-
រថយន្ដអត់ពន្ធ៣គ្រឿង ត្រូវបានគយចល័ត ឃាត់ នៅស្រុកពេជ្រាដា
មណ្ឌលគិរី៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ទទួលបានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមមន្រ្តីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តមណ្ឌលគីរី បានធ្វើការឡោមព័ទ្ធចាប់ឃាត់រថយន្តអត់ពន្ធ ម៉ាក TUNDRA ចំនួនពីគ្រឿង នៅភូមិភូជ្រៃ ឃុំភូជ្រៃ ស្រុកពេជ្រាដា។ ការឈានទៅដល់ការទ្បោមព័ទ្ធចាប់នេះដោយសារ តែរថយន្តទាំងពីរនេះជាមុខសញ្ញាដឹកឈើ នាំចេញយ៉ាងសកម្មរៀងរាល់យប់ តាមផ្លូវវាងក្រុងសំដៅ ទៅមាត់ច្រកព្រំដែនអូររាំងដាក់ដាំ។ រាល់ពេលធ្វើសកម្មភាពម្ដងៗ រថយន្តទាំងពីរបើកបរក្នុងល្បឿនលឿន ហើយម្ចាស់បានបន្លំពាក់ស្លាកលេខក្លែងក្លាយ (ឡានពីរលេខតែមួយ)។ ពេលរថយន្តដឹកឈើចេញម្តងៗ ម្ចាស់បានចាត់តាំងមនុស្សមួយក្រុម តាមដានមើលផ្លូវសមត្ថកិច្ចតាំងពីក្នុងខេត្តដល់ព្រំដែន ដែលជាហេតុធ្វើឲ្យសមត្ថកិច្ច មានការលំបាកក្នុងការបង្ក្រាប។ ក្នុងថ្ងៃដដែលនេះដែរ មន្ត្រីគយបានចាប់ឃាត់រថយន្តអត់ពន្ធមួយគ្រឿងផ្សេងទៀត ម៉ាក GS300 នៅមុខហាង អាលីហ្សា ក្បែរស្ថានីយ៍ប្រេង ឥន្ធនៈប៉ាប៉ា ខេត្តមណ្ឌលគីរី។ មន្រ្តីគយបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តដែលក្លែងបន្លំស្លាកលេខ អគ្គនាយកដ្ឋានគយ នឹងប្តឹងទៅតុលាការចាត់ការតាមច្បាប់។ រីឯរថយន្តអត់ពន្ធ…
-
ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត បើកដំណើរឡើងការវិញហើយ !
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបើកដំណើរការឡើងវិញនៅគ្រប់មណ្ឌលប្រឡងយកបណ្ណបើកបរគ្រប់រាជធានី-ខេត្ត និងអនុវត្តតាមគោលការណ៍ណែនាំ ការពារជំងឺកូវីដ១៩។ នេះយើងតាមការប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួង កាលពីពេលថ្មីៗនេះ បានសេចក្តី ជូនដំណឹង ស្តីពី ការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគម៕
-
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សចំនួន៣នាក់, រួមនឹងគ្រឿងញៀនចម្រុះប្រមាណជិត១០គីឡូ
កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះស្រី១នាក់ ។ លោកវរសេនីយ៍ ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ បានប្រាប់នាថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០២០២ថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេស និងធ្វើឡើងនៅ២ ទីតាំងផ្សេងគ្នា ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថា៖ សំណុំរឿងនេះ ក្រោយពីរាប់ ថ្លឹងចំនួនហើយនឹងត្រូវបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនដែលជាម្ចាស់ករណី ។ ចំណែកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន…
-
មិនធម្មតា!! មេល្បែង សូ សំឡូត ជិះរថយន្ត570 ដេីរចេញពីវង់ល្បែងដោយសុវត្ថិភាព
ភ្នំពេញ ៖ លោក សូ សំឡូត ដែលជាមេល្បែងដ៏ល្បីឈ្មោះ ហេីយផ្លាស់ប្តូរទីតាំងលេងល្បែងខុសច្បាស់ស្ទេីរគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវបានដេីរចេញពីទ្វា សុវត្ថិភាព ។
-
