-
ជនដៃដល់ជាមន្ដ្រីនគរបាលពាក់ស័ក្កិ៤ បាញ់ប៉ុនប៉ងសម្លាញ់បុរសម្នាក់ នៅលើផ្លូវ៣៧១ នគរបាលចាប់ជនដៃដល់មិនទាន់បានទេ រយៈពេល ១ខែកន្លងមកហើយ
(ភ្នំពេញ) ៖ មហាជនច្បាស់ជាបានដឹងហើយអំពីសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់បុរសម្នាក់ពីសំណាក់មន្ដ្រីនគរបាលពាក់ស័ក្កិ៤ម្នាក់ឈ្មោះ កេត ផារ៉ែន នៅចំណុចផ្លូវ៣៧១ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បើគិតមកដល់ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ រយៈពេល១ខែកន្លងមកហើយ នគរបាលមិនទាន់តាមចាប់ខ្លួនជន ដៃដល់បាននៅឡើយទេ ទោះស្គាល់អត្តសញ្ញាណច្បាស់លាស់ ក៏ដោយ ។ មជ្ឈដ្ឋានជាច្រើនសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនប៉ូលិសស័ក្តិ៤ កេត ផារ៉ែន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជួយរកយុត្ដធម៌ជូនដល់ជូនរងគ្រោះ ។ សូមជម្រាបជូនថា បទល្មើសបាញ់ នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ បញ្ជាក់ប្រាប់ថា មុនពេលកើតហេតុគាត់មានគ្នា៤ នាក់ ជិះម៉ូតូចេញពីញាំអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះ នៅកន្លែងកើតហេតុ(ផ្លូវ៣៧១)។ លុះមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាកហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ រួចក៏ដើរទៅជិះរថយន្តរបស់ខ្លួនវិញ…
-
បើករថយន្តលឿនពេកខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖បុរសម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយកង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណុំផ្នែកឆ្វេងរថយន្តសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៨៩ក្បែរសាលាទួលគោល ស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
-
ដោយសារភ្លេីងប្រច័ណ្ឌ មន្ត្រីអាវុតហត្ថម្នាក់បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ
ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកងអាវុតហត្ថ បានកេីតភ្លើងប្រច័ណ្ឌក៏សម្រេចចិត្តបាញ់សម្លាប់ប្រពន្ធខ្លួនឯងរួចហើយបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយស្លាប់ក្នុងថ្លុកឈាម ដែលបន្សល់ទុកកូនស្រីម្នាក់ឲ្យកំព្រាឯការ។
-
ជាប់ពន្ធនាគារហេីយ..!! ជនសមគំនិតក្នុងអំពើឃាតកម្ម និង ជួញដូរគ្រឿងញៀនដែលដឹកឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ីណែត
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលដឹកឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារហេីយ ។
-
នគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម ឆ្មក់បង្ក្រាបល្បែងឡូតូតាមInternet ក្នុងមូលដ្ឋាន នៅឡើយប៉ុស្ដិ៍ស្ទឹងមានជ័យទី២ និងទី៣ មិនទាន់ចុះបង្ក្រាប
ភ្នំពេញ ៖ លោក ស៊ូ សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងមន្រី្តប៉ុស្តិ៍ បានធ្វើការសហការជាមួយលោក កែវ រតនា ចៅសង្កាត់រងទី២ និង លោកហោ យៀវ មេភូមិទួលរកា ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងល្បែងឡូតូតាមInternet នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជាលទ្ធផលសមត្ថកិច្ចបានដកហូតសម្ភារ:មួយចំនួនដូចជា: ១-ទូរទស្សន៍ម៉ាកSHARP ចំនួន ០២គ្រឿង ២-កុំព្យូទ័រចំនួន០៣ គ្រឿង ៣-ដុំម៉ាស៊ីន ចំនួន ០២គ្រឿង គួរបញ្ចាក់ថា នៅមាន២ទីតាំង ដែលមិនទាន់បង្រ្កាប ទី១ , ក្នុងហាងកាហ្វេ ជាប់ផ្លូវបេតុង ទល់មុខផ្សារកុងតឺន័រចាស់ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងទីតាំងទី២ ;-ផ្លូវ82c ភូមិទ្រា៤ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ …
-
កងកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ចុះល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ៖ កងកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សួង សៅ មេបញ្ជាការរវព្រំដែនគោក៨១៥ បានចុះពិនិត្យល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ដើម្បីបង្ការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការពារជំងឺកូវីដ-១៩។ ឧត្តមសេនីយ៍ត្រី សួង សៅ លើកឡើងថា ដោយមានការណែនាំពីឧត្តមសេនីយ៍ទោ សិទ្ធិ ទ្បោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដោយចូលរួម ចំណែកអនុវត្តបទបញ្ជា អនុសាន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កងកម្លាំងទាំងអស់នឹងរួមគ្នាបំពេញតួនាទី ភារកិច្ចឲ្យបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ហើយក្នុងពេលបំពេញភារកិច្ច ត្រូវរក្សាអនាម័យ ពាក់ម៉ាស លាងដៃនឹងអាល់កុលជាប្រចាំ និងមិនត្រូវទៅប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុង ការសង្ស័យមានផ្ទុកវីរុសកូវីដ-១៩ ត្រូវរាយការណ៍ជាបន្ទាន់មកក្រុមការងារ និងគ្រូពេទ្យជំនាញ៕
-
ឈ្មោះ រ៉េ ន ត្រូវ គេបញ្ជាក់ថាគឺជាមន្ត្រីយោធាដែលមានអាវុធជាប់ខ្លួន និងជាមនុស្សធ្លាប់ធ្វើ សកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារបាន ២ឆ្នាំ
សូមបញ្ជាក់ផងដែរថាជុំវិញនៃអំពើឃាតកម្មបាញ់សម្លាប់នាយ រងការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញនៅខណ្ឌពោធិ៍សែនជ័យរឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នោះ ។ ឯកឧត្តម ឧត្តមសនីយ៍ ឯក ស ថេ ត អគ្គស្នងការ រងនគរបាលជាតិ និង ជាស្នងការនគរបាល រាជធានី ភ្នំពេញក៏បានប្រាប់គ្រួសារសពនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ រ៉េ ត ស៊ីណែត ហៅ ញ៉ក់ កាលពីកន្លងទៅថ្មីៗនេះនឹងប្តេជ្ញាតាមស្វែងរកចាប់ខ្លួនជាឃាតកដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឱ្យខាងតែបាន ៕ ដោយ ៖ បញ្ញា
-
ជនសង្ស័យម្នាក់ទៀតហេីយត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅចាប់ខ្លួន ដែលពាក់ព័ន្ធ ករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ
-
នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដែលក្រុមការងារទូរទស្សន៍អប្សរា ទទួលបាននៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១នេះ មានជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅមុខផ្ទះគ្មានលេខ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៦ ២០២១ ម៉ោង១៤និង៣០នាទី។
-
ឲ្យសមនឹងទង្វេី..!! ឃាតករដែលចាក់សម្លាប់នារីវ័យក្មេងជាសិស្សសាលា នៅក្រុងតាខ្មៅ ត្រូវកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត
កណ្តាល ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះ លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនឃាតករឈ្មោះ ទូច សុជាតិ ហៅ អាដំរី ហៅ អា ម៉ាប់ អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីចាក់សម្លាប់នារីអាយុ១៨ឆ្នាំ ជាសិស្សសាលា ។ ស្រាប់តែម៉ោង៧ព្រឹកថ្ងៃដដែល បងប្អូនអ្នកជិតខាងនៅជិតនោះឮសម្លេងស្រែក នាំគ្នាទៅមើលឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមក្នុងបន្ទប់ មានឃើញស្នាមចាក់ជាច្រើនកាំបិត ក៏នាំគ្នាយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។