Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • បេីករថយន្តលឿនមិនប្រយ័ត្នជ្រុលបុករថយន្ត FUSO ពីក្រោយពេញទំហឹងខូចខាតយ៉ាងដំណំ និងរបួស៤នាក់

    បេីករថយន្តលឿនមិនប្រយ័ត្នជ្រុលបុករថយន្ត FUSO ពីក្រោយពេញទំហឹងខូចខាតយ៉ាងដំណំ និងរបួស៤នាក់

    ភ្នំពេញ ៖ រថយន្តស្ទារិចមួយគ្រឿងធ្វេីដំណេីរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តម៉ាកFUSOប្រភេទសណ្ដោងទូកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅស្ទុបថៃហ្គ័រ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

  • បុរសម្នាក់ផឹកស្រាបៀរអស់៣កំប៉ុង បែកគំនិតលោតពីលើផ្ទះជាន់ទី៤ បណ្តាលឲ្យរងរបួសធ្ងន់

    បុរសម្នាក់ផឹកស្រាបៀរអស់៣កំប៉ុង បែកគំនិតលោតពីលើផ្ទះជាន់ទី៤ បណ្តាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ៖ បុរសម្នាក់ក្រោយពីផឹកស្រាបៀរអស់៣កំប៉ុងដែលអ្នកជិតខាងអោយ ស្រាប់តែទៅលោតពីលើផ្ទះជាន់ទី៤ ប៉ុនប៉ងសម្លាប់ខ្លួនតែមិនស្លាប់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៤ និង១០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំណេញ។ បុរសដែលលោតពីលើផ្ទះ មានឈ្មោះ គង់ សាវរ៉ាត់ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជាន់ទី៤ កន្លែងកើតហេតុខាងលើ។ យោងតាមការស្រាយបំភ្លឺពីស្រ្តីចំណាស់ម្នាក់ ដែលជាសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គង់ សាវរ៉ាត់ ជនរងគ្រោះខាងលើត្រូវបានអ្នកជិតខាងអោយស្រាបៀរចំនួន៣កំប៉ុង ហើយ គង់ សាវរ៉ាត់ បានយកទៅខាងលើផ្ទះនៅជាន់ទី៤ ផឹកម្នាក់ឯងអស់៣កំប៉ុង ហើយមិនដឹងមានមូលហេតុអ្វី ស្រាប់តែលោតពីលើផ្ទះចុះមកក្រោមតែម្តង បណ្តាលឲ្យរងបួសធ្ងន់បាក់ដៃខាងស្តាំ សន្លប់ស្តូកស្តឹង ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ។ ប្រភពដដែល បានបញ្ជាក់ថា គង់ សាវរ៉ាត់ ពីមុនធ្លាប់ប្រើប្រាស់គ្រឿងញៀន មានប្រពន្ធនិងកូន៥នាក់ (នៅក្នុងផ្ទៃម្នាក់)។ បច្ចុប្បន្ននេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកឯមូលហេតុនៃការលោតប៉ុនប៉ង់សម្លាប់ខ្លួននេះ នៅមិនទាន់មាននរណាម្នាក់បញ្ជាក់ពីមូលហេតុនៅឡើយទេ៕ ដោយ/ ឆៃហួត

  • សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងអំពើបាញ់សម្លាប់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

    សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងអំពើបាញ់សម្លាប់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

    សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ៥នាក់ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់សម្លាប់គ្នាដោយសារតែ ជម្លោះរឿងចរាចរណ៍។ សូមបញ្ជាក់ថាជម្លោះដោយសារការស្ទះចរាចរណ៍ នៅចំណុចមុខហាង លក់ទូរសព្ទ័ មួយ ឈ្មោះពន្លកថ្មី ក្នុងបុរីប៊ុនហួរ នៃភូមិព្រៃព្រីងខាងត្បូង១, សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ វេលាយប់ម៉ោង ជាង៧ ថ្ងៃទី១១កុម្ភៈ បានបង្កឲ្យមានជាអំពើហិង្សាវាយតប់គ្នានិងនាំឲ្យមានជាអំពើបាញ់ប្រហារបង្ហូរឈាម។ មនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសកំពុងទទួលការជួយសង្គ្រោះអាយុជីវិត។

  • រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំប្រលះជាមួយរថយន្តស៊េរីទំនើប MG ត្រង់ចំណុចផ្លូវបែកជាបួនក្រឡាប់ផ្ងាជើងម្ខាង

    រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំប្រលះជាមួយរថយន្តស៊េរីទំនើប MG ត្រង់ចំណុចផ្លូវបែកជាបួនក្រឡាប់ផ្ងាជើងម្ខាង
  • ជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ ដកកាំភ្លើងបាញ់ប្រហារ ស្លាប់មនុស្ស៣នាក់ ខ្មាន់កាំភ្លើង និងបក្ខពួកនាំគ្នាគេចខ្លួនបាត់

    ជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ ដកកាំភ្លើងបាញ់ប្រហារ ស្លាប់មនុស្ស៣នាក់ ខ្មាន់កាំភ្លើង និងបក្ខពួកនាំគ្នាគេចខ្លួនបាត់

    ភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ មានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿង ខណៈបើកឈប់ចតមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ រួចអ្នករត់ម៉ូតូកង់បីបានហៅបក្ខពួកមកបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បុរស៣នាក់ជាបន្តបន្ទាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោ «ពន្លក ថ្មី» តាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • មនុស្ស៥៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥៤នាក់ មាន ២៣នាក់ ត្រូវបានឃាត់ ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៦ករណី និងជនសង្ស័យ៣១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៣ករណី ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • មនុស្ស៤៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៤៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៤៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៤៤នាក់ មាន ៣១នាក់ ត្រូវបានឃាត់ ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៦ករណី និងជនសង្ស័យ១៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ០៦ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញ

    ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញ

    យោងតាមមន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា កម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។គោលដៅទី១ នៅថ្ងៃទី៥កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៦ និង១៥នាទីល្ងាច នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គោលដៅទី២ នៅថ្ងៃទី៥កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៧ និង១០នាទីល្ងាច នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ។គោលដៅទី៣ នៅថ្ងៃទី៦ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ជនសង្ស័យ ចំនួន៣នាក់ ទី១ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ។ទី២ ឈ្មោះ MATTEW…

  • រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង

    រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង

    ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ប្រើវិធានការក្ដៅ ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែត) មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុ តាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំទៀត។ អនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២១។ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅក្នុងទំហំនៃប្រតិបត្តិការឡោមព័ទ្ធបន្តបង្ក្រាបទី តាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ ធសកម្មភាពមួយចំនួនធំនេះ គឺបានធ្វើឡើង ក្រោយបញ្ចប់ការស្រាវជ្រាវកន្លងមកតាមសេចក្ដីរាយការពីសំណាក់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់បទល្មើសចោរកម្មនានា ដូចជា អំពើលួច ឆក់ ប្លន់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសង (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែត) ក្រៅពីឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ស្រី០៥នាក់) គឺដកហូតវត្ថុតាងមានដូចជា៖ ម៉ូនីទ័រចំនួន ២០គ្រឿង, CPUចំនួន ១៤គ្រឿង, ថវិកាចំនួន ១,០៤៤ដុល្លា និង ៥,៥៣៥,០០០រៀល , តុឈេីមូល…

  • ជនជាតិចិន២នាក់ជាមួយថ្នាំញៀនជិត១០គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅរាជធានៅភ្នំពេញ

    ជនជាតិចិន២នាក់ជាមួយថ្នាំញៀនជិត១០គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅរាជធានៅភ្នំពេញ

    ទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងនៅថ្ងៃ៨កុម្ភៈឆ្នាំ២០២១ បានផ្សាយថាកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនជាតិ ចិន២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ។ ការបង្ក្រាបនោះបានធ្វើឡើនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២១ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) មានការសម្របសម្រួលពី លោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត បឹងស្នោ នៅតាមលើផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចឈានទៅឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថែមទៀត។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ គឺទី១ ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជាមេក្លោង ធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត និងម្នាក់ទៀត ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ ២៦ឆ្នាំ ។…