-
រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងដល់ប្រជានេសាទ ស្តីពីការបិទនេសាទ ចាប់ពីថ្ងៃ ទី១ឧសភា តទៅ
រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដល់ប្រជានេសាទនៅទូទាំងខេត្ត ស្តីពីការបិទនេសាទ ដោយអនុវត្តចាប់ផ្ដើមបិទរដូវនេសាទ ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទើបបើកឲ្យធ្វើការនេសាទឡើងវិញ ។ យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់ សាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា៖ រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង គឺនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។ នៅក្នុងកំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទ ដោយប្រើប្រាស់ឧបករណ៍ មងគ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជកំឡុងពេលបង្កកំណើត ។ ទទឹមជាមួយគ្នានេះដែរក្នុងរដូវបិទនេសាទ សូមឲ្យបងប្អូន មេត្តាបញ្ឈប់ជាបន្ទាន់ នូវការប្រើឧបករណ៍ខុសច្បាប់ ដូចជា៖ ឆក់ ប្រើថ្នាំបំពុល និងគ្រឿងផ្ទុះ ដែលនាំឲ្យវិនាសអន្តរាយ ដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ង ។ គួរបញ្ជាក់ថា៖ ទោះបីនៅក្នុងកំឡុងពេល បិទរដូវនេសាទក៏ដោយ បងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបានដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារ មានដូចជា សៃយឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត…
-
បញ្ជូនជនជាតិឡាវម្នាក់ ដែលលួចឆ្លងដែនចូលកាប់ឈើខុសច្បាប់ ឲ្យទៅភាគីឡាវវិញ
ជនជាតិឡាវម្នាក់លួចឆ្លងដែន ដោយគ្មានលិខិតអនុញ្ញាត្ត ចូលមកក្នុងទឹកដីកម្ពុជា ត្រង់ចំនុចភូមិ សាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ជនជាតិឡាវខាងលើ ត្រូវបានអាជ្ញាធរឈរជើងនៅព្រំដែនកម្ពុជា-ឡាវ បញ្ជូនខ្លួនឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ម្សិលម៉ិញ ។ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា អាជ្ញាធរ និងយោធាព្រំដែន បានបញ្ជូនជនជាតិឡាវម្នាក់ដែលឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនចូលមកប្រព្រឹត្តបទល្មើសខុសច្បាប់ក្នុងទឹកដីកម្ពុជា ទៅឲ្យភាគីប្រទេសឡាវវិញហើយ ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការក៏បានឲ្យទៀតថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការឃាត់ខ្លួនជនជាតិឡាវដែលលួចឆ្លងដែនមកប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តស្ទឹងត្រែង ដូចជាចាប់សត្វព្រៃ កាប់ឈើខុសច្បាប់ ហើយត្រូវសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួន និងបានបញ្ជូនទៅប្រទេសកំណើតវិញដោយរក្សាទំនាក់ទំនងល្អជាមួយគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ។ ចំណែកភាគីឡាវក៏ធ្លាប់ឃាត់ខ្លួនជនជាតិខ្មែរយើងដែរ ហើយក៏បានបញ្ជូនមកឲ្យកម្ពុជាវិញផងដែរ ។ករណីបែបនេះ កើតមានរាប់មិនអស់ ហើយក៏មិនមានការផ្ទុះអាវុធណាមួយកើតឡើងដែរ គឺការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរបានយ៉ាងល្អ ៕
-
ដឹងហើយឮហលយនៅតែបំពាន! សមត្ថកិច្ចឃាត់ខ្លួន០៤នាក់
ភ្នំពេញ៖ យុវជមួយក្រុមមានគ្នា០៤នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលគោកឃ្លាងឃាត់ខ្លួនករណីល្មើសវិធានការសុខាភិបាល (ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈ) ។ ការឃាត់ខ្លួនពួកគេធ្វើឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។សមត្ថកិច្ចបានអោយដឹងថាយុវជនទាំង០៤នាក់នោះ ១-ឈ្មោះ រតនៈបញ្ញារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ៣-ឈ្មោះ ជៀស ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ នឹង ៤-ឈ្មោះ លឹម…
-
បុគ្គលម្នាក់ដែលល្មើសនឹងវិធានសុខាភិបាល បណ្ដាលឲ្យចំលងជំងឺកូវីដ-១៩ទៅមនុស្ស៣នាក់ ត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្ន
បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា នៅថ្ងៃទី២៦មេសា ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ បុគ្គលរូបនោះ បានប្រព្រឹត្ត ក្រោយពីយកសំណាក ធ្វើតេស្ដរកមេរោគកូវីដ-១៩ រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃនៅផ្ទះ ដើម្បីរង់ចាំលទ្ធផល តែបុគ្គលរូបនោះបែរជាដើរហើរ ទៅស្ទឹម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួមពិធីមង្គលការនៅខេត្តកំពត។ក្រោយគ្រូពេទ្យទាក់ទងទៅប្រាប់ថា វិជ្ជមានកូវីដ-១៩ រួចមក បុគ្គលរូបនោះ បានបបួលមិត្តភក្តិចំនួន៥នាក់ ជិះឡានត្រឡប់មកភ្នំពេញវិញ។ អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ៣នាក់ ជិះឡានជាមួយនៅពេលនោះ បានឆ្លងមេរោគកូវីដ-១៩។ យោងតាមមាត្រា៩ នៃច្បាប់ស្ដីពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។ មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥…
-
បញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ បន្ទាប់ពីបង្ហោះរូបភាព និងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ការនិយាយបំភ្លៃលើបណ្តាញសង្គម TikTok
ការបញ្ជូនខ្លួននោះគឺបានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២១នេះ ដោយកម្លាំងនគរបាលប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីបុរសម្នាក់ឈ្មោះ ភឹម ផាយផាត់ ដែលបានកាត់តវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្សាយតាមប្រព័ន្ធសង្គម TikTok ក្នុងចេតនាញុះញង់បង្ករអសន្តិសុខក្នុងសង្គម។ ប្រាប់បណ្តាញព័ត៌មាន Fresh News។យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បុគ្គលឈ្មោះ ភឹម ផាយផាត់ អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបង្ហោះរូបភាព និងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ភ្ជាប់នូវការនិយាយបន្ថែមខ្លួនឯងខុសពីការពិត ពាក់ព័ន្ធនឹងចំណាត់ការ របស់រាជរដ្ឋាភិបាលលើបញ្ហាកូវីដ១៩ ដែលកំពុងឆ្លងរាលដាលក្នុងសហគមន៍។អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា បទល្មើសដែលបុគ្គលរូបនោះបានប្រព្រឹត្តិ ត្រូវបានការិយាល័យប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចោទពីបទ «លក្ខខណ្ឌអត្ថិភាពនៃការញុះញង់» តាមមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ។បន្ទាប់ពីសាកសួរចម្លើយរួច កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនឈ្មោះ ភឹម ផាយផាត់ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
-
កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្រ្កាប និងរឹបអូសឈើជាង១០០ ម៉ែត្រគូប ក្នុងស្រុកបុរីអូរស្វាយសែនជ័យ!
ឈើគ្រឿងផ្ទះប្រភេទលេខ១ និងលេខ២ ប្រមាណជា១០០ម៉ែត្រគូបត្រីគុណ ត្រូវបានបង្ក្រាប និងរឹបអូសដោយកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដែលគេលាក់ទុកនៅក្នុងភូមិរិទ្ធីសែនជយ័១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ យោងតាមប្រភពបានឲ្យដឹងថាៈឈើទាំងនេះ ត្រូវបានឈ្មួញបញ្ជាទិញពីប្រជាពលរដ្ឋ ហើយដឹកយកមកស្តុកទុក ហើយធ្វើការកែច្នៃជាគ្រឿងផ្ទះត្រៀមនឹងដឹកជញ្ជូនចេញទៅកាន់គោលដៅ ។ លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្ត លោកក៏បានសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការ ចុះទៅធ្វើការត្រួតពិនិត្យ តែពុំមានឯកសារពាក់ព័ន្ធ ទើបឈានទៅដល់ការបង្រ្កាប និងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ជាលទ្ធផល នៅរសៀលថ្ងៃទី២៥ មេសា បន្ទាប់ពីបង្រ្កាប និងរឹបអូសជាក់ស្តែងឈើទាំងនោះមានចំនួន៤រថយន្តយីឌុប និងរថយន្តវ៉េអង ទើបធ្វើការជញ្ជូនអស់ ។ បើតាមមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើទាំងនេះ ជាប្រភេទឈើគ្រឿងផ្ទះ ។ ក្នុងនោះឈើប្រភេទលេខ១ មានដូចជា.ឈើស្រឡៅ និងឈើខ្វាវ ។ រីឯឈើប្រភេទលេខ២ ជាឈើខ្លុង ។ ចំណែកម្ចាស់ឈើមិនត្រូវបានស្គាល់នោះឡើយ ហើយឈើទាំងអស់នោះ ជំនាញមិនទាន់បានធ្វើការវាស់វែងនៅឡើយដែរ។ តែមន្រ្តីជំនាញបានប៉ាន់ស្មានថា អាចមានចំនួនប្រហាក់ប្រហែល១០០ម៉ែត្រគូបត្រីគុណ ។ បច្ចុប្បន្ន វត្ថុតាងឈើត្រូវបានជំនាញរក្សាទុកនៅខណ្ឌ ហើយត្រៀមបញ្ជូនឯកសារទៅកាន់តុលាការ…
-
កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅតែបន្តឈរជើងសហការទៅតាមគោលដៅរៀងៗខ្លួនបើទោះបីជាមេឃភ្លៀងឡាយឡំជាមួយខ្យល់យ៉ាងណាក្តីដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងធានីភ្នំពេញទៅតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត
ខេត្តកណ្តាល៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅតែចុះប្រចាំការនិងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន បើទោះបីចាមេឃនៅរសៀលនេះមានភ្លៀងលាយឡំជាមួយនិងខ្យល់យ៉ាងខ្លាំង ដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងការធ្វើដំណើរទៅរាជាធានីភ្នំពេញ ទៅតាមការណែនាំរបស់គណៈបញ្ជាការ ឯកភាពខេត្ត ក៏ដូចជាអនុវត្តន៍ ទៅតាមបទបញ្ជាររបស់ ឯកឧត្តម នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ក្នុងបេសកកម្មសហការយាមល្បាត់ការពារតំបន់បិទខ្ទប់នៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃនេះ ឯកឧត្តម នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានដាក់បញ្ជាផ្ទាល់ ទៅដល់បងប្អូនកងកម្លាំងទាំងអស់ នៅតាមគោលដៅ ត្រូវត្រៀមសម្ភារៈគ្រប់ប្រភេទបំរើឱ្យការបំពេញបេសកកម្មមិនមានបញ្ហានៅតាមគោលដៅដែលខ្លួនឈរជើងពិសេសអាវភ្លៀង នៅក្នុងរដូវភ្លៀង ហើយត្រូវរាយការណ៍នូវចំណុចអសកម្ម ឬបញ្ហាណាមួយជាបន្ទាន់ដើម្បីបានដោះស្រាយទាន់ពេលវេលា។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលគឹនៅតែបំពេញបេសកកម្មភារកិច្ចនៅតាមគោលដៅគ្របចំនួនដែលបានកំណត់ ការបែងចែករបស់ឯកឧត្តម មេបញ្ចាការ ខណៈដែលការអនុវត្ត បទបញ្ជានសៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅតែបន្តរហូតដល់ពេលនេះ និងទៅពេលខាងមុខទៀត រហូតដល់មានបញ្ជាបញ្ចប់បេសកកម្មនេះ ។ ក្រៅអំពីការ ឈរជើងនៅតាមតំបន់ខ្ទប់ទាំង៥ទីតាំងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅពេលយប់ គឹនៅតែបន្តចុះល្បាតតាមតំបន់គោលដៅ ដើម្បីពិនិត្យមើលការចល័តរបស់បងប្អូនប្រជាពលរដ្ឋចេញមកខាងក្រៅតំបន់បិទខ្ទប់នេះ ទៅតាមការណែនាំរបស់ គណៈបញ្ជាការឯកភាពខេត្តផងដែរ៕
-
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ កាលពីពីរថ្ងៃមុន !
ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង ដែលជាតំណាង លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារដែលជាមន្ត្រីក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅពីរថ្ងៃមុននេះ។ ពិធីចែកអំណោយនោះ បានធ្វើឡើងកាលពីថ្ងៃទី២២មេសាឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំច្រាច់ និងឃុំធ្មា នៃស្រុកជ័យសែន ។ លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះ ៤ខ្នង មានចំនួន ៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួនផងដែរ។ ស្របពេលជាមួយគ្នានោះ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានជួយឧត្ថម្ភថវិកាបន្ថែម ដោយក្នុងមួយគ្រួសារៗ ទទួលបាន ១០ម៉ឺនរៀល ថែមទៀតផង ។ …
-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកម៉ាស៣,៤០០០ម៉ាស បន្ថែមជូនដល់ កម្លាំងក្រោមឱវាទ ដើម្បីបន្តបេសកកម្មប្រយុទ្ធប្រឆាំងការ ឆ្លងរីក រាលដាលជំងឺកូវីដ-១៩៕ (មានវីដេអូ)
-
អធិការនគរបាលស្រុកត្បែងមានជ័យ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩
លោកវិរសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ ទទួលបានកោតសរសើរពីថ្នាក់ដឹកនាំ តាមរយៈប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ក្នុងការដឹកនាំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលចុះអនុវត្តបិទបំរាមគោចរ ក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ លោកវិរសេនិយ៍ឯករិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជ័យបាន អោយដឹងថា លទ្ធផល ទាំង នេះគឺស្តែងចេញពីការណែនាំបង្ហាញរបស់ លោក ស៊ូ សិរី អភិបាលរងខេត្ត លោក នុត សោភណ្ឌ័ អភិបាលស្រុកត្បែងមានជ័យ ពិសេសជាពីសំណាក់ ឯកឧត្តម ឧត្តមសេនិយ៍ទោ សួស សុខដ៉ារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក្នុងគ្រប់គ្រងធនធានមនុស្សបានល្អ ។ លោកវិរសេនិយ៍ឯក ប្តេជ្ញាចិត្តថា នឹងទទួលរាល់បទបញ្ជារបស់ថ្នាក់លើយកមកអនុវត្តន៍ ទោះបីហត់នឿយភ្លៀងផ្គរយ៉ាងណាក៍ដោយ ត្រូវតែអនុវត្តបំពេញភារកិច្ចជូនថ្នាក់ដឹកនាំអោយបានល្អ ព្រោះថានេះជាតួនាទីនឹងភារកិច្ចត្រូវបំរើប្រជាពលរដ្ឋនឹងអង្គភាព ៕ ឈឿន ចាន់