Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • នគរបាលប៉ុស្ដិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

    នគរបាលប៉ុស្ដិ៍វាលស្បូវ  ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់  ពាក់ព័ន្ធ ករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដែលក្រុមការងារទូរទស្សន៍អប្សរា ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ មានជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលស្បូវ បង្ក្រាបបាន ០២ ករណី រួមមាន ៖ ១- ជនសង្ស័យឈ្មោះ សុង សំអិល ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។វត្ថុតាងដកហូត៖ ក្រាមពណ៌សរថ្លា ០២កញ្ចប់ថង់តូច ទូរស័ព្ទចំនួន ០២ គ្រឿង ៖.ម៉ាក ណូគា (ចាស់ ) ពណ៍ ខ្មៅ ០១ គ្រឿង.ម៉ាក វីវូ (ចាស់) ពណ៍ ខៀវ ០១ គ្រឿង ម៉ូតូ ០១…

  • ជនសង្ស័យម្នាក់ពាក់ព័ន្ធលួចទ្រព្យសម្បត្តិនៅក្នុងសាឡង់ ត្រូវនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន

    ជនសង្ស័យម្នាក់ពាក់ព័ន្ធលួចទ្រព្យសម្បត្តិនៅក្នុងសាឡង់  ត្រូវនគរបាលខណ្ឌច្បារអំពៅ  ឃាត់ខ្លួន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ មានជនសង្ស័យម្នាក់ត្រូវកម្លាំងជំនាញធ្វេីការឃាត់ខ្លួន ពាក់ព័ន្ធ ករណី លួចទ្រព្យសម្បត្តិ នៅក្នុងសាឡង់ចកនៅច្រាំងទន្លេ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨-០១-២០២១ ម៉ោង១៦និង៣០នាទី។

  • គ្រឿងញៀន ប្រមាណជាង៤០0គីឡូ ត្រូវបាន​ក្រុមកំលាំងល្បាតប្រទះឃើញនៅក្បែរកោះប៉ូឡូវ៉ៃ ក្នុងក្រុងកោះ រ៉ុង ខេត្តព្រះសីហនុ

    គ្រឿងញៀន ប្រមាណជាង៤០0គីឡូ ត្រូវបាន​ក្រុមកំលាំងល្បាតប្រទះឃើញនៅក្បែរកោះប៉ូឡូវ៉ៃ  ក្នុងក្រុងកោះ  រ៉ុង ខេត្តព្រះសីហនុ

    គ្រឿងញៀនចំនួន៤៦៥ដុំ/កញ្ចប់ ដែលមានទំងន់ប្រមាណជាង៤០0គីឡូ ត្រូវបានក្រុមកំលាំងល្បាតប្រទះឃើញនៅក្បែរកោះប៉ូឡូវ៉ៃ ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ  កាលពីថ្ងៃទី០ ៦ ខែកុម្ភៈ ឆ្នាំ២០២១ហើយត្រូវបាននាំមកដល់ទីបញ្ជាការជួរមុខគណកម្មាធិការសន្តិសុខលំហសមុទ្រ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ សូមបបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការតាមជំនាញ ដោយមានការដឹកនាំសម្របសម្រួលពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងខេត្តព្រះសីហនុ ។លោក ព្រះរាជអាជ្ញារង បញ្ជាក់ថា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕ដោយ៖ ខៀវ សាវ៉ុន

  • យុវជនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត toyota prius បុកទម្លុះរនាំងដែកបាំងចែកទ្រូងផ្លូវរួចបន្តទៅបុកខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច

    យុវជនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត toyota prius បុកទម្លុះរនាំងដែកបាំងចែកទ្រូងផ្លូវរួចបន្តទៅបុកខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច

    ភ្នំពេញ: យុវជនម្នាក់ទើបនឹងចេញពីកម្មវិធីជួបជុំជាមួយមិត្តភ័ក្កិបើករថយន្ត toyota prius មួយគ្រឿងបុករនាំងដែកបាំងចែកទ្រូងផ្លូវបណ្ដាលឲ្យរលំអស់ ១ផ្ទាំងរួចបន្តទៅបុកខឿនមាត់លូឆ្លងទៅគងខឿនម្ខាងទៀតទៅមុខលែងរួច ឯរថយន្តខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ០៦ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

  • ឆ្លងចរន្តអគ្គិសនីឆេះ ឃ្លាំងស្តុកកាវមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតឃ្លាំង និងសម្ភារៈអស់ទាំងស្រុង នៅខណ្ឌកំបូល

    ឆ្លងចរន្តអគ្គិសនីឆេះ ឃ្លាំងស្តុកកាវមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតឃ្លាំង និងសម្ភារៈអស់ទាំងស្រុង នៅខណ្ឌកំបូល

