-
ជនជាតិវៀតណាម ចំនួន០៧នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ ដោយឡែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ
កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន០១នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពត ឆ្ពោះទៅខេត្តកែប តាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។ ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។ ឯកឧត្តមអភិបាលខេត្តកែប បានក្រើនរំលឹក និងណែនាំបន្ថែម ដល់កងកម្លាំងសមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕សិលា សារិន
-
តុលាការខេត្តព្រះវិហារ ឃុំខ្លួនជនសង្ស័យ ៤នាក់ លួចធ្វើដំណើរឆ្លងខេត្ត បំពានវិធានការរដ្ឋបាលខេត្ត និងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល
ខេត្តព្រះវិហារ៖ ជនសង្ស័យ ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើដំណើរឆ្លងខេត្ត និងការផ្ទុកនូវសារធាតុញៀន ក្នុងកាលៈទេសៈ ដែលរដ្ឋបាលខេត្តព្រះវិហារ ដាក់ចេញនូវវិធានាការហាមឃាត់ និងការដាក់ចេញ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីរកវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នោះ នៅល្ងាចថ្ងៃទី២០មេសាឆ្នាំ២០២១ ជនសង្ស័យទាំង ៤នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននោះហើយ នៅក្នុងពន្ធនាគាខេត្ត ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្ត ប្រចាំការនៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១៨មេសាកន្លងមកនេះ។ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងថ្ងៃនេះ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសពីរករណី គឺ ១.ជាប់ពាក់ព័ន្ធនឹងការលួចធ្វើដំណើរឆ្លងទៅមកចូលខេត្ត គឺឆ្លងពីខេត្តព្រះវិហារ ទៅកាន់ខេត្តឧត្តរមានជ័យ ល្មើសនឹងវិធានការដ្ឋបាលខេត្តព្រះវិហារ និងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងមាត្រា១១ ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ និង២.មានផ្ទុកទៅដោយសារធាតុញៀនខុសច្បាប់។ លោកព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានបញ្ជាក់ថា ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល…
-
លោកចាន់ វិចិត្ររាយការណ៍ផ្ទាល់ពីទិដ្ឋភាពនៅតំបន់ សង្កាត់ចោមចៅ២
លោកចាន់ វិចិត្ររាយការណ៍ផ្ទាល់ពីទិដ្ឋភាពនៅតំបន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យដែលជាតំបន់ក្រហមហើយត្រូវបានបិទខ្ទប់៕
-
កម្លាំងអន្ដរាគមន៍ពិសេស កាន់រំពាត់ត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋ ហាមចេញក្រៅផ្ទះ នៅតំបន់ក្រហម
កម្លាំងអន្ដរាគមន៍ពិសេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាន់រំពាត់ត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋហាមចេញក្រៅផ្ទះ នៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ៕
-
យុវជន៤នាក់ ត្រូវបានតុលាការសម្រចដាក់ពន្ធនាគារ ក្រោយលួចឆ្លងកាត់ពីខេត្តព្រះវិហារ ទៅខេត្តឧត្តរមានជ័យ ដែលល្មើសបំរាមរាជរដ្ឋាភិបាល
កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបញ្ជូនខ្លួនយុវជនចំនួន៤នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយយុវជនទាំងនេះ បានធ្វើសកម្មភាពលួចធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលបានប្រព្រឹត្តិល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការបញ្ជូនខ្លួនយុវជនទាំង៤នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ននេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ លោក វុធ សាវី ថា «យុវជនទាំង៤នាក់ ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល លើការផ្អាកជា បណ្តោះអាសន្នការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្ត ត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារខេត្តហើយ»។ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា៖ «យុវជនទាំង៤នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅចំណុចព្រំប្រទល់ រវាងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ យោងចម្លើយសារភាពរបស់ជន ទាំង៤នាក់នេះ គឺពួកគេរស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ហើយបានលួចឆ្លងដែនទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយជិះម៉ូតូកាត់ព្រៃ លុះត្រឡប់មកវិញ បានខ្ចីរថយន្តមិត្តភ័ក្រជិះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង»។ លោកព្រះរាជអាជ្ញារង បានគូសបញ្ជាក់ថា យោងបញ្ញាតិច្បាប់មាត្រា១១ ត្រង់កឋាខណ្ឌទី១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺដាច់ខាតត្រូវតែអនុវត្តន៍ច្បាប់ និងវិធានការនេះឱ្យទាល់តែបាន…
-
រន្ទះបាញ់បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាលខណះដែលពួកគេកំពង់បើកគោយន្តដឹកជីដាក់ស្រែពេលមេឃកំពង់ធ្លាក់ភ្លៀង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាលដោយសាររន្ទះបាញ់ខណះដែលពួកគេកំពង់បើកគោយន្តដឹកជីដាក់ស្រែមេឃកំពង់ធ្លាក់ភ្លៀង ។ ហេតុការខាងលើនេះបានកើត ឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចវាលព្រៃត្បែង ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ អាជ្ញាធមូលដ្ឋានបានអោយដឹងថា នៅរសៀលមានភ្លៀងមួយមេលាយឡុំជាមួយនិងផ្គររន្ទះ ហើយបានបាញ់អោយបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសស្រាលខណៈពេលដែលជនរងគ្រោះបងប្អូនទាំង ២ នាក់កំពុងបើកគោយន្តដឹកជីដាក់ក្នុងស្រែ ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះទាំង២នាក់ខាងលើ មានឈ្មោះ ស៊ុ សំណាង ភេទប្រុស អាយុ២៣ឆ្នាំស្លាប់នៅនិងកន្លែង ដោយឡែកម្នាក់ទៀតឈ្មោះ ស៊ុ វល័ក ភេទប្រុស អាយុ២៦ឆ្នាំបាន រងបួសស្រាលត្រូវបានក្រុមគ្រួសាសាច់ញ្ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះជាបងត្រូវបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែកបងប្រុសដែលរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នីមណ្ឌល់សុខភាពបានជាសះស្បើយវិលទៅលំនៅឋានវិញផងដែរ៕
-
ឯកឧត្តម នៃ និយម ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវត្រៀមសហការទបស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ និងត្រូវអនុវត្តន៍វិធនាការណ៍ ៣ការពារ ៣កុំជានិច្ច
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំកងកំលាំងក្រោមបង្គាប់ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ័ ។ បន្ទាប់ពីពិធីគោរពទង់ជាតិបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំការងារទាក់ទងទៅនិងបញ្ហានៃជំងឺកូវីដ១៩ដែលកំពុងរីកររាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ សំរាប់កងកំលាំងដែលមិនមានបេសកកម្ម ទៅខាងក្រៅ ត្រូវត្រៀមប្រចាំការ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាដើម្បីសំអាតអនាម័យនៅតាមមណ្ឌលផ្សេងៗ ទៅតាមបទបញ្ជាររបស់ថ្នាក់លើ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាករក៏បានធ្វើការផ្សព្វផ្សាយរបៀបវរៈនៃការចាក់វ៉ាក់សាំង លើកទី២របស់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ទៅតាមការកំណត់របស់ ក្រុមការងារចាក់វ៉ាក់សាំងយោធភូមិភាគពិសេស ហេតុដូច្នេះកងកម្លាំងទាំងអស់ត្រូវប្រាប់ទៅក្រុមគ្រួសារត្រៀមខ្លួនទៅតាមពេលវេលាកំណត់។ ឯកឧត្តម នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានធ្វើការចែកម៉ាស់ម្នាក់១ដុំ និងអាកុលមួយដបទុកសំរាប់ប្រើប្រាស់ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការណ៍ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំជាប់ជានិច្ច គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
-
សត្វមាន់រស់រាប់ពាន់ក្បាល ដែរឈ្មួញលួចដឹកជញ្ជូនឆ្លង ដែន ដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ស្ទាក់ឃាត់បាន
រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលពីប្រទេសថៃ ឆ្លងដែននាំចូលមកខេត្តបន្ទាយមានជ័យ ដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅថ្ងៃទី១៨មេសា ដោយមន្ត្រីការិយាល័យបសុពេទ្យ និងបានយកសំណាកផ្ញើទៅពិនិត្យ នាថ្ងៃទី១៩ មេសា ២០២១។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ដោយអនុវត្តតាមវិធានការបង្កាបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានដាក់មន្ត្រីតាមគោលដៅស្ទាក់ចាប់ឈ្មួញលួចដឹកសត្វរស់ចូលពីប្រទេសជិតខាង ។ លុះនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ មានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428 ដែលលួចដឹកមាន់រស់ជិត២០០០ក្បាល យកចូលមកខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចំរុះឃាត់បង្ក្រាបបាន ។ លោក បន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឲ្យដឹងថា តើសត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន ។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃសិន បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ ។ លោកបន្ថែមថា…
-
លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលដឹកឆ្លងដែនដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលពីប្រទេសថៃ ឆ្លងដែននាំចូលមកខេត្តបន្ទាយមានជ័យ ដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅថ្ងៃទី១៨ មន្ត្រីការិយាល័យបសុពេទ្យយកសំណាកផ្ញើទៅពិនិត្យហើយនាថ្ងៃទី១៩ មេសា២០២១។លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមវិធានការបង្កាបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានដាក់មន្ត្រីតាមគោលដៅស្ទាក់ចាប់ឈ្មួញលួចដឹកសត្វរស់ចូលពីប្រទេសជិតខាង ។ លុះនៅវេលាម៉ោង១យប់រំលងអាធ្រាត្រមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428 ដែលលួចដឹកមាន់រស់ជិត២០០០ក្បាលយកចូលមកខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចចំរុះឃាត់ក្នុងនោះមានមន្ត្រីការិយាល័យបសុពេទ្យផង ដើម្បីត្រួតពិនិត្យ នៅចំណុចស្រុកអូរជ្រៅ។ លោក ហ៊ុយ ទូច បាននិយាយបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឲ្យដឹងថា តើសត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន ។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃសិន បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ ។លោកបន្ថែមថា ការបង្កា និងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង បង្កាការរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងនានា ដែលអាចកើតមានលើសត្វ និងជាការចូលរួម…
-
រដ្ឋបាលរាជធានី ណែនាំឱ្យបុគ្គលិក កម្មករ និយោជិត ទៅបញ្ជាក់សិទ្ធិ អនុញ្ញាត ពីអាជ្ញាធរ ដើម្បីធ្វើដំណើរ
រដ្ឋបាលរាជធានី ណែនាំឱ្យបុគ្គលិក កម្មករ និយោជិត ទៅបញ្ជាក់សិទ្ធិអនុញ្ញាត ពីអាជ្ញាធរ ដើម្បីធ្វើដំណើរពេលបិទខ្ទប់រាជធានី រយះពេក១៤ថ្ងៃ ៕