Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធ ករណី ឆក់ទូរស័ព្ទដៃ

    ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់  ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អមឃាត់ខ្លួន  ពាក់ព័ន្ធ ករណី ឆក់ទូរស័ព្ទដៃ

    ភ្នំពេញ ៖ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) នៅចំណុចមុខផ្សារមីតថោន ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៤នាក់ គេចខ្លួន០២នាក់ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១នេះ ។

  • កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហ្វឹកហាត់​បំប៉នជំនាញលើកទី១ ក្នុងការបង្ការ សង្គ្រោះ ពន្លត់អគ្គីភ័យ

    កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហ្វឹកហាត់​បំប៉នជំនាញលើកទី១ ក្នុងការបង្ការ សង្គ្រោះ ពន្លត់អគ្គីភ័យ

    ដោយបានការអនុញ្ញាតពី នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១  បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី១ លើការងារបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ ស្របផែនការ ទិសដៅការងារ ប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ វគ្គបំប៉នជំនាញ លើកទី១នេះធ្វើឡើងក្រោយទទួលបានការផ្តល់រថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។       ដើម្បីបង្កើនសមត្ថភាព ចំណេះជំនាញក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងឧបទ្ទវហេតុអគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជរការ កងរាជអាវុធហត្ថខេត្ត ក៏បានអញ្ជើញលោកវរសេនីយ៍ឯក សេក ហេង នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ មកធ្វើជាគ្រូឧទ្ទេសនាមដល់សិក្ខាកាមនៃកងរាជអាវុធហត្ថ ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ លើកទី១នេះ ។      សិក្ខាដែលបានទទួលការឣនុវត្តជាក់ស្តែងលើបច្ចេកទេសបញ្ជារថយន្តពន្លត់ឣគ្គីភ័យ របៀបរបបលើការតបណ្តាញឧបករណ៍បាញ់ពន្លត់ និងប្រើប្រាស់លើបំពង់ពន្លត់ ក្រោមការបង្ហាត់បង្ហាញដោយលោកវរសេនីយ៍ត្រី ឈួង សុវណ្ណារ៉ា និងលោកវរសេនីយ៍ត្រី អ៊ុង នីន ការិយាល័យជំនាញបច្ចេកទេសបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។…

  • មនុស្ស៧០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៧០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៧០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៧០នាក់ មាន ៣០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៩ករណី និងជនសង្ស័យ៤០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៦ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • កងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបក្រុម​ចែកចាយគ្រឿងញៀន ឃាត់ខ្លួនជន​សង្ស័យ​បាន​ចំនួន០៥នាក់

    កងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបក្រុម​ចែកចាយគ្រឿងញៀន ឃាត់ខ្លួនជន​សង្ស័យ​បាន​ចំនួន០៥នាក់

    កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដោយបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៏ត្រី ជូសារុន មេបញ្ជាការ ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ឯក ទិត្យ វណ្ណះ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស ព្រមទាំងមានការ សម្របសម្រួល ពីលោកជំទាវ ចាតសូ រស្មី ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពាក់ព័នករណីគ្រឿងញៀន ដោយក្នុងមាន៖ ១- ឈ្មោះ ហន ភក្តី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ ។ ២-ឈ្មោះ អូន ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចង្រៀក ឃុំទួលសាលាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ៣-ឈ្មោះ អឿ សុធា ភេទប្រុស…

  • ថវិកាឧបត្ថម្ភចំនួន ២ម៉ឺនដុល្លារ ត្រូវបានផ្តល់​ជូនជាការលើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាប​ក្រុម​ចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរី​អង្គរភ្នំពេញ!

    ថវិកាឧបត្ថម្ភចំនួន ២ម៉ឺនដុល្លារ ត្រូវបានផ្តល់​ជូនជាការលើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាប​ក្រុម​ចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរី​អង្គរភ្នំពេញ!

    លោកស្រី ទ្រី ដាណា និងស្វាមី បានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជាការលើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរីអង្គរភ្នំពេញ។ ប្រតិបត្តិការ បង្ក្រាបក្រុមចោរចូលជំរិតនិងប្លន់សម្លាប់ បានទាន់ពេលវេលានេះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមបញ្ជាផ្ទាល់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១កន្លងទៅ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្ក្រាបនេះ។ ក្រោយពេលបេសកកម្មរបស់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ភ្លាមៗ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា២០លានរៀល ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាការលើកទឹកចិត្តចំពោះជោគជ័យមួយនេះ។ ហើយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរ និងបានជូនបាច់ផ្កានិងឧបត្ថម្ភថិវិកា…

  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីតាមដាន​វិវត្តន៍សភាពការណ៍ពាក់ព័ន្ធកូវីដ១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីតាមដាន​វិវត្តន៍សភាពការណ៍ពាក់ព័ន្ធកូវីដ១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចំពោះកិច្ចដើម្បីតាមដាននៃការវិវត្តន៍សភាពការណ៍ពាក់ព័ន្ធជំងឺឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ គ្រាដែលចំនួនអ្នកឆ្លង ត្រូវបានក្រសួងសុខាភិបាលរកឃើញជាបន្តបន្ទាប់ ។ ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចំពោះកិច្ច តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី លើកឡើងថា ក្រុមការងារនេះមានតួនាទីភារកិច្ចត្រូវធ្វើរបាយការណ៍ជារៀងរាល់ថ្ងៃ រាយការណ៍ជូនអភិបាលរាជធានីភ្នំពេញពាក់ព័ន្ធស្ថានភាពវិវត្តន៍ទីតាំង នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការប្រើប្រាស់កម្លាំងចេញអន្តរាគមន៍បន្ថែម ការពារគោលដៅធ្វើចត្តាឡីស័កដែលរកឃើញថ្មី គោលដៅព្យាបាលជំងឺកូវីដ១៩ និងសកម្មភាពផ្សេងទៀតរបស់អាជ្ញាធរ សមត្ថកិច្ច មន្រ្តីសុខាភិបាល ដែលកំពុងអនុវត្តការងារប្រចាំថ្ងៃជុំវិញជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។  សូមបញ្ជាក់ថា ការចាប់ផ្តើមផ្ទុះរាលដាលជំងឺកូដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុបជាង៦០០នាក់ ចេញការពារគោលដៅធ្វើចត្តាឡីស័ក និងគោលដៅព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដើម្បីពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់  ដែលជាការអនុវត្តលើវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩កុំឱ្យឆ្លងរាលដាលទៅសហគមន៍ផ្សេងទៀតធ្ងន់ធ្ងរ ។ ក្នុងនោះលោកស្នងការ បានប្រើកម្លាំងប្រចាំការ២៤ម៉ោងការពារនៅគោលដៅធ្វើចត្តាឡីស័ក និងគោលដៅព្យាបាល នឹងបានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តនិងម៉ូតូចុះត្រួតពិនិត្យពង្រឹងកម្លាំងនៅតាមគោលដៅនីមួយថែមទៀត។…

  • ថិវិកា ២០លានរៀល ត្រូវបានអភិបាលរាជ​ធានី​ភ្នំ​ពេញ ឧបត្ថម្ភដល់កម្លាំងអាវុធហត្ថរាជ​ធានីភ្នំពេញ ដែលបង្ក្រាប​ក្រុមចោរប្លន់ និងជម្រិត ក្នុងបុរីអង្គរ​ភ្នំពេញ

    ថិវិកា ២០លានរៀល ត្រូវបានអភិបាលរាជ​ធានី​ភ្នំ​ពេញ ឧបត្ថម្ភដល់កម្លាំងអាវុធហត្ថរាជ​ធានីភ្នំពេញ ដែលបង្ក្រាប​ក្រុមចោរប្លន់ និងជម្រិត ក្នុងបុរីអង្គរ​ភ្នំពេញ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដោយឧបត្ថម្ភថិវិកា២០លានរៀល ដល់កងកម្លាំងក្នុងព្រឹត្តិការបង្ក្រាបបានសម្រេចទៅលើ ក្រុមចោរដែលចូលប្លន់ និងចាប់ជម្រិត ក្នុងបុរីអង្គរភ្នំពេញ។ ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ។ ជាក់ស្តែង កាលពីវេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK មួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

  • បុរសម្នាក់ មានវិបត្តិគ្រួសារ បានមកចងកសម្លាប់ខ្លួន នៅលើដើមប្រេងខ្យល់ ក្នុងសង្កាត់ព្រៃស

    បុរសម្នាក់ មានវិបត្តិគ្រួសារ បានមកចងកសម្លាប់ខ្លួន នៅលើដើមប្រេងខ្យល់ ក្នុងសង្កាត់ព្រៃស

    ភ្នំពេញ៖ បុរសម្នាក់ មានវិបត្តិក្នុងគ្រួសារ បានធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯង នៅលើដើមប្រេងខ្យល់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចដីឡូដ៍គ្មានលេខ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ បូរ សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចង់កសម្លាប់ខ្លួនដោយសារមានវិបត្តិក្នុងគ្រួសារ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានដើរធ្វើដំណើរ ក៏ស្រាប់តែឃើញបុរសម្នាក់ចងកនៅជាប់នឹងដើមប្រេងខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលរួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជាក់ស្ដែង។ រួចសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យឲ្យចុះមកពិនិត្យមើលតែម្តង។ តាមការពិនិត្យកោសល្យវិច័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកគ្រូពេទ្យឧញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ បានបញ្ជាក់ថា សពរងគ្រោះឈ្មោះ បូរ សុជាតិ គឺស្លាប់ដោយធ្វើអត្តឃាតចងករសម្លាប់ខ្លួនពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មឡើយ។ បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ…

  • បុរសម្នាក់ មានវិបត្តិក្នុងចិត្តបានមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ តែមិនស្លាប់

    បុរសម្នាក់ មានវិបត្តិក្នុងចិត្តបានមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ តែមិនស្លាប់

    ភ្នំពេញ៖ បុរសម្នាក់ មានវិបត្តិក្នុងចិត្ត បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លូន នៅលើស្ពានជ្រោយចង្វារ តែមិនស្លាប់ដូចបំណងនោះ ត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់បានទាន់ពេលវេលា រួចទាក់ទងរថយន្តសាម៉ុយឲ្យមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ហេតុការណ៍ករណីធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចកណ្តាលស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បុរសដែលគិតខ្លី ឈ្មោះ យង់ សុខគុន្ធ អាយុ ៤១ឆ្នាំ ស្នាក់នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់រូបនេះ បានធ្វើដំណើរឡើងទៅលើស្ពាន ក្នុងទិសដៅពីលិចទៅកើត ហើយឈប់នៅចំកណ្តាលស្ពានឈរមួយសន្ទុះ ក៏ស្រាបតែដោះស្បែកជើង និងតោងបង្កាន់ដៃស្ពានឡើងទៅឈរនៅខាងក្រៅបង្កាន់ដៃស្ពានបម្រុងលោតចុះ ខណៈពេលនោះ អ្នកដំណើរក៏បានឃើញ ហើយរាយការណ៍ទៅប្រាប់សមត្ថកិច្ចខណ្ឌជ្រោយចង្វារឲ្យចុះមកអន្តរាគមន៍ នៅពេលដែលសមត្ថកិច្ចទៅជិតដល់បុរសរូបនេះ ក៏បានលោតចុះទៅក្នុងទឹកទន្លេសម្លាប់ខ្លួនតែម្តង។ នៅពេលធ្លាក់ទៅដល់ក្នុងទឹកទន្លេ បានហែលទឹកទៅតោងសសរស្ពាន ត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់សង្គ្រោះរួចនាំគ្នា គ្រាឡើងច្រាំងដើម្បីសាកសួរ។ តាមសម្តីបុរសរូបនេះ បានឲ្យដឹងថា មូលហេតុ ដែលធ្វើអោយខ្លួន គិតខ្លីមកលោតទឹកសម្លាប់ខ្លួន ដោយសារតែមានវិបត្តិក្នុងចិត្ត ក្នុងគ្រួសារ។ ហើយនៅមុនពេលមកលោតទឹកបាន រូបគាត់បានលេបថ្នាំងងុយដេកអស់ចំនួន៤០គ្រាប់ តែមិនស្លាប់…

  • Untitled post 280483

    តុលាការខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនមនុស្ស៤នាក់ ក្រោយក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅស្រុកពញាឮ ដាក់ពន្ធនាគារបណ្តោះអាសន្ន កណ្ដាល ៖ ជនសង្សយ័៤នាក់ ត្រូវបានលោក រស់ ផុនច័ន្ទនិមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រចចេញដីកាឃុំខ្លួន ពីបទ «ក្លែងបន្លំឯកសារសាធារណ: ប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិត ក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្ត្រី) ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងយោធា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើប្រើប្រាស់ឯកសារធារណៈក្លែង។ តាមមាត្រា៤៩០ ,៦១៦ ,៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។ ជាប់ត្រូវចោទ ទី១៖ ឈ្មោះ យ៉ាន់ ចំណាប់ អាយុ៥៥ឆ្នាំ, ទី២៖ ឈ្មោះ សួន ផល្លី អាយុ៥៤ឆ្នាំ, ទី៣៖ ឈ្មោះ យ៉ែម សារឿន អាយុ៦៦ឆ្នាំ និងទី៤៖…