Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នង ការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ ខ្លួន យុវជនម្នាក់ រួមនឹងថ្នាំញៀន២ម៉ឺនគ្រាប់

    ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នង ការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ ខ្លួន យុវជនម្នាក់ រួមនឹងថ្នាំញៀន២ម៉ឺនគ្រាប់

    កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្រ្កាប និងឃាត់ខ្លួនយុវជនម្នាក់ ដកហូតសារធាតុញៀនបានចំនួន១០០កញ្ចប់តូច យកមកកាន់ ស្នងការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ ការបង្រ្កាបនេះ សមត្ថកិច្ចធ្វើឡើង កាលពីថ្ងៃទី២៨ វិច្ឆិកា ២០២០ ត្រង់ចំនុចបង្គោលសេវា២ ស្ថិតក្នុងភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។ មន្រ្តីនៃការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចជំនាញដកហូតបាន នោះជាប្រភេទគ្រាប់(WY) មានចំនួន១០០កញ្ចប់តូច ស្មើនិងប្រមាណ២ម៉ឺនគ្រាប់ ។ រីឯជនសង្ស័យ មានឈ្មោះ ធីង សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត ក្រោមការរៀបចំ និងចងក្រងឯកសារ ពី សំណាក់ជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបញ្ជូនបន្តទៅតុលាការ ចាត់វិធានការទៅតាមនិតិវិធី ៕

  • ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅបង្ក្រាបបានជាបន្តបន្ទាប់

    ជនសង្ស័យ៣នាក់  ពាក់ព័ន្ធ ករណីជួញដូរ  និងប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅបង្ក្រាបបានជាបន្តបន្ទាប់

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨៩ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ក្នុងនោះរួមមាន ៖ ១ -ជនសង្ស័យឈ្មោះ ជា ខេមរា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីប៉េងហួតភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។២- ជនសង្ស័យឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីប៉េងហួតភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។វត្ថុតាងដកហូត៖ ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច ។ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា…

  • ផ្អេីលពេញហាង!! រថយន្តស៊េរីទំនេីបបុកចូលហាងលក់ស្រាក្រឡុ ក ផ្អេីលដល់សមត្ថកិច្ច

    ផ្អេីលពេញហាង!! រថយន្តស៊េរីទំនេីបបុកចូលហាងលក់ស្រាក្រឡុ ក  ផ្អេីលដល់សមត្ថកិច្ច

    ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខអគ្គិសនីកម្ពុជា សាខាទួលពង្រ ផ្លូវបេតុង ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

  • បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡើងលេីសួនច្បារពុះចែកទ្រូងផ្លូវ២០០៤ រងការខូចខាត

    បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡើងលេីសួនច្បារពុះចែកទ្រូងផ្លូវ២០០៤ រងការខូចខាត

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន និងសង្ស័យតែស្រវឹងស្រាផងនោះ រេចង្កូតឡើងលេីសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្ដកៀបជាប់ទៅមុខលែង រួច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង ១៥នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ក្នុង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ មកខាងឆ្វេងដៃជ្រុលទៅបុកឡើងលេីសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តកល់ជាប់ទៅមុខលែងរួច តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

  • ឆក់ទូរស័ព្ទសិស្សសាលាបានសម្រេច តែរត់មិនរួចពីខ្នោះសមត្ថកិច្ច

    ឆក់ទូរស័ព្ទសិស្សសាលាបានសម្រេច តែរត់មិនរួចពីខ្នោះសមត្ថកិច្ច

    ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីសិស្សសាលា បានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេច តែមិនរួច កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ដេញចាប់ដល់ ផ្លូវហាណូយ មុខសាលាខណ្ឌសែនសុខ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនរួមទាំងកាន់កាប់អាវុធខុសច្បាប់ ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌសែនសុខ

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនរួមទាំងកាន់កាប់អាវុធខុសច្បាប់  ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌសែនសុខ

    ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ដាវ១ដើម កាលពីវេលាម៉ោង១៦រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

  • បុរសម្នាក់ត្រូវរថយន្ដដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម នៅផ្លូវ២៧១ ខណ្ឌមានជ័យ

    បុរសម្នាក់ត្រូវរថយន្ដដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម នៅផ្លូវ២៧១ ខណ្ឌមានជ័យ

    ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តដឹកដីបុករួចកិនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងម៉ោង១៤ និង១០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២៧១ មុខស្ថានីយ៍បូមទឹកបឹងត្របែក ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្រ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្ត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯជនបង្កមានឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបរ ស្នាក់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599 និងរថយន្តដឹកដីមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ…

  • កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទទីតាំងម៉ាស្សា ដាយម៉ិន (Diamond Massage)

    កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទទីតាំងម៉ាស្សា ដាយម៉ិន (Diamond Massage)

    ភ្នំពេញ៖ ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គមFacebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សានេះ និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage)ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់អោយដឹងថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតអោយមានការបើកដំណើរការឡើយនិង យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំម្ងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូមកហើយតែដោយឡែកទីតាំងម៉ាស្សា បើកលួចលាក់ល្មើសនិងបទបញ្ជារបស់អាជ្ញាធរ ត្រូវបិទទីតាំងជាស្ថាពរតែម្ដង។ ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាសន្តិសុខ ដើម្បីនាំខ្លួនទៅសួរនាំបន្ដែម៕

  • ទោះកម្ពុជាជួបវិបត្តិកូវីដ១៩ ក៏គម្រោងសាងសង់នៅតែដំណើរការអភិវឌ្ឍ ពិសេសបញ្ហាប្រឈមរបស់ពលរដ្ឋ

    ទោះកម្ពុជាជួបវិបត្តិកូវីដ១៩ ក៏គម្រោងសាងសង់នៅតែដំណើរការអភិវឌ្ឍ ពិសេសបញ្ហាប្រឈមរបស់ពលរដ្ឋ

    ត្បូងឃ្មុំ៖ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ទោះបីកម្ពុជាជួបវិបត្តិកូវីដ១៩ ក៏គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត នៅតែដំណើរការអភិវឌ្ឍទៅមុខជាលំដាប់ ពិសេសបញ្ហាប្រឈមពលរដ្ឋ ត្រូវបានដោះស្រាយជូនជាអទិភាពតាមលំដាប់លំដោយ។ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបណ្ឌិត ជាម​​ ច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នៅស្រុកអូររាំងឪ។ វេទិកាផ្សព្វផ្សាយធ្វើឡើងបរិវេណវត្តដំរិល ក្នុងឃុំដំរិល មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ។ លោក ស៊ាក ឡេង បញ្ជាក់ថា វេទិកាពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។ ជាពិសេសនោះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភ រួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋាន ដែលប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឲ្យវាគ្មានបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

  • ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី

    ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សាលប្រជុំរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលមានកម្ពស់៣ជាន់ ទំហំ៤០ម៉ែត្រ គុណ៣៥ម៉ែត្រ។ តាមគម្រោងផែនការ អគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយៈពេលមួយឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១។ ឧត្តមសេនីយ៍ឯក ស ថេត ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍អង្គភាព ដូចជាការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ និងក្នុងស្នងការដ្ឋាន សាងសង់អគារថ្មីជាច្រើន ក្នុងអង្គភាពដូចជា៖ ឃ្លាំងសម្រាប់ដាក់សម្ភារៈ, អគារធ្វើការបណ្តោះអាសន្ន, អគារស្នាក់នៅ និងកន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស, អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ, អគារប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង, អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនទៀត ជាពិសេស គឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៩ជាន់ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់ ៣ជាន់ថ្មី ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់ ៩ជាន់៕