Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • មនុស្សជិត ២.០០០ នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​

    មនុស្សជិត ២.០០០ នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​

    ភ្នំពេញ៖ មនុស្សជិត ២.០០០ នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​ ដោយគិត​ចាប់​ណី​ថ្ងៃទី​១៥ មេសា ដល់​ថ្ងៃទី​១៥ ឧសភា ឆ្នាំ២០២១​។ ​នេះបើតាមការបញ្ជាក់លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ លោកបានបន្តថា សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ដែល​បាន​ល្មើស​នឹង​បម្រាម​គោចរ និង​បម្រាម​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ចំនួន​១.៨៧៨​នាក់ ក្នុងនោះ​តុលាការ​ឃុំខ្លួន​ចំនួន​១១​នាក់ កំពុង​សាកសួរ​នៅ​តុលាការ ចំនួន​៣​នាក់ ណែនាំ​អប់រំ​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ចំនួន ១.២៣៨ នាក់ ប​ញ្ជួ​ន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២៨៩​នាក់ ធ្វើ​ការពិន័យ​អន្តរកាល​ចំនួន​៣៣៣​នាក់ និង​ប​ញ្ជួ​ន​ទៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​។​ លោកបន្ថែមថា ចំនួន​មនុស្ស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ចែកជា​ពីរ​ដំណាក់កាល​ ដោយ ទី​១​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​១៥ ខែមេសា​រហូតដល់ ថ្ងៃទី​៥ ឧសភា និង​ដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃទី​៦ ខែឧសភា រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ដែល​សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​អនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៨​យប់​រហូត ដល់​ម៉ោង​៣​ទៀបភ្លឺ​។​ ​លោក​បាន​បន្ថែមថា សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​ល្បាត​តាម​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​ជាប្រចាំ ពិសេស​អនុវត្ត បម្រាម​គោចរ​ពេលយប់ ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ តាម​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក ស…

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ១៦ ឧសភា ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ១៦ ឧសភា ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ១៦ ឧសភា ២០២១៖

  • សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនមេខ្លោង ២នាក់ និងគ្រឿងញៀនជាង ៧០គីឡូក្រាម

    សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនមេខ្លោង ២នាក់ និងគ្រឿងញៀនជាង ៧០គីឡូក្រាម

    អគ្គស្នងការដ្ឋាននគរបាលជាតិ នៅពីថ្ងៃ១៦ ខែឧសភា សកន្លងទៅបានបញ្ជាក់ថា បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជាទៅវៀតណាម និងបានចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិចិនចំនួន២នាក់ ព្រមទាំងរឹបអូសបានសារធាតុញៀនជាង៧០គីឡូក្រាម នៅទីតាំងមួយ ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមការអនុវត្តបទបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសមត្ថកិច្ចក៏បានស្រាវជ្រាវយ៉ាងដិតដល់ ក្រោយពីទទួលបានព័ត៌មាននៃការជួញដូរគ្រឿងញៀនឆ្លងដែននេះមួយរយៈ រហូតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

  • សមត្ថកិច្ចប៉ៃលិន និងខេត្តបាត់ដំបង សហការគ្នាបំបែកសំបុកគ្រឿងញៀនឆ្លងខេត្ត

    សមត្ថកិច្ចប៉ៃលិន និងខេត្តបាត់ដំបង សហការគ្នាបំបែកសំបុកគ្រឿងញៀនឆ្លងខេត្ត

    សមត្ថកិច្ចនៃស្នងការនគរបាលខេត្តប៉ៃលិននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានសហការជាកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្រ្កាបបទល្មើសគ្រៀងញៀនមួយសំបុកធំនៅក្នុងភូមិសាស្រ្តស្រុករតនៈមណ្ឌល ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ យើងតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង១២:០០នាទី ពន្លាតដែនសមត្ថកិច្ច សហ ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដោយមានការ សម្របសម្រួលពី ឯកឧត្តម ព្រះរាជ អាជ្ញា បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទល់មុខរោងចក្រចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់,ស្រី០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ វ៉ា សាស៊ី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង (ប្ដី) (តេស្តវិជ្ជមានសារធាតុ ញៀន)។២-ឈ្មោះ យឿត យ៉ារី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ…

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ ឧសភា ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ ឧសភា ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ ឧសភា ២០២១៖

  • ករណីឃាតកម្មនៅកំពង់ឆ្នាំងមន្រ្តីជំនាញដាក់ការសង្ស័យថាប្ដីជាអ្នកសម្លាប់ហើយដុតផ្ទះបន្ថែមទៀត

    ករណីឃាតកម្មនៅកំពង់ឆ្នាំងមន្រ្តីជំនាញដាក់ការសង្ស័យថាប្ដីជាអ្នកសម្លាប់ហើយដុតផ្ទះបន្ថែមទៀត

    កំពង់ឆ្នាំង: ករណីឃាតកម្មបណ្ដាលឲ្យមនុស្ស ០៦នាក់បានស្លាប់នៅក្នុងផ្ទះដោយភ្លើងអគ្គីភ័យឆាបឆេះ សសង្ស័យថាដោយសារស្នាដៃប្ដីជាអ្នកប្រព្រឹត្តគឺឈ្មោះនន់ សារ៉េត អាយុ៣៨ឆ្នាំ ។ យោងតាមការបញ្ជាក់ពីលោកឧត្តម សេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១និង១១នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ជាករណីឃាតកម្ម ។ សូមរំលឹកថានៅយប់ម៉ោង០៨និង៤០នាទីនាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះ០១ខ្នងនៅត្រង់ចំណុចអ្នកតារាជ ឋិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យផ្ទះ ០១ខ្នងមានទំហំ7 ×12 ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីរងនៅការខូចខាតទាំងស្រុង មានកូនប្រុសចំនួន០៤នាក់ម្ដាយម្នាក់រួមទាំងទារក០៣ខែនៅក្នុងផ្ទៃពោះម្នាក់ផងដែរ៕   បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២១ នេះ៕  សុខ គឹមសៀន

  • សន្តិសុខមាតុភូមិ ប្រចាំថ្ងៃនេះ (មានវីដេអូ)

    សន្តិសុខមាតុភូមិ ប្រចាំថ្ងៃនេះ (មានវីដេអូ)

    សន្តិសុខមាតុភូមិ ប្រចាំថ្ងៃនេះ

  • នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទេស ថ្ងៃទី០៩ ឧសភា ២០២១

    នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទេស ថ្ងៃទី០៩ ឧសភា ២០២១
  • នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទេស ថ្ងៃទី០៨ ឧសភា ២០២១

    នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទេស ថ្ងៃទី០៨ ឧសភា ២០២១
  • នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទេស ថ្ងៃទី៧ ឧសភា ២០២១

    នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទេស ថ្ងៃទី៧ ឧសភា ២០២១