-
មនុស្សម្នាក់បានរងរបួសធ្ងន់និងផ្ទះមួយខ្នងត្រូវបានខ្យល់កួចខូចខាតទាំងស្រុងនៅខេត្តបន្ទាយមានជ័យ។
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្រ្តាក់នោះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
-
ក្រុមហ៊ុនអង្គរដេលីហ៊្វូដផ្តល់ម៉ាសចំនួន១លានម៉ាសជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ពិធីប្រគល់ និងទទួលម៉ាស និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងក្រុមហ៊ុនអង្គរដេលីហ៊្វូដ។
-
ឡសម្រាប់បូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ និងសម្ភារៈបច្ចេកទេសបានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះហើយ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា សំភារៈបច្ចេកទេសគ្រឿងម៉ាស៊ីន ឡសម្រាប់បូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ ១៩ ដែលបានបញ្ជាទិញពីបរទេស នឹងមកដល់ឆាប់ៗនេះហើយ។
-
រថយន្តដឹកអង្ករមួយគ្រឿងបានគ្រោះថ្នាក់ដោយរអិលធ្លាក់ចុះពីលើភ្នំព្រឹក នៃស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបណ្តាលកិនកម្មករនិងអ្នកបើកបរស្លាប់ចំនួន៤នាក់
តាមរយៈការបង្ហោះផេកហ្វេសប៊ុក របស់ លោក សុង សុភ័ក្ដ្រ អភិបាល នៃអភិបាលស្រុកភ្នំព្រឹក បានដែលបានចុះទៅពិនិត្យកន្លែងកើតហេតុផ្ទាល់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង និង បង្កដោយរថយន្តដឹកអង្ករបានចុះពីលើភ្នំព្រឹក បណ្តាល អោយក្រឡាប់ បង្កឲ្យជនរងគ្រោះក្នុងហេតុការណ៍កើតឡើងក្នុងឧបទ្ទវហេតុនេះ ស្លាប់មនុស្ស៤នាក់ភ្លាមៗ ដែលស្ថិត នៅឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅ វេលារសៀលម៉ោង១៤,០៥នាទី ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំចំណុចផ្លូវជាតិ លេខ៥៩ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបង្ករដោយខ្លួនឯង។រីឯរថយន្តដែលបង្កគ្រោះថ្នាក់នេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 0409 ក្នុងខណៈពេលដែលរថយន្តនេះដឹកអង្ករចុះពីលើផ្លូវជាតិដែលជាកំណាផ្លូវជំរាលភ្នំព្រឹក បណ្តាលអោយក្រឡាប់ កិនស្លាប់អ្នកបើកបរ និង កម្មករជិៈជាមួយរថយន្ត សរុបចំនួន០៤នាក់។ អត្តសញ្ញាណជនរងគ្រោះស្លាប់ទាំង៤នាក់ ៖ ១.ឈ្មោះ សួន សុជា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសាំង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ…
-
បុរសម្នាក់បានស្លាប់ក្នុងអណ្តូងទឹក និងម្នាក់ទៀតត្រូវបានអ្នកភូមិសង្គ្រោះទាន់ពេល ខណៈចុះតទុយោម៉ូទ័របូបទឹកក្នុងអណ្ដូង
បុរសម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងអណ្ដូងទឹកមួយកន្លែង និងម្នាក់ទៀតត្រូវបានអ្នកភូមិជួយទាន់ពេលវេលា បន្ទាប់ពីពួកគាត់ចុះទៅតទុយោម៉ូទ័របូបទឹក ហើយត្រូវជាប់គាំងសន្លាប់ក្នុងអណ្តូងទឹក ដោយសារគ្មានខ្យល់ឧស្ម័នអ៊ុកស៊ីនសែន ។ ហេតុការនេះបានកើតឡើង នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ នៅចំនុចភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ប្រភពពីប្រជាពលរដ្ឋក្នុងហេតុការណ៍នោះបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃីន ជឿន បានចុះក្នុងអណ្ដូងទឹក ដើម្បីតទុយយោម៉ូទ័របូមទឹក ស្រាប់តែពេលចុះទៅក្នុងអណ្តូងក៏សន្លប់បាត់ស្មារតី ។ ពេលឃើញហេតុការណ៍បែបនោះ កូនស្រីរបស់ជនរងគ្រោះក៏បានស្រែកហៅអ្នកភូមិ អោយជួយជនរងគ្រោះ ខណៈនោះបុរសម្នាក់ ទៀតឈ្មោះ ប្រុញ ឡុច ក៏បានទៅចុះជួយស្រាប់តែបានជាប់គាំង សន្លប់ដូចគ្នានៅក្នុងអណ្តូងទឹកនោះតែម្តង ដែលធ្វើឲ្យរឹតតែមានការផ្អើលឆោឡោដល់អ្នកភូមិនៅតំបន់នោះ នាំគ្នាទៅជួយសង្គ្រោះអ្នកទាំងពីរ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ជនរងគ្រោះឈ្មោះ ឃីន ជឿន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ប្រុញ ឡុច ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (សន្លប់បាង់បង់ស្មារតី)…
-
ក្រុមក្មេងទំនេីង ជាច្រេីននាក់បានប្រមូលផ្ដុំគ្នាក្នុងកោះពេជ្រ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វេីការអប់រំណែនាំ ដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ព្រមទាំងសន្តិសុខកោះពេជ្របានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង ជាច្រេីននាក់ ដែលប្រមូលផ្ដុំគ្នានៅក្នុងកោះពេជ្រ ដេីម្បីធ្វេីការអប់រំណែនាំ គោលបំណងចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មី ។ ក្នុងប្រតិបត្តិការណ៍នេះ បានធ្វេីឡេីងនៅវេលាម៉ោង១០ យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ថា មានក្រុមក្មេងស្ទាវជាច្រេីននាក់និងម៉ូតូជាច្រេីនគ្រឿង មកពពាក់ពពូនប្រមូលផ្ដុំគ្នា នៅក្នុងកោះពេជ្រជារៀងរាល់ថ្ងៃ ទេីបកម្លាំងកងអន្តរាគមន៍កិច្ចការពិសេសSDUនៃស្នងការរាជធានីភ្នំពេញបានចុះមក ឃាត់ខ្លួនក្រុមក្មេងទំនេីង ដែលប្រមូលផ្ដុំពពាក់ពពូនគ្នានៅក្នុងកោះពេជ្រ ដោយសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ និងសន្តិសុខកោះពេជ្រដោយឃាត់ខ្លួនក្រុមក្មេងទំនេីងប្រុសស្រីបានចំនួន៤៨នាក់ ក្នុងនោះស្រី៥នាក់ និងម៉ូតូចំនួន២៥គ្រឿង មកធ្វេីការអបរំណែនាំ ឲ្យស្របតាមចរាចរណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ខណ្ឌសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចបានធ្វេីការអបរំណែនាំ និងឲ្យក្រុមក្មេងទំនេីង ទាំងអស់នេះ សន្យាថាបេីសិនថ្ងៃក្រោយ ក្រុមនេះមកប្រមូលផ្ដុំគ្នាទៀតនិងសមត្ថកិច្ចចាប់បានមានមុខដដែលៗ សមត្ថកិច្ចនិងអនុវត្តន៍តាមនិតិវិធីច្បាប់ដោយមិនមានការលេីកលែងឲ្យទៀតឡើយ។ ក្រោមមកសមត្ថកិច្ចបានឲ្យក្រុមក្មេងៗទំនើងទាំងអស់នោះត្រឡប់ទៅផ្ទះវិញ ដោយឲ្យពួកគេចូលរួមគោរពវិធានការ…
-
ក្រុមក្មេងទំនេីង ជាច្រេីននាក់បានប្រមូលផ្ដុំគ្នាក្នុងកោះពេជ្រ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វេីការអប់រំណែនាំ ដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ព្រមទាំងសន្តិសុខកោះពេជ្របានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង ជាច្រេីននាក់ ដែលប្រមូលផ្ដុំគ្នានៅក្នុងកោះពេជ្រ ដេីម្បីធ្វេីការអប់រំណែនាំ គោលបំណងចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មី ។ ក្នុងប្រតិបត្តិការណ៍នេះ បានធ្វេីឡេីងនៅវេលាម៉ោង១០ យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ថា មានក្រុមក្មេងស្ទាវជាច្រេីននាក់និងម៉ូតូជាច្រេីនគ្រឿង មកពពាក់ពពូនប្រមូលផ្ដុំគ្នា នៅក្នុងកោះពេជ្រជារៀងរាល់ថ្ងៃ ទេីបកម្លាំងកងអន្តរាគមន៍កិច្ចការពិសេសSDUនៃស្នងការរាជធានីភ្នំពេញបានចុះមក ឃាត់ខ្លួនក្រុមក្មេងទំនេីង ដែលប្រមូលផ្ដុំពពាក់ពពូនគ្នានៅក្នុងកោះពេជ្រ ដោយសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ និងសន្តិសុខកោះពេជ្រដោយឃាត់ខ្លួនក្រុមក្មេងទំនេីងប្រុសស្រីបានចំនួន៤៨នាក់ ក្នុងនោះស្រី៥នាក់ និងម៉ូតូចំនួន២៥គ្រឿង មកធ្វេីការអបរំណែនាំ ឲ្យស្របតាមចរាចរណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ខណ្ឌសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចបានធ្វេីការអបរំណែនាំ និងឲ្យក្រុមក្មេងទំនេីង ទាំងអស់នេះ សន្យាថាបេីសិនថ្ងៃក្រោយ ក្រុមនេះមកប្រមូលផ្ដុំគ្នាទៀតនិងសមត្ថកិច្ចចាប់បានមានមុខដដែលៗ សមត្ថកិច្ចនិងអនុវត្តន៍តាមនិតិវិធីច្បាប់ដោយមិនមានការលេីកលែងឲ្យទៀតឡើយ។ ក្រោមមកសមត្ថកិច្ចបានឲ្យក្រុមក្មេងៗទំនើងទាំងអស់នោះត្រឡប់ទៅផ្ទះវិញ ដោយឲ្យពួកគេចូលរួមគោរពវិធានការ ការពា…
-
អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងនៅឃុំតាអុងស្រុកចំការលើ
នៅថ្ងៃទី27ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី លោក ខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកខ្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។•ម្ចាស់ផ្ទះឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។*ផ្ទះទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តា ( ប្រហែល៨០%) ។•ការខូចខាត:-ប្រាក់ចំនួន ៤.០០០.០០០រៀល និង ដុល្លារ៥០០$ ។-ខ្សែរកមាស ៥ជី ។-ជញ្ជៀនមាស ២ជី និងសម្ភារ:ជាច្រើនទៀត។•មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។•អគ្គីភ័យរលត់អស់១០០% នៅវេលាមោង១៤:១០នាទី ។•ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ…
-
រថយន្តហាយឡែនឌ័របុករះម៉ូតូ និងរថយន្តមួយគ្រឿងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័របុករះម៉ូតូស្កុបពីរ និងរថយន្តមួយគ្រឿងម៉ាកឆែវរ៉ូឡែតគូរ៉ូណាដូចំពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួស។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-2199 បើកបរដោយបុរសម្នាក់ ចេញពីកន្លែងលក់ថ្នាំពេទ្យ រួចបានបើករថយន្តរបស់គាត់រយ៉ែថយក្រោយចេញមក ហើយបើកទៅមុខបត់ឆ្វេងដៃ ដោយមើលឃើញសង្ស័យថាគាត់ជាន់ហ្គែរច្រឡំថាហ្វ្រាំង ក៏ជ្រុលទៅយ៉ាងលឿនបុករះម៉ូតូម៉ាកស្កុបពីរពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿនជ្រុលបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឆែវរ៉ូឡែតគូរ៉ូណាដូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI- 3508 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលរថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជើងក្រងាង រីឯម៉ូតូស្កុបពីររងការខូចខាតបែកស្តុតក្រោយ។ ចំណែកឯ រថយន្តទាំងពីរគ្រឿងវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនម្ចាស់តៃកុងរថយន្តហាយឡែនឌ័រ យកទៅសាកសួរនាំបន្តនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បាមចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូម៉ាកស្កុបពីរមួយគ្រឿងទៀតយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយ/ ឆៃហួត
-
ជនសង្ស័យម្នាក់ លួចបំពង់ទីប -ដែកថ្នាំងអំពៅ ក្នុងបុរីប៉េងហួត ត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ មានជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន ពាក់ព័ន្ធ ករណី លួច (ដែកបំពង់ទីប-ដែកថ្នាំងអំពៅ) នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវ លំ ភូមិវាលស្បូវ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ ។