Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ផ្តើមចេញពីភាពមានអំណាច និងស្រវឹងផង​នោះ ប៉េអឹមខេត្តសៀមរាបម្នាក់ បានវ៉ៃអ្នក​សារព័ត៌មាន បែកមាត់ និង ដកកាំភ្លើង​បាញ់​ទៅលើ អ្នកសារព័ត៌មានថែមទៀត

    ផ្តើមចេញពីភាពមានអំណាច និងស្រវឹងផង​នោះ ប៉េអឹមខេត្តសៀមរាបម្នាក់ បានវ៉ៃអ្នក​សារព័ត៌មាន បែកមាត់ និង ដកកាំភ្លើង​បាញ់​ទៅលើ អ្នកសារព័ត៌មានថែមទៀត

     កាលពីវេលាម៉ោង ២១ និង ០០ នាទី ត្រូវនិងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីហឹង្សាដោយចេតនា រវាងប៉េអឹមខេត្ត ម្នាក់ឈ្មោះ ផល អាយុ៥០ឆ្នាំ និង លោក តាំង ហូរ មុខរបរជាអ្នកសារព័ត៌មាន។ ហេតុការណ៍ផ្ទុះអាវុធ និងប្រើហឹង្សានេះ កើតឡើងនៅក្នុងហាងផឹកស៊ីយីហោ ៩៩៩៩ ស្ថិត ក្នុងភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ។ តាមសេចក្តីរាយការណ៍ថា ក្នុងហេតុការណ៍ហឹង្សាដោយចេតនា ក្នុងហាងផឹកស៊ីយីហោ៩៩៩៩នេះ លោក តាំង ហូរ ជាអ្នកសារព័ត៌មាន ត្រូវបានលោក ផល មុខងារកងរាជអាវុធហត្ថ ដាល់មួយដៃបែកមាត់ ពេលនោះបានឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកលោក ផល បានដកកាំភ្លើងខ្លីម៉ាក៥៤បាញ់ ចំនួន ១គ្រាប់សំដៅលោក តាំង ហូរ ។ តែសំណាងល្អលោក តាំង ហូរ បានរត់គេចខ្លួនទាន់ពេលវេលា មិនបណ្តាលឲ្យរងរបួសដោយសារគ្រាប់កាំភ្លើងឡើយ។ លុះព្រឹកថ្ងៃទី០៥…

  • កងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់

    កងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់

    ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួចដែកប្រជាពលរដ្ឋ ត្រូវបានកងអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួនបានម្នាក់ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៤៥នាទីល្ងាច ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅជិតវត្តពោធិញាណ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ម៉ៅ យុង អាយុ ១៦ឆ្នាំ មុខរបបរើងអេតចាយ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមនុពេលកើតហេតុ គេឃើញជនសង្ស័យ៣នាក់ បានដើរចូលក្នុងរបងផ្ទះ ហើយបានធ្វើសកម្មភាពលួចដែករបស់ប្រជាពលរដ្ឋក៏បានស្រែកថាចោរៗឮដូចច្នោះ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ រួចសមត្ថកិច្ចក៏ប្រគល់ជនសង្ស័យឱ្យកងអាវុធហត្ថខណ្ឌមានជ័យភ្លាមៗតែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃុំខ្លួននៅទីស្នាក់ការកងអាវុធហត្ថខណ្ឌមានជ័យ ជាបណ្ដោះអាសន្នរងចាំកសាងសំណុំរឿងបញ្ជូនទៅកងអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ/ ឆៃហួត និងប៊ុនធី

  • មនុស្ស៥៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៤នាក់ មាន១៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ៤ករណី និងជនសង្ស័យ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥៣នាក់ មាន២៤នាក់ ត្រូវបានឃាត់ ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៣ករណី និងជនសង្ស័យ២៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៤ករណី ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

  • ស្នងការនគរបាលរាជធានីភ្នំពេញ ជម្រុញ​ឱ្យកម្លាំង នគរបាលរាជធានីភ្នំពេញ ត្រូវ​ពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់នៅ​រដូវបុណ្យ ចូល ឆ្នាំ ប្រពៃណី​ជន​ចិន-​វៀតណាម ធានាឱ្យបាន សុខសុវត្ថិភាព​គ្រប់​គ្រាន់ជូនប្រជាពលរដ្ឋ

