-
ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ដោយកំណត់បុគ្គលិក ត្រឹម២% ឲ្យទៅកន្លែងធ្វើការ
ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ដោយកំណត់បុគ្គលិក ត្រឹម២% ឲ្យទៅកន្លែងធ្វើការ ៕
-
អាជ្ញាធរខេត្តកណ្ដាល ត្រៀមទីតាំងសម្រាប់ធ្វើជាទីផ្សារបោះដុំបន្លែ ជំនួសផ្សារដើមគរ
អាជ្ញាធរខេត្តកណ្ដាល ត្រៀមទីតាំងសម្រាប់ធ្វើជាទីផ្សារបោះដុំបន្លែ ជំនួសផ្សារដើមគរ ក្រោយរកឃើញអាជីវករ និងសន្តិសុខប្រមាណ១០០នាក់ ឆ្លងជំងឺកូវីដ ៕
-
ឡើងលើភ្នំត្រប់រកអារឈើធ្វើផ្ទះត្រូវដើមឈើរលំសង្កត់ លើអស់រយះពេល ៣ថ្ងៃ ទម្រាំក្រុមគ្រួសាររកឃើញបានស្លាប់ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាន២ថ្ងៃ
ឡើងលើភ្នំត្រប់រកអារឈើធ្វើផ្ទះ ត្រូវដើមឈើរលំសង្កត់លើ អស់រយះពេល៣ថ្ងៃទម្រាំក្រុមគ្រួសាររកឃើញបានស្លាប់ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាន២ថ្ងៃ
-
សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ជិះរថយន្តស្លាកលេខ«នគរបាល» ធ្វើដំណើរក្នុងតំបន់បិទខ្ទប់
កម្លំាងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដែរជិះរថយន្តស្លាកលេខ«នគរបាល» ធ្វើដំណើរក្នុងតំបន់បិទខ្ទប់នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខធនាគារ ABA លើផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ក្រោយពេលឃាត់ខ្លួនកម្លាំងនគរបាលមូលដ្ឋានបាននាំខ្លួនបុរសរូបនោះទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕
-
ស្រុកចំនួនពីរ នៃខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនយុវជនស្រី.ប្រុស ចំនួន១៣នាក់ ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល
លោកវរសេនីយ៍ទោ នួន ផល្លា នាយរងសេនាធិការ ទទួលបន្ទុកការងារលេខាធិការដ្ឋានកងពលតូចអន្តរាគមន៍លេខ៨ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ចុះពិនិត្យតាមគោលដៅឈរជើងយាមតាមដែលអង្គភាពខ្លួនទទួលខុសត្រូវ ដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ដើម្បីទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ-១៩ ស្ថិតក្នុងស្រុកចំនួនពីរ នៃខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ។ លោកវរសេនីយ៍ទោ នួន ផល្លា បានឲ្យដឹងថា ដើម្បីអនុវត្តតាមសេចក្តី សម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយជាបណ្ដោះអារសន្ននេះ ទាល់តែបងប្អូនប្រជាពលដ្ឋចូលរួមទាំងអស់គ្នា ដោយអនុវត្តនូវវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោក ក៏បានធ្វើការផ្តាំផ្ញើ ដល់កម្លាំងដែលឈរជើងគ្រប់គោលដៅទាំងអស់ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវខិតខំអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈ វិធានការ ៣កុំ…
-
អគ្គស្នងការនគរបាលជាតិគូសបញ្ជាក់ថា ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នឹងត្រូវដកស័ក្តិ រួចបណ្តេញចេញពីក្នុងជួរនគរបាល
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នំា២០២១បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវដកស័ក្តិ រួចបណ្តេញចេញពីក្នុងជួរនគរបាល ហើយបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅជាមួយអ្នកជួលបន្ទប់ របស់ខ្លួនកាលពីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃទី១៦ ខែមេសា នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ មានដូចជា ៖ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ឋានន្តរស័ក្តិ ៖ ឧត្តមសេនីយ៍ទោ , ឋាន: អនុប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ នៅផ្ទះលេខ ៥៨ សង្កាត់ស្ទឹងមានជ័យ…
-
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា វិធានការ Lockdown ធ្វើឡើង ដើម្បីជួយដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាព Lockdown រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ១៤ថ្ងៃនេះ រាជរដ្ឋាភិបាល បានទុកសិទ្ធិឲ្យប្រជាពលរដ្ឋអាចដើរទៅផ្សារទិញទំនិញ និងធ្វើដំណើរចេញក្រៅបាន ពេលមានការចាំបាច់ផ្សេងៗ។ នេះជាចរិតទន់ភ្លន់ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋយ៉ាងច្បាស់លាស់ ហើយវិធានការនេះ មិនមែនធ្វើឡើងដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរនោះទេ ប៉ុន្តែជាវិធានការដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថែមទាំងរំលឹកថា បើទោះបីរាជធានីភ្នំពេញត្រូវបាន Lockdown រយៈពេល ១៤ថ្ងៃ ហាងទំនិញ លក់ម្ហូបអាហារ ភេសជ្ជៈ និងរបស់របរចាំបាច់ប្រើប្រាសប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏សំណូមពរ ប្រជាពលរដ្ឋកុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទ ខណៈដែលធ្វើឲ្យមានក្រុមឈ្មួញទុច្ចរិតមួយចំនួន ឆ្លៀតតម្លើងថ្លៃទំនិញទៀតនោះ។ ឯកឧត្តម ឃួង ស្រេង បានសុំការយោគយល់ពីប្រជាពលរដ្ឋ អំឡុងពេលបិទខ្ទប់នេះ និងស្នើសុំឲ្យចូលរួមទាំងអស់គ្នា ដើម្បីកម្ចាត់កូវីដ១៩។ ឯកឧត្តមសង្កត់ធ្ងន់ថា វិធានការបិទខ្ទប់នេះ មិនមែនធ្វើឡើងដើម្បីសម្លាប់ពលរដ្ឋទេ តែជាវិធានការដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ធ្វើឡើងទាំងទើសទាល់បំផុត ព្រោះដឹងថាបងប្អូនប្រជាពលរដ្ឋប្រាកដជាមានការលំបាក និងមានការថ្នាំងថ្នាក់…
-
មុខសញ្ញាឆក់ជាប្រចាំត្រូវបាននគរបាលខេត្តកំពង់ចាម ស្រាវជ្រាវបង្ក្រាបបាន
មុខសញ្ញាឆក់ជាប្រចាំត្រូវបាននគរបាលខេត្តកំពង់ចាម ស្រាវជ្រាវបង្ក្រាបបាន
-
ឧត្តមសេនីយ៍ត្រី នៃ និយម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងឈរជើងសហការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ តាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំង ត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ស្ថិននៅក្នុងភូមិសាស្រ្តស្រុកកោះធំ និងស្រុកលើកដៃខេត្តកណ្តាល។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើរនិងសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់រួប ជាមួយនិងកងកម្លំងដែលបាននិងកំពុងបំពេញបេសកកម្មនេះ និងបានជូនពរក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការក៏បាន ធ្វើការណែនាំ និងក្រើនរំលឹកទៅដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានយ៉ាងជិតស្និត ដើម្បីអាចឈានទៅលុបបំបាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ឯកឧត្តម មេបញ្ជាការ បានបញ្ចាក់បន្ថែមទៅដល់កងកម្លាំងត្រូវតែបន្តអនុវត្តន៍ជាប់ជានិច្ចទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី បើទោះបីជាកងកំលាំងទាំងអស់របស់យើងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចទាំងរួចរាល់ហើយ ក្តីគឺវិធានការណ៍ ៣ការពារ និង៣កុំ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់ ។ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បាននាំយកមជាមួយនូវ នូវគ្រឿងឧបភោគបរិភោគ…
-
បុរស២នាក់ បានឆ្លងដែនខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះការពារខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ឃាត់ខ្លួន ជាមួយនិងម៉ូតូ១គ្រឿង
កម្លាំងសមត្ថកិច្ចចម្រុះដែលកំពុងតែឈរជើង ក្នុងការការពារលំហូរពលករនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ជាប់និងព្រំប្រទល់ប្រទេសថៃ បានធ្វើការបង្ក្រាបឃាត់ខ្លួន បុរស០២នាក់ ម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជនជាតិខ្មែរ។ពួកគេទាំង២នាក់នេះ បំរុងនាំយកម៉ូតូចេញពីប្រទេសថៃ ចូលមកដីខ្មែរ ហើយត្រូវបានជាប់អន្ទាក់របស់កងកម្លាំងសមត្ថកិច្ចដែលឈរជើងប្រចាំការទីនោះ បង្ក្រាបបានទាន់ពេលវេលា នៅវេលាម៉ោង១៣,៥៣នាទី ថ្ងៃទី១៣ខែមេសាថ្មីៗនេះ នៅក្នុងស្រុកសំពៅ លូន ខេត្ត បាត់ដំបង ។ បើតាមប្រភព័ត៌មានបឋម ដែលទទួលបានដឹងថា៖ កម្លាំងចម្រុះដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា.ថៃ ក្នុងការទប់ស្កាត់នូវការឆ្លងដែនខុសច្បាប់និងលំហូរពលករពីប្រទេសថៃ និងវិធានការដើម្បីរឹតបន្តឹងពីការឆ្លងរីករាលដាលក្នុងសហគមន៍ និងការរាតត្បាតជាសកលពីជម្ងឺកូវីដ19កន្លងមកផងនោះ។ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះអង្គភាពគ១.វរៈ១បានសហការជាមួយកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៧ និងវរៈការពារព្រំដែនគោកលេខ៥៣៣ ចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនបុរស២នាក់។ ដោយបទសង្ស័យជាប់ទាក់ទិន អំពើចោរកម្មឆ្លងដែនខុសច្បាប់។ ក្នុងនោះម្នាក់ជាជនជាតិថៃនិងម្នាក់ទៀតខ្មែរ ក្នុងគោលបំណង បំរុងនាំយកម៉ូតូ១គ្រឿង ម៉ាកHonda Wave១៥០ ឆ្លងដែនខុសច្បាប់មកកម្ពុជា ដែលស្ថិតនៅចំនុចកើតហេតុក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយត្រូវបានកម្លាំងសមត្ថកិច្ចឈរជើងទីនោះ ធ្វើការឃាត់ខ្លួនសួរនាំ។ ក្នុងនោះបុរសជនជាតិខ្មែរ ឈ្មោះ ញ៉េន-ថៃ ភេទប្រុសអាយុ ៣៣ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង…