-
សមត្ថកិច្ចខេត្តកណ្តាលប្រើពេលវេលាជាង១៣ ម៉ោងបង្ក្រាបមេខ្លោងចែកចាយគ្រឿងញៀន
សមត្ថកិច្ចខេត្តកណ្តាលបានប្រើប្រាស់ពេលវេលាជាង១៣ម៉ោងក្នុងការបង្ក្រាបមេខ្លោងចែកចាយគ្រឿងញៀន ម្នាក់ដែលបានប្រើកាំភ្លើងអាកាបាញ់តទល់ជាមួយនឹងសមត្ថកិច្ច។
-
ជាង២សប្តាហ៍ ទៅហើយ សំណើរប្តឹងរបស់ពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា មិនទាន់ត្រូវបាន ដោះស្រាយ
ភ្នំពេញ៖ មកទល់នឹងពេលនេះ ប្រមាណជាង២សប្តាហ៍ទៅហើយ អាជ្ញាធរខណ្ឌជ្រោយចង្វារ មិនមានដោះស្រាយលើសំណើ ប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីម្ចាស់ដីបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង។ ប្រជាពលរដ្ឋ នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លើកឡើងថាបើនៅតែយ៉ាងនេះ អាចបណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានពួកគាត់ទៀតផង។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងលោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានដាក់ពាក្យបណ្តឹងគោរពចូលមក លោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយសំណើសុំប្តឹងលើឈ្មោះ អ៊ុ ម៉ុន ភេទ ស្រី អាយុ ៧០ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នភូមិក្តីចាស់ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាច បណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ។ ក្នុងពាក្យបណ្តឹងនោះបានលើកឡើងទៀតថា៖ យើងខ្ញុំ សូមគោរពជម្រាបជូន…