Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រថយន្ត Range Rover បើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ហើយខ្ទាតទៅបះម៉ូតូធូដេ រងការខូចខាតទាំងសងខាង

    រថយន្ត Range Rover បើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ហើយខ្ទាតទៅបះម៉ូតូធូដេ រងការខូចខាតទាំងសងខាង

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត មិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត និងខ្ទាតទៅបះម៉ូតូបណ្ដាលឲ្យរងរបួសស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១កែងនិងផ្លូវ១៨៤ ក្នងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាករ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF 9989 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ទិសដៅពីលិចទៅកើតក្នងល្បឿនលឿនបើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH 6231 ធ្វើដំណើរទិសដៅពីជើងទៅត្បូងចំពេញទំហឹងចំទ្វាក្រោយខាងស្ដាំ និងខ្ទាតទៅបះម៉ូតូធូដេមួយគ្រឿងទៀតបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋក៏បានឲ្យភាគីទាំងបីធ្វើការដោះស្រាយគ្នាដោយខាងរថយន្តបង្កព្រមសង់សំណងទៅម្ចាស់ម៉ូតូចំនួន៥០ដុល្លាបញ្ចប់រឿង។ ចំនែករថយន្តម៉ាស្ដាខាងរថយន្តបង្ករព្រមយកទៅជួសជុលមួយស្អាតឡើងវិញ៕ ដោយ៖ ជីម ភារ៉ា

  • ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី១៨វិច្ឆិកានេះ

    ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី១៨វិច្ឆិកានេះ

    ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៨វិច្ឆិកានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន១៣២នាក់ ។

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨វិច្ឆិកា

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨វិច្ឆិកា

    គ្រោះថ្នាក់ចរាចរណ៍នៅ​​​​ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០នេះ បានបណ្តាលអោយមានស្លាប់ចំនួន៥នាក់ និងបាន​បង្ក​ឲ្យ មានអ្នករងរបួសធ្ងន់និងស្រាលចំនួន៨នាក់។

  • រកឃើញងៀតបបែលនិងពពុះសណ្តែក មានសារធាតុគីមីហាមឃាត់១៤គីឡូក្រាមនៅខេត្តស្វាយរៀង

    រកឃើញងៀតបបែលនិងពពុះសណ្តែក មានសារធាតុគីមីហាមឃាត់១៤គីឡូក្រាមនៅខេត្តស្វាយរៀង

    ងៀតបបែលនិងពពុះសណ្តែក មានសារធាតុគីមីហាមឃាត់១៤គីឡូក្រាមត្រូវបានគេរកឃើញដាក់លក់ក្នុង ទីផ្សារ ប្រសូត្រ ស្រុកស្វាយទាប នៃខេត្តស្វាយរៀង។

  • លោក ឌី រ័ត្នខេមរុណ សំណូមពរក្រុមហ៊ុនរថយន្តដឹកដីចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងមុនពេលដឹកដី ឬ ដឹកខ្សាច់ ចេញពីការដ្ឋានត្រូវលាងកង់រថយន្តឲ្យបានស្អាត

    លោក ឌី រ័ត្នខេមរុណ សំណូមពរក្រុមហ៊ុនរថយន្តដឹកដីចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងមុនពេលដឹកដី ឬ ដឹកខ្សាច់ ចេញពីការដ្ឋានត្រូវលាងកង់រថយន្តឲ្យបានស្អាត

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ រួមទាំង លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម លោក ឡេង សុភត្រ្តា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ រួមទាំងលោក មេភូមិ ទួរកា បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាង បោសសំអាតផ្លូវ ឈូសប្រមូលខ្សាច់អមសងខាងផ្លូវ ៣០ម៉ែត្រ មុខសាលារៀនអន្តរជាតិ ISPP ដល់កែងស្តុបបែកជាបួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យក្រុមហ៊ុន រថយន្តដឹកដីទាំងអស់ ដែលកំពង់ចរាចរលើដងផ្លូវនានាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលរថយន្ត…

  • ចាប់គ្រឿងញៀនជាង៣គីឡូនិងជនសង្ស័យ២នាក់

    ចាប់គ្រឿងញៀនជាង៣គីឡូនិងជនសង្ស័យ២នាក់

    គ្រឿងញៀនជាង៣គីឡូក្រាមរួមនិងជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅរាជធានីភ្នំពេញ។

  • ការបង្ក្រាបគ្រឿងញៀនថ្ងៃនេះ

    ការបង្ក្រាបគ្រឿងញៀនថ្ងៃនេះ

    ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៧វិច្ឆិកានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៥៧នាក់ ។

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ

    គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២០នេះ បាននាំអោយមានមនុស្សស្លាប់៦នាក់ និងបានបង្ក ឲ្យ មានអ្នករងរបួសធ្ងន់ និងស្រាល១២នាក់ ។

  • គ្រឿងញៀនជាង៣គីឡូក្រាម និងជនសង្សស័យ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

    គ្រឿងញៀនជាង៣គីឡូក្រាម និងជនសង្សស័យ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

    ភ្នំពេញ៖ យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃសទី១៤វិច្ឆិកាឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចមុខផ្សារ ផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣ពាន់១៤៩ក្រាម៣មីលីក្រាម ។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

  • រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ត្រូវបានក្រសួងសារណការ រកឃើញនៅលើកំណាត់ផ្លូវលេខ៦០ ស្រុកព្រៃឈរ

    រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ត្រូវបានក្រសួងសារណការ រកឃើញនៅលើកំណាត់ផ្លូវលេខ៦០ ស្រុកព្រៃឈរ

    ខេត្តកំពង់ចាម៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃ១៦ វិច្ឆិកាឆ្នាំ២០២០ បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់។ ក្នុងនោះរថយន្តចំនួន២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី៥% ទៅ ២០% និងរថយន្តចំនួន៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០%។ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% ត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០% ត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងលេខ០៤៩ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់…