-
ក្រសួងការងារចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារ
ក្រសួងការងារចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរ ក្នុងគោលដៅ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕
-
រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរឆ្លងខេត្តមួយ ទៅខេត្តមួយ នៅទូទាំងប្រទេស (លើកលែងភ្នំពេញ-កណ្ដាល)
រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរឆ្លងខេត្តមួយ ទៅខេត្តមួយ នៅទូទាំងប្រទេស (លើកលែងភ្នំពេញ-កណ្ដាល)។
-
រាជរដ្ឋាភិបាលសម្រេចហាមឃាត់ការធ្វើដំណើរ និងបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
-
សមត្ថកិច្ចចាប់ឃាតករសង្ស័យសម្លាប់កុមារ១០ឆ្នាំ
ជនសង្ស័យឃាតករសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំក្នុងហេតុការណ៍មួយកើតឡើងនៅខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញត្រូវបានចាប់ខ្លួនហើយក្រោយការតាមដាននិងស៊ើបអង្កេតរយៈពេលច្រើនថ្ងៃមកនេះ។
-
អាជ្ញាធរកំពុងស្វែងរកមនុស្សបាត់ខ្លួន២នាក់ក្រោយហេតុការណ៍ឆេះអូប៊័រកណ្តាលសមុទ្ទ
អាជ្ញាធរកំពុងស្វែងរកវរនាវីឯកនិងសហការីម្នាក់ដែលបានបាត់នៅក្នុងទឹកសមុទ្ទក្រោយហេតុការណ៍ផ្ទុះឆេះ អូប៊័រមួយគ្រឿងផ្ទុកមនុស្ស៦នាក់និងសម្ភារៈជាច្រើន។
-
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានអង្គភាពពាក់ព័ន្ធ
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានអង្គភាពពាក់ព័ន្ធ និងស្នងការនគរបាល រាជធានី-ខេត្ត ស្តីពី វិធានការ ធានាស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ៕
-
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្គ្រាបរថយន្តដឹក ឈើគ្មានច្បាប់មួយគ្រឿងក្នុងក្រុងសៀមរាប
រថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្ក្រាបបាននៅ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយការបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ លោក យ៉េង សារ៉ា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការណ៍បង្គ្រាបនេះ ធ្វើឡើងដោយ ក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿងម៉ាកអីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្មានស្លាកលេខ។ លោកបញ្ជាក់ថា រថយន្តដឹកឈើនេះមកពីខេត្តព្រះវិហារ ចូលក្រុងសៀមរាប ខណៈពេលដែលក្រុមការងារបានទទួលបានទើបស្ទាក់ចាប់បានតែម្តង។ លោក បញ្ជាក់ទៀតថា ចំពោះករណីវត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន៖ រថយន្តមួយគ្រឿងម៉ាក អីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្នានស្លាកលេខ និងឈើអារប្រភេទលេខ១(ឈើផ្ចឹក) ចំនួន២០ដុំ ស្មើនឹង០,៨០ ម៉ែត្រ បច្ចុប្បន្នចំពោះវត្ថុតាងត្រូវបានកម្លាំងជំនាញយកមកថែរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរៀបចំសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ៕ ដោយ ស៊ាន សុផាត
-
ប្តី ប្រពន្ធរស់នៅក្នុងក្រុងកំពង់ឆ្នាំងដែលពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីត-១៩ បានយល់ព្រមទៅធ្វើចត្តាឡីស័កបន្ទាប់ពីសមត្ថកិច្ចបានព្រមានធ្ងន់ៗនិងធ្វើទៅតាមច្បាប់
កំពង់ឆ្នាំង៖ ក្រុមសមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៥ ខែមេសានេះ បានឲ្យដឹងថា បុរសឈ្មោះ ពិន ប៉ូ មុខរបរជាអ្នកបើកបរម៉ូតូកង់៣ម្នាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងបុរសមានវិជ្ជមានកូវី១៩ ឈ្មោះ សោម ឡូ នៅភូមិសង្កាត់ជាមួយគ្នា រួមជាមួយនិងភរិយា បានយល់ព្រមទៅធ្វើចត្តាឡីស័កជាមួយនិងក្រុមគ្រូពេត្យហើយ បន្ទាប់ពីមានការណែនាំអប់រំ ពីអាជ្ញាធរមូលដ្ឋាន និងការព្រមានធ្ងន់ៗ ពីសមត្ថកិច្ច អំពីផ្លូវច្បាប់ផងនោះ។ ដោយឡែកពួកកូនៗ របស់គាត់២នាក់ទៀត ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដោយមានសមត្ថកិច្ចមូលដ្ឋាន យាមប្រចាំការ ការពារយ៉ាងម៉ឺងម៉ាត់ផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រុមសមត្ថកិច្ចចម្រុះ ដែលមានក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចបាននាំគ្នាចុះមកយកបុរសខាងលើទៅធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានដឹងថាបុរសជាអ្នករត់ម៉ូតូកង់៣ខាងលើ មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបុរសដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះ សោម ឡូ កាលពីថ្ងៃទី៣០ ខែមេសា។ ប៉ុន្តែនៅព្រឹកថ្ងៃទី៥ នេះកូនស្រីរបស់បុរសខាងលើ បានធ្វើការតវ៉ាយ៉ាងខ្លាំងជា មួយក្រុមការងារចម្រុះ ដោយមិនអនុញ្ញាតឲ្យក្រុមចម្រុះនាំយកឪពុករបស់ខ្លួនទៅធ្វើចត្តាឡីស័កនោះឡើយ ។ រហូតដល់ល្ងាចថ្ងៃទី០៥ ខែមេសា នេះក្រោយពីអាជ្ញាធរមូលដ្ឋាន…
-
សេចក្តីណែនាំ ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