Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រថយន្តហុីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ បាក់បង្គោលភ្លើង១ដើម

    រថយន្តហុីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ បាក់បង្គោលភ្លើង១ដើម

    ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តហុីយ៉ាន់ដាយ១គ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើង១ដើម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៥៥នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហុីយ៉ានដាយ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-4618 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានគេចពីរថយន្ត១គ្រឿង ដែលចតនៅចិញ្ចេីមផ្លូវ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកឡើងខឿនពុះចែកទ្រូងផ្លូវ រួចក៏បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម រួមជាមួយស្លាក់ប៉ាណូ១ផ្ទាំង បណ្ដាលឲ្យបាក់ដួលរាបដល់ដី។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃ ហួត និងប៊ុនធី

  • រថយន្ដ Mazda ថយក្រោយកិនកុមារីម្នាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    រថយន្ដ Mazda ថយក្រោយកិនកុមារីម្នាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    ភ្នំពេញ៖ កុមារីអាយុ ៣ឆ្នាំម្នាក់ ត្រូវរថយន្ដម៉ាក Mazda ថយក្រោយកិន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ១ និង១០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងបុរីលឹមឈាងហោចំការដូង ផ្ទះលេខ១៨ ផ្លូវលេខ២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្ដមានឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ក្បែរកន្លែងកើតហេតុ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដម៉ាក Mazda មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0831 បានបើករថយន្ដចេញពីផ្ទះ នៅក្បែរផ្ទះកន្លែងកើតហេតុលើ ហើយបានរយ៉ែថយក្រោយ ដើម្បីដាក់ឡាននៅក្បែរនោះ ស្រាប់តែកុមារីរងគ្រោះបានរត់មកបុកកង់រថយន្ដខាងមុខ ខណៈអ្នកបើកបរមើលមិនឃើញ ក៏បណ្ដាលឲ្យកិនស្លាប់តែម្ដង។…

  • បក្ខពួក២នាក់ទៀត ពាក់ព័ន្ធការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តត្បូងឃ្មុំ

    បក្ខពួក២នាក់ទៀត ពាក់ព័ន្ធការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តត្បូងឃ្មុំ

    ភ្នំពេញ៖ជនសង្ស័យ២នាក់ប្តីប្រពន្ធ បន្ថែមទៀត ពាក់ព័ន្ធការបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានកាំភ្លើងខ្លីមួយដើម និងគ្រាប់មួយចំនួនផងដែរ ។ មន្រ្តីនគរបាល បង្ហើបអោយដឹងថា បក្ខពួកប្តីប្រពន្ធទាំង២នាក់ នេះ គឺ ជាអ្នកផ្តល់មធ្យោបាយនូវម៉ូតូមួយគ្រឿង ដល់ជនដៃដល់ អ៊ា ណារ៉េន ជាមធ្យោបាយជិះគេចខ្លួន ។ ការចាប់ខ្លួននេះ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ នេះ ផងដែរ ក៏ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលធ្លាប់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាមួយជនដៃដល់ នាពេលកន្លងមក ។ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយឡែក សាកសពជនដៃដល់ អ៊ា ណារ៉េន ត្រូវបានសមត្ថកិច្ច ដឹកមកតម្កល់ទុកនៅក្នុងវត្តរង់ចាំប្រពន្ធកូន និង ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ គួររំលឹកថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នេះ ទទួលបានរបាយការណ៍បន្ថែមពីសមត្ថកិច្ច ពាក់ព័ន្ធប្រតិបត្តិការ បង្ក្រាបជនដៃល់ឈ្មោះ អ៊ា…

  • ថ្នាំញៀនជាង៤០គីឡូក្រាម រួមនឹងជន​ជាតិ​ឡាវ​២នាក់ ត្រូវបានសមត្ថិកិច្ចកម្ពុជា ធ្វើការ​បង្រាប

    ថ្នាំញៀនជាង៤០គីឡូក្រាម រួមនឹងជន​ជាតិ​ឡាវ​២នាក់ ត្រូវបានសមត្ថិកិច្ចកម្ពុជា ធ្វើការ​បង្រាប

    ជនជាតិឡាវចំនួន២នាក់ ត្រូវបានឃាត់ខ្លួនដោយមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ការិយាល័យ(ក៩)រួមសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត។ ដោយរឹបអូសថ្នាំញៀន បានមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី ១៥.ខែមករា ឆ្នំា២០២១ នៅចំណុច ក្នុងព្រៃក្បែរស្ពានទី២ ផ្លូវ ប៉ុស្តិ៍អូរស្វាយ (ហៅប៉ុស្តិ៍ទឹក) ស្ថិតភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ យោងតាមប្រភពព័ត៌មានអោយដឹងថា  កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល សហការណ៍ជាមួយសមត្ថកិច្ចរបស់មន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ មកក្នុងដីកម្ពុជា ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវចំនួន០២ នាក់ ទី១.ឈ្មោះ អៀ ថ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ទី២.ឈ្មោះ  ទន់ កែវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ អ្នកទាំង២រស់នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ ថា ពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀនឆ្លងខុសច្បាប់ខាងលើ គឺដឹកនំាដោយលោក ឧត្តមសេនីយ៍…

  • ប៉ូលិសស័ក្តិ៤ ឈ្មោះ កេត ផារ៉េន នៅក្រសួងមហាផ្ទៃ ដែលបាញ់យុវជនម្នាក់បណ្តាលឲ្យរងរបួស ជាង១ខែទៅហេីយមិនទាន់ចាប់ខ្លួនបាន

