវមួយខ្សែនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្ត និងស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្តថា ផ្លូវមួយខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅសិក្សានៅសាលារៀននាថ្ងៃខាងមុខ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺបានខិតខំប្រឹងប្រែងដោះស្រាយ…
-
យុវជន ស.ស.យ.ក ខេត្តប៉ៃលិន នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំស្ទឹងត្រង

ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិ បាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្ត រួមដំណើរដោយលោក សៀ សុខុម អនុប្រធាន ស.ស.យ.ក ខេត្ត និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និងភូមិកូនដំរី បានដឹកនាំក្រុមការងារ យកអំណោយស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិអូរដូនតាលើ ចំនួន៣គ្រួសារ និងភូមិកូនដំរី ចំនួន១០គ្រួសារ ។ ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះ ឯកឧត្តម ហុក សុផល អនុប្រធាន ស.ស.យ.ក ខេត្ត បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ)…