Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ២០ ឧសភា ឆ្នាំ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី ២០ ឧសភា ឆ្នាំ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ ឧសភា ឆ្នាំ២០២១៖

  • អភិបាលខេត្តកំពង់ស្ពឺ ចុះទៅជួប និងសុំទោសក្មេងស្រីដែលសន្តិសុខផ្សារទាត់កញ្ចែ្រងលក់ព្រីង

    អភិបាលខេត្តកំពង់ស្ពឺ ចុះទៅជួប និងសុំទោសក្មេងស្រីដែលសន្តិសុខផ្សារទាត់កញ្ចែ្រងលក់ព្រីង

    ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុះទៅជួបនិងសុំទោសក្មេងស្រីម្នាក់ដែលត្រូវសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ចែ្រងលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ “ក្រោយបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ច្រែងក្មួយស្រីលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺបានប្រព្រឹត្តបែបនេះ ។ នេះជាប្រសាសន៍លោកអភិបាលខេត្តកំពង់ស្ពឺតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។ ឯកឧត្តមថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរយ៉ាងទទូចដល់អាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃដែលត្រូវការប្រើប្រាស់ផ្លូវ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មេងស្រី ឯកឧត្តមបានផ្តល់សម្ភារៈមួយចំនួនផងដែរ ដល់ក្មេងស្រីនេះ ៕ ដោយ -រ៉ាវុធ

  • បុរសម្នាក់ បើកម៉ូតូធំលឿន បុកម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ

    បុរសម្នាក់ បើកម៉ូតូធំលឿន បុកម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូធំ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូមួយគ្រឿងកំពុងតែឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងមុខច្រកចូលក្រសួងព័ត៌មាន ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពមានឈ្មោះ ទ្រី ស្រីលីន ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ម្តុំឫស្សីកែវ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ស្ត្រីរងគ្រោះតែងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពីរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2244 ដឹកកាហ្វេឱ្យភ្ញៀវ ដែលកម្មង់តាមរយៈប្រព័ន្ធទូរស័ព្ទ នៅម្តុំមន្ទីរពេទ្យជប៉ុន ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ហើយបានឆ្លងផ្លូវព្រះមុនីវង្ស បានពាក់កណ្តាលផ្លូវហើយ ក៏ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូធំមួយគ្រឿង ម៉ាកកាវ៉ាសាគី Z1000 ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1HW-0909 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស…

  • នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ​សរុប​៤៥នាក់ ដែលប្រមូលម្តុំផឹកស៊ី ល្មើសវិធានក្រសួងសុខាភិបាល និង​រក​ឃើញគ្រឿងញៀនមួយចំនួន នៅក្នុងខុនដូមួយ​កន្លែង​ខណ្ឌបឹង​កេង

              ជនបរទេស និងជនជាតិខ្មែរចំនួន៤៥នាក់ ដែលប្រមូលផ្តុំគ្នាផឹកស៊ី​ ល្មើសវិធានក្រសួងសុខាភិបាល   នៅក្នុងខុនដូមួយកន្លែង នៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ឆ្មក់ចូលបង្រ្កាប និងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈ រួមនិងគ្រឿងញៀនមួយចំនួនផងដែរ។ ប្រតិបត្តិការបង្រ្កាបនោះកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។           សេចក្តីរាយការណ៍ឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបខុនដូខាងលើកម្លាំងសមត្ថកិច្ច បានធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេស បើកលួចលាក់នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀងកម្សាន្ត ល្មើសវិធានក្រសួងសុខាភិបាល។ នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់រាល់សកម្មភាពនៃការប្រមូលផ្តុំ ជួបជុំគ្នា ដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។           ក្នុងចំណោមជនសង្ស័យ៤៥នាក់ នោះមានជនជាតិចិនប្រុសស្រី២៦ នាក់,ជនជាតិវៀតណាម០៧នាក់ ជនជាតិកូរ៉េ០១នាក់ ,ជនជាតិម៉ាឡេស៊ី០១នាក់ និងជនជាតិខ្មែរ ១០នាក់។ វត្ថុតាងរួមមាន៖ម្សៅពណ៌សចំនួន០៦ថង់តូច,ម្សៅម៉ត់ពណ៌ស០២កញ្ចប់,ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់,ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់,ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់,ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃ១៩ ឧសភា ឆ្នាំ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃ១៩ ឧសភា ឆ្នាំ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃ១៩ ឧសភា ឆ្នាំ២០២១៖

  • សាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនយុវជន៣នាក់ក្នុងពន្ធនាគារ ក្រោយសវនាការរកឃើញកំហុស ពីការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់

    សាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនយុវជន៣នាក់ក្នុងពន្ធនាគារ ក្រោយសវនាការរកឃើញកំហុស ពីការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់

    ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាឃុំខ្លួនជនសង្ស័យ៣នាក់ ដែលកំពុងស្ថិតក្នុងវ័យយុវជន ក្នុងពន្ធនាគារខេត្ត កាលពីល្ងាចថ្ងៃទី១៨ឧសភាឆ្នាំ២០២១។ រីឯការសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់នោះ គឺបានធ្វើឡើងក្រោយពីបញ្ចប់សវការអស់រយៈពេល ១ថ្ងៃពេញ និងបានរកឃើញកំហុសពីការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនល្មើសច្បាប់។ នេះបើតាមការថ្លែងឲ្យដឹងពី លោក វុធ សាវី ។ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងឲ្យដឹងទៀតថា យុវជនទាំង៣នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងការជួញដូរនូវសារធាតុញៀនខុសច្បាប់ បានរងការចុះបង្ក្រាប ឃាត់ខ្លួន និងដកហូតបានថ្នាំញៀន ក្រោមប្រតិបត្តិការរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងក្រោមការសម្របសម្រួលដឹកនាំបញ្ជាបង្ក្រាប ដោយលោក វុធ សាវី ផ្ទាល់ បន្ទាប់ពីទទួលបានការសម្រេចពី លោក ទី សុវិន្ទថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ដែលការបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី១៧ឧសភាឆ្នាំ២០២១ ស្ថិតនៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្ត បានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ ដែលតុលាការខេត្ត សម្រេចចេញដីកាឃុំខ្លួននោះ  គឺ…

  • ការយកសំណាក តេស្តរហ័សដោយប្រើឧបករណ៍ Rapid test (លើកទី២) លើប្រជាពលរដ្ឋដែលស្នាក់នៅដេប៉ូស្រាបៀរហ្គេនស្បឺក ក្នុងក្រុងបានលុង ខេត្តរតនគិរី គឺទទួលបានលទ្ធផល អវិជ្ជមាន(-) ទាំងអស់

    ការយកសំណាក តេស្តរហ័សដោយប្រើឧបករណ៍ Rapid test (លើកទី២) លើប្រជាពលរដ្ឋដែលស្នាក់នៅដេប៉ូស្រាបៀរហ្គេនស្បឺក ក្នុងក្រុងបានលុង ខេត្តរតនគិរី គឺទទួលបានលទ្ធផល អវិជ្ជមាន(-) ទាំងអស់

    ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានធ្វើតេស្ដរហ័សលើកទី២  ទៅលើបុគ្គលិកស្រាបៀរហ្គេនស្បឺក(Gang Zber)ចំនួន២៧នាក់ ដែលបានដាក់អោយនៅធ្វើចត្តាឡីស័ក    រយៈពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានរោគសញ្ញាកូវិដ១៩ ដោយសារតែបុគ្គលឈ្មោះ នឹម អេង បានដឹកស្រាបៀរមកទំលាក់នៅដេប៉ូ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ (មានវិជ្ជមានកូវីដ១៩)។ តាមការអះអាងបញ្ជាក់ពីមន្ទីរសុខាភិបាលបានអោយដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានចុះយកសំណាកធ្វើតេស្តរហ័ស Rapid test (លើកទី២) ទៅលើក្រុមគ្រួសារ និងបុគ្គលិក កម្មករ ចំនួន ២៥នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ នឹម អេង ( វិជ្ជមានកូវីដ-១៩ ) នៅចំនុចឃ្លាំងស្តុកស្រាបៀរហ្គេនស្បឺក សរុបចំនួន ២៥នាក់ ស្រី ០៤នាក់ ដោយលទ្ធផលធ្វើតេស្តគឺអវិជ្ជមាន ( – ) ទាំងអស់៕គតិ្ត យុទ្ធ

  • បុរសបែកថ្នាំម្នាក់ សម្រុកផ្លោះរបងចូលក្នុងបរិវេណ មណ្ឌលព្យា​បាល​​​អ្នកជំងឺកូវីដ-១៩ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ​និងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ!

    បុរសបែកថ្នាំម្នាក់ សម្រុកផ្លោះរបងចូលក្នុងបរិវេណ មណ្ឌលព្យា​បាល​​​អ្នកជំងឺកូវីដ-១៩ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ​និងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ!

    នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិតរហូតបាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបងចូលក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ រហូតបានសម្រេច។ ប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសម័យកូវីដ-១៩ ពិតជាមានការលំបាកណាស់ ព្រោះសមត្ថកិច្ចមិនអាចស្មានដឹងថា ជនណាម្នាក់មានផ្ទុកជំងឺកូវីដនោះឡើយ ហេតុដូច្នេះហើយដើម្បីសុវត្ថិភាពដល់កងកម្លាំង ដែលអាចប្រឈមជាមួយការឆ្លងមេរោគគ្រប់ជំហាន មុនពេលចូលចាប់ជនណាម្នាក់ អាវុធហត្ថរាជធានីភ្នំពេញត្រូវស្លៀកសម្លៀកបំពាក់ការពារមេរោគផង ពាក់កំបាំងមុខផង ពាក់ម៉ាសផង ពាក់ស្រោមដៃផង និងត្រូវប្រើសម្ភារៈជំនួយក្នុងការចាប់ផងទើបហ៊ានចូលចាប់ជនទាំងនោះ។ ចំណែកសម្លៀកបំពាក់ការពារមេរោគដែលបានប្រើរួចហើយ មិនអាចប្រើម្តងទៀតបានទេគឺត្រូវតែបោះចោល ដែលជាផលវិបាក មួយផ្នែកបន្ថែមទៀត។ ជាក់ស្តែងដូចបុរសបែកថ្នាំខាងលើ ដែលមានឈ្មោះ វ៉ា អាយុ៣១ឆ្នាំ អាស័យដ្ឋានរស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ដោយប្រុងប្រយ័ត្ន និងបានពិនិត្យ សំណាកឃើញថា ពុំមានសញ្ញាណវិជ្ជមានកូវីដ-១៩ ក៏បានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន…

  • កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តវិធានការបិទ​ខ្ទប់ចំនួន១,៤៤៧នាក់ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី តាមរយៈឯកឧត្តម អភិបាលរាជធានីភ្នំពេញ (មានវីដេអូ)

    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តវិធានការបិទ​ខ្ទប់ចំនួន១,៤៤៧នាក់ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី តាមរយៈឯកឧត្តម អភិបាលរាជធានីភ្នំពេញ (មានវីដេអូ)

    នៅក្នុងព្រឹត្តិការ សហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺ ជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងកាលៈទេសៈនេះ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ចេញកម្លាំង ទៅចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងប្រតិបត្តិការ បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់រូបភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវអំណោយដ៏ថ្លៃថ្លា រួមមានអង្ករនិងមី ចំនួន ១,៤៤៧…

  • ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែបន្តរងការលបលួចចូលកាប់ពីជនខិលខូច បើទោះបីជាមានការបង្រ្កាបជាបន្តបន្ទាប់

    ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែបន្តរងការលបលួចចូលកាប់ពីជនខិលខូច បើទោះបីជាមានការបង្រ្កាបជាបន្តបន្ទាប់

    ខេត្តព្រះវិហារ៖ សកម្មភាពកាប់ផ្តួល អារ ពុះជ្រៀកដើមឈើតូចធំគ្រប់ប្រភេទ និងការដឹកជញ្ជូនឈើយកទៅធ្វើជំនួញល្មើសច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខូច ត្រូវគេឃើញ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ កត្តានេះបានញ៉ាំងឲ្យក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បើទោះបីជាមន្រ្តីបានបន្តចុះល្បាតការពារព្រៃទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើ និងដើម្បីរក្សាបាននូវធនធានព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។ បើតាមការបញ្ជាក់ពីលោក ជា សម្បត្តិ អនុប្រធានឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានថ្លែងឲ្យដឹង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ដើមឈើប្រណិតគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងដែនឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែរងការលបលួចចូលកាប់បំផ្លាញ អារ ពុះជ្រៀកជាស៊ីឡាំង ៤ជ្រុង និងជាឈើសន្លឹក និងការដឹកជញ្ជូនយកទៅធ្វើជំនួញដោយខុសច្បាប់ ពីសំណាក់ឈ្មួញមួយក្រុម ដែលសកម្មភាពនេះ តែងបានកើតឡើងស្ទើរជារៀងរាល់យប់ និងរាល់ថ្ងៃ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី១៥ឧសភាឆ្នាំ២០២១ ចុងសប្តាហ៍មកនេះ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញ ក្រុមឈ្មួញមួយក្រុម កំពុងកាប់ និងដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន…