Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្រ្កាប​ឃ្លាំងម៉ូតូ២កន្លែង ដែលទទួលផល​ចោរកម្ម​នៅ​ក្រុងប៉ោយប៉ែត

    កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្រ្កាប​ឃ្លាំងម៉ូតូ២កន្លែង ដែលទទួលផល​ចោរកម្ម​នៅ​ក្រុងប៉ោយប៉ែត

    ឃ្លាំងម៉ូតូ២កន្លែងទទួលផលចោរកម្មនៅប៉ោយប៉ែត និងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការបង្រ្កាបនៅថ្ងៃទី២៦ មីនា ឆ្នំា២០២១ ក្រោយពេលអង្កេតលើករណីនេះ​រយះពេលច្រើនខែ។           លោកវរសេនីយ៍ឯក ម៉ែន ភិរម្យមេញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផែនយុត្តិធម៍បានអោយដឹង៖ ការបំបែកករណីនេះយោងលើបណ្ដឹងជនរងគ្រោះឈ្មោះ វីលី (WILLY) ភេទប្រសអាយុ ៣៤ឆ្នាំ ជនជាតិ ឥណ្ឌូណេស៊ី នាថ្ងៃទី ២៤ មីនា និងបានការបញ្ជារផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី     បោន ប៊ិន មេបញ្ជារការកកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត លោក វរះសេនីយ៍ អ៊ុ សាខន រងសេនាធិការទទួលការងារពង្រឹងក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន ស៊ីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានចុះស្រាវជ្រាវរហូតចាប់បានជនសង្ស័យ៣នាក់ និងវត្ថុតាងម៉ូតូ ចំនួន៤១ និងរម៉កម៉ូតូ៧គ្រឿង។           ជនសង្ស័យមានឈ្មោះ ១-កែវ កុសល ហៅម៉ៅ អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត…

  • មនុស្ស៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៣៨នាក់ មាន ១៩នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ១៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១០ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • រដ្ឋមន្រ្តីក្រសួងធម្មការ ស្នើឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ក្រោមការចោទប្រកាន់ពីបទប្រមាថចំពោះព្រះសង្ឃ

    រដ្ឋមន្រ្តីក្រសួងធម្មការ ស្នើឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ក្រោមការចោទប្រកាន់ពីបទប្រមាថចំពោះព្រះសង្ឃ

    ភ្នំពេញ៖ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា ធ្វើលិខិតមួយ ស្នើដល់ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកណ្តាល ឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះ លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់ពាក្យសម្តី និងសំណេរ ប្រមាថ ដល់អាយុជីវិតរបស់ ព្រះមហាវិមលធម្ម ពិន សែម។ រដ្ឋមន្រ្តីក្រសួងធម្មការ ផ្ញើទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងធម្មការ បានស្នើតុលាការចាត់ការតាមផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ចំនួន៣បទល្មើស រួមមានបទ៖ ប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់(Live) លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថមកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញង់ឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា…

  • សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលេងល្បែងសុីសង(ជល់មាន់)

    សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់  ករណីលេងល្បែងសុីសង(ជល់មាន់)

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១នេះ កាលពីម្សិលមិញនេះកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលេងល្បែងស៊ីសង(ជល់មាន់) នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

  • នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ

    នគរបាលខណ្ឌឬស្សីកែវ  ឃាត់ខ្លួនជនសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីលួចម៉ូតូ
  • ឆក់ខ្សែកបានសម្រេច តែរត់មិនរួចពីកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅក្របួចបាន៦នាក់

    ឆក់ខ្សែកបានសម្រេច  តែរត់មិនរួចពីកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅក្របួចបាន៦នាក់

    ១-ឈ្មោះកៅ វិចិត្ររាជ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។២-ឈ្មោះសុក ធា ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។៣-ឈ្មោះប៊ុន ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន។៤-ឈ្មោះ អ៊ុ និមល ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។៥-ឈ្មោះពេជ្រ សៀវនី ភេទប្រុស អាយុ១៦ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។៦-ឈ្មោះសុខ វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន…

  • មនុស្ស៤៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៤៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៤៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៤៩នាក់ មាន ២៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៧ករណី និងជនសង្ស័យ២៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៥ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

