-
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្រាវជ្រាវរកឃើញគ្រឿងញៀន ២៣កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបអ្នកចែកចាយ ប្រើប្រាស់ និងរក្សាទុក នៅសារធាតុញៀនដោយខុសច្បាប់មួយករណីដែលបានធ្វើឡើងនៅវេលាម៉ោង ៥ និង០០នាទីល្ងាចថ្ងៃទី៩ វិច្ឆិកា ២០២០ ម្សិលមិញនៅចំណុចភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថាដោយអនុវត្តន៍ទៅតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុករលាប្អៀរ បានចុះធ្វើការបង្រ្កាបជាក់ស្តែង ករណី ជួញដូរ ប្រើប្រាស់ និងរក្សាទុកនៅគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចខាងលើ។ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ភាពសុដាវិន អាយុ២០ឆ្នាំ មុខរបរ មិនពិត នៅភូមិត្រពាំអញ្ចាញ ឃុំស្វាយជ្រម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងថ្នាំញៀន២៣កញ្ចប់ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ ដោយ៖ សុក្ខារិន
-
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងស្រុង ក្នុងខណ្ឌចំការមន
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អេីកផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ភ្លាមៗ កាលពីវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចផ្លូវ៤៣០ កែងនិងផ្លូវ៤៩២ ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ផ្ទះខាងលេីមានចំនួន៤ល្វែងក្រោមថ្មឈើលើជាប់ៗគ្នា ដោយផ្ទះទី១និងទី២មានលក់បាយម្ហូបការហ្វេពេលព្រឹក និងផ្ទះទី៣មានលក់ចាបហួយ ផ្ទះទី៤មានលក់នំកង ត្រូវរងគ្រោះអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលេីនេះរថយន្តពន្លត់អគ្គិភ័យមកចំនួន២១គ្រឿង និងប្រេីប្រាស់អស់ចំនួន១៧គ្រឿង អគ្គិភ័យក៏រលត់ទាំងស្រុងតែម្តង ។ ចំពោះមូលហេតុ ជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ ៖ ជីម ភារ៉ា
-
ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅជិតម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារថ្កូវ ឆេះយ៉ាងសន្ធរសន្ធៅ
ភ្នំពេញ៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅជិតម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
-
ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី៩វិច្ឆិកានេះ
ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៩វិច្ឆិកានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៥៣នាក់ ។
-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៩វិច្ឆិកា
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០នេះ បានបណ្តាលអោយមានស្លាប់ចំនួន៤នាក់ និងបានបង្កឲ្យ មានអ្នករងរបួសធ្ងន់និងស្រាលចំនួន១២នាក់។
-
អាវុធជាតិផ្ទុះមួយចំនួនធំត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅខណ្ឌព្រែកព្នៅ
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា មានប្រជាពលរដ្ឋ បានប្រទះឃើញអាវុធ និងគ្រាប់កាំភ្លើងមួយចំនួន នៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ
-
ជិះម៉ូតូធ្លាក់ជង្ហុកដួល លេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន បានធ្លាក់ជង្ហុកបណ្តាលដួលភ្លាមនោះក៏ត្រូវរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខអគ្គបញ្ជាការកងកម្លាំងវិស្វាកម្ម តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ឡុង ស៊ីថេន ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោរ សង្កាត់ដង្កោ។ យោងតាមប្រភពពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូ ម៉ាកប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខពោធិ៍សាត់ 1K 6807 ធ្វេីដំណេីរចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយជិះ២ម៉ូតូ២នាក់មិត្តភត្តិ។ បន្ទាប់មកជិះបានប្រហែល៥០ម៉ែត្រក៏បត់មកក្រោយវិញ ជិះបានបន្តិចស្រាប់តែធ្លាក់ជង្ហុកបណ្តាលឲ្យដួលទៅលេីផ្លូវភ្លាមនោះស្របពេលរថយន្តមិនចាំម៉ាកមកពីក្រោយកិនបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុចំណែករថយន្តបើកគេចខ្លួនបាត់។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា
-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចសម្ភារសំណង់ ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីលួចសម្ភារៈសំណង់ នៅចំណុចក្នុងឃ្លាំងដាក់សម្ភារសំណង់ហ៊ួតជា ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឡាយ ឡែន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានលួចសម្ភារសំណង់ របស់ជនរងគ្រោះឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឃ្លាំងសំណង់ ស្នាក់នៅបន្ទប់ជួ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ គ្មាន សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿងសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម 1F-4936 របស់ជនសង្ស័យ ។…
-
នគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០៣នាក់ កាលពីម្សិលមិញ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យ ០៣នាក់ រួមមាន៖ ទី១-ឈ្មោះ ខុម ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ទី២-ឈ្មោះ ប្រុស ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ទី៣-ឈ្មោះ ឆន ស្តើង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា…
-
បុរសជនជាតិឥណ្ឌាម្នាក់ ដេីរលក់នំរ៉ូទីតាមផ្លូវ ត្រូវក្រុមជនសង្ស័យវាយប្លន់យកទ្រព្យអស់ពីខ្លួន
ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រីជាងដប់នាក់បានស្ទាក់វាយប្លន់ប្រដាប់ដោយដំបង និងដុំថ្មវាយទៅលើបុរសជនជាតិឥណ្ឌម្នាក់ ខណៈគាត់កំពុងរុញរទេះដើរលក់នុំរ៉ូទីយកលុយអស់ពីខ្លួន និងពងទាជិត១០០គ្រាប់រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៦ ខែ វិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ យោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានរុញរទេះដើរលក់នំរ៉ូទីតាមបណ្ដោយផ្លូវ២១៧ពីកើតទៅលិចគោលបំណងទៅផ្ទះជួលនៅម្ដុំលូប្រាំ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី ជាងដប់នាក់ប្រដាប់ដោយដំបង និងដុំថ្មបានធ្វើសកម្មភាពវាយទៅរូបគាត់ប្លន់យកលុយអស់៣៨ម៉ឺនរៀល និងពងទា និងសម្ភារមួយចំនួនទៀត ក្រោយធ្វើសម្មភាពវាយប្លន់ហើយបានគេចខ្លួនបាតអស់។ ក្រោយកើតហេតុជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមាន១ដែរ តែដោយសារបុរសជនជាតិឥណ្ឌចេះភាសាខ្មែរតិចៗ ទេីបសមត្ថកិច្ចបានប្រាប់ថាចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង៕ ដោយ៖ ជីម ភារ៉ា