    ប៉ូលិសស័ក្តិ៤ ឈ្មោះ កេត ផារ៉េន នៅក្រសួងមហាផ្ទៃ ដែលបាញ់យុវជនម្នាក់បណ្តាលឲ្យរងរបួស ជាង១ខែទៅហេីយមិនទាន់ចាប់ខ្លួនបាន

    ភ្នំពេញ ៖ រយៈពេលជាង១ខែទៅហើយ ដែលប៉ូលិសស័ក្តិ៤ ឈ្មោះ កេត ផារ៉េន នៅក្រសួងមហាផ្ទៃ បានបាញ់២គ្រាប់ បណ្តាលឲ្យមួយគ្រាប់ត្រូវលើយុវជនម្នាក់ ចំជើងស្តាំ និង មួយគ្រាប់ទៀត ផ្លាតចំទ្វារកញ្ចក់ផ្ទះអ្នកដទៃ បែកខ្ទេចខ្ទី នៅមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ ។

  • គ្រូបង្វឹកឆ័ត្រយោង នៃកងទ័ពពិសេសឆ័ត្រ ៩១១ ម្នាក់បានស្លាប់ និងមន្ត្រីម្នាក់ទៀត របួសធ្ងន់ ខណៈលោតមកឆ័ត្រទាក់គ្នា

    គ្រូបង្វឹកឆ័ត្រយោង នៃកងទ័ពពិសេសឆ័ត្រ ៩១១ ម្នាក់បានស្លាប់ និងមន្ត្រីម្នាក់ទៀត របួសធ្ងន់ ខណៈលោតមកឆ័ត្រទាក់គ្នា

    មន្ត្រីកងទ័ពពិសេសឆត្រយោង៩១១ បានលោតឆត្រហើយបញ្ជាឆត្រខុសលក្ខណៈ បច្ចេកទេស ទាក់ វ័ន ខ្សែឆត្រ ជាមួយគ្នា បណ្ដាលឱ្យ គ្រូបង្វឹកបានស្លាប់ និងមន្ត្រី ម្នាក់ទៀត របួសធ្ងន់ កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ ប្រាប់ពីករណីនេះ ថា៖ ” លោក វរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹក លោតឆត្រយោង គឺបាន ពលីជីវិត ដោយសារតែឧប្បត្តិហេតុលោតឆ័ត្រយោង ដោយសារឆ័ត្រ ព័ន្ធគ្នា បណ្តាលឲ្យមានគ្រោះថ្នាក់ និង ម្នាក់ទៀត បាក់ជើង ” ។  មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថាៈ ជនរងគ្រោះដែលបានស្លាប់ គឺលោក វរសេនីយ៍ត្រី លឹម សាយ ជា គ្រូបង្វឹកឆត្រយោង នៃកងទ័ពពិសេសឆត្រ ៩១១ ។  ប្រភពបានបញ្ជាក់ថាៈ…

  • មនុស្ស៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៦២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦២នាក់ មាន១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ៧ករណី និងជនសង្ស័យ៤៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៥ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • មន្ត្រីពន្ធនាគារធ្វេសប្រហែសធ្វើអោយទណ្ឌិត៥នាក់ លួចរត់ចេញពីពន្ធនាគារ ខណៈម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ

    មន្ត្រីពន្ធនាគារធ្វេសប្រហែសធ្វើអោយទណ្ឌិត៥នាក់ លួចរត់ចេញពីពន្ធនាគារ ខណៈម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ

    កណ្ដាល៖ មជ្ឍដ្ឋានជាច្រើនបានកំពុងរិះគន់លោក ចាត ស៉ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ដែលដឹកនាំកូនចៅក្រោមឱវាទមិនបានល្អ ។ ជាក់ស្តែងនៅវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ទណ្ឌិតចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក ដោយការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ។ ប៉ុន្តែភ្លាមៗនោះ ម្នាក់ក្នុងចំណោមទណ្ឌិត០៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ។ ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា ៖ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ដែលកំពុងរត់គេចខ្លួននោះ ដែលទណ្ឌិតទាំងនេះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស។ ជុំវិញ ករណីនេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ចាត ស៉ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ជាច្រើនដងតែទូរសព្ឌ័មុនអាចទំនាក់ទំនងបាន។ កញ្ចក់ ទិព្វ

  • ជាងជួសជុលម៉ាស៊ីនម្នាក់ នៅក្រុមហ៊ុន សម្បត្តិមានហេង បានស្លាប់ក្នុងការដ្ឋាន ក្រោយផ្ទុះម៉ាស៊ីនទឹករថយន្តក្រឡុកស៊ីម៉ង់

    ជាងជួសជុលម៉ាស៊ីនម្នាក់ នៅក្រុមហ៊ុន សម្បត្តិមានហេង បានស្លាប់ក្នុងការដ្ឋាន  ក្រោយផ្ទុះម៉ាស៊ីនទឹករថយន្តក្រឡុកស៊ីម៉ង់
  • នគរបាលប៉ុស្ដិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    នគរបាលប៉ុស្ដិ៍ក្បាលកោះ  ឃាត់ខ្លួនជនសង្ស័យ៣នាក់  ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ :រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ០៩ និង ០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ត្រង់ចំនុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច ម៉ូតូមួយគ្រឿងហុងដា CBR125 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI.8710-ឧបករណ៍ជក់គ្រឿងញៀន ០១ កំប្លេរ ។ បច្ចុប្បន្ននេះ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ ច្បារអំពៅ កសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា