-
ភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានផ្តាច់ជីវិតមនុស្ស៣នាក់ នៅស្រុកសូទ្រនិគម
តាមការបញ្ជាក់របស់លោក ម៉ក់ ប្រុស ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ឧសភា ថា កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នំា២០២១ មានភ្លៀងមួយមេធំលាយឡំ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានផ្តាច់ជីវិតមនុស្សអស់ចំនួន៣នាក់ ព្រមទាំងរំលំផ្ទះ របើកដំបូលនៅទីតាំងផ្សេងគ្នា នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ចំពោះករណី រន្ទះបាញ់ ស្ថិតនៅចំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម បានសម្លាប់មនុស្សស្លាប់ ០២នាក់ ទី១/ឈ្មោះ ពុធ ធ ភេទប្រុស អាយុ៣៧ឆ្នាំ ,ទី២/ឈ្មោះ ពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងពីរនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាបងប្អូនបង្កើតនឹងគ្នា) ដោយមូលហេតុ ទៅភ្ជួរដីដាំដំឡូង នៅចំការ ក្នុងភូមិកើតហេតុ ។ ចំពោះករណីទី២ នៅវេលាថ្ងៃនោះដែរ នៅចំណុចវាលស្រែអូដាច់ពោះខាងជើង ឈាងខាងកើត ភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ក៏មានករណីខ្យល់កន្ត្រាក់…
-
នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទស ថ្ងៃទី០៦ ឧសភា ២០២១
-
ផ្ទះ៧៣ខ្នង និងផ្សារឧកញ៉ាហង្ស ស៊ីផា១កន្លែង នៅក្រុងប៉ោយប៉ែត រងការខូចខាត់ដោយខ្យល់កន្ត្រាក់
ខណៈកំពុងជួបប្រទះយបញ្ហាកូវីដ-១៩មិនទាន់ធូរស្បើយផង គឺត្រូវបិទខ្ទប់ ហើយប្លុកខ្លះត្រូវកំណត់ជាតំបន់ក្រហមផង ឥឡូវបន្ថែមបន្ទុកធ្ងន់ដល់អាជ្ញាធរ មានសមត្ថកិច្ចទៀត ។ នៅយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាត រំលំផ្ទះប្រជាពលរដ្ឋ សរុប៧៣ខ្នង និងផ្សារ១កន្លែង។ នេះបើតាមលោកអធិការនគរបាលក្រុងប៉ោយប៉ែត អោយដឹងនៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។ អាជ្ញាធរ និងកម្លាំងសមត្តកិច្ច ក៍ត្រូវរងផលប៉ះពាល់ រលំជម្រកស្នាក់ប្រចាំការក្នុងបេសកម្មបិទខ្ទប់តំបន់ក្រហម និងតាមបន្ទាត់ព្រំដែនជាច្រើនកន្លែងផងដែរ។ លោកបានបន្តថា ៖ តួលេខបឋម ក្នុងនោះ ៖ សង្កាត់មិនិត្ត ៣៤ ខ្នងផ្ទះ+ សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ សង្កាត់ប៉ោយប៉ែត១៦ខ្នងផ្ទះ និងផ្សារមង្គលប៉ោយប៉ែត របស់លោកឧកញ៉ាហង្ស ស៊ីផា ចំនួន០១ ខ្នងធំ ៕ដោយ៖ ឃិន គន្ធា
-
អាជ្ញាធរខេត្តក្រចេះ សម្រេចបិទការចេញ-ចូលទីតាំងចំនួន៤កន្លែង នៅក្នុងក្រុងក្រចេះ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត
អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះ អាសន្ននូវទីតាំងចំនួន៤ កន្លែង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ។ ការសម្រេចបិទទីតាំងទាំង៤កន្លែងនេះ គឺធ្វើឡើងបន្ទាប់ពីទីតាំងខាងលើនេះ មានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ កាលពីពេលថ្មីៗនេះ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ ទីតាំងសំខាន់ៗទាំង៤កន្លែងរួមមាន ទី១.បន្ទប់ពិគ្រោះព្យាបាលជំងឺ(យីហោ) ទាវ ប៊ូ ទី២.ឱសថស្ថានរង សុខ ខេង ទី៣. ហាង លីកាម៉ាត២៥០០ និងទី៤ ហាងមីហិរ សេអ៊ូល ៧កំរិត ដែលទីតាំងទាំងនេះស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី ក្រុងក្រចេះ។ ពាក់ព័ន្ធ ការចេញសេចក្តីប្រកាសបិទទីតាំងខាងលើ គឺ រដ្ឋបាលខេត្តក្រចេះ បានប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀតឈ្មោះ ប៉ូវ សុនិកា ភេទស្រី អាយុ២៣ឆ្នាំ មានស្រុក កំណើតនៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ស្ត្រីដែលមានវិជ្ជមានកូវីដ១៩ បានធ្វើដំណើរតាមរថយន្តជាមួយឈ្មោះ តាំន វេងម៉េង…
-
មេឃភ្លៀងមួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់ ធ្វេីឲ្យដេីមឈេីមួយចំនួនត្រូវបានបាក់ (មានវីដេអូ)
ផ្សាយផ្ទាល់ ៖ មេឃភ្លៀងមួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់ ធ្វេីឲ្យដេីមឈេីមួយចំនួនត្រូវបានបាក់ ។ លោក ជីម ភារ៉ា អ្នករាយការណ៍
-
អ្នកធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយចូលមកខេត្តសៀមរាប ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬមន្រ្តីសុខាភិបាល
ខេត្តសៀមរាប៖ អ្នកធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយចូលមកខេត្តសៀមរាប ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬមន្រ្តីសុខាភិបាលដែលសាមីខ្លួនកំពុងរស់នៅ យកសំណាកតេស្ត និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាដាច់ខាត នេះបើតាមប្រសាសន៍ លោកនាក់ ណេរ៉ុនអភិបាលរងខេត្តសៀមរាប ក្នុងឱកាស ដឹកនាំរៀបចំកែសម្រួលប្រព័ន្ឋគ្រប់គ្រងទិន្នន័យអ្នកធ្វើដំណើរឆ្លងកាត់ចូលមកខេត្តនេះឱ្យកាន់តែមានភាពសុក្រិតនិងរហ័សជាងមុន នៅព្រំប្រទល់ស្រុកជីក្រែងនិងស្រុកស្ទោង កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១នេះ លោកនាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលខេត្ត រួមជាមួយ លោកអភិបាលស្រុកលោកស្រីអភិបាលរងស្រុកជីក្រែង ក្រុមយុវជនមកពីសាលាហ្គូ ក្លូប៊ល ព្រមទាំងក្រុមការងារប្រចាំការនៅប៉ុស្តិត្រួតពិនិត្យសុខភាពបឋមស្ថិតនៅព្រំប្រទល់ស្រុកជីក្រែងខេត្តសៀមរាប និងស្រុកស្ទោងខេត្តកំពង់ធំនោះ ឱ្យកាន់តែច្បាស់លាស រហ័សនិងមានភាពសុក្រិត សុវត្ថិភាព និងបញ្ចៀសពីភាពកកស្ទះនិងរង់ចាំយូររបស់បងប្អូនអ្នកដំណើរឆ្លងកាត់ចូលក្នុងខេត្កនៃកំឡុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ ថ្មិៗនេះ មានការសំណូមពររបស់អ្នកធ្វើដំណើរឆ្លងចូលទៅភូមិសាស្ត្រខេត្តសៀមរាបថានមានភាពយឹតយ៉ាវចំពោះការស្រង់ទិន្នន័យសម្រាប់ពួកគាត់។ លោក នាក់ ណេរ៉ុន ទទួលស្គាល់ថា ពិតជាមានភាពយឹតយ៉ាវខ្លះពាក់ព័ន្ឋទៅនឹងបច្ចេកទេសនៃប្រព័ន្ឋស្រង់ទិន្នន័យ ក៍ដូចជាប្រព័ន្ឋផ្លូវដើរចូលមិនទាន់មានរបៀបរៀបរយ ហេតុនេះហើយបានជាអាជ្ញាធរខេត្តដឹកនាំសហការជាមួយរដ្ឋបាលស្រុកនិងកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅនេះរៀបចំកែសម្រួលប្រព័ន្ឋកត់ត្រាគ្រប់គ្រងទិន្នន័យ និងកន្លងផ្លូវដើរចូល ព្រមទាំងកំណត់គម្លាតសុវត្ថិភាពចៀសវាងការចូលប្រជ្រៀតគ្នាក្នុងពេលផ្តល់ព័តមាននិងកត់ត្រាទិន្នន័យរបស់អ្នកដំណើរ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបង្ហាញឱ្យដឹងទៀតថា តាមរយៈសំរង់ទិន្នន័យអ្នកដំណើរឆ្លងកាត់ពីច្រកព្រំប្រទល់នេះហើយដែលបានផ្តល់លទ្ឋភាពឱ្យអាជ្ញាធរខេត្តគ្រប់គ្រងបានការឆ្លងជំងឺកូវីដ-១៩ឱ្យមកនៅត្រឹមកម្រិតនាំចូលពីក្រៅមានន័យថា ទាំងអ្នកមានផ្ទូកមេរោគកូវីដ-១៩ ទាំងអ្នកជិតស្និទ្ឋនិងអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានរកឃើញទាន់ពេលវេលា ទោះបីជាមានចូលទៅក្នុងសហគមន៍ខ្លះក្តី តែក៍ស្ថិតនៅក្នុងការគ្រប់គ្រងបានដែរ។ តាមការពិនិត្យជាក់ស្តែង លោក នាក់ ណេរ៉ុន កត់សម្គាល់ឃើញថា បងប្អូនអ្នកដំណើរមកដល់ដើម្បីពិនិតសុខភាពបឋម និងផ្តល់ព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួននិងអ្នករួមដំណើរ នៅតែមានភាពប្រញ៉ាប់ប្រញ៉ាល់ និងមិនគិតពីគម្លាតសុវត្ថិ នៅឡើយ ទោះបីជាមានសេចក្តីប្រកាសក៍ដូចជាវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តជារឿយៗក្តី។ លោក បានបញ្ជាក់ថា តាំងពីបង្កើតប៉ុស្តិត្រួតពិនិត្យសុខភាពបឋម កត់ព័ត៌មាននិង ស្រង់ទិន្នន័យនៃអ្នកធ្វើដំណើរចូលខេត្តសៀមរាបនៅព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តបន្ទាយមានជ័យ កន្លងមក ក្រុមការងារនេះ បានជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជារងការរិះគន់ពីមហាជនថា ការងារមានភាពយឹតយ៉ាវ និងសំណូមពរនានាទៀតផង ប៉ុន្តែដោយឆន្ទៈនិងស្មារតីមោះមុត របស់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលស្រុក កម្លាំងសមត្ថកិច្ច ជាដើមសុទ្ឋតែបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តមិនថាយប់ព្រលប់ ហាលថ្ងៃ ហាលភ្លៀងក្តីនោះទេ គឺបានបំពេញការងារ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យសកម្មភាពការងារដំណើរការទៅបានរលូនល្អប្រសើរថែមទៀត៕ ដោយ ស៊ាន សុផាត
-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនយុវជនម្នាក់ ទៅ តុលា ការចាត់ការតាមផ្លូវច្បាប់ ក្រោយពីធ្វើដំណើរទៅខេត្តតាកែវ ហើយបង្ករការចម្លងកូវីដ១៩ ទៅលើមនុស្ស០៥នាក់ និងអ្នកពាក់ព័ន្ធ ជាង១០០នាក់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានចាប់បញ្ជូនជនសង្ស័យម្នាក់ ទៀតហើយ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ខណៈមិនអនុវត្តវិធានតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវហើយធ្វើដំណើរទៅខេត្តតាកែវ បង្កការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅលើមនុស្ស០៥នាក់ និងមនុស្សជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាង១០០នាក់ថែមទៀត។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ការស្រាវជ្រាវស៊ើបបអង្កេតក្នុងសំណុំរឿងបុគ្គលមិនអនុវត្តតាមវិធានក្រសួងសុខាភិបាល បង្កឱ្យឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះទៅអ្នកដទៃ គឺក្រុមការងារគណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធកូវីដ១៩ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីនៃការអនុវត្តចាប់បញ្ជូនជនសង្ស័យយកទៅអនុវត្តតាមនីវិធី។ លោកបានអោយដឹងទៀតថា ដំណើររឿងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានជិះម៉ូតូទៅជួបមិត្តភក្តិម្នាក់ ដែលបំរើការងារទូរទស្សន៍ខ្សែកាបផ្ទុកជំងឺកូវីដ១៩ នៅម្តុំផ្សារអូរប្ញស្សី និងបានបើកគម្របមួកសុវត្ថិភាព និយាយជាមួយគ្នា។ បន្ទាប់មកនៅថ្ងៃទី២២ ខែមីនា ក្រោយពីដឹងព័ត៌មានថា មិត្តភក្តិដែលបានជួបនិយាយគ្នានោះ វិជ្ជមានកូវីដ១៩ ជនសង្ស័យក៏បានទៅផ្តល់វត្ថុសំណាកវិភាគរកកូវីដ១៩លើកទី១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគ្រូពេទ្យណែនាំឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដោយដាក់ខ្លួនដាច់ដោយឡែកពីគ្រួសារ។ បន្ទាប់មកលទ្ធផលលើកទី១ អវិជ្ជមាន ។នៅថ្ងៃទី២៧ ខែមីនា បានបន្តធ្វើតេស្ថលើកទី២ នៅវិទ្យាល័យបឹងត្របែក លទ្ធផល…
-
អ្នកពាក់ពាក់ព័ន នឹងបុរសមានមេរោគកូវីត១៩ ជាច្រើននាក់ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណ យក វត្ថុសំណាក ពិនិត្យ និងធ្វើចត្តាឡីស័ក
អ្នកពាក់ព័ន្ធជាច្រើននាក់ រស់នៅនៅភូមិភ្នំកន្តួត សង្កាត់កំពុងស្វាយ និងអ្នកលក់ដូរ នៅក្នុងផ្សាសិរីសោភ័ណ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណ នាំទៅយកវត្ថុសំណាក ដើម្បីពិនិត្យរកមេរោគកូវីត១៩ និងធ្វើចត្តាឡីស័ក ។ លោក ហ៊ឺល រ៉ាយា អភិបាលក្រុងសិរីសោភ័ណ លោកនាង ហាវ អភិបាលរងក្រុង និងមន្ត្រីក្រោមឪវាទដឹកនាំកម្លាំងទាំងបី ចុះអនុវត្តការងារនេះ ។ លោកវរះសេនីយ៍ ស៊ី ឌី អធិការក្រុងសិរីសោភ័ណប្រាប់ថា៖ អ្នកផ្ទុកមេរោគកូវី១៩ មានឈ្មោះ បាន រ៉ាស៊ី អាយុ ២៧ឆ្នាំ មានមុខរបរលក់ចាប់ហួយ ក្នុងផ្សាសិរីសោភ័ណ ។ លោក បន្តថា៖ ឈ្មោះ បាន រ៉ាស៊ី មានសង្សារធ្វើការកាស៊ីណូ នៅក្រុងប៉ោយប៉ែត ហើយពួកគេតែជួបគ្នាដូចដៃគូរសង្សាដ៍ទៃ ក្រោយពីឈ្មោះ បាន រ៉ាស៊ីសង្ស័យថា ខ្លួនមានរោគសញ្ញា (ក្អក ឈឺបំពុងករ ឡើងកំដៅខ្លាំង)ក៍សម្រេចចិត្តទៅពិនិត្យវត្ថុសំណាក នៅមន្ទីពេទ្យក្រុងសិរីសោភ័ណ ទើបដឹងថា ខ្លួនមានមេរោគកូវី១៩…
-
ជនសង្ស័ជាប្តីសម្លាប់ប្រពន្ធនិងដុតសាកសពចោលបំបិទភស្តាងត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួនក្រោយរត់គេចខ្លួនបាន៣ថ្ងៃ
សៀមរាប៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យជាប្តីសម្លាប់ប្រពន្ធរបស់ខ្លួន ក្រោយរត់គេចខ្លួនបាន៣ថ្ងៃ ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះនៅក្នុង ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងនគរបាលជំនាញព្រហ្មខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានសហការគ្នាស្រាវជ្រាវរហូតដល់៣ថ្ងៃទើបបំបែកសំណុំរឿងនេះបានដោយជោគជ័យ ។ លោកបន្តថា កម្លាំងនករបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណី ឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប(ត្រូវជាប្រពន្ធ)អាយុ៣៦ឆ្នាំរស់នៅភូមិឃុំខាងលើ។ លោកបន្ថែមថា យោងតាមការសារភាពរបស់ជនសង្សយ័ អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ ថាពិតជាបានសម្លាប់ប្រពន្ធរបស់គាត់ពិតប្រាកដមែនដោយមូលហេតុឈានដល់ការសម្លាប់គាត់មានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែងបែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តីឲ្យតែបានលេងល្បែង ហើយនៅថ្ងៃទី២៧ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដីតែគាត់មិនអោយលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយគាត់ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។…
-
អាជ្ញាធរ និងក្រុមគ្រូពេទ្យ បញ្ជូនស្ត្រីជាភរិយារបស់បុរសឆ្លង កូវីត ១៩ម្នាក់ នៅក្រុងប៉ោយប៉ែត ដែលរឹងទទឹង ដៀល ជេរ សមត្ថិកិច្ច ទៅធ្វើចន្តាឡីស័កហើយ
ស្ត្រីម្នាក់ដែលប្ដីមានវិជ្ជមានកូវិដ១៩ ហើយចចេសរឹងរូស ជេរដៀលប្រមាថ ដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងអ្នកកាសែតផងនោះ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ត្រូវបានមន្ត្រីនាំខ្លួន ទៅយកសំណាក និងដាក់អោយធ្វើចត្តាឡីស័កហើយ ។ ស្ត្រីខាងលើមានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ ដែលមានវិជ្ជមានកូវីត១៩ និងកូនឈ្មោះហង្ស កន្និកា អាយុ១ឆ្នាំ ១ខែ ។ ពួកគាត់មានលំនៅស្ថិត ក្នុងបូរីហ្គូដឡាក់ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នំា២០២១ មានរឿងប្រទូស្តរាយមួយកើតឡើងមុខនៅផ្ទះរបស់ស្ត្រីនោះ ហើយស្ត្រីនោះបានប្រកែកក្រាញ មិនព្រម ចេញទៅអោយគ្រូពេទ្យធ្វើការយកសំណាករកមេរោគកូវីត១៩ ។ ប៉ុន្តែគាត់បានព្រមចេញមកត្រឹមមាត់ទ្វាររបងច្រកតូចនៃផ្ទះ ហើយក៏ជេរបញ្ចោរ ដៀលប្រមាថ ដល់មន្ត្រីអាជ្ញាធរ កងកម្លាំងមានសមត្ថិកិច្ច និងអ្នកកាសែតផងដែរ គ្រាដែរក្រុមគ្រូពេទ្យ បានអញ្ជើញគាត់ទៅផ្តល់សំណាក និងធ្វើចត្តាឡីស័ក ៕ ដោយ៖ឃិន គន្ធា