-
នគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ នេះ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
-
សមត្ថកិច្ចចាប់ខ្លួន ខ្មាន់កាំភ្លើងដែលបាញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានហើយ
កណ្តាល៖ ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាននៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ ក្រោយធ្វើការឡោមព័ទ្ធ តាំងពីល្ងាចមកនោះ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់ថា ករណីរថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតនៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះនគរបាលប៉ុស្តិ៍ ឃាត់អ្នកបើករថយន្តមកដោះស្រាយគ្នា។ ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើសរូបនេះ បានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចាក់សោជិត រួចនៅល្ងាចវេលាម៉ោងប្រមាណ៦ ក៏យកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះឡើយ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយមានហេតុការណ៍នេះកើតឡើង លោកបានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងនោះ និងធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើសនៅយប់ថ្ងៃដដែលនេះវេលាម៉ោង ប្រមាណ ១០។ សមត្ថកិច្ចបានញ្ជាក់ថា ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។ បើតាមលោកស្នងការ តាមការសួរនាំ និងធ្វើតេស្តទឹកនោមទៅឃើញថា ជននេះមានការប្រើប្រាស់គ្រឿងញៀនផងដែរ។ នៅពេលនេះជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕
-
បុរសជាងធ្វើផ្ទះ២នាក់ ជិះម៉ូតូទៅបុករថយន្តដឹកខ្សាច់ដែលបត់ឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ទាំង២នាក់
ភ្នំពេញ៖ បុរសជាជាងធ្វើផ្ទះ២នាក់ ជិះម៉ូតូទៅបុករថយន្តដឹកខ្សាច់ដែលបត់ឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ទាំង២នាក់ ខណៈធ្វើដំណើរចេញពីស្រុកកំណើតទៅរុះរើផ្ទះឱ្យគេនៅម្តុំជម្ពូវ័ន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង ២០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ទល់មុខវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី១.មានឈ្មោះ ជេ សុជាតិ អាយុ ៣១ឆ្នាំ មុខរបរជាងផ្ទះឈើ មានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី២.មានឈ្មោះ ឈឿន ឆោមអាយុ ៤៨ឆ្នាំ ជាជាងផ្ទះដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ២០១២ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1J-8955 ។ ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌ស បើកបរដោយឈ្មោះ ហៀង គឹមហាក់ភេទប្រុសអាយុ២៥ ឆ្នាំមានលំនៅភូមិព្រែកកន្ទួតឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។ ប្រភពព័ត៌មាននៅមុនពេលកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់…
-
ជនសង្ស័យចំនួន៦នាក់ រួមនឹងថ្នាំញៀនជិត១គីឡូក្រាម ត្រូវបានបង្ក្រាប នៅទីតំាងពីរផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ
ជនសង្ស័យ៦នាក់ ត្រូវបានកំលាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង ចុះបង្ក្រាបនៅ២គោលដៅ ដាច់ដោយឡែកពីគ្នា នឹងដកថ្នាំញៀនបានជិត១គីឡូក្រាម កាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។ លោកវរសេនីយ៍ឯក ស៊ី ឌី បានប្រាប់ឲ្យដឹងថាគោលដៅទី១ កំលាំងនគរបាលក្រុងឃាត់ខ្លួនបាន៦នាក់ ទី១,ឈ្មោះ១ម៉ៅ គង្គា ភេទប្រុស អាយុ២៨ឆ្នាំ ,២អ៊ុក អាន ភេទប្រុស អាយុ៣៨ឆ្នាំ ,៣តាន់ ប៊ុនហោ ភេទប្រុស អាយុ២៤ ឆ្នាំ ,៤ឈុន ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ,៥ នួន ឆៃអៀង ភេទប្រុស អាយុ៣០ឆ្នាំ , ៦ ធី ភីរម្យ ភេទប្រុស អាយុ២០ឆ្នាំ ។អ្នកទាំង៦នាក់នេះ រស់នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គល បូរី…
-
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងភោជនីយដ្ឋាន «ហេង ហេង» នៅក្រុងតាខ្មៅ គេស្គាល់ជាតៃកុងឡានថ្នាក់ដឹកនាំ
កណ្តាល៖កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុង ភោជនីយដ្ឋាន «ហេង ហេង» ក្រោយប្តីប្រពន្ធមួយគូ បានផ្ទុះជម្លោះនឹងគ្នា ។ ភោជនីយដ្ឋាន «ហេង ហេង» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានអោយដឹងថា ករណីផ្ទុះអាវុធនេះ ផ្តើមឡើងដោយជម្លោះរវាងប្តីប្រពន្ធ ធ្វើអោយជនសង្ស័យឈានដល់ការផ្ទុះអាវុធនេះឡើង តែម្តង ។ ជាមួយគ្នានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។ ចំណែក ភោជនីយដ្ឋាន «ហេង ហេង» ត្រូវបានសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន ។ ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់បន្ថែមបានទេ ដោយសារលោកប្រាប់ថា កំពុងជាប់ប្រជុំ ។ តាមប្រភពព័ត៌មានគួរអោយទុកចិត្តមួយ អះអាងប្រាប់ ថា ជនបង្ក គឺ មានឈ្មោះ វីរះ ជាតៃកុងឡានថ្នាក់ដឹកនាំមួយរូប ដែលពេលនេះ…
-
លោកអ៊ុ ធាក់សុីក្លូម្នាក់សង្ស័យខ្យល់គរ ដេកស្លាប់លើសុីក្លូយ៉ាងអាណោចអាធ័ម
ភ្នំពេញ : លោកអ៊ុម្នាក់ដែលប្រកបរបធាក់សុីក្លូ បានដេកស្លាប់សង្ស័យមូលហេតុខ្យល់គរបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមកម្លាំងសមត្ថកិច្ច។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពពីសន្ដិសុខនៅកន្លែងកើតហេតុ បានអោយដឹងថា រាល់ថ្ងៃគាត់តែងតែឃើញ លោកអ៊ុចំណាស់ ដែលជាជនរងគ្រោះ តែងផឹកស្រាមិនហូបបាយ រាល់ថ្ងៃធ្វើអោយគាត់មានអាការៈខ្សោយសង្ស័យស្លាប់ដោយសារ ខ្យល់គ ។ ប្រភពបានបន្ដទៀតថា លោកអ៊ុដែលស្លាប់លើ សុីក្លូ មិនមានអ្នកណាស្គាល់អត្ដសញ្ញាណនៅឡើយទេ តែសុីក្លូរបស់ជនរងគ្រោះដែលស្លាប់នោះមានលេខសម្គាល់ ៤១ និង សរសេរពាក្យថា ( សមាគម៍ សុីក្លូកម្ពុជា ) ដែលមានលេខទូរស័ព្ទ ០១២ ៤៦៦ ១៤៥ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន រួមកម្លាំងកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុហើយ ធ្វើកោសល្យវិច្ច័យត្រួតពិនត្យ និងទាក់ទងទៅសមាគម៍សុីក្លូកម្ពុជា ដើម្បីស្វែងរក សាច់ញាតិបន្ដមកទទួលយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ដោយប៊ុនធី
-
អភិបាលខេត្តកណ្តាលសរសើរស្នងការខេត្តកណ្តាលដឹកនាំបានល្អ និងបង្ក្រាបបទល្មើសធំៗបានដោយជោគជ័យ
កណ្តាល៖ លោក គង់ សោភណ្ឌ អភិបាលនៃគណះអភិបាលខេត្តកណ្តាលបានសរសើរមិនដាច់ពីមាត់ដល់លោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលបានដឹកនាំកម្លាំងក្រោមឱវាទក្នុងអង្គភាពបានល្អ ជាពិសេសនោះបានចុះបង្ក្រាបផ្ទាល់ករណីគ្រឿងញៀនដ៌កក្រើកនៅឃុំត្រើយស្លា ស្រុកស្អាង ដោយជនល្មើសមានកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ចបានដោយជោគជយ័ និងករណីឃាតកម្មសម្លាប់ព្រះសង្ឃចៅអធិការវត្តចេតិយ៍ថ្មី នៅស្រុកពញាឮ បានដោយជោគជ័យបន្ថែមទៀត ។ នេះជាប្រសាសន៌របស់លោកអភិបាលកណ្តាលក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការ លោកស្នងការរងមេបញ្ជាការ លោកប្រធានពន្ធពន្ធនាគារ និងមន្ត្រីជុំវិញខេត្តកណ្តាល ។ គួរបញ្ជាក់ថា ៖ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល ប្រកបដោយភាពឈ្លាសវៃ និងការទទួលខុសត្រូវ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុច ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល អស់រយៈពេលជាច្រើនម៉ោង ជាមួយនឹងការ រងការប្រហារបាញ់ពីជនសង្ស័យជាមេក្លោងគ្រឿងញៀន មកលើសមត្ថកិច្ច ទីបំផុតនៅវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានសម្រេច ។ ដោយឡែកករណីឃាតកម្មមួយទៀត ជនសង្ស័យបានចូលធ្វើគត ព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី ព្រះនាម ជ័យ…
-
ឆក់ទូរសព្ទ័អាយហ្វូន១១ប្រូបានសម្រេចតែរត់មិនរួចត្រូវជនរងគ្រោះជិះបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហើយត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម រួចបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូមកចញ្ចេីមផ្លូវ បណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀតវាយខ្នោះយកទៅខណ្ឌចំការមន។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអង្គារិ៏ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេង រាជធានីភ្នំពេញ។ សង្ស័យទី១:មានឈ្មោះ ហេង ភេទប្រុសអាយុ១៦ឆ្នាំ មុរបសិស្សជាអង្កុយខាងក្រោយជាអ្នកឆក់ ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន។ និងទី២:មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចរងរបួសធ្ងន់ និងជាអ្នកឌុប។ ចំណែកជនរងគ្រោះមានឈ្មោះ ហុង ស៊ីវលាំង ភេទប្រុស អាយុ២០ឆ្នាំមុរបរត់តុម្ដុំផ្សារបឹងកេងកង ខណ្ឌបឹងកេងកង។ តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតជនរងគ្រោះអង្គុយលើម៉ូតូរបស់ខ្លួនម៉ាកស្មាក់រ៉េវ៉ូពណ័ខ្មៅលាយទឹកក្រួច ពាក់ស្លាកលេខភ្នំពេញ 1AM 4205 នៅមុខហាងមួយកន្លែងជិះផ្សាររង្វល់មូលផ្សារដើមថ្កូវ ខណៈពេលនោះក៏លេចមុខជនសង្ស័យជាចោរឆក់២នាក់ជិះម៉ូតូវ៉េវ ពណ័ទឹកក្រូចពាក់ស្លាកលេខ រាជការសេរីចាស់ តាមពីក្រោយធ្វើសម្មភាពឆក់ទូរសព្ទ័របស់គាត់ម៉ាកអាយហ្វូន១១ប្រូបានសម្រេច ហើយព្យាយាមជិះគេច តែជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានជិះបំបុកពីក្រោយប៉ើងទាំងម៉ូតូជនរងគ្រោះ និងជនសង្ស័យទៅមុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យជនសង្ស័យជាអ្នកឌុបរងរបួសធ្ងន់បែកក្បាលហូរឈាមនិងម្នាក់ជាអ្នកឆក់រងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចវាយយកទៅអធិការដ្ឋានខណ្ឌចំការមន ដោយឡែកជនសង្ស័យដែលរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ឯជនរងគ្រោះក៏ត្រូវក្បាលជង្គុងរបួសស្រាល។ បច្ចប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា
-
សាហាវម្លេះ!!ទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចដោះស្រាយមិនត្រូវ ខ្មាន់កាំភ្លើងបាញ់ប្រហា ជាច្រើនគ្រាប់ទៅលើនាយរងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