-
សមត្ថកិច្ចបង្ក្រាបបានមេខ្លោងគ្រឿងញៀនម្នាក់និងដកហូតថ្នាំជាង១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ
សេចក្តីរាយការណ៍បានអោយដឹងថាប្រតិបត្តិការបង្រ្កាបនោះគឺបានធ្វើឡើងកាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
-
រថយន្ដដឹកខ្សាច់បុកម៉ូតូហុងដាឌ្រីមនិងកិនបុរសម្នាក់ធ្លាយខួរស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់មួយរំពេច បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ អកុសលត្រូវរថយន្តដឹកខ្សាច់ធ្វេីដំណេីរបញ្ច្រាស់ទិសមកបុកពេញទំហឹង រួចរថយន្តបង្កបើកគេចបាត់
-
រថយន្តដឹកមេស៊ីម៉ង់បុកម៉ូតូហុងដាឌ្រីមនិងកិនអូសរាប់សិបម៉ែត្រ បណ្ដាលឲ្យយុវជន៣នាក់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ យុវជន៣នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុយ៉ាងអាណោចអធម៌ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកមេស៊ីម៉ងមកបុកពីក្រោយនិងកិនអូសរាប់សិបម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃាត់បានតៃកុងរថយន្តបង្កភ្លាមៗ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូុវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-
ស្ត្រីម្នាក់បានស្លាប់ក្នុងភូមិគ្រិះដ៍ធំមួយកន្លែង បន្ទាប់ពីបាក់ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក
ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៤ វិច្ឆិកា ២០២០នេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីបាក់ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក ។
-
ជនសង្ស័យ៤នាក់ ជាប់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជាបន្តបន្ទាប់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់នៅចំណុចផ្សេងៗគ្នា ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ។ សម្ភារះដកហូត-ក្រាមពណ៍សថ្លាចំនួន០៨កញ្ចប់។ ២-ឈ្មោះង្វៀង យុាំងសាង ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។៣-ឈ្មោះ ហែម សុខលាភ ភេទប្រុស អាយុ ៣៨ ជនជាតិខ្មែរ ស្នាក់នៅ ភូមិឡកមបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មេការ ខារ៉ាអូខេ។សម្ភារះដកហូត-ក្រាមពណ៍សថ្លាចំនួន០៣កញ្ចប់ (របស់ ង្វៀង យុាំងសាង)។ ៤- ឈ្មោះ ង្វៀង យ៉ាំងទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់ព្រែកព្នៅ មុខរបរមិនពិតប្រាកដ។សំភារៈដកហូតៈ ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ ភារ៉ា…
-
ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីយកដុំថ្មគប់ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចកន្លែងកំសានទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងចាប់យកម៉ូតូចំនួន ០២ គ្រឿង ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដុំថ្មគប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១II៣៥៥៩) ប្រព្រឹត្តនៅចំណុចម៉ាតPM ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៥០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ។ ចំណែកសម្ភារៈចាប់យក-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ គ្មានស្លាកលេខ ។-ស្លាកលេខ ភ្នំពេញ ១II៣៥៥៩…
-
ជនសង្ស័យម្នាក់ ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនពីបទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ នៅវេលាម៉ោង២០ និង១៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
-
សមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
-
រក្សាទុកគ្រឿងញៀនជាប់ខ្លួន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាងចាប់វាយខ្នោះ២នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ បេីយោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ។
-
គាស់ទូឈេីលួចលុយក្នុងវត្តបានសម្រេច រួចចែកគ្នាចាយ អស់ ក្រោយមកជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ មានករណី លួចមានស្ថានទម្ងន់ទោស (ប្រើដែកគាស់ទូឈើលួចលុយ) នៅសាលាឆាន់ក្នុងវត្តវិចិត្តរាម ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៦-១០-២០២០ ម៉ោង២៣និង០០នាទី។