Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រថយន្តPrius ថ្មីស្រឡាងមួយគ្រឿងមិនទាន់មានស្លាកលេខ បោះពួយទៅបុកក្បាលពុះចែកទ្រូងផ្លូវដាច់កង់ម្ខាង

    រថយន្តPrius ថ្មីស្រឡាងមួយគ្រឿងមិនទាន់មានស្លាកលេខ បោះពួយទៅបុកក្បាលពុះចែកទ្រូងផ្លូវដាច់កង់ម្ខាង

    ភ្នំពេញ ៖ រថយន្តម៉ាកtoyota prius មួយគ្រឿង ពណ៌ក្រហមឡេីងថ្មីស្រឡាងមិនទាន់មានស្លាកលេខ បោះពួយទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តដាច់កង់ម្ខាងចេញពីតួរ ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចស្តុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

  • បុរសម្នាក់ធ្វើអត្តឃាតដោយខ្លួនឯង ក្នុងផ្ទះ​សំណាក់មួយកន្លែងនៅខេត្តស្ទឹងត្រែង

    បុរសម្នាក់ធ្វើអត្តឃាតដោយខ្លួនឯង ក្នុងផ្ទះ​សំណាក់មួយកន្លែងនៅខេត្តស្ទឹងត្រែង

    ខេត្តស្ទឹងត្រែង÷  បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅក្នុងផ្ទះសំណាក់មួយកន្លែង យីហោឡាក់គីស្តារ នៅកណ្តាលក្រុងស្ទឹងត្រែង ដោយយកខ្សែមកចងករ ទៅនិងជំរឹងទ្វារបង្អួចក្នុងបន្ទប់ផ្ទះសំណាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២១ ។ យោងតាមឯកសារសមត្ថកិច្ចពីខេត្តរតនៈគិរី បានបង្ហាញឲ្យដឹងថា  ជនរងគ្រោះ ដែលបានធ្វើអត្តឃាតខ្លួនឯងខាងលើនេះ មានឈ្មោះ មៀង សឹម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិ លុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនៈគិរី ។ បើតាមឯកសាររបស់សមត្ថកិច្ចដដែល ក៏បានឲ្យដឹងដែរថា  ជនរងគ្រោះ បានរត់គេចខ្លួនពីខេត្តរតនៈគិរី ខណៈដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនដោយមានដីការបង្គាប់ចេញពីលោក សួស ឡា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តរតនៈគិរី ។ ហើយជនរងគ្រោះ ត្រូវបានតុលាការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ ពីបទឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនៈគិរី កាលពីថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៤ ។   បទល្មើសដែលមានចែង តាមបញ្ញត្តិមាត្រា២០០…

  • មនុស្ស៥៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានជនសង្ស័យ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥៥នាក់នោះ មាន ២៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ២០ករណី និងជនសង្ស័យ២៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១០ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • មេខ្យល់ ដែលនាំមនុស្ស៣នាក់ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ត្រូវបានឃុំខ្លួន

    មេខ្យល់ ដែលនាំមនុស្ស៣នាក់ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ត្រូវបានឃុំខ្លួន

    ឧត្តរមានជ័យ៖ បុរសម្នាក់ ដែលពាក់ព័ន្ធនឹងករណីនាំស្ត្រី៣នាក់ លួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចក្រោយកាស៊ីណូ លឹម ហេង ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលពីវេលាម៉ោង៧៖៣០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ខណៈរូបគេនាំស្រ្តី៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ លោក តូច សុភក្តី ព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ បញ្ជាក់ថា បុរសជាមេខ្យល់ខាងលើមានឈ្មោះ រ៉េត ម៉េងឈូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ដែលត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» ដែលអាចប្រឈមនឹងការដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។ ជនត្រូវចោទខាងលើ បាននាំស្ត្រី៣នាក់បងប្អូន រួមមានទី១៖ ឈ្មោះ ខូយ ស៊ីវហេង ភេទស្រី អាយុ២៨ឆ្នាំ , ទី២៖ ឈ្មោះ ខូយ វិច្ឆិកា ភេទស្រី អាយុ ៣២ឆ្នាំ (ជាបងស្រីបង្កើតរបស់ឈ្មោះ ខូយ ស៊ីវហេង) និងទី៣៖ ឈ្មោះ…

  • ទណ្ឌិត១០០នាក់នៅខេត្តពន្ធនាគារខេត្តកណ្តាលផ្ទេរទៅភ្នំក្រវ៉ាញនិងត្រពាំងផ្លុងងដើម្បីទទួលបានចំណេះដឹង

    ទណ្ឌិត១០០នាក់នៅខេត្តពន្ធនាគារខេត្តកណ្តាលផ្ទេរទៅភ្នំក្រវ៉ាញនិងត្រពាំងផ្លុងងដើម្បីទទួលបានចំណេះដឹង

    កណ្តាល៖ ទណ្ឌិតចំនូន១០០នាក់ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាលទៅកាន់មណ្ឌលកែប្រែទី៣ត្រពាំងផ្លុងខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២០ ខែកុម្ភះឆ្នាំ២០២១នេះ ដើម្បីមានឱកាសធ្វើការបណ្តុះបណ្តាលវិជ្ជាជីវះនិងស្តារនិតិសម្បទារ។ ការបញ្ជូនទណ្ឌិតនេះជាលើកទី២ដែលកាលពីលើកទី១ធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២១ ពន្ធនាគារខេត្តកណ្តាលបានបញ្ជូនទណ្ឌិតចំនួន១០០នាក់ផងដែរទៅកាន់មណ្ឌលកែប្រែភ្នំក្រវ៉ាញ ខេត្តពោធិសាត់។ ឧត្តមអគានុរក្សថ្នាក់លេខ២លោក ចាត សុីនាងប្រធានពន្ធនាគាខេត្តកណ្តាល បានប្រាប់អោយដឹងថាការបញ្ជូនទណ្ឌិតចេញពីពន្ធនាគារខេត្តកណ្តាលទាំងពីលើកទៅកាន់មណ្ឌលកែប្រែភ្នំក្រវ៉ាញ និងត្រពាំងផ្លុងនេះដោយសារនៅពន្ធនាគារខេត្តកណ្តាលមានទីតាំងតូចចង្អៀតពិសេសចង់អោយជនមានទោសទាំងនោះមានឧកាសធ្វើការបណ្តុះបណ្តាលវិជ្ជាជិវះ និងស្តារនិតិសម្បទារឡើងវិញ ។ម្យ៉ាងទៀតពន្ធនាគារខេត្តកណ្តាលមិនមែនជាមណ្ឌលកែប្រែនិតិសម្បទារផង។ លោកវរសេនីយឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងដែរថា ទណ្ឌិតចំនួន១០០នាក់បញ្ជូនទៅកាន់មណ្ឌលកែប្រែត្រពាំងផ្លុងនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបចំកំលាំងនិងមធ្យោបាយការពារសុវត្តិភាព និងដឹកជញ្ជូនទណ្ឌិតចាប់ពីចំណុចមុខពន្ធនាគារខេត្តនិងតាមដងផ្លូវផងដែរ ។កងកម្លាំងត្រូវការពារសុវត្តិភាពជូនទណ្ឌិតមានកងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងការពាររបស់ពន្ធនាគារខេត្តកណ្តាលដឹកនាំដោយឧត្តមអគារនុរក្សថ្នាក់លេខ២លោក មាន ថាវរិន ប្រធាននាយកដ្ឋានសន្តិសុខនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនកណ្តាលយុត្តិធម៏នៃស្នងការដ្ខាននគរបាលខេត្តកណ្តាល។ ឆ ដា

  • មនុស្ស១០៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស១០៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ១០៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង១០៤នាក់ មាន ៤៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៧ករណី និងជនសង្ស័យ៥៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២៩ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យ​កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការ នៅគោលដៅនានាតាមបណ្តោយ ព្រំដែន​កម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រខេត្ត

    អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យ​កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការ នៅគោលដៅនានាតាមបណ្តោយ ព្រំដែន​កម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រខេត្ត

    ក្នុងឱកាសចុះពិនិត្យមើលកងកម្លាំងចម្រុះដែលកំពុងឈរជើងប្រចាំការ តាមគោលដៅនានាតាមបណ្តោយ ព្រំដែនកម្ពុជា- ថៃ នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញអោយសមត្ថកិច្ចចម្រុះ ត្រូវបន្តពង្រឹងវិធានការឱ្យបានតឹងរ៉ឹងចំពោះពលករចំណាកស្រុក ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ ពីក្រៅប្រទេស ខណៈដែលប្រទេសថៃកំពុងតែផ្ទុះការចម្លងជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍។ ឯកឧត្តម អ៊ុ រាត្រី គូសបញ្ជាក់ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែនគឺជាការអនុវត្ត តាមការណែនាំរបស់រាជ  រដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។  ឯកឧត្តមក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារតាមបន្ទាត់ព្រំដែន តាមគោលដៅទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរតាមគោលដៅដែលខ្លួនទទួលខុសត្រូវ។ ត្រូវយកចិត្តទុកដាក់ ជួយដល់ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ដោយត្រូវសហការឱ្យបានល្អជាមួយមន្ត្រីសុខាភិបាល   ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុននឹងដឹកជញ្ជូន ទៅកាន់ស្រុកកំណើតវិញ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ឯកឧត្តម បន្ថែមទៀតថា អ្វីដែលសំខាន់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនការទប់ស្កាត់ឱ្យបាន និងជួយផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋកុំឱ្យពួកគាត់លួចឆ្លងដែនចេញចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់តាមការបោកពីមេខ្យល់វាគ្រោះថ្នាក់ណាស់ ហើយបើសមត្ថកិច្ចឃាត់ខ្លួនបាន នោះក៏តម្រូវឱ្យធ្វើតេស្ត ធ្វើចត្តាឡីស័ក ។     ជាមួយគ្នានេះ ឯកឧត្តម…