    ស្នងការនគរបាលរាជធានីភ្នំពេញ ជម្រុញ​ឱ្យកម្លាំង នគរបាលរាជធានីភ្នំពេញ ត្រូវ​ពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់នៅ​រដូវបុណ្យ ចូល ឆ្នាំ ប្រពៃណី​ជន​ចិន-​វៀតណាម ធានាឱ្យបាន សុខសុវត្ថិភាព​គ្រប់​គ្រាន់ជូនប្រជាពលរដ្ឋ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​បានលើកឡើងជម្រុញកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវពង្រឹងសន្តិសុខ ការពារថែរក្សា​សណ្តាប់ធ្នាប់​នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម នៅពេលខាងមុខនេះដោយធានាឱ្យបានសុខសុវត្ថិភាព​គ្រប់គ្រាន់ទាំងអាយុជីវិតនិងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយរីករាយ។ក្នុងនោះអនុវត្តវិធានការស្រាវជ្រាវបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងត្រៀមអន្តរាគមន៍ទៅលើបបញ្ហាអគ្គីភ័យដែលនឹងកើតឡើងដោយប្រការណាមួយនោះ។           ការថ្លែងជម្រុញកម្លាំងនគរបាលរាជធានីភ្នំពេញបង្កើនការពារពង្រឹងសន្តិសុខពីសំណាក់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅក្នុងពីធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញចំនួន២១៧​រូបដែលរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១  ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ដែលជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិក។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ផងដែរ។           នៅក្នុងពិធីនេះផងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានដាក់បទបញ្ជាចាត់វិធានការទប់ស្កាត់ចំពោះក្មេងទំនើង ដែលដុតប៉ាវរឺជិះម៉ូតូបង្កសម្លេងលើសកម្រិតរំខានដល់ប្រជាពលរដ្ឋនិងបង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ដោយការអនុវត្តចំពោះក្មេងទំនើងត្រូវធ្វើឱ្យបានម៉ឺងម៉ាត់អនុវត្តឱ្យបានត្រឹម្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកមិនត្រូវយោគយល់ក្មេងទំនើងបង្កទាំងនោះជាកូនអ្នកមាន អ្នកតូច រឺអ្នកធំណានោះឡើយ។           សូមបញ្ជាក់ថាមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិសរុប២១៧រូប ។ក្នុងនោះប្រកាសមុខតំណែង៨៦រូបនិងតំឡើងឋានន្តរសក្តិ១៣១រូប។ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចលោកស្នងការរង០៥រូប,ថ្នាក់នាយរងការិយាល័យជំនាញ២៦រូប,ថ្នាក់អធិការរង៣១រូប,ថ្នាក់នាយផ្នែកការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌចំនួន១៨រូបនិងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល០៥រូបនិងបានប្រកាសតំឡើងឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក០៥រូប,ថ្នាក់វរសេនីយ៍ទោ៤៨រូបនិងថ្នាក់វរសេនីយ៍ត្រី៧៧រូប៕វិច្ឆការ

  • បុរសជាកម្មករម្នាក់ កំពុងធ្វើការដួលថ្មម៉ាបសង្កត់រហូតដល់ស្លាប់ ក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង

    បុរសជាកម្មករម្នាក់ កំពុងធ្វើការដួលថ្មម៉ាបសង្កត់រហូតដល់ស្លាប់ ក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង

    ភ្នំពេញ៖ បុរសជាកម្មករម្នាក់ បម្រើការក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង ត្រូវថ្មម៉ាបដួលសង្កត់ពីលើរហូតដល់ស្លាប់ ខណៈពេលកំពុងតែធ្វើការ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឹម បូណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ។ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើការ ដោយបានលីថ្មម៉ាបមួយផ្ទាំងធំ ហើយមិនដឹងមូលហេតុអ្វី ស្រាប់តែដួល បណ្តាលឱ្យថ្មម៉ាបនោះសង្កត់ពីលើចំក្បាលស្លាប់មួយរំពេចនៅកន្លែងកើតហេតុភ្លាមៗតែម្តង។ ជនរងគ្រោះមានប្រពន្ធ និងកូនតូចៗចំនួនពីរនាក់ រស់នៅជាមួយគ្នាក្នុងបន្ទុកគ្រួសារ។ ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យ និងធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តពោធិ៍សាត់៕ ដោយ/ ឆៃហួត និងប៊ុនធី

  • ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    ភ្ន៉ពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីព្រឹកកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ នៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានបន្តថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ តុង សុខ កាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងបាញ់ថ្នាំរថយន្ត។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ និងកាំបិតចុងស្រួចចំនួន១។ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយប៊ុនធី

  • លួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី បានសម្រេច តែគេចមិនរួចពីខ្នោះសមត្ថកិច្ច

    លួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី បានសម្រេច  តែគេចមិនរួចពីខ្នោះសមត្ថកិច្ច

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១៥ និង២៧នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ ពាក់ព័ន្ធ ករណីលួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី នៅចំណុចក្នុងសាលារៀនអន្តរជាតិចុងអ៊ីង ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

  • ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណី លួចគ្រឿងបន្លាស់រថយន្ត ត្រូវជាប់ខ្នោះសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងធ្នង់

    ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណី លួចគ្រឿងបន្លាស់រថយន្ត  ត្រូវជាប់ខ្នោះសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងធ្នង់

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ ករណីលួចគ្រឿងបន្លាស់ឡាន នៅចំណុចក្នុងឡានតាកូម៉ាឈប់តាមផ្លូវបេតុង ភូមិក្រាំងអង្ក្រង់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខកាលពីថ្ងៃទី២៦-០១-២០២១ បង្កដោយជនសង្ស័យ០៣នាក់រួមមាន ៖ទី១-ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន), ២-ឈ្មោះ ហ៊ន វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ( មានសារធាតុញៀន) , ៣-ឈ្មោះ សុ ជាតិ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី…

  • ជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃមិនបានសម្រេច ត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាងឃាត់ខ្លួន

    ជនសង្ស័យម្នាក់  ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃមិនបានសម្រេច  ត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាងឃាត់ខ្លួន