មនុស្ស៣៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យ៣៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៣៤នាក់ មាន១៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១០ករណី និងជនសង្ស័យ១៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១២ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕
-
អភិបាលខេត្តរតនគិរី ដឹកនាំក្រុមការងារជំនាញចុះពិនិត្យផលប៉ះពាល់ពលរដ្ឋរស់នៅជុំវិញបឹងកន្សែង
រតនគិរី : នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផល ប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។ ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត ប៉ុន្តែទាមទារនូវការសងសំណងលើផលប៉ះពាល់មួយចំនួន(ប៉ះពាល់ផ្នែកខ្លះនៃរបងសណ្ឋាគារ)។ ដោយឡែកក្រោយពីមានការបង្ហោះលើគណនី ហ្វេសប៊ុក របស់លោកស្រី Chenda Clais ម្ចាស់ភោជនីយដ្ឋាន ទែរូ (Terres Rouges) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដែលមានសំណេរថា «នាងខ្ញុំមិនជំទាស់នឹងគំរោងពង្រីកផ្លូវទេ។ ប៉ុន្តែគំរោងនេះកើតក្រោយការវិនិយោគរបស់ខ្ញុំ។ ហេតុដូចនេះហើយគណកម្មការខេត្ត រតនៈគិរីគួរតែធ្វើផ្លូវវៀងបញ្ជៀសគេចអោយផុតរបងសណ្ឋាគារ។ ទែរូ សាងសង់លើផ្ទៃដីសរុប១១៧៥៤មែ់ត្រការេ មានប្លង់រឹង៥ក្បាលដី រួមទាំងច្បាប់អនុញ្ញាតិបើកអាជីវកម្មស្របច្បាប់។ ម្យាងទៀតបើពង្រីកផ្លូវទៅខាងមាត់បឹង នឹងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋទេ។ ប្រជាជនរងគ្រោះទាំង៤៥គ្រួសារចង់ទាមទារតវ៉ាដែរ តែពួកគាត់មានការភ័យខ្លាច។ បានត្រឹមតែស្រក់ទឹកភ្នែក បង្ខំចិត្តយល់ព្រមទាំងក្តុកក្តួល ព្រោះគ្មានលទ្ធភាព បព្ចេាញយោបល់បាន….» ឆ្លើយតបនឹងការបង្ហោះព័ត៌មានរបស់គណីហ្វេសប៊ុកខាងលើនេះ…
-
មន្ត្រីនគរបាលចរាចរណ៍ម្នាក់នៅខណ្ឌច្បារអំពៅ ដែលកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ទទួលបានថវិកាពី សប្បុរសជន ដើម្បីបន្តព្យាបាលជំងឺ នៅឯប្រទេសថៃ
ក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានទទួលអំណោយជាថវិកាពីសប្បុរសជននានា នៅអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពី លោក បេង ដាណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ច្បារអំពៅ រួមនឹងតំណាងសប្បុរសជនផងដែរ ។ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ លោកអនុសេនីយ៍ឯក រស់ ហ៊ន ដែលបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរទូទៅ តែងតែឃើញលោកមានវត្តមាននៅលើដងផ្លូវតាំងពីព្រលឹមរហូតដល់ពេល យប់ មិនថាពេលភ្លៀងធ្លាក់ រលឹមឬថ្ងៃក្តៅ, ដើម្បីសម្រួលការធ្វើដំណើរ ដល់រថយន្ត និងម៉ូតូ ដែលកកស្ទះ ដោយនៅនឹងមាត់របស់លោកមានកញ្ចែដែលលោកតែងតែផ្លុំ និង ដំបងបញ្ជាចរាចរណ៍មួយ នៅពេលឈរសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរទៅមក ពិសេស ដើម្បីបញ្ចៀស នូវការកកស្ទះចរាចរណ៍ជាដើម នៅចំណុចស្តុបច្បារអំពៅ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅនោះ បច្ចុប្បន្ន លោកកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ទើបបានជាសប្បុរសជន នានា បានសម្រេចជួយជាថវិកា ដើម្បី សម្រាលការលំបាក…
-
ឃុំខ្លួនបុរស និងស្ត្រី២នាក់ពាក់ព័ន្ធករណី លួចលក់ បញ្ចាំអចលនវត្ថុអ្នកដទៃ ដាក់ពន្ធនាគារ
(ភ្នំពេញ)៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ភួង រដ្ឋា ភេទស្រី អាយុ៣៥ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ ជូ ជីលី អាយុ៣៥ឆ្នាំ យកទៅដាក់ពន្ធនាគារ PJ ពីបទរំលោភលើទំនុកចិត្ត និងលួចលក់បញ្ចាំអចលនទ្រព្យរបស់អ្នកដទៃ។ ការបង្គាប់ឲ្យឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ បានចាប់បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចដីការបស់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធនិងបទចោទប្រកាន់ «រំលោភលើទំនុកចិត្ត និងលួចលក់អចលនទ្រព្យរបស់អ្នកដទៃ»។ ជនត្រូវចោទទាំង២នាក់រួមាន៖ ទី១៖ ឈ្មោះ ភួង រដ្ឋា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវទី២៖ ឈ្មោះ ជូ ជីលី ភេទប្រុស អាយុ ៣៥ ឆ្នាំ។ បច្ចុប្បន្ន ជនត្រូវចោទត្រូវស្ថិតក្នុងដំណាក់កាលឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរង់ចាំការជុំនុំជម្រះទោសតាមនីតិវិធី៕ ដោយ ៖ បញ្ញា
-
រន្ធត់ណាស់ ! បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយផាស់អាប់ ដួលបោកនឹងថ្នល់បែកក្បាលស្លាប់ ក្នុងថ្លុកឈាម
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយផាស់អាប់ ដួលបោកនឹងថ្នល់បែលក្បាលស្លាប់ ក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៌ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ បុរសដែលបានស្លាប់មានឈ្មោះសូ លី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជិះម៉ូតូហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-9942 ។ ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មានផាស់អាប់ និងម៉ូតូ១គ្រឿង ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ទិសដៅពីត្បូងទៅជើងស្របទិសគ្នា ខណះមកដល់ចំណុចកើតហេតុប្រហែលជាទាក់ដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូអូសជាច្រើនម៉ែត្រ ហើយអ្នកជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព បានបោកក្បាលទៅនឹងថ្នល់ស្លាប់ក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៌ ចំណែកផាស់អាប់បន្ថែមល្បឿនគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធទាក់ទងទៅសមត្ថកិច្ច ។ ភ្លាមនៅសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងបានទាក់ទំនងជំនាញមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ចំណែកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
-
តុលាការ ចេញដីកាឃុំខ្លួន លោក នី ណាក់ នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន
ភ្នំពេញ៖ យោងតាមដីកាបង្គាប់អោយឃុំខ្លួនរបស់តុលាការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណ វឌ្ឍនា បានចេញដីកាឃុំខ្លួន លោក នី ណាក់ ដែលប្រើហ្វេសប៊ុកផេក IMan-KH ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ។ ប្រភពពត៌មានដដែលបន្តថា លោក នី ណាក់ ត្រូវបានចោទប្រកាន់ពីបទ ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង តាមមាត្រា៣០៧ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ គួររំលឹកថា លោក នី ណាក់ កន្លងមក តែងតែដៀមដាម ជេរប្រមាថទៅលើបុគ្គល និងស្ថាប័ន រដ្ឋជាញឹកញាប់ ហើយចុងក្រោយនេះ គឺបានឌឺដង ឬផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់ ៕ ដោយ…