-
បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់នៅខេត្តក្រចេះ
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
-
អាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការ តាមចាប់អ្នកជំងឺកូវីដ ដែលរត់ចេញពីមណ្ឌលព្យាបាល ក្នុងរយៈពេល១៥នាទី(មានវីដេអូ)
នៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាល បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតែបន្តព្យាយាមគេចវេសមិនព្រមប្រគល់ខ្លួន រហូតដល់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ និងបានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាលបន្ត។ ករណីរត់គេចនេះ គឺជាការបំពានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធាគាពី៥ឆ្នាំ ទៅ១០ឆ្នាំ ជាមិនខាន។ ហេតុដូចនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមាន ក្រុមគ្រួសារ វិជ្ជមានជំងឺកូវីដ-១៩ ក៏ដូចជា…
-
បុរសម្នាក់ បើកម៉ូតូសណ្ដោងរម៉កមួយគ្រឿង បុករះរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរម៉កមួយគ្រឿង ដឹកទឹកសុទ្ធ បុករះរថយន្ត និងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៩BT នៅជិតខ្លោងទ្វារវត្តដំបូកខ្ពស់ នៅភូមិទំនប់ទឹក ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូរម៉កសណ្ដោងដឹកទឹកសុទ្ធ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្ដោងរម៉កមួយគ្រឿង ពណ៌ខ្មៅ កន្ទុយសណ្ដោងរម៉ក ពណ៌ខៀវ មិនមានពាក់ស្លាកលេខ ដឹកទឹកសុទ្ធយកទៅឲ្យគេ ដោយបើកបរតែម្នាក់ឯង ធ្វើដំណើរចុះពីលើផ្លូវ២៧១ ចូលមកតាមក្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ក៏ស្រាប់តែរម៉កសណ្តោងម៉ូតូ បែកកង់ក្រោយខាងស្តាំ រួចហើយរេចង្កូតជ្រុលទៅបុករថយន្តម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NCN-7007 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត បម្រុងបត់ទៅជើងឡើងផ្លូវ២៧១ ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ រួចហើយរម៉កជ្រុលបន្តទៅបុកម៉ូតូម៉ាក Honda copy 2021…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២២ ឧសភា ឆ្នាំ២០២១
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២២ ឧសភា ឆ្នាំ២០២១៖
-
បញ្ជូនខ្លួនអ្នកផលិត ស្រា ស ចំនួន១៣នាក់ នៅខេត្តកណ្តាល ទៅតុលាការ ក្រោយមានហេតុការណ៍បណ្តាល មនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺ(មានវីដេអូ)
-
នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពីបទ ឃាតកម្មគិតទុកជាមុន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំនុចផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០១ តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពីបទ ឃាតកម្មគិតទុក ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យតាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ រិទ្ធ សាយ ហៅ ម៉ម កិរិយា ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវជាតិ លេខ ៥ ភូមិ ក សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរជាងបាញ់ថ្នាំ (មានសារធាតុញៀន)។ ការអនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨០ត.ព្រ/១៥ របស់ចៅក្រមជំនុំជម្រះលោក ឆែ វីរះ ចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៥ ពីបទ…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២១ ឧសភា ឆ្នាំ២០២១
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២១ ឧសភា ឆ្នាំ២០២១៖
-
មុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួន បន្ទាប់ពីឆក់ជនជាតិ អស់លុយជាង២០ម៉ឺនដុល្លារ
ភ្នំពេញ ៖ យោងតាមរបាយការរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២១ ខែឧសភានេះ បានអោយដឹងថា ជនសង្ស័យ២នាក់ ដែលជាចោរជំនាញឆក់កាបូប ទូរស័ព្ទ ជាពិសេសជនជាតិបរទេស ដែលឆក់ម្តងៗ ខ្ទង់ម៉ឺនសែនដុល្លា និងធ្លាប់ជាប់ពន្ធនាគារផងនោះ ពេលនេះត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមស្រាវជ្រាវបង្ក្រាប ពីរកន្លែងផ្សេងគ្នា ទី១កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ឧសភា២០២១ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងចំណុចទី២ នៅរសៀលថ្ងៃដដែល ចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានដឹងថាជនសង្ស័យទី១មានឈ្មោះ ស្វាយ រិទ្ធី ហៅ(ប៊យ) អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ជុំ ស៊ីដែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ…
-
ជនសង្ស័យ ២នាក់ដែលឆក់កាបូបលុយពីជនជាតិចិន មានលុយជាង ២០ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយពីធ្វេីសកម្មភាពឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ។ គួររំលឹកថា, កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥៖៣០នាទី នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិ ចិន បង្កដោយជនសង្ស័យចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿងម៉ាក Nex សេរី២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាក់ ហុងដា ឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ បានសម្រេចរួចគេចខ្លួនបាត់តែម្តង។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន០២នាក់ នៅចំណុចផ្សេងៗគ្នា មានឈ្មោះដូចខាងក្រោម៖ ទី១៖ ឈ្មោះ ស្វាយ…
-
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បញ្ជាក់ពីមូលហេតុស្រាពុលសម្លាប់មនុស្ស១១នាក់នៅខេត្តកណ្ដាល
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា គេបបានសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា បានកើតឡើងនូវករណីពុលស្រាជាញឹកញាប់ នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ជាដើម ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ ថ្មីៗនេះទៀតសោត ក៏មានករណីពុលនៅស្រុកល្វាឯម ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋ១១នាក់បានស្លាប់បាត់បង់ជីវិត ដែលមូលហេតុគឺផ្តោតការសង្ស័យបណ្តាលមកពីការពុលស្រា។ យោងលទ្ធផលវិភាគ លើសំណាកស្រាស និងស្រាថ្នាំដែលប្រមូលបានពីទីតាំងកើតហេតុ បានបង្ហាញថា សំណាកស្រាចំនួន៧ ក្នុងចំណោម១២ សំណាក គឺមានវត្តមានសារធាតុមេតាណុលដែលជាសារធាតុពុលច្រើនហួសកម្រិតអនុញ្ញាតពី១០ដង ទៅ១០០ដងឯណោះ ដែលអាចបង្កឱ្យប្រជាពលរដ្ឋស្លាប់ ប្រសិនបើបរិភោគចាប់ពី១០០ មីលីលីត្រឡើងទៅ។ អគ្គនាយកដ្ឋានក.ប.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា ត្រូវផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ អគ្គនាយកដ្ឋានក.ប.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន មុននឹងទិញស្រាយកមកប្រើប្រាស់ ឬបរិភោគ ដោយត្រូវពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីសុខភាព និងអាយុជីវិតរបស់ខ្លួន។ ការពុលស្រាសដែលមានបណ្តាលឱ្យមនុស្សចំនួន ១១នាក់ស្លាប់ នៅក្នុងស្រុកល្វាឯមនោះ គឺបានកើតមានតាំងពីថ្ងៃសទី១០ឧសភាឆ្នាំ២០២១មក ក្រោយប្រជាពលរដ្ឋមួយចំនួន…