    ភ្នំពេញ៖ មានករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនីឆាបឆេះ ឃ្លាំងស្តុកកាវមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅខណ្ឌកំបូល បណ្តាលឲ្យខូចខាតឃ្លាំង និងសម្ភារៈអស់ទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវលំ ក្នុងភូមិត្រាចតាបាញ់ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំ បូល រាជធានីភ្នំពេញ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ឃ្លាំងមានឈ្មោះ ចាន់ សុជាតិ រស់នៅភូមិស្រែក្នុង សង្កាត់កន្ទោក បានជួលឃ្លាំងនេះទៅឱ្យឈ្មោះ ចាវ ឃិលិ ភេទស្រី ជនជាតិចិន ស្នាក់នៅភ្នំពេញ និងប្តីឈ្មោះ អៅ អួន។ សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង បង្កជាអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតឃ្លាំងស្តុកទំហំ ១៦ម៉ែត្រ គុណ ២៥ម៉ែត្រ និងសម្ភារៈឆេះខូចខាតអស់ទាំងស្រុង ហើយផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះរងការខូចខាតឆេះហោជាងមួយចំហៀងផងដែរ និងមិនមានអ្នករងគ្រោះថ្នាក់នោះទេ។ ក្នុងប្រតិបត្ដិការនេះ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ ២៥គ្រឿង ក្នុងនោះរថយន្ដពន្លត់អគ្គិភ័យរបស់រដ្ឋបាលខណ្ឌកំបូលចំនួន ០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យរបស់បុរីសង្ឃឹមថ្មីចំនួន ០២គ្រឿង, រថយន្ដពន្លត់អគ្គិភ័យរបស់អង្គភាព ៩១១…

  • សង្ស័យឆ្លងចរន្តអគ្គិសនីទុស្សេខែ្សភ្លើង បណ្តាលឲ្យឆាបឆេះគ្រឿងបន្លាស់រថយន្តមួយកន្លែង នៅខណ្ឌសែនសុខ

    សង្ស័យឆ្លងចរន្តអគ្គិសនីទុស្សេខែ្សភ្លើង បណ្តាលឲ្យឆាបឆេះគ្រឿងបន្លាស់រថយន្តមួយកន្លែង នៅខណ្ឌសែនសុខ

    ភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនីទុស្សេខែ្សភ្លើង បណ្ដាលឲ្យឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តសម្រាប់លក់តាមអនឡាញមួយកន្លែងយ៉ាងសន្ធោសន្ធៅ ខណៈដែលម្ចាស់ចាក់សោពីខាងក្នុងហើយមាននារី២នាក់ ប្រចាំការនៅក្នុងនោះ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តខាងលើ ហើយក៏ទៅគោះទ្វារហៅនារីពីរនាក់ដែលនៅខាងក្នុង។ ពេលបើកទ្វារចេញមកក្រៅស្រាប់តែឃើញមានរងរបួសដៃនារីម្នាក់ ទើបប្រជាពលរដ្ឋបាននាំគ្នាជួយបាញ់ទឹកពន្លត់ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះ។ ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកជួយធ្វើអន្តរាគមន៍ចំនួន៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបអគ្គិភ័យរលត់ទៅវិញបានទាំងស្រុង នៅវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃខែឆ្នាំដដែល។ អគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យឆាបឆេះដល់ផ្ទះរបស់អ្នកជិតខាងនោះទេ។ ក្រោយបញ្ចប់ការបាញ់ទឹកពន្លត់រលត់អស់ទាំងស្រុងហើយ តាមការពិនិត្យជាក់ស្ដែងឃ្លាំងទំហំប្រមាណ៥ម៉ែត្រគុណនឹង៧ម៉ែត្រ រងការខូចខាតប្រមាណ៣០% ចំណែកគ្រឿងបន្លាស់រថយន្ត ភេសជ្ជៈ ប្រហែល១០០កេស ដែលម្ចាស់ឃ្លាំងទិញទុកតិចអៀឲ្យម៉ូយ និងម៉ូតូ zoomer ១គ្រឿងឆេះខ្ទេចគ្មានសល់។ ដោយឡែកអីវ៉ាន់និងគ្រឿងបន្លាស់ផ្សេងទៀតនៅក្នុងផ្ទះមិនបានរងការខូចខាតនោះទេ៕ ដោយ/ ឆៃហួត និងប៊ុនធី

  • នគរបាលប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    នគរបាលប៉ុស្ដិ៍ឃ្មួញ  ឃាត់ខ្លួនជនសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    ភ្នំពេញ ៖ កម្លាំងជំនាញប៉ុស្តិ៍នគរបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០១ និង១០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ ករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

  • រត់ម៉ូតូឌុបមិនកាកកប ជួញដូរគ្រឿងញៀនបន្ថែមជាប់ខ្នោះសមត្ថកិច្ច

    រត់ម៉ូតូឌុបមិនកាកកប  ជួញដូរគ្រឿងញៀនបន្ថែមជាប់ខ្នោះសមត្ថកិច្ច

    ភ្នំពេញ ៖ បេីយោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ កាលពីម្សិលមិញ ពាក់ព័ន្ធ ករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១០១៩ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

  • នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូជិះមិនប្រគល់ឲ្យម្ចាស់វិញ)

    នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី  ឃាត់ខ្លួនជនសង្ស័យម្នាក់  ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូជិះមិនប្រគល់ឲ្យម្ចាស់វិញ)
  • ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចកាបូបប្រាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងធ្នង់ ឃាត់ខ្លួន

    ស្ត្រីសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីលួចកាបូបប្រាក់  ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងធ្នង់  ឃាត់ខ្លួន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ថា កាលពីម្សិលមិញ កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចកាបូបប្រាក់ នៅចំណុចក្នុងផ្សារឈូកមាស ផ្លូវបេតុង ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។