Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • នគរបាលប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

    នគរបាលប៉ុស្ដិ៍អូរបែកក្អម  ឃាត់ខ្លួនជនសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ
  • រថយន្ត toyota prius ឡេីងខឿនផ្លូវទៅបុកបង្គោលភ្លើងនិងស៊ុមថ្មបាំងដើមឈើបាក់បែកខ្ទេចខ្ទីឯរថយន្តខ្ទេចមួយកំណាត់មុខ

    រថយន្ត toyota prius ឡេីងខឿនផ្លូវទៅបុកបង្គោលភ្លើងនិងស៊ុមថ្មបាំងដើមឈើបាក់បែកខ្ទេចខ្ទីឯរថយន្តខ្ទេចមួយកំណាត់មុខ
  • បុរសជនជាតិចិនពីរនាក់ ជិះម៉ូតូបញ្ច្រាសទិសបុកម៉ូតូ១គ្រឿងចំពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

    បុរសជនជាតិចិនពីរនាក់ ជិះម៉ូតូបញ្ច្រាសទិសបុកម៉ូតូ១គ្រឿងចំពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

    ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់ មិនគោរពច្បាប់ចរាចរណ៍ជិះម៉ូតូបញ្ច្រាសទិសបុកម៉ូតូ១គ្រឿងទៀតចំពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AF-8669 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ១គ្រឿងទៀតម៉ាក PCX ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ CD-9186 ជិះគ្នាពីរនាក់ មិនគោរពច្បាប់ចរាចរណ៍ធ្វើដំណើរបញ្ច្រាសទិសគ្នា ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ចំពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់នាក់ ត្រូវបានរថយន្តសាម៉ុយដឹងយកទៅមន្ទីពេទ្យភ្លាមៗតែម្តង។ ចំណែកឯម៉ូតូទាំង២គ្រឿងវិញរងការខូចខាត់យ៉ាងដំណំដូចគ្នា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងប៊ុនធី

  • ប្រពន្ធដើម ប្តឹង ប្តី អោយជាប់ពន្ធនាគារ ទាំងប្តីកំពុងមានជំងឺធ្ងន់ធ្ងរ មានលិខិតបញ្ជាក់ពីគ្រូពេទ្យ ទោះបីបានចាកចោលផ្ទះជាង៦ឆ្នាំ មកហើយ

    ប្រពន្ធដើម ប្តឹង ប្តី អោយជាប់ពន្ធនាគារ ទាំងប្តីកំពុងមានជំងឺធ្ងន់ធ្ងរ មានលិខិតបញ្ជាក់ពីគ្រូពេទ្យ ទោះបីបានចាកចោលផ្ទះជាង៦ឆ្នាំ មកហើយ

    កណ្តាល៖ទំនងជាខឹងប្តីដែលបានចាកចោលផ្ទះជាង៦ឆ្នាំ នោះ ប្រពន្ធដើម បានប្តឹងមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អោយចាប់ខ្លួន ប្តី ដាក់ពន្ធនាគារ ទាំងប្តីកំពុងមានជំងឺធ្ងន់ធ្ងរ ដោយមានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យ ។ ករណីនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនប្តីមកកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានប្រកាសសាលក្រមផ្តន្ទាទោស ប្តី ដាក់ពន្ធនាគារ៤ខែ គិតពីថ្ងៃឃុំខ្លួន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយមិនមានការព្យួរទោស ឡើយ ។ ជនជាប់ចោទមានឈ្មោះ បាន សារ៉េត អាយុ៦២ឆ្នាំ មុខរបរគក់ជេរដី មានទីកន្លែងកំណើតភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង មានទីលំនៅបច្ចុប្បន្នភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឈ្មោះ បាន សារ៉េត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចាប់ខ្លួនដល់ផ្ទះតែម្តង នាំអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកជិតខាង ក្នុងបុរី ពិភពថ្មី ក្រុងតាខ្មៅ…

  • រដ្ឋបាលខេត្តព្រះសីហនុ ស្នើពលរដ្ឋ រស់នៅ និងប្រកប​​អាជីវកម្ម លើចំណីផ្លូវសាធារណៈ វិថី៧មករា រុះរើសំណង់ និងការ្យផ្សេង ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ

    រដ្ឋបាលខេត្តព្រះសីហនុ ស្នើពលរដ្ឋ រស់នៅ និងប្រកប​​អាជីវកម្ម លើចំណីផ្លូវសាធារណៈ វិថី៧មករា រុះរើសំណង់ និងការ្យផ្សេង ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ

    ព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតមួយ ប្រាប់ដល់ប្រជាពលរដ្ឋដែល​កំពុងរស់នៅ និងប្រកបអាជីវកម្ម នៅលើចំណីផ្លូវសាធារណៈ លើវិថី៧មករា (ផ្លូវលេខ២០០) ឆាប់រុះរើសំណង់ និងការ្យផ្សេង ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ។ នេះបើតាមលិខិត រដ្ឋបាលខេត្តព្រះសីហនុ ។ កន្លងមក រដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងចំនួន២លើករួចមកហើយ មន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្តបានចេញសេចក្តីជូនដំណឹងចំនួន១លើក ។ បច្ចុប្បន្នម្ចាស់សំណង់មួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ប៉ុន្តែអ្នកមួយចំនួនទៀតមិនទាន់អនុវត្តតាមសេចក្តីជូនដំណឹងនៅឡើយ ។ កត្តានេះធ្វើអោយមានការអូសបន្លាយ លើការដ្ឋានស្ថាបនាវិថី៧មករា និង ផ្លូវលេខ២០០ ជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ តាមមាត្រា៧១ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង មាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ប្រសិនបើ ពលរដ្ឋមានការរុះរើ តាមសេចក្តីជូនដំណឹង ដែលបានកំហិត ត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១៕

  • មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៣នាក់ មាន១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២៣ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • កម្លាំងនគរបាលឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំនារីក្មេងៗ អនីតិជន ឱ្យភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ

    កម្លាំងនគរបាលឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំនារីក្មេងៗ អនីតិជន ឱ្យភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ

    ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន ០៧នាក់ ក្នុងនោះមានអនីតិជនចំនួន០៥នាក់។ ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់ និងនារីរងគ្រោះ ក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មេខ្យល់ ឈ្មោះ ឆយ ចន្ថា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល…

  • មនុស្ស៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៣៨នាក់ មាន៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ៨ករណី និងជនសង្ស័យ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៤ករណី។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៣នាក់ មាន១៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ៣៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៤ករណី។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • មនុស្ស៦០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៦០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៦០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦០នាក់ មាន១៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៦ករណី និងជនសង្ស័យ៤៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២៣ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