  • នគរបាលប្រឆាំងការជួញដូរមនុស្សបញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ចំណែកពលករ​៧នាក់ទៀត បានបញ្ជូនទៅ​មណ្ឌល​ចត្តាឡី​ស័កវិទ្យាល័យសម្តេច ឪ

    នគរបាលប្រឆាំងការជួញដូរមនុស្សបញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ចំណែកពលករ​៧នាក់ទៀត បានបញ្ជូនទៅ​មណ្ឌល​ចត្តាឡី​ស័កវិទ្យាល័យសម្តេច ឪ

              នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនមេខ្យល់ម្នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ ក្នុងករណីជូនពលករឆ្លងដែនខុលច្បាប់ និង៧នាក់ទៀតជាពលករបានបញ្ជូនទៅមណ្ឌលមណ្ឌលចត្តាឡីស័ក នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។      លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា   ការឃាត់ខ្លួនមេខ្យល់នេះតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កំលាំងនគរបាលទាំងទាំងអស់ត្រូវចុះបង្រ្កាបមេខ្យល់ដែលលួចជូនពលករឆ្លងដែនយកទៅធ្វើការនៅស្រុកថៃដោយខុសច្បាប់ ទើបនគរបាលស្រុកស្វាយចេកចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បាន១នាក់ ឈ្មោះ ប៉ា សា មិត្រ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយពាក់ព័ន្ធនឹងនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ ដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន២នាក់ ។     លោកស្រីឧត្តមសេនីយ៍ ឌី សុជាតិ បានបញ្ជាក់ទៀតថា   បន្តមកទៀតកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលរខ្មែរចំនួន៥នាក់ទៀតប្រុសមកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ពេលសួរនាំពួកគេប្រាប់ថា…

  • មនុស្ស៨១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៨១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៨១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៨១នាក់ មាន ២៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៨ករណី និងជនសង្ស័យ៥៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៨ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • ម្ចាស់កង់បីឥណ្ឌា ត្រូវរថយន្ដបែនដឹកដីបុករះខ្ទេច កាលពីយប់មិញ បានស្លាប់ហើយ ខណៈបុរសនារី២នាក់ទៀតរបួសធ្ងន់ស្រាល

    ម្ចាស់កង់បីឥណ្ឌា ត្រូវរថយន្ដបែនដឹកដីបុករះខ្ទេច កាលពីយប់មិញ បានស្លាប់ហើយ ខណៈបុរសនារី២នាក់ទៀតរបួសធ្ងន់ស្រាល

    ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តបែនដឹកដីមួយគ្រឿង បុករះម៉ូតូកង់បីឥណ្ឌា រួចបន្តបុករុញរថយន្តព្រូសទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ជាតៃកុងកង់បីឥណ្ឌា ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈ ខណៈនារីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ទៀត រងរបួសស្រាល កំពុងតែសំរាកព្យាបាលនៅគ្លីនិចឯកជន។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចស្តុបបាគូ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ភាគីរថយន្តបែនដឹកដី ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2760 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុករះពីក្រោយគូទកង់បីឥណ្ឌាមួយគ្រឿង ហើយរុញទៅបុករថយន្តម៉ាកព្រូសមួយគ្រឿង រួចរុញទៅបុកពីក្រោយគូទរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលឈប់ស្របទិសគ្នារងចាំភ្លើងស្តុប។ តាមរបាយការណ៍បញ្ជាក់ថា ម៉ូតូកង់បីឥណ្ឌា ពាក់ស្លាកលេខ ភ្នំពេញ 1GS-6894 បើកបើដោយឈ្មោះ សុខ គឹមហេង ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅ នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុម:។ ចំណែកអ្នករួមដំណើរ ឈ្មោះ…