  • សមត្ថកិច្ចបានឃាត់រថយន្តក្រុង ៤៥កៅអី ១គ្រឿង របស់ក្រុមហ៊ុន ទេព សុខា នៅ​ក្នុងរថយន្តមានផ្ទុកឈើកែច្នៃខុសច្បាប់

    សមត្ថកិច្ចបានឃាត់រថយន្តក្រុង ៤៥កៅអី ១គ្រឿង របស់ក្រុមហ៊ុន ទេព សុខា នៅ​ក្នុងរថយន្តមានផ្ទុកឈើកែច្នៃខុសច្បាប់

    លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានសហការណ៍ជាមួយអធិការស្រុកជីក្រែង ឃាត់រថយន្តក្រុង ៤៥កៅអី ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ (3C6161) ស្ថិតនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជារបស់ក្រុមហ៊ុនទេពសុខា បានដឹកឈើចេញពីច្រកអូរស្មាច់ឆ្លងកាត់ខេត្ត ឆ្ពោះទៅភ្នំពេញ  ដោយក្នុងរថយន្តនោះ មានផ្ទុកឈើកែច្នៃដូចជា៖ គ្រឿងទ្វា ៣០ គ្រឿងដែលជាឈើគគីរ កូនក្រឡឹង ៧០ ដុំសុក្រម  ស្នួរ១០ ដើម ។  វត្ថុតាងទាំងនេះ គឺត្រូវបានប្រគល់ទៅឲ្យផ្នែករដ្ឋាបាលព្រៃឈើស្រុកជីក្រែង ដើម្បីអនុវត្តទៅតាមនិតិវិធីជាធរមាន ។ លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ គឺយើងឃើញថា នៅក្នុងរថយន្តនោះ មានផ្ទុកឈើកែច្នៃខុសច្បាប់ទើបសមត្ថកិច្ចធ្វើការហាមឃាត់។ លោកបន្តថា រថយន្តនេះបានដឹកឈើជាប្រភេទគ្រឿងសិប្បកម្មពាក់កណ្តាលសម្រេច ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវឡើយ។ រថយន្តដឹកឈើនោះមានស្លាកលេខ ភ្នំពេញ (3C. 6161) អ្នកបើកបរ មានឈ្មោះ យិន ស៊ីដែន…

  • Update : កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនឃាតករ២នាក់ ដែលធ្វើសកម្មភាពអាករប្លន់សម្លាប់បុរសម្នាក់ បោះចោលក្នុងដីឡូត៍នៅខណ្ឌច្បារអំពៅ

    Update : កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ  ចាប់ខ្លួនឃាតករ២នាក់ ដែលធ្វើសកម្មភាពអាករប្លន់សម្លាប់បុរសម្នាក់ បោះចោលក្នុងដីឡូត៍នៅខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយសមត្ថកិច្ចខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលបោះចោល កាំបិទ និងទីតាំងដែលជនសង្ស័យបានយកអាវពាក់ធ្វើសកម្មភាព យកទៅបោះចោលនៅក្នុងដីឡូតិ៍មួយកន្លែង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ រហូតដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ករណីខាងលើនេះ ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ទីបំផុតជនសង្ស័យដែលជាជនដៃដល់ ទាំង២នាក់ ពាក់ព័ន្ធករណីប្លន់ អាករសម្លាប់បុរសម្នាក់ ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ហើយយកម៉ូតូ និង វត្ថុមានតម្លៃមួយចំនួនធំ នៅភូមិតាព្រហ្ម ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅស្រុកគីរីវង់ក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ ទីដែលជនដៃដល់កំពុងរត់គេចខ្លួន នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ក្រុមជនសង្ស័យបានសារភាពអោយដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ នៅថ្ងៃកើតហេតុពួកខ្លួនបានរៀបគម្រោង និងបបួលជនរងគ្រោះមកហូបអីជុំគ្នានៅកោះពេជ្រ ប៉ុន្តែដោយសារស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងៗខ្លួន មិនបានប៉ុន្មាន ក្រុមជនសង្ស័យបានហៅជនរងគ្រោះមកក្រៅម្ដងទៀតឲ្យមកម្ដុំផ្លូវជាតិលេខ១…

  • មនុស្ស៥៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    មនុស្ស៥៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំង ប្រទេសកម្ពុជា ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៥នាក់ មាន ៣៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១៣ករណី និងជនសង្ស័យ២២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៣ករណី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