Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត នៅបុរីវិមាន ភ្នំពេញ ខណ្ឌឫស្សីកែវ

    រកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត នៅបុរីវិមាន ភ្នំពេញ ខណ្ឌឫស្សីកែវ

    ភ្នំពេញ៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត គឺស្ត្រី អាយុ៣៦ឆ្នាំ និងមានអ្នកពាក់ព័ន្ធ៤នាក់ (ស្រី៣នាក់) ធ្វើឲ្យកើន ឡើង១៤កន្លែង ក្រោយពីស្ត្រីរូបនេះធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ បញ្ជាក់ថា ក្រុមការងារក្រសួង សុខាភិបាល បានបន្តការរកឃើញស្ត្រីម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩នេះ ស្ថិតនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ នាវេលាម៉ោង១៨៖០០០នាទីព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ លោក ជា ពិសី បន្តថា ស្ត្រីជាអ្នកជំងឺកូវីដ១៩ មានឈ្មោះ ប៊ុត គីមឡី អាយុ៣១ឆ្នាំ ធ្លាប់បានទៅហាង (Metro Azura) ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ និងត្រូវបានក្រុមការងារក្រសួងសុខាភិបាល បញ្ជូនទៅ ព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The…

  • ប្លន់សម្លាប់បុរសម្នាក់បោះចោលក្នុងដីឡូត៍នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជនដៃដល់២នាក់បានហើយ នៅខេត្តតាកែវ

    ប្លន់សម្លាប់បុរសម្នាក់បោះចោលក្នុងដីឡូត៍នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជនដៃដល់២នាក់បានហើយ នៅខេត្តតាកែវ

    ភ្នំពេញ ៖ សំណុំរឿងប្លន់សម្លាប់បុរសម្នាក់ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ភូមិតាព្រហ្ម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឈានដល់ការបង្ក្រាបបានជនដៃដល់២នាក់ រហូតដល់ក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ។ សមត្ថកិច្ចបានអះអាងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប និងឈ្មោះ ម៉េង ណាឃីម។ ក្នុងនោះដកហូតបានទូរស័ព្ទម៉ាក OPPO (របស់ជនរងគ្រោះ) និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខត្បូងឃ្មុំ1H-1406 (របស់ជនរងគ្រោះ)។ បើតាមចម្លើយពីជនសង្ស័យទាំង០២នាក់ ខាងលើបានសារភាពថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ចាក់សម្លាប់ ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ…

  • គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ឃាត់​រថយន្តមួយគ្រឿងរួមនឹងមនុស្ស៣នាក់ ដែល​បើកគេចប៉ុស្តិ៍ត្រួតពិនិត្យ ចេញពីខេត្តព្រះ​សីហនុ ទៅខេត្តកំពត

    គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ឃាត់​រថយន្តមួយគ្រឿងរួមនឹងមនុស្ស៣នាក់ ដែល​បើកគេចប៉ុស្តិ៍ត្រួតពិនិត្យ ចេញពីខេត្តព្រះ​សីហនុ ទៅខេត្តកំពត

    រថយន្ត១គ្រឿង រួមជាមួយមនុស្ស៣នាក់ ដែលបានបើកគេច ប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កពីខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។ សមត្ថកិច្ចស្រុកព្រៃនប់ បានអោយដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ថា បុរសឈ្មោះ កី កុសល បើកបររថយន្តម៉ាក Nissan ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-1542 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកំពត។ យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើ   ចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

  • រថយន្ត Mazda មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តពន្លត់អគ្គិភ័យបុកពេញទំហឹង

    រថយន្ត Mazda មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តពន្លត់អគ្គិភ័យបុកពេញទំហឹង

    ភ្នំពេញ៖ រថយន្ត Mazda មួយគ្រឿង បើកបរដោយបុរសម្នាក់ ខ្វះការប្រុងប្រយ័ត្ន មិនស្ដាប់សំឡេងស៊ីរ៉ែនរបស់រថយន្តពន្លត់អគ្គិភ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបុកចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្ត Mazda រងការខូចខាតយ៉ាងដំណំ ក្រោយពេលចេញមកពីធ្វើការអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងពូកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេឃើញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្រោយពេលចេញអន្តរាគមន៍ ក្នុងប្រតិបត្តិការចុះពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងដាក់ពូក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលរថយន្ដពន្លត់អគ្គិភ័យមកដល់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក៏បានឆ្លងផ្លូវបត់ឆ្វេងដៃ ដើម្បីទៅយកទឹកបន្តទៀត តែស្របពេលកំពុងបត់នោះ ស្រាប់តែមានរថយន្ត Mazda មួយគ្រឿង ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ 2AY-9385 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ដោយគាត់ចង់ជាន់ហ្គារ បន្ថែម ដើម្បីឲ្យផុតរថយន្តពន្លត់អគ្គិភ័យដែរ តែជាន់ហ្គារមិនផុត…

  • រថយន្ត Mazda មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តពន្លត់អគ្គិភ័យបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាត

    រថយន្ត Mazda មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តពន្លត់អគ្គិភ័យបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាត

    ភ្នំពេញ៖ រថយន្ត Mazda មួយគ្រឿង បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន មិនស្ដាប់សំឡេងស៊ីរ៉ែនរបស់រថយន្តពន្លត់អគ្គិភ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបុកចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្ត Mazda រងការខូចខាតយ៉ាងដំណំ ក្រោយពេលចេញមកពីធ្វើការអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងពូកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្រោយពេលចេញអន្តរាគមន៍ ក្នុងប្រតិបត្តិការចុះពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងដាក់ពូក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលរថយន្ដពន្លត់អគ្គិភ័យមកដល់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក៏បានឆ្លងផ្លូវបត់ឆ្វេងដៃ ដើម្បីទៅយកទឹកបន្តទៀត តែស្របពេលកំពុងបត់នោះ ស្រាប់តែមានរថយន្ត Mazda មួយគ្រឿង ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ 2AY-9385 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ដោយគាត់ចង់ជាន់ហ្គារបន្ថែម ដើម្បីឲ្យផុតរថយន្តពន្លត់អគ្គិភ័យដែរ តែជាន់ហ្គារមិនផុត…

  • ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះឃ្លាំងសិប្បកម្មស្តុក គ្រឿងសង្ហារឹម​មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

    ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះឃ្លាំងសិប្បកម្មស្តុក គ្រឿងសង្ហារឹម​មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ៖ មានករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនីឆាបឆេះឃ្លាំងសិប្បកម្មស្តុកគ្រឿងសង្ហារឹមមួយកន្លែង ដែលមានផ្លាក់យីហោ សុខហេង បណ្ដាលឲ្យរងការខូចខាតទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋឃើញមានផ្សែងហុយចេញពីឃ្លាំងស្តុបគ្រឿងសង្ហារឹមមួយកន្លែង ដែលមានយីហោ សុខហេង យ៉ាងខ្មួលខ្មាញ់ចេញពីខាងក្នុងឃ្លាំងនេះ ទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើលតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឲ្យចេញរថយន្តជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍ ដើម្បីធ្វើការបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញ ហើយមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ប្រើប្រាស់ពេលវេលារយៈពេល៣០នាទី ដើម្បីបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ មិនមានឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ សូមបញ្ជាក់ថា ឃ្លាំងសិប្បកម្មស្តុបគ្រឿងសង្ហារឹមខាងលើនេះ មានយីហោ សុខហេង ទំហំ៤០ម៉ែត្រ គុណ ៣០ម៉ែត្រ សង់អំពីដែកប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង៕

  • មនុស្ស៥៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៨នាក់ មាន ៤៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៩ករណី និងជនសង្ស័យ១៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ០៨ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • សម្លេង ដែលផ្សព្វផ្សាយថា មានការបិទរាជធានីភ្នំ​ពេញ​ទាំងយប់ ត្រូវបាន អ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ ច្រានចោល

    សម្លេង ដែលផ្សព្វផ្សាយថា មានការបិទរាជធានីភ្នំ​ពេញ​ទាំងយប់ ត្រូវបាន អ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ ច្រានចោល

    ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោល សារមានសម្លេងមួយ ដែលបានចែកចាយក្នុងបណ្តាញ​សង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចេញមកបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយ ពោលរាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ។ លោក បញ្ជាក់ថា ៖ « រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»។ កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ ២០កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះ ករណីឆ្លងសហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាលនៅឡើយ ប្រការនេះជាការបង្ខំឲ្យតំបន់ និងទីតាំងមួយចំនួន ត្រូវបិទជាបណ្តោះអាសន្ន៕

  • ទីតាំងចំនួន២១កន្លែង ត្រូវបានរដ្ឋបាល រាជធានីភ្នំ ពេញ នឹងអនុញ្ញាតឲ្យបើកដំណើរការ ឡើងវិញ​ក្រោយ មិនមានអ្នកឆ្លងកូវីដនៅទីនោះ

    ទីតាំងចំនួន២១កន្លែង ត្រូវបានរដ្ឋបាល រាជធានីភ្នំ ពេញ នឹងអនុញ្ញាតឲ្យបើកដំណើរការ ឡើងវិញ​ក្រោយ មិនមានអ្នកឆ្លងកូវីដនៅទីនោះ

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរ ការទីតាំងចំនួន២១ កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ បើទោះបីអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង២១នេះ ត្រូវគោរពតាម វិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធាំនការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។ ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។ បើគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់ ក្នុងនោះដែរអ្នកដែល ឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ៨១០នាក់ ស្រីចំនួន៣៧៨នាក់ និងបុរស៤៣២នាក់។ អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរ ឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

  • រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកការរៀប​ចំអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំនានា ដើម្បីកាត់​បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍

    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកការរៀប​ចំអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំនានា ដើម្បីកាត់​បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍

    ភ្នំពេញ៖ អនុវត្តតាម អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយដោយប្រកាសឱ្យផ្អាកជាបណ្ដោះអាសន្ននូវរាល់ការរៀបចំ ពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធីជួបជុំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការ រីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅរាជធានីភ្នំពេញ។ ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឡើង បន្ទាប់ពីមាន នៃកម្ពុជា និងច្បាប់ ក៏ដូចជាអនុក្រឹត្យ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ»  គឺបានស្នើដល់ម្ចាស់កម្មវិធី ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាប និងសូមចូលរួមអនុវត្តដោយស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់បំផុត នូវវិធានការបិទសកម្មភាពសង្គមមួយចំនួន ដូចខាងក្រោម៖ ១៖ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធី ជួបជុំ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបញ្ចៀស…