Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • មនុស្ស៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៦២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦២នាក់ មាន ១៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១២ករណី និងជនសង្ស័យ៤៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៤ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • ទីបំផុតចាប់បានហើយ អ្នកដែល តាំងខ្លួន ជាបុគ្គលិក ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បន្លំឈ្មោះប៉ែននួន

    ទីបំផុតចាប់បានហើយ អ្នកដែល តាំងខ្លួន ជាបុគ្គលិក ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បន្លំឈ្មោះប៉ែននួន

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានលេខទូរស័ព្ទមួយ តាំងខ្លួនជាបុគ្គលិកទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បានផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានខ្លឹមសារថា «ខ្ញុំបាទ ប៉ែន នួន ខ្វះខាតផ្ទាល់ខ្លួន ប្រពន្ធរបស់ខ្ញុំ (ឆ្លងទន្លេ) ខ្វះខាតសុំ ឯកឧត្តម បានចំនួន(៤០ម៉ឺនរៀល) សូមឯកឧត្តមមេត្តាជួយខ្ញុំបាទផង សូមអរគុណ» ព្រមទាំងផ្ញើភ្ជាប់ជាមួយប័ណ្ណសារព័ត៌មាន ដែលមានឈ្មោះនិងរូបថត ប៉ែន នួន។ ដោយមានការសង្ស័យ មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឆែកសួរទៅកាន់ប្រធានព័ត៌មាន ទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ បញ្ជាក់ថា សាម៉ីខ្លួន ឈ្មោះ ប៉ែន នួន គឺជាអតីតសហការីឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ពុំដឹងរឿងអ្វីទេ ឯអ្នកដែលយកប័ណ្ណព័ត៌មានដែលមានឈ្មោះនិងរូបថតរបស់ ប៉ែន នួន ទៅដើរសុំលុយនោះ គឺជាជនក្លែងបន្លំប៉ុណ្ណោះ ព្រោះ កន្លងមកក៏ធ្លាប់មានថ្នាក់ដឹកនាំអង្គភាពមួយ ធ្លាប់បានឆែកសួរមកម្តងដែរ ដោយមានគេបន្លំយក ឈ្មោះ ប៉ែន នួន នេះ ទៅស្នើសុំលុយដូចគ្នា។ បន្ទាប់ពីបានទទួលព័ត៌មានរួចហើយ លោកមេបញ្ជាការ…

  • ចាប់បានហើយ ឃាតករជាប្អូនប្រុស បាញ់បងប្រុសបង្កើត នៅក្រុងតាខ្មៅ ឃាត់ខ្លួននៅខេត្តស្វាយរៀង និងធ្លាប់ជាប់ពន្ធនាការម្តងរួចមកហើយ

    ចាប់បានហើយ ឃាតករជាប្អូនប្រុស បាញ់បងប្រុសបង្កើត នៅក្រុងតាខ្មៅ ឃាត់ខ្លួននៅខេត្តស្វាយរៀង និងធ្លាប់ជាប់ពន្ធនាការម្តងរួចមកហើយ

    កណ្តាល៖ ប្អូនប្រុសដែលសមត្ថកិច្ច អះអាងថា ជាមនុស្សប្រើប្រាស់គ្រឿងញៀន បានបាញ់បងប្រុសបង្កើតមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចគេចខ្លួនបាត់ស្រមោល នៅពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅខេត្តស្វាយរៀង ។ ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់របស់ស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា ៖សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហើយ ឃាតករដែលបាញ់សម្លាប់បងបង្កើតខ្លួនឯង។ ការឃាត់ខ្លួនឃាតករ ធ្វើឡើងនៅទាបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅខេត្ត ស្វាយរៀង ។ បច្ចុប្បន្នជនសង្សយ័កំពុងបញ្ចូនមកស្នងការនគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរបន្តរ និងចាត់ការតាមនិតិវិធីច្បាប់ ។ គួរបញ្ជាក់ថា ៖ការបាញ់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ ឆាយ សៀមមី អាយុ៤៣ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែក…

  • ចាប់បានហើយ ឃាតករជាប្អូនប្រុស បាញ់​បងប្រុសបង្កើត នៅក្រុងតាខ្មៅ ឃាត់ខ្លួន​នៅខេត្តស្វាយរៀង និងធ្លាប់ជាប់ពន្ធនា​ការម្តងរួចមកហើយ

    ចាប់បានហើយ ឃាតករជាប្អូនប្រុស បាញ់​បងប្រុសបង្កើត នៅក្រុងតាខ្មៅ ឃាត់ខ្លួន​នៅខេត្តស្វាយរៀង និងធ្លាប់ជាប់ពន្ធនា​ការម្តងរួចមកហើយ

    ប្អូនប្រុសដែលសមត្ថកិច្ច អះអាងថា ជាមនុស្សប្រើប្រាស់គ្រឿងញៀន បានបាញ់បងប្រុសបង្កើតខ្លួយឯងចំនួនមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចគេចខ្លួនបាត់ស្រមោល នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបានហើយ នៅខេត្តស្វាយរៀង ។ ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់របស់ស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា ៖ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនឡជនសង្ស័យបានហើយ នៅវេលាទាបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តស្វាយរៀង ។ បច្ចុប្បន្នជនសង្សយ័កំពុងបញ្ចូនមកស្នងការនគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរបន្តរ និងចាត់ការតាមនិតិវិធីច្បាប់ ។ គួរបញ្ជាក់ថា ៖ការបាញ់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។​ជនរងគ្រោះ ឈ្មោះ ឆាយ សៀមមី អាយុ៤៣ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែក ជនសង្ស័យជាប្អូនបង្កើតមានឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ…

  • ក្រុមចោរកាប់ប្លន់យកម៉ូតូហុងដាឌ្រីម២០២០ពីយុវជនម្នាក់បានសម្រេចនៅខណ្ឌកំបូល

    ក្រុមចោរកាប់ប្លន់យកម៉ូតូហុងដាឌ្រីម២០២០ពីយុវជនម្នាក់បានសម្រេចនៅខណ្ឌកំបូល

    ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតនិងដាវបានដេញកាប់ប្រហាទៅលេីយុវជនម្នាក់និងនារីម្នាក់ទៀតបណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២០ឡេីងតែម២០២១ បានសម្រេច ហេីយគេចខ្លួនបាត់ដោយសុវត្តិភាព ទេីបបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១០និងនិង១០នាទីយប់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០ នៅខាងត្បូងក្លោងទ្វាវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។

  • ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤

    ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤

    ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណះជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងទ័ព្ធជេីងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

  • ឃាតករបាញ់ដែលបាញ់សម្លាប់បុរសម្នាក់ជាអ្នកគក់ជេរដី និងម៉ូតូ ត្រូវសមត្ថកិច្ចចាប់បានហើយ

    ឃាតករបាញ់ដែលបាញ់សម្លាប់បុរសម្នាក់ជាអ្នកគក់ជេរដី និងម៉ូតូ ត្រូវសមត្ថកិច្ចចាប់បានហើយ

    ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌកំបូល បានធ្វេីការឃាត់ខ្លួនឃាតករដែលបាញ់សម្លាប់បុរសម្នាក់បានហេីយកាលពីរសៀល១៩ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនដៃដល់ឈ្មោះសុខហេងសំបូរ ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ កាំភ្លេីងដែលជនដៃដល់ធ្វេីសកម្មភាពនោះម៉ាកCZ ។ សូមរំលឹកថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។មានករណីខ្មាន់កាំភ្លេីងបានបាញ់ប្រហាបុរសម្នាក់ចំនួន៤គ្រាប់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេីយជនដៃដល់ក៏គេចខ្លួនបាត់។រហូតមកដល់រសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២០ កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វេីការឃាត់ខ្លួនជនដៃដល់បានតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងជំពាក់លុយ។ ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងនិងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលកំពុងសួរចម្លេីយ៕ ដោយ / គ្រី សម្បត្តិ

  • ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវ សំណូមពរដល់អភិបាលខណណ្ឌច្បារអំពៅ ជួយរៀបចំសណ្ដាប់ធ្នាប់ចំពោះអាជិវករលក់ដូរ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ផង

    ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវ សំណូមពរដល់អភិបាលខណណ្ឌច្បារអំពៅ ជួយរៀបចំសណ្ដាប់ធ្នាប់ចំពោះអាជិវករលក់ដូរ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ផង

    ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ពេលដល់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ខណ្ឌច្បារអំពៅ បត់មកស្តាំតាមផ្លូវលេខ៣៦៩ នោះ បានត្អូញត្អែរថា ពិបាកធ្វើដំណើរ មែនទែន ជាពិសេស ចាប់ពីម៉ោង ៣ទាបភ្លឺ រហូតដល់ម៉ោង៨ព្រឹកតែម្តង ។ ប្រជាពលរដ្ឋ បានអះអាងប្រាប់ពីការពិបាកធ្វើដំណើរនេះ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ និងថា ដោយសារតែក្រុមអាជីវករ យកដងផ្លូវសាធារណៈដាក់លក់ដូរតែម្តង ខណៈរថយន្តដឹកទំនិញខ្លះ បានឡើងដល់លើស្ពាន បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និង ស្ទើរជារៀងរាល់ថ្ងៃ បើទោះជាអាជ្ញាធរខណ្ឌច្បារអំពៅ ក៏ដូចជាគណៈកម្មការ និងសន្តិសុខផ្សារ ធ្លាប់បានណែនាំ អប់រំ និង មានវិធានការជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែ អ្វីៗហាក់បានតែមួយរយៈពេលខ្លី ប៉ុណ្ណោះ ពោលគឺដូចវែកចកអញ្ចឹង ។ បញ្ហាទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា ក្រុមអាជីវករម្នាក់ៗ សម្រុកមកលក់លើផ្លូវសាធារណៈស្ទើរគ្រប់គ្នា ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ បានសំណូមពរដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ជួយរកដំណោះស្រាយ ពោលគឺ អាចឱ្យក្រុមអាជីវករ លក់ដូរបាននៅកន្លែងណាមួយ…

  • បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់៤ គ្រាប់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

    បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់៤ គ្រាប់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

    (ភ្នំពេញ) ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហាលើបុរសម្នាក់ចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេតុការណ៍បានកើតឡើងស្ថិត នៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទ ប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត-ម៉ូតូ ព្រមទាំងនិងចងការ ប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៤គ្រាប់ និងត្រូវចំនួន៣គ្រាប់ និង ខុសទៅត្រូវដី១ គ្រាប់។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានគេខលហៅ ហើយជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាPCX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1ID-7477 តែម្នាក់ឯងចេញពីស្ទីមនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។លុះពេលទៅដល់កន្លែងកើតហេតុក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង ខណៈនោះជនរងគ្រោះរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតហើយបានស្លាប់បាត់បង់ជីវិតនៅទីនោះ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង ។ ចំពោះករណីខាងលើនេះពុំទាន់ដឹងថាជាករណីប្លន់ ឬ គំនុំនៅឡើយទេ ដោយនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃ ដល់ហើយ។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងហុំព័ទ្ធទីតាំងកន្លែងកេីតហេតុពិនិត្យជាក់ស្តែងនិងរេីសសំបកគ្រាប់ទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់៕ដោយ ៖ បញ្ញា

  • មនុស្ស៥៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និង បទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៤នាក់ មាន២៣នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុង បទល្មើសព្រហ្មទណ្ឌ១១ករណី និង ជនសង្ស័យ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៥ករណី។ លោក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​​អនុវត្តនូវ ពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា « កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និង បទល្មើសផ្សេងៗទៀត » ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