Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • លោកជំទាវ ឱ វណ្ណឌីន ថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសចូលឆ្នាំប្រពៃណី

    លោកជំទាវ ឱ វណ្ណឌីន ថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសចូលឆ្នាំប្រពៃណី

    ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសចូលឆ្នាំប្រពៃណី ដោយអនុវត្តន៍វិធានការណ៍«ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home» !៕

  • សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សចាស់

    សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សចាស់

    ភ្នំពេញ៖ ថ្ងៃនេះសាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨មេសា។ «នៅថ្ងៃទី៩មេសាស្អែកនេះ ការដ្ឋាន ជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិនអាចផ្អាកការដ្ឋានដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើក ឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាន នេះ រួចរាល់ តាមការគ្រោងទុក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសានេះ» នេះបើយោងតាមអ្នកនំាពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ សាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋាន ជួសជុលផ្លូវ លើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ដែល ជាផ្លូវឯកទិស សម្រាប់ចូល ពីច្បារអំពៅ មកភ្នំពេញ នៅថ្ងៃទី៨ ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹម រហូតដល់ យប់ ហួសម៉ោងបម្រាមគោចរ នៅម៉ោង ៨យប់នេះទៅទៀត៕

  • ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្លាប់ ខណៈដែលជិះទូក និងចុះហែលទឹកលេង ក្នុងរណ្ដៅដីដែលមានជម្រៅ៧ម៉ែត្រ

    ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្លាប់ ខណៈដែលជិះទូក និងចុះហែលទឹកលេង ក្នុងរណ្ដៅដីដែលមានជម្រៅ៧ម៉ែត្រ

    កំពត៖ ក្មេងប្រុសស្រីចំនួន៣នាក់តបានស្លាប់បាត់បង់ជីវិត្តដោយសារលង់ទឹកនៅក្នុងរណ្ដៅដីដេលមានជម្រៅរហូតដល់ទៅ៧ម៉ែត្រកាល ពីវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ បើតាមការអោយដឹងពីមន្ត្រីនគរបាលប៉ុស្លិស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថា ជនរងគ្រោះទាំង៣នាក់ ដែលបានលង់ទឹកស្លាប់នោះ ទី១មានឈ្មោះ ហង់ ស្រីតី ភេទស្រីអាយុ១៣ឆ្នាំ ទី២ ជាកុមារា មានឈ្មោះ ហង់ ទី អាយុ9ឆ្នាំ ពីរនាក់នេះបងប្អូននិងគ្នាបង្កើត និងកុមារីរងគ្រោះទី៣ មានឈ្មោះ សុង រតនា អាយុ១៣ ឆ្នាំ ជនរងគ្រោះទាំង៣នាក់នេះផ្ទះនៅជិតៗគ្នា រស់នៅភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។ តាមតាមការអោយដឹងពីក្មេងស្រីម្នាក់ជាសាក្សី មានទីលំនៅរស់នៅភូមិដើមចំរៀក ឃុំស្ដេចគង់ ខាងលិចបាននិយាយប្រាប់អោយដឹងថា ពួកគេទាំង៣នាក់បានជិះទូកត្នោតតូចមួយលេង ក្រោយមកពួកគេបានហក់ចុះទាំងបីនាក់លិចបាត់អស់។ ក្រោយមកសាក្សីក្មេងស្រីនោះបានរត់ហៅអោយគេជួយដែរ តែកន្លែងរណ្ដៅដីជនរងគ្រោះជិះទូកនោះនៅដាច់ពីភូមិ និងទីប្រជុំជន តែទំរាំដឹងប្រមូលគ្នាមកចុះរាវរកជនរងគ្រោះវាហួសពេលបាត់ទៅហើយ ម្នាក់ៗបានត្រឹមតែស្រែកត្រហោយំស្ដាយស្រណោះ៕

  • អ្នកនាំពាក្យអយ្យការ ប្រកាសផ្លូវការអំពីការដោះលែង នគរបាលដែល បាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឱ្យឲ្យមានសេរីភាព

    អ្នកនាំពាក្យអយ្យការ ប្រកាសផ្លូវការអំពីការដោះលែង នគរបាលដែល បាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឱ្យឲ្យមានសេរីភាព

    ភ្នំពេញ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះលែងមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ពាក់ព័ន្ធការផ្ទុះអាវុធបណ្ដាលឲ្យជនញៀនថ្នាំម្នាក់ស្លាប់ ដើម្បីការពារខ្លួន។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពី មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។ គួរជម្រាបថា មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ ត្រូវបានគេស្គាល់មានឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ…

  • ស្ថានភាពស្រុកចំនួន២ ដែលជាប់ព្រំប្រទប់ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង​មានលក្ខណៈស្ងប់ស្ងាត់បន្ទាប់ពីមានការបិទមិនអោយមានការចេញ-ចូលក្នុងខេត្តរតនគិរី

    ស្ថានភាពស្រុកចំនួន២ ដែលជាប់ព្រំប្រទប់ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង​មានលក្ខណៈស្ងប់ស្ងាត់បន្ទាប់ពីមានការបិទមិនអោយមានការចេញ-ចូលក្នុងខេត្តរតនគិរី

    រតនគិរី៖ គិតត្រឹមរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ការបិទការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី នៅស្រុកលំផាត់ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងស្រុកកូនមុំជាប់ព្រំប្រទល់​ខេត្តស្ទឹងត្រែង គឺស្ថានភាពមានលក្ខណៈស្ងប់ស្ងាត់ មិនមានការចរាចរណ៍ចេញចូលនោះទេ។ ហេីយការបិទការធ្វើដំណើរចេញចូលខេត្តរតនគិរីនេះ ត្រូវបានធ្វើឡើងប្រកបដោយ​ការយកចិត្តទុកដាក់ពីកងកម្លាំងទាំង៣ប្រភេទ មន្រ្ដីជំនាញផ្នែកសុខាភិបាល និងមន្រ្ដីជំនាញស្រុក ប្រចាំការពេញ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាអោយការអនុវត្តវិធាន​ការនេះមាន​ប្រសិទ្ធភាព។ ការរឹតបន្ដឹងការចេញចូលខេត្ត រតនគិរីនេះ ធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជា អោយបិទការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី តាមរយៈព្រំប្រទល់សំខាន់ៗពីរ ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ​នៃយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រ នៃខេត្តមួយ​ទៅខេត្តមួយទៀត ដើម្បីអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាចុះលេខ ៤៤សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ការហាមឃាត់មិន​អោយមានការ​ចេញចូលខេត្តនោះ គឺធ្វើឡើងនៅស្រុកចំនួន២ គឺស្រុកលំផាត់ ត្រង់ចំណុចអូរវាក់ ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកកូនមុំ ត្រង់ចំណុច​គល់ស្ពានស្រែពក ដែលជាប់ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង ចំពោះការហាមឃាត់ខាងលើនេះត្រូវបានលើកលែងចំពោះ៖ -ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ផ្លូវគោក…

  • ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់ក្នុងរណ្ដៅដីជម្រៅ៧ម៉ែត្រ

    ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់ក្នុងរណ្ដៅដីជម្រៅ៧ម៉ែត្រ

    កំពត៖ ក្មេងប្រុសស្រីចំនួន៣នាក់ត្រូវបានលង់ទឹកស្លាប់នៅក្នុងរណ្ដៅដីជម្រៅ៧ម៉ែត្រកាលពីវេលាម៉ោង3រសៀលថ្ងៃទី៨ខែ មេសាស្ថិតនៅក្នុងភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិច​ស្រុកបន្ទាយមាសខេត្តកំពត។បើតាមការអោយដឹងពីមន្ត្រីនគរបាលប៉ុស្លិស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថាជនរងគ្រោះទាំង3នាក់ដែលបានលង់ទឹកស្លាប់នេះម្នាក់ឈ្មោះហង់ស្រីតីភេទស្រីអាយុ១៣ឆ្នាំ។ ហង់ទីភេទប្រុសអាយុ៩ឆ្នាំ ពីរនាក់នេះបងប្អូននិងគ្នាបង្កើត។និងជនរងគ្រោះទី៣ឈ្មោះ សុង រតនា ភេទស្រីអាយុ១៣ឆ្នាំ ជនរងគ្រោះទាំង៣នាក់នេះផ្ទះនៅជិតគ្នារស់នៅភូមិ ជ្រោះតាសោម​ឃុំប្រាសាទ​ភ្នំខ្យងស្រុកកំពង់ត្រាចខេត្តកំពត។ តាមតាមការអោយដឹងពីក្មេងស្រីម្នាក់ជាសាក្សីនៅភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថាពួកគេទាំង3នាក់បានជិះទូកត្នោតតូចមួយលេងក្រោយមកពួកគេបានហក់ចុះទាំងបីនាក់លិចបាត់អស់។ ក្រោយមកសាក្សីក្មេងស្រីនោះបានរត់ហៅអោយគេជួយដែរតែកន្លែងរណ្ដៅដីជនរងគ្រោះជិះទូក​នោះនៅដាច់ពីភូមិនិងទីប្រជុំជន​តែទំរាំដឹង​ប្រមូលគ្នាមកចុះរាវ​រកជនរងគ្រោះវាហួសពេលបាត់ទៅហើយៗម្នាក់ៗបានត្រឹមតែស្រែកត្រហួយយំស្ដាយស្រណោះ៕

  • ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    បន្ទាយមានជ័យ៖ ប៉ុស្តិ៍គោលដៅ ក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ តាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២ គោលដៅ ក្នុងនោះមាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួក និងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក។ ការត្រួតពិនិត្យ ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។ជាមួយគ្នានោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, ត្រីខ១កេស និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ ថវិកា ៨០ មឺនរៀល៕ដោយ៖ ឃិន…

  • អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរផ្ដល់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

    អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរផ្ដល់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

    កណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ មានប្រសាសន៍នាក្នុងឱកាសចុះពិនិត្យនេះដែរ លោក នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន ត្រូវអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លៃអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។ លោកឧត្តមសេនីយ៍ត្រី…

  • អាជ្ញាធរខេត្តស្វាយរៀងដាក់បារ៉ាស់ត្រួតពិនិត្យឆ្លងកាត់ព្រំប្រទល់ខេត្តចំនួន ២៦ គោលដៅដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩

    អាជ្ញាធរខេត្តស្វាយរៀងដាក់បារ៉ាស់ត្រួតពិនិត្យឆ្លងកាត់ព្រំប្រទល់ខេត្តចំនួន ២៦ គោលដៅដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩

    ស្វាយរៀង៖យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានខេត្តស្វាយរៀង​បានចាត់វិធានការណ៍ដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្ត និងខេត្ត មិនអោយធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០មេសាឆ្នាំ២០២១ ក្នុងគោលបំណង​ប្រយុទ្ធ​និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ -១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ក្នុងនោះរមណីយដ្ឋានទេសចរណ៍​នៅទូទាំងប្រទេសក៏ត្រូវបិទ​ជាបណ្តោះអាសន្នផងដែរ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាការរៀបចំកម្លាំងចម្រុះហាមឃាត់ការធ្វើដំណើរឆ្លងកាត់រវាង ខេត្តស្វាយរៀង និងខេត្តព្រៃវែង មានចំនួន ២៦ គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុបរួម: ១៧៩ នាក់ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៧១នាក់និងកងរាជអាវុធហត្ថស្រុក៩នាក់ យោធាស្រុកចំនួន ១៦ នាក់ ព្រមទាំងកម្លាំងប្រជាការពារចំនួន ៨៣ នាក់។*ស្រុករមាសហែក៖ មានព្រំប្រទល់ជាប់ ស្រុកមេសាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន ១៩ គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុបរួម: ១១៦ នាក់ ដឹកនាំដោយវរសេនីយ៍ឯក យិន សុខ ស្នងការរងនគរបាលខេត្ត ក្នុងនោះ១-កម្លាំងនគរបាលស្រុកចំនួន ៣២នាក់។២-កម្លាំងកងរាជអាវុធហត្ថស្រុក ០៤នាក់។៣-កម្លាំងយោធាស្រុកចំនួន ០៦ នាក់។៤-កម្លាំងប្រជាការពារចំនួន ៧៤ នាក់។ *ស្រុកស្វាយជ្រំ៖ មានព្រំប្រទល់ជាប់ ស្រុកកំពង់ត្របែក ស្រុកមេសាង ខេត្តព្រៃវែង មានចំនួន…

  • ឯកឧត្តម នាយឧត្តមសេនីយ៍សេង យូអ៊ាន់ចុះត្រួតពិនិត្យនូវដំណើរការ​នៃចាក់វ៉ាក់សាំងប្រភេទ Astra Zeneca នៅក្រសួងមហាផ្ទៃ

    ឯកឧត្តម នាយឧត្តមសេនីយ៍សេង យូអ៊ាន់ចុះត្រួតពិនិត្យនូវដំណើរការ​នៃចាក់វ៉ាក់សាំងប្រភេទ Astra Zeneca នៅក្រសួងមហាផ្ទៃ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជេីញចុះត្រួតពិនិត្យ នូវដំណេីរការនៃការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca ជូនរដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ ក្រសួងមហាផ្ទៃ និងអតីតមន្ត្រីក្រសួងមហាផ្ទៃចូលនិវត្តន៍ដែលមានអាយុ៦០ឆ្នាំឡេីង។ សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំង​ខាងលេីនេះ ប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨និង០០នាទី ដល់ម៉ោង ១៧និង០០នាទី។ដោយ -រ៉ាវុធ