Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវលឿនទៅបុកម៉ូតូមួយគ្រឿងផ្លោងទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតបណ្តាល​ ឲ្យបុរសម្នាក់រងរបួសធ្ងន់

    រថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវលឿនទៅបុកម៉ូតូមួយគ្រឿងផ្លោងទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតបណ្តាល​ ឲ្យបុរសម្នាក់រងរបួសធ្ងន់

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៥០ នាទីយប់ថ្ងៃទី០៩ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ កែងនឹងផ្លូវ៣៣១ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • រថយន្តដឹកខ្សាច់បេីកបុករថយន្តកាមរីបាឡែនដាច់ កង់ខ្ទេច រួចបេីកគេចខ្លួនបាត់

    រថយន្តដឹកខ្សាច់បេីកបុករថយន្តកាមរីបាឡែនដាច់ កង់ខ្ទេច រួចបេីកគេចខ្លួនបាត់
  • ប៉ូលីសស័ក្តិ៤ម្នាក់នៅក្រសួងមហាផ្ទៃ បានបាញ់​សំដៅ ទៅគូរសត្រូវ២គ្រាប់ បណ្ដាលឲ្យត្រូវជេីងរងរបួស រួចរត់គេចបាត់ ទេីបផ្អេីលដល់សមត្ថកិច្ចដង្កោ និងខណ្ឌមានជ័យ ចុះរុញដាក់គ្នា

    ប៉ូលីសស័ក្តិ៤ម្នាក់នៅក្រសួងមហាផ្ទៃ បានបាញ់​សំដៅ ទៅគូរសត្រូវ២គ្រាប់ បណ្ដាលឲ្យត្រូវជេីងរងរបួស រួចរត់គេចបាត់ ទេីបផ្អេីលដល់សមត្ថកិច្ចដង្កោ និងខណ្ឌមានជ័យ ចុះរុញដាក់គ្នា
  • នគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    នគរបាលប៉ុស្ដិ៍ទឹកថ្លា  ចាប់ខ្លួនជនសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០ ករណីជួញដូរគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

  • ជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់វាយខ្នោះ

    ជនសង្ស័យប្រុសស្រី២នាក់  ពាក់ព័ន្ធ ករណីគ្រឿងញៀន  ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លា  ចាប់វាយខ្នោះ

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្រី០១នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

  • ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃមិនបានសម្រេច

    ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន  ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃមិនបានសម្រេច

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃមិនបានសម្រេច កាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខសាលារៀនវរសវើល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូឬបែកក្អម ខណ្ឌសែនសុខ ។ ដោយ៖ ភារ៉ា និងប៊ុនធី

  • សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ រំលោភសេពសន្ថវៈលើអនិតិជនអាយុ១១ឆ្នាំ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់  ពាក់ព័ន្ធ រំលោភសេពសន្ថវៈលើអនិតិជនអាយុ១១ឆ្នាំ

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈលើអនិតិជនអាយុ១១ឆ្នាំ នៅចំណុចផ្ទះលេខ៩៣ ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ ។

  • មន្រ្តីឧទ្យានុរក្សកំពុងចូលរួមការពារនិងអភរិក្សជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិទាំង២០នៅកម្ពុជា

    មន្រ្តីឧទ្យានុរក្សកំពុងចូលរួមការពារនិងអភរិក្សជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិទាំង២០នៅកម្ពុជា

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះមន្រ្តីឧទ្យានុរក្សដោយក្នុងនេះ មានទាំង បុរស ស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិទាំង២០ដើម្បី បំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ,បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកប ដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។នេះបើតាមការឱ្យដឹងពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ ថ្លែងនៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្នខេត្តដែលត្រូវបានក្រសួងបរិស្ថានដាក់បញ្ចូលជាតំបន់ការពារធម្មជាតិ ហើយមានមន្រ្តី ឧទ្យានុរក្សកំពុងអនុវត្តតួនាទីនោះមានចំនួន២០ខេត្ត។ដោយឡែកចំពោះខេត្ត ក្រុងដែលពុំទាន់មានតំបន់ការពារធម្មជាតិមានដូចជា កំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែងស្វាយរៀង និងរាជធានីភ្នំពេញ។ ទោះបីយ៉ាងណាក្តី ឯកឧត្តមរដ្ឋ លេខាធិការបានបញ្ជាក់ដែរថា នៅខេត្តព្រៃវែងគេកំពុងតែសិក្សា តំបន់បឹងស្នេហ៍ដើម្បីដាក់បញ្ចូលជាតំបន់ការពារទេសភាពធម្មជាតិនៅថ្ងៃខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍នាកន្លងមកថា “មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិសេសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋក៏មានតួនាទីដ៏សំខាន់ក្នុងការចូលរួមការពារធនធានធម្មជាតិដែលមិនអាចខ្វះបានផងដែរ”។ សូមបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សប្រចាំនៅតាមតំបន់ការពារធម្មជាតិមាននីតិសម្បទាជាភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្ត្រីនគរបាលយុត្តធម៌មានភារកិច្ចល្បាតជាប្រចាំ ក្នុងការអង្កេត តាមដាន ស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។ មន្ត្រីឧទ្យានុរក្សក៏មានភារកិច្ច…

  • នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕

  • បុរសម្នាក់ខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែង ដែលមានយីហោឈ្មោះ អយស្ទ័រ ហៅស៍១ នៅខណ្ឌដូនពេញ

    បុរសម្នាក់ខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែង ដែលមានយីហោឈ្មោះ អយស្ទ័រ ហៅស៍១ នៅខណ្ឌដូនពេញ

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែង ដែលមានយីហោឈ្មោះ អយស្ទ័រ ហៅស៍១ បង្កឲ្យមានកការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ នៅចំណុចហាងមួយកន្លែងមានយីហោឈ្មោះ អយស្ទ័រ ហៅស៍១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះ ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្នុងហាងយីហោឈ្មោះ អយស្ទ័រ ហៅស៍១ មានស្រុកកំណើតនៅភូមិឈើកាច់ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃរស់នៅទីតាំងកន្លែងកើតហេតុ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានធ្វើការនៅហាង យីហោឈ្មោះ អយស្ទ័រ ហៅស៍១ ហើយសព្វថ្ងៃនេះរូបគាត់ស្នាក់នៅហាងកើតហេតុខាងលើនេះតែម្តង។ លុះមកដល់វេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូសាររបស់ជនរងគ្រោះចេះតែឆ្ងល់ថាហេតុអី ជនរងគ្រោះមិនចេញមកធ្វើការ ហើយធ្វើការទាក់ទងក៏មិនបានទៀត។ ភ្លាមៗនោះក្រុមគ្រូសារក៏សម្រេចចិត្តចាក់សោទ្វារហាង ដែលជនរងគ្រោះស្នាក់នៅ ខណៈដែលចាក់ចូលទៅខាងក្នុងស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ…