-
រថយន្តទំនេីប ឡង់គ្រីស័រ បេីកបុកម៉ូតូខ្ទាតទៅប៉ះរុឺម៉កសណ្ដោងបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់នៅលូប្រាំ
-
សាហាវមែន!! ដេញកាប់យុវជនម្នាក់ ស្លាប់ រួចនាំនារីម្នាក់ជិះជាមួយជនរងគ្រោះគេចបាត់ សង្ស័យជាស្នេហាត្រីកោណ
ភ្នំពេញ ៖ ប្រជាពលរដ្ឋសង្ស័យថាជាស្នេហាត្រី កោណ ខណៈជនសង្ស័យ២នាក់ដេញកាប់យុវជនម្នាក់បណ្ដាលឲ្យស្លាប់ និងនាំយកនារីម្នាក់ដែលធ្វេីដំណេីរជាមួយ ជនរងគ្រោះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកេីតហេតុកាលពីវលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខការដ្ឋានដឹកខ្សាច់មួយកន្លែង តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១ មិថុនា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១ មិថុនា ២០២១
-
ឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់ ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមក កម្ពុជាវិញដោយខុសច្បាប់ ក្នុងភូមិសាស្ត្រចាក់ច្រែងព្រំដែនកម្ពុជា.ថៃ
ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវបានកងកម្លាំងប្រដាប់អាវុធ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការឃាត់ខ្លួន ខណៈពេលដែលពួកគាត់លួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។ យោងតាមកំណត់ហេតុ របស់នាយការិយាល័យទី កងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ទោ ផង អឿន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋខ្មែរទាំងពីរនាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ បំណងរកការងារធ្វើតាមច្រកព្រំដែនជាំស្រងាំ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក៏សម្រេចចិត្តលួចឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ។ ប៉ុន្តែត្រូវបានកម្លាំងឃាត់ខ្លួន ខណៈពេលកំពុងដើរល្បាតតាមភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ បន្ទាត់ព្រំដែន កម្ពុជា.ថៃ។ លោកវរសេនីយ៍ទោ ផង អឿន បានឲ្យដឹងដែរថា ចំពោះពលករខ្មែរ ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញនោះ ទី១ឈ្មោះ ចយ អាន ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិមន្ទិល ឃុំ យាង ស្រុកជាំក្សាន្ត…
-
បុរសជាជនញៀនថ្នាំ កើតជំងឺកូវីដ១៩ ដែលសម្លាប់មន្ត្រីយោធា ដើម្បីចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ឥឡូវស្លាប់ហើយ ដោយសារគាំងបេះដូង ព្រោះអំណាចថ្នាំញៀន
បុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ បន្ទាប់ពីវាយសម្លាប់អ្នកយាមជាយោធាម្នាក់ ដើម្បីរត់ចេញពីមន្ទីរពេទ្យ បង្អែកស្រុកពញាក្រែក កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានគាំងបេះដូងស្លាប់ បណ្តាលមកពីផលវិបាក នៃការប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ ចំពោះអ្នកជំងឺកូវីដ១៩នេះ។ នេះបើតាមការឱ្យដឹងពីមន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកពញាក្រែក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បុរសជាយោធា ដែលស្លាប់ដោយសារជនញៀនថ្នាំសម្លាប់កាលពីថ្ងៃល្ងាចថ្ងៃទី២៥ ខែឧសភា កន្លងទៅ ឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ចំណែកឃាតកដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ និងបានគាំងបេះដូងស្លាប់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ សព ត្រូវបានបញ្ជូនយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក៕
-
មនុស្ស២នាក់បានស្លាប់និងរបួសក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននៅខេត្តបាត់ដំបង
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងនារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
-
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទទួលម៉ាសចំនួន១៧ម៉ឺនម៉ាស ពីព្រះសហគមន៍កាតូលិកកម្ពុជា
ពិធីប្រគល់និងទទួលនោះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមាន សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ គឺសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្
-
សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់២នាក់ និងពលករចំនួន១៨នាក់ពាក់ព័ន្ធការនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ការឃាត់ខ្លួននោះគឺបានធ្វើឡើងនៅកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិសាស្រ្ត ក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង។
-
សមត្ថកិច្ចឃាត់ខ្លួន២នាក់ ប្តីប្រពន្ធ ដែលជាអ្នកបិទស្រា.ស យកមក សួរនាំ ក្រោយមានមនុស្សស្លាប់៩នាក់ និងកំពុងសម្រាកព្យាបាល ជាង ៣០នាក់ នៅស្រុកកំពង់ត្រាច
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ដែលជាអ្នកបិទស្រាស មកសួរនាំក្រោយមានហេតុការណ៍ស្លាប់មនុស្សចំនួន៩នាក់ និងកំពុងសម្រាកព្យាបាលជាង ៣០នាក់។ សូមបញ្ជាក់ថា មានករណីសង្ស័យពុលស្រាមួយទៀតហើយ នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់សរុប៩នាក់ តាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីពួកគាត់បានហូបជុំគ្នាដើម្បីកំដរបុណ្យសពនាពេលកន្លងទៅ។ លោក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ករណីពុលស្រាខាងលើ បានបណ្ដាលឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់ រហូតដល់៩នាក់។ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានឲ្យដឹងថា ករណីពាក់ព័ន្ធជនរងគ្រោះប្រុសស្រីស្លាប់ដូចខាងលើ ចាប់តាំងពីថ្ងៃទី២១ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ មានចំនួន៩នាក់ គឺជនរងគ្រោះបានស្លាប់ នៅថ្ងៃទី២១ ចំនួន១នាក់ ហើយជនរងគ្រោះពាក់ព័ន្ធដែលហូបស្រា.ស បានស្លាប់ជាបន្តបន្ទាប់…