-
អភិបាលខណ្ឌចំការមន ជំរុញការរៀបចំសន្តិសុខសណ្តាប់ធ្នាប់
ភ្នំពេញ៖ អភិបាលខណ្ឌចំការមន ជំរុញការយកចិត្តទុកដាក់លើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក្នុងផ្សារទួលទំពូង និងជុំវិញបរិវេណផ្សារបន្ថែមទៀត ខណៈផ្សារទួលទំពូង ជាផ្សារធំមួយ ដែលមានភ្ញៀវបរទេសនិយមចេញចូលច្រើនជាប្រចាំថ្ងៃ។ អភិបាលខណ្ឌ បានលើកសរសើរ ចំពោះក្រុមការងារគណៈកម្មការផ្សារ ដែលបានចូលរួមចំណែកជាមួយនឹងរដ្ឋបាលរាជធានីកន្លងមក ក្នុងពេលរាជធានីបានរៀបចំការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងការជួយប្រមូលសំរាម។ និងចែកម៉ាសជូនដល់អាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
-
រកឃើញគ្រាប់មិនទាន់ផ្ទុះ២គ្រាប់នៅស្វាយចេក
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅវាលដីស្រែបន្ទាប់ពីជំនន់ទឹកបានស្រក ចុះនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ស្រុកស្វាយចេក គឺជាអតីតសមរភូមិវាយប្រហារគ្នាក្នុងជំនាន់ អតីតកាលសង្គ្រាមស៊ីវិលកម្ពុជា។ គ្រាប់ប្រភេទផ្លោង៨២មីលីម៉ែត្រ ចំនួន២គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុង ដីស្រែមួយកន្លែងក្នុងសង្កាត់ស្លក្រាម នៃស្រុកស្វាយចេក នាវេលាព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ក្រោយពេលដែល ទឹកជំនន់បានស្រកចុះ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមគ្រាប់ទាំង២នោះ អង្គភាពហេឡូត្រាស់ បានធ្វើការបំផ្លាញចោល១គ្រាប់នៅនឹងកន្លែង និងនៅសេសសល់១គ្រាប់ទៀត ដែលនៅកប់ក្នុងភក់ដែលមិន ទាន់អាចកម្ទេចចោលបាន ដោយរង់ចាំទឹករីង។ កម្ពុជា គឺជាប្រទេស ដែលរងផលប៉ះ ពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះធ្ងន់ធ្ងរជាងគេក្នុងពិភពលោក ជាមួយ នឹងការប៉ាន ប្រមាណរបស់អង្គការ UNDP បានបញ្ជាក់ថា កម្ពុ ជាអាចនៅមាន គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ ប្រមាណពី៤ ទៅ៦លាន គ្រាប់ថែមទៀតដែលកំពុងបន្តគំរាម កំហែងដល់អាយុជីវិតប្រជាជននៅក្នុងប្រទេស។ កម្ពុ ជាមាន ផែនការបោស សំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ឲ្យ អស់រហូតដល់ឆ្នាំ ២០២៥។
-
ស្រ្តីម្នាក់ជាប់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ថា កាលពីល្ងាចម្សិលមិញកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារដកហូតមាន៖-ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់។-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង។
-
ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី១៩វិច្ឆិកានេះ
ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៩វិច្ឆិកានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៧៧នាក់ ។