Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ១៤ថ្ងៃ

    រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ១៤ថ្ងៃ

    រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

  • អភិបាលខេត្តព្រះសីហនុ បើកប្រជុំបន្ទាន់ ដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូប នៅក្នុងផ្សារលើ មានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

    អភិបាលខេត្តព្រះសីហនុ បើកប្រជុំបន្ទាន់ ដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូប នៅក្នុងផ្សារលើ មានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

    ខេត្តព្រះសីហ​នុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាព និងប្រធានគ្រប់គ្រងទីផ្សារ ផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយបាន លើកឡើងអំពីករណីនៃការរកឃើញអាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ដូច្នេះយើងត្រូវផ្អាកជាបណ្តោះអាសន្ននូវតូបលក់ដូរចំនួនចំនួន៣៦តូបនៅក្បែរនោះ ដោយមិនបិទផ្សារទាំងមូលនោះឡើយ និងត្រូវស្រង់ស្ថិតិអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដើម្បីយកសំណាក។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការ និងគោលការណ៍ណែនាំដូចខាងក្រោម៖ -កំណត់បែងចែកផ្សារលើជា០៥ប្លុកធំៗដើម្បីធ្វើការគ្រប់គ្រង និងដាក់គោលដៅត្រួតពិនិត្យចំនួន១៦ គោលដៅ -ហ៊ុព័ទ្ធទីតាំងតូបលក់ដូរទាំង៣៦តូបដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដោយកំណត់ជាតំបន់ចត្តាឡីស័ក -ដាក់ស្លាក«ទីនេះធ្លាប់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩» នៅតាមច្រកគោលដៅត្រួតពិនិត្យទាំង១៦ គោលដៅ -រៀបចំសណ្តាប់ធ្នាក់របៀបរៀបរយនៅជុំវិញផ្សារលើ -បញ្ជូនក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល -ដាក់ទូរបាញ់អាល់កុលសម្លាប់មេរោគនៅច្រកចេញចូលធំៗចំនួន០៤ នៅក្នុងផ្សារលើ -ពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុល ជែលគ្រប់ពេល…

  • ឃាត់ខ្លួនម្ចាស់អាហារដ្ឋានយីហោ «ផ្កាយពេជ្រ» ខេត្តព្រះវិហារ ដែលគំរាមនារីៗអោយបម្រើការងារ ទំាងលួចលាក់ ទោះអាជ្ញា ធរអោយផ្អាកសកម្មភាពបើកហាងក៏ដោយ

    ឃាត់ខ្លួនម្ចាស់អាហារដ្ឋានយីហោ «ផ្កាយពេជ្រ» ខេត្តព្រះវិហារ ដែលគំរាមនារីៗអោយបម្រើការងារ  ទំាងលួចលាក់ ទោះអាជ្ញា ធរអោយផ្អាកសកម្មភាពបើកហាងក៏ដោយ

    ម្ចាស់អាហារដ្ឋានយីហោ «ផ្កាយពេជ្រ» មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ងជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ចុះឃាត់ខ្លួនទាំងយប់ ដោយយោងតាមពាក្សបណ្តឹងរបស់នារីរងគ្រោះដែលជាបុគ្គលិករបស់    ខ្លួន។លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ ឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ថា៖ «ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងកងរាជអាវុធខេត្ត ចុះធ្វើការឃាត់ខ្លួនម្ចាស់ហាងខាងលើ និងរំដោះនារីរងគ្រោះដែលជាបុគ្គលិកបានចំនួន ១៤នាក់»។ លោក បញ្ជាក់ថា មុននឹងឈានដល់ការឃាត់ខ្លួនម្ចាស់អាហារដ្ឋាន «ផ្កាយពេជ្រ» នេះ គឺដោយសារនារីរងគ្រោះដែលបម្រើការនៅក្នុងហាងបានដាក់ពាក្យបណ្តឹងម្ចាស់ហាងខាងលើនេះ ពីបទគម្រាមកំហែងមិនឱ្យពួកនាងៗ ឈប់សម្រាកពីការងារ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយាអជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបានណែនាំឱ្យផ្អាកសកម្មភាព ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ-១៩ក៏   ដោយ។ លោកព្រះរាជអាជ្ញារង បានបន្ថែមថា ដោយសារចង់ដឹងពីភាពពិតប្រាកដនៃបណ្តឹងរបស់នារីៗ ជាអ្នកបម្រើនៅហាងខាងលើ តើពិតប្រាកដ ឬយ៉ាងណានោះ រូបលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឆ្មក់ទៅពិនិត្យជាក់ស្តែង ឃើញថាម្ចាស់ហាងខាងលើ…

  • សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទាន

    សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទាន

    សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន ៕

  • បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន វ៉ាកង់បីឥណ្ឌាទាក់ដៃចង្កូត បណ្តាលឱ្យដួល ត្រូវរថយន្តស្ទូចកិនស្លាប់នៅនឹងកន្លែង

    បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន វ៉ាកង់បីឥណ្ឌាទាក់ដៃចង្កូត បណ្តាលឱ្យដួល ត្រូវរថយន្តស្ទូចកិនស្លាប់នៅនឹងកន្លែង

    ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន វ៉ាកង់បីឥណ្ឌាទាក់ដៃចង្កូត បណ្តាលឱ្យដួលខ្ទៀតចូលក្រោមកង់រថយន្តស្ទូចកិនស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចទល់មុខបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពមានឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ទីកន្លែងកំណើត ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល (មុខរបរកម្មកររោងចក្រ)។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកង់បីឥណ្ឌាមួយគ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-0175 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន មិនប្រយ័តន្ន បានវ៉ាកង់បីឥណ្ឌាទាក់ដៃចង្កូត បណ្ដាលឱ្យដួលបោកនឹងថ្នល់ខ្ទៀតចូលក្រោមកង់រថយន្តស្ទូច ពណ៌សខៀវ ពាក់ស្លាកលេខ កណ្តាល 3A-1319 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ…

  • ការយករូបថតជនរងគ្រោះនៅមន្ទីរស-២១ មកកែច្នៃ គឺជាការប្រមាថមួយ ដែលមិនអាចទទួលយកបាន

    ការយករូបថតជនរងគ្រោះនៅមន្ទីរស-២១ មកកែច្នៃ គឺជាការប្រមាថមួយ ដែលមិនអាចទទួលយកបាន

    កាលពីពេលថ្មីៗនេះ មានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរសន្តិបាល ស-២១ ឬ គុកទួលស្លែង តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតជនរងគ្រោះទៅកែច្នៃជាពណ៌ធម្មជាតិ និងកែច្នៃខុសពីស្ថានភាពដើមជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះទទួលរងការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។ទង្វើរបស់ជនបរទេសរូបនេះ ជាការប្រមាថយ៉ាងធ្ងន់ចំពោះព្រលឹងជនរងគ្រោះ និងភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម ដែលប្រជាជនកម្ពុជា ជាពិសេស ជនរងគ្រោះនៃរបបខ្មែរក្រហម ពិតជាមិនអាចទទួលយកបានទាល់តែសោះ។ ប្រជាជនខ្មែរស្លូតត្រង់ជាង១ម៉ឺន៤ពាន់នាក់ ត្រូវបានចាប់យកមកឃុំឃាំង សួរចម្លើយ និងសម្លាប់នៅមន្ទីរស-២១ ឬគុកទួលស្លែង យ៉ាងអយុត្តិធម៌បំផុត។ក្នុងនាមជាយុវជនជំនាន់ក្រោយដែលកំពុងសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា យើងខ្ញុំមិនអាចទទួលយកបាន នូវទង្វើដ៏អគតិរបស់លោក Matt Loughrey ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៃមន្ទីរស-២១ ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ពីសំណាក់ពួកជាតិនិយមជ្រុលដែលដឹកនាំដោយ ប៉ុល ពត។ លើសពីនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា ដែលនាំឲ្យយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ និងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។ យើងខ្ញុំសូមមិនគាំទ្រចំពោះទង្វើទាំងឡាយណាដែលបំពានលើសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបង្កឲ្យមានភាពភាន់ច្រឡំ ចំពោះសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា៕ https://www.facebook.com/blackcrowkh/posts/231021255446170

  • សមត្ថកិច្ចខេត្តព្រះវិហារឆ្មក់បង្ក្រាបទីតាំងភ្នាល់ល្បែងសុីសងតាមonline ឃាត់បាន១០នាក់ រត់រួចជិត៥០នាក់ !

    ព្រះវិហារ៖ មនុស្ស១០នាក់ ត្រូវបានកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈពេលកំពុងភ្នាល់ល្បែងស៊ីសងមួយកន្លែង មានល្បែងជល់មាន់ ល្បែងប្រដាល់ និងល្បែងផ្សេងៗទៀត តាមonline។ ក្នុងនោះក៏មានមនុស្សជាច្រើននាក់ទៀតបានគេចខ្លួន ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងភ្នាល់ល្បែងខាងលើនេះ ដឹកនាំផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានប្រាប់អ្នកសារព័ត៌មានថា ការឃាត់ខ្លួននេះ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ១៩។ លោក វុធ សាវី បានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១០នាក់, ម៉ូតូ៣០គ្រឿង, ឡាន៣គ្រឿង, ទូរទស្សន៍២គ្រឿង, នឹងសម្ភារភ្នាល់មួយចំនួនផងដែរ។ បច្ចុប្បន្ន ជនញៀននឹងលែ្បង រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់៕សួនលីណា

  • សមត្ថកិច្ចខេត្តព្រះវិហារ ឆ្មក់បង្ក្រាបទីតាំងភ្នាល់ល្បែង​ស៊ីសងតាម​online ឃាត់បានមនុស្សចំនួន១០នាក់

    សមត្ថកិច្ចខេត្តព្រះវិហារ ឆ្មក់បង្ក្រាបទីតាំងភ្នាល់ល្បែង​ស៊ីសងតាម​online ឃាត់បានមនុស្សចំនួន១០នាក់

    មនុស្ស១០នាក់ ត្រូវបានកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈពេលកំពុងភ្នាល់ល្បែងស៊ីសងមួយកន្លែង មានល្បែងជល់មាន់ ល្បែងប្រដាល់ និងល្បែងផ្សេងៗទៀត តាមonline។ ក្នុងនោះក៏មានមនុស្សជាច្រើននាក់ទៀតបានគេចខ្លួន ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងភ្នាល់ល្បែងខាងលើនេះ ដឹកនាំផ្ទាល់ដោយលោក វុធ សាវី ព្រះរាជអាជ្ញារង ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានប្រាប់អ្នកសារព័ត៌មានថា ការឃាត់ខ្លួននេះ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ១៩។  លោកបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១០នាក់, ម៉ូតូ៣០គ្រឿង, ឡាន៣គ្រឿង, ទូរទស្សន៍២គ្រឿង, នឹងសម្ភារភ្នាល់មួយចំនួនផងដែរ។ បច្ចុប្បន្ន ជនញៀននឹងលែ្បង រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើតាមនីតិវិធី៕សួនលីណា

  • ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បន្តផ្តល់វិទ្យុទាក់ទងដល់មេភូមិ និងប្រជាការពារក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម

    ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បន្តផ្តល់វិទ្យុទាក់ទងដល់មេភូមិ និងប្រជាការពារក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម

    កំពង់ចាម៖ ឆ្លើយតបតាមសំណើរបស់លោកប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ចុះជួយសង្កាត់វាលវង់ ដឹកនាំដោយលោក សំ ពិសិដ្ឋ អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់វាលវង់ តំណាងលោក ទូច ឆៃ ប្រធានក្រុមការងារចុះជួយសង្កាត់ អមដោយអនុប្រធាន រួមនឹងសមាជិកក្រុមការងារចុះជួយសង្កាត់វាលវង់ បាននាំយក វិទ្យុទាក់ទង និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ដល់ជូនដល់មេភូមិទូទាំងសង្កាត់វាលវង់ រួមនិងប្រជាការពារ ដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រឹង និងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើង។ សូមជម្រាបថា  កាលពីខែកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា លោកក៏បានផ្ដល់នូវវិទ្យុទាក់ទង និងថវិកាមួយចំនួន ដល់គណបក្សមូលដ្ឋានសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ រួមនឹងប្រជាការពារផងដែរ៕

  • រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ននិងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយៈពេល១៤ថ្ងៃ

    រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ននិងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយៈពេល១៤ថ្ងៃ

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ននិងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយៈពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រមទាំងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៅតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែមានករណីមួយចំនួនត្រូវបានលើកលែងផងដែរ ។ លោក ពៅ ពិសិដ្ឋ មានប្រសាសន៏ ជាក់ស្តែងនៅយប់នេះ ដែលរដ្ឋបាលខេត្តយើងបានអនុវត្តវិធានការណ៍នានាដែលបានដាក់ចេញជាបន្តបន្ទាប់ដោយយកចិត្តទុកដាក់យ៉ាងតឹងរឹងពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នេះបានបង្ហាញពីភាពរឹងមាំ ម្ចាស់ការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការណ៍ដ៏អាក្រក់ដែលប្រទេសជាតិកំពុងជួបប្រទះ។ លោក បានប្តថា បើទោះជាយ៉ាងណាក្តី ការដាក់ចេញនូវវិធានការណ៍ទាំងឡាយ ចាំបាច់ណាស់ទាមទារការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាទើបយើងអាចទប់ស្កាត់បាននៅការរីករាលដាលជំងឺឆ្លងកូវិដ.១៩ ចំពោះបងប្អុនប្រជាពលរដ្ឋ ពិតណាស់គឺការការពារអាយុជីវិតផ្ទាល់របស់បងប្អូន។ ប្រសិនបើគ្មានការចាំបាច់ទេនោះ សូមបងប្អូនកុំចេញក្រៅផ្ទះឲ្យសោះ ព្រោះវាមានហានិភ័យខ្ពស់បំផុត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការណ៍ទាំងឡាយឱ្យបាននឹងមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។ លោក ឧត្តមសេនីយ៏ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា នៅយប់ថ្ងៃទី១០ ខែមេសានេះ កម្លាំងចម្រុះបានចុះទៅតាមគោលដៅរៀងៗខ្លួន ដែលយើងបានចាត់តាំងអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្តក្នុងក្រុងសៀមរាប ដែលយើងកំពុងតែអនុវត្តនេះ…